order amoxil content

បាត់មុខពីសិល្បៈ ជា​យូរ​ឆ្នាំ​ សេន រ៉ានុត សំងំធ្វើ រឿង​មួយ​នេះ​…

ប្រិយមិត្តពិតជានៅចាំលោក សេន រ៉ានុត អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០០ មិនខាន ទោះបីជាពេលនេះតារាប្រុសសង្ហារូបនេះបានបាត់មុខពីសិល្បៈជាង ១០ ឆ្នាំទៅហើយក្ដី ប៉ុន្តែនៅតែមានអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង ដោយលោកបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក។ បើក្រឡេកទៅមើលអាជីពបស់លោក សេន រ៉ានុត នៅលើទឹកដីអាមេរិក បើទោះជាមិនបានបន្តអាជីពជាតារាចម្រៀងទៀតក៏ពិតមែន តែតារាចម្រៀងប្រុសរូបនេះក៏ធ្លាប់បានចេញបទចម្រៀងជាបន្តបន្ទាប់ផងដែរ ដើម្បីកម្សាន្តអារម្មណ៍ និង ជាកាដូដល់អ្នកគាំទ្រដែលតែងមានការនឹករឭកទៅដល់លោក។ លើសពីនោះ ក្រោយចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអាមេរិកប្រមាណជាង ១០ ឆ្នាំ នេះ លោក សេន រ៉ានុត ក៏បានរៀន និង មានជំនាញជាជាងធ្វើគ្រឿងអលង្ការ ពោលគឺជាងមាស ហើយលោកមានឈ្មោះជាថៅកែ និង បានបើហាងមាសនៅឯទីនោះផងដែរ។ គួរឱ្យដឹងថា កាលពីចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ លោក សេន រ៉ានុត ក៏បានមកលេងប្រទេសកម្ពុជារយៈពេលប្រមាណ ១០ ថ្ងៃ យ៉ាងស្ងប់ស្ងាត់ ដោយលោកមកមើលថែអ្នកម្តាយឈឺ៕

អានបន្ត

ក្រោយបែកស្នេហ៍ សុខ សោម៉ាវត្តី ប្រើជីវិត Single ថាមានសេរីភាព ព្រោះតែ​….

មួយរយៈចុងក្រោយនេះ តារាសម្ដែងដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី កាន់តែបង្ហាញប្រាប់មហាជននៅលើហ្វេសប៊ុកថានាងបានចែកផ្លូវគ្នាជាមួយកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេទ ហើយ បើទោះបីជាសាមីខ្លួនទាំងពីរមិនបានចេញមុខបញ្ជាក់ច្បាស់ពីទំនាក់ទំនងដើរដល់ផ្លូវបំបែករបស់ពួកគេទាំងពីរផ្ទាល់មាត់ក្ដី។ និយាយដល់រឿងបែកបាក់ស្នេហ៍ហើយត្រលប់មករស់នៅម្នាក់ឯងនេះដែរ សុខ សោម៉ាវត្តី បាននិយាយយ៉ាងពេញមាត់ថា ពេលនេះនាងកំពុងប្រើជីវិត Single។ លើសពីនេះតារាស្រីខាងលើក៏បានឱ្យដឹងថា ការរស់នៅម្នាក់ឯងងាយស្រួលម្យ៉ាងដែរ ព្រោះមិនចាំបាច់ខ្វល់បារម្ភពីអ្នកណា ដើរទៅណាមកណាមានសេរីភាព អ្វីដែលសំខាន់គឺគ្មានការឈឺចាប់ ដេកឆាប់លក់ ចំណែកសម្រស់ក៏ស្រស់ស្អាតដែរ។ សុខ សោម៉ាវត្តី រៀបរាប់ថា ៖ «នៅ Single ឱ្យក្មេងៗមើលជាគំរូឱ្យដឹងថា មនុស្សដូចចែមិនបាច់មានស្នេហាក៏រស់បានដែរ នៅម្នាក់ឯងមានអីមិនល្អ មិនបាច់ហត់ខ្វល់បារម្ភគិតពីអ្នកណា ដើរហើរមានសេរីភាព មិនបាច់ sent reports crush អ្នកណាក៏បាន និយាយឆាប់ចប់គ្មានការឈឺចាប់អត់ទឹកភ្នែក ដេកឆាប់លក់ស្រួលសម្រស់ស្រស់ស្អាត បើមិនជឿបែកសង្សារមក single ដូចចែម្ដងទៅដឹងហើយ»៕

អានបន្ត