ជឿជាក់ថាមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយកំពូលតារាសម្តែងស្រីលំដាប់ជួរមុខ Baifern Pimchanok ដែលជាតារាស្រីពោរពេញដោយទេពកោសល្យ មានរូបសម្រស់ស្រស់ស្អាត ហើយអាចសម្ដែងបានគ្រប់ទម្រង់តួអង្គ រហូតអ្នកគាំទ្រលួចស្ញើច។ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺត្រូវជាថ្ងៃខួបកំណើតចូលវ័យ ៣០ ឆ្នាំរបស់នាង ដោយ Baifern បានបង្ហោះសារជូនពរខ្លួនឯងថា៖ «Yayy, it’s my birthday»។ បើទោះបីជាមើលទៅហាក់ដូចជាស្ងប់ស្ងាត់មិនដូចតារាស្រីដទៃ ដែលមានគូស្នេហ៍ចាំពញ្ញាក់អារម្មណ៍ថ្ងៃខួប តែតារាស្រី Baifern ហាក់មិនឯកោនោះឡើយ ព្រោះមានអ្នកគាំទ្រជាច្រើនចូលរួមលើកកម្លាំងចិត្ត និង ជូនពរថ្ងៃខួបកំណើត។ លើសពីនេះអ្នកមានគុណរបស់ Baifern ក៏បានដឹកដៃនាងទៅសុំពរពីព្រះសង្ឃនៅឯវត្ត ក្នុងឱកាសឆ្លងខួបកំណើតនេះដែរ ហើយបន្ថែមដោយពាក្យជូនពរថា ៖ «ធ្វើបុណ្យនៅថ្ងៃខួបកំណើត សុំគុណបុណ្យនៃព្រះរតនត្រ័យ ជួយឃុំគ្រង ការពារ ថែរក្សា និង សូមឱ្យកូនស្រីខ្ញុំមានតែក្ដីសុខ មានសតិបញ្ញាក្នុងការដោះស្រាយគ្រប់រាល់បញ្ហា មានសុខភាពរឹងមាំ ហើយធ្វើអ្វីៗបានសម្រេចដូចក្ដីប្រាថ្នា និងក្លាយជាមនុស្សជាទីស្រឡាញ់របស់អ្នកគ្រប់គ្នា»៕
អានបន្តDay: September 30, 2022
ល្បីឈ្មោះផ្អៀងវិស័យភាពយន្ត តែស៊ីន យូប៊ីន និង សិទ្ធី នីកា ទើបមានឱកាសធ្វើរឿងនេះរួមគ្នាលើកដំបូង ខណៈមហាជនរំពឹងថា…
កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យសិល្បៈ ហាក់កំពុងចាប់ក្រសែភ្នែកនូវរូបភាពមួយសន្លឹករបស់តារាសម្តែងវ័យក្មេង ២ រូប គឺអ្នកនាង សិទ្ធី នីកា និង កញ្ញា ស៊ីន យូប៊ីន ក្នុងឈុតប្រពៃណីយ៉ាងស្រស់សោភា សមសួនគួរឱ្យទាក់ភ្នែក។ រូបភាពមួយសន្លឹកដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក អ្នកនាង សិទ្ធី នីកា នោះ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ចំណុចមួយទៀតផងដែរ ក្រោយអ្នកនាង សិទ្ធី នីកា បានសរសេរសារមួយថា រូបភាពនេះជារូបភាពដំបូង ដែលអ្នកនាងបានថតរួមគ្នានឹងកញ្ញា ស៊ីន យូប៊ីន។ ក្រោយពីអ្នកនាង សិទ្ធី នីកា បានបញ្ជាក់ថាជារូបភាពដំបូងរួមគ្នានឹង កញ្ញា ស៊ីន យូប៊ីន យ៉ាងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រហាក់ចម្លែកចិត្តខ្លាំងណាស់ដែរ ក៏ព្រោះតារាស្រីទាំង២ សុទ្ធសឹងតែល្បីឈ្មោះ ជាពិសេសក៏ជាតារាសម្តែងតែងថតខ្សែភាពយន្តប្រចាំស្ថានីយទូរទស្សន៍ PNN ដូចគ្នា តែបែរជាពុំសូវបានជួបថតរូបជាមួយគ្នាទៅវិញ។ លើសពីនោះ មហាជនក៏រំពឹងទុកថា តារាស្រីទាំង ២ ក៏នឹងអាចសម្តែងរឿងជាលើកដំបូងរួមគ្នា ដូចនឹងរូបថតនោះដែរ៕
អានបន្តលឿនមែន! ទើបពពោះ៧ខែ Love Riya មកពេទ្យត្រៀមឡើងជ្រញ់ ស្រាប់តែប្ដីនាង ពោលពាក្យទាំងទឹកភ្នែកថា…(មានវីដេអូ)
គេនៅចាំបានថា អ្នកនាង Love Riya និងប៉ូលិសរូបសង្ហា លោក ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណជិត១ឆ្នាំហើយ។ ក្រោយរៀបការភ្លាមៗ គេសង្កេតឃើញថា ស្នេហារបស់ពួកគេមានរឿងរកាំរកូសតិចតួចជាមួយគ្នាផងដែរ តែនៅតែអាចផ្សះផ្សាគ្នាបានវិញ ហើយលោកប៉ូលិសរូបសង្ហារូបនេះ ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។ តាំងពីពេលសន្យានោះមក ពួកគេតែងតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នា បង្ហាញស្នាមញញឹម សុភមង្គលគ្រួសារ តាមរយៈការបង្ហោះរូបថតជារឿយៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ពិតជារីករាយចំពោះពួកគេខ្លាំងណាស់។ អ្វី ដែលកាន់តែរីករាយទៀតនោះ, ក្រោយរៀបការបានប្រមាណជិត៥ខែ, នៅក្នុងការឡាយរបស់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អ្នកនាង Love Riyaបានប្រកាសដំណឹងល្អថា ខ្លួនមានកូនហើយ ហើយកូននោះ នាងបានដាក់ឈ្មោះថា ហៀង អារីយ៉ាផាយុ ហៅប្រុស តន។ ដោយឡែក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លោក ហេង គីមហៀង បានជូនភរិយាទៅមន្ទីរពេទ្យ រួចពោលពាក្យប្ដេជ្ញាថា «កាត្វកិច្ចរបស់ខ្ញុំ គឺ”ដល់ថ្ងៃត្រូវតែនាំប្រពន្ធមកពេទ្យដើម្បីពិនិត្យផ្ទៃពោះ(តាមដានសុខភាពរបស់ប្រពន្ធនិងកូន) ទោះជារវល់យ៉ាងណាក៏ដោយព្រោះកាន់តែកៀកថ្ងៃហើយ(ចូលក្បាល07ខែហើយ) ទោះថ្ងៃក្រោយអូនប្រែជាអ្វីក៏ប្ដីនៅតែស្រលាញ់ប្រពន្ធគ្មានថ្ងៃប្រែឡើយ»។ ក្រោយពីជូនភរិយាទៅពិនិត្យសុខភាពរួច ស្រាប់តែលោក…
អានបន្តគួរឱ្យក្នាញ់ ! អូនឆលី កូនប្រុស ឱក សុគន្ធកញ្ញា ឃើញកូនស្រីគេឃ្យូត ចាប់ឱបមិនចង់លែង ហ្វេនៗឃើញហើយ…
ពេលនេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសបណ្ដូលចិត្តគឺ អូនតូច ឆលី ធ្វើដំណើរកម្សាន្ត ដើរលេងចាយជីវិតយ៉ាងរីករាយនៅលើទឹកដីប្រទេសអូស្ត្រាលី ខណៈនៅទីនោះពួកគេមានអ្នកម្ដាយ និង ប្អូនៗចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។ ប៉ុន្មានថ្ងៃនៅលើទឹកដីអូស្ត្រាលី កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី តែងបង្ហាញសកម្មភាពខ្លះៗពីដំណើរកម្សាន្តរបស់ពួកគេ ដែលមើលទៅពោរពេញដោយភាពរីករាយ និង អភិជនមិនធម្មតាឡើយ។ ចំណែកអូនតូច ឆលី ក៏បង្ហាញភាពរីករាយណាស់ដែរ ក្រោយប្ដូរបរិយាកាសថ្មី និង បានជួបមិត្តភក្ដិថ្មីៗ។ ជាក់ស្ដែងថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូបង្ហាញពីកាយវិការរបស់កូនប្រុសសម្លាញ់នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ បង្ហាញពីកាយវិការរបស់ អូនតូច ឆលី កំពុងឱប និង ថើបលាកូនស្រីមុខមាត់ឃ្យូតម្នាក់ទាំងមិនដាច់អាល័យ បង្កឱ្យអ្នកគាំទ្រផ្ទុះការស៊ែរចែករំលែកតៗគ្នា ព្រោះពួកគេក្នក់ក្នាញ់នឹងភាពឆ្លាតវៃរបស់កំលោះតូចរូបនេះខ្លាំងពេក។ ជាការពិតភ្លេចៗត្រចៀក អូនឆលី តំណក់ឈាមដំបូងរវាង ឱក សុគន្ធកញ្ញា និង ស្វាមី មានអាយុជិត ៣ ឆ្នាំហើយ ប៉ុន្ដែបើមើលតាមកាយវិការ និង អត្តចរិតរបស់ក្មេងប្រុសតូចរូបនេះ ដូចមនុស្សធំពេញវ័យអ៊ីចឹង ទាំងឆ្លាត និង ដឹងខុសត្រូវ៕
អានបន្តដូចឆ្ងាយ! អ្នកស្រី ទ្រី ដាណា បង្ហាញសម្រស់កាលពី៩ឆ្នាំមុន ខណៈអ្នកខ្លះថា មុខស្រដៀងសាន ស្រីឡៃ
អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួន ទំនងជាមិនធ្លាប់ដឹងពីប្រវត្តិរបស់អ្នកស្រី ថាតើត្រូវតស៊ូ ដូចម្ដេចខ្លះ ទម្រាំមកដល់ចំណុចនេះនោះឡើយ។ អ្នកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានទីកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះ មានឪពុកឈ្មោះ ងួន ទ្រី និងអ្នកម្ដាយឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២ បានទទួលមរណភាពទៅហើយ ដោយជំងឺប្រចាំកាយ។ ប្រមាណជាង ១០ឆ្នាំមុន ក្នុងពេលដែលអ្នកស្រី ទ្រី ដាណា កំពុងលក់ខោអាវជជុះ ម្ដាយឪពុកបានស្លា ប់ចោលទាំងមិនទាន់ចូលដល់វ័យជរា ព្រោះតែនាងមិនអាចរកប្រាកព្យាបាលលោកទាំង២ បាន។ ទោះបីមានការឈឺចាប់ នឹងការបាត់បង់មនុស្សជាទីស្រលាញ់ ប៉ុន្តែនារីចិត្តសប្បុរសរូបនេះ បានក្រោកឈរឡើងវិញ តស៊ូជម្នះវាសនា ជម្នះការមើលងាយ ដើម្បីខិតខំរកលុយក្នុងនាមជាក្មេងកំព្រា។ ក្នុងនាមជាក្មេងកំព្រាឪពុកម្ដាយ លោកស្រី ទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆត្រ មុខរោងចក្រ ដើម្បីសន្សំប្រាក់យកមកដាក់ទុនរកស៊ីបន្តទៀត។ បន្ទាប់ពីមានប្រាក់មួយចំនួនក្នុងដៃ លោកស្រី ទ្រី ដាណា…
អានបន្តដុងពីកំណើត! យុវតីស្រស់ស្អាតម្នាក់ កំពុងឈោងចាប់ក្តីស្រមៃរបស់ខ្លួនលើវិថីសិល្ប: ខណៈឆ្នាំនេះ មានវ័យត្រឹមតែ…
ភ្នំពេញ :អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ និងបង្ហាញការគាំទ្រគ្រប់គ្នា បន្ទាប់ពីឃើញការតស៊ូរបស់យុវតីម្នាក់ដែលមានការតាំងចិត្តខ្ពស់ក្នុងការបោះជំហានលើវិថីសិល្ប:ដើម្បីបំពេញក្តីស្រមៃរបស់នាងនាថ្ងៃអនាគត។ យុវតី ដែលមានវ័យទើបតែ១៦ឆ្នាំ និងត្រូវបានគេដឹងថាមានឈ្មោះ វង់សឿន អេរីម៉ា ខណ:បច្ចុប្បន្នប្អូនក៏ជាបេក្ខភាពត្រៀមចូលរួមកម្មវិធីប្រឡងបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិមួយ។ ការលេចវត្តមានរបស់យុវតី វង់សឿន អេរីម៉ា នេះកំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនជុំវិញរូបសម្រស់ដ៏ស្រស់ផូរផង់ជាមួយកែវភ្នែកស្រទន់ បបូរមាត់ស្ដើងស្អាត មានទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់សមល្មមដែលធ្វើឲ្យយុវតីរូនេះឆក់បានបេះពីអ្នកគាំទ្រគ្រប់គ្នា។ បើតាមប្រភពបានបង្ហើបឲ្យដឹងថា ដោយសារតែការស្រលាញ់បូករួមមានដុងសិល្ប:ពីកំណើតទើបធ្វើឲ្យក្មេងស្រី ដែលកើតចេញពីត្រកូលកូនកសិករ វង់សឿន អេរីម៉ា កំពុងឈោងចាប់នូវក្តីស្រមៃរបស់ខ្លួនតាមរយ:ការដាក់ចិត្តប្រឡូកលើវិថីសិល្ប:។ យុវតីស្រស់ស្អាតរូបនេះ បច្ចុប្បន្នក៏ត្រូវបានគេបញ្ជាក់ថា កំពុងមានម្ចាស់សំអាងការមួយចំនួនពេញចិត្តទាក់ទងហៅថតជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះបើតាមការឲ្យដឹងពីសាមីខ្លួនបានលើកឡើងថា សម្រាប់ទេពកោសល្យនិងសមត្ថភាពសិល្ប:សព្វថ្ងៃគឺប្អូនស្រីអាច ច្រៀង សម្តែង និងពិសេសនោះគឺការដើរម៉ូដតែម្តង ខណ:ពេលនេះប្អូនក៏កំពុងត្រៀមខ្លួនចូលរួមប្រឡងកម្មវិធីបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិដែលធ្វើឡើងឆាប់ៗនេះផងដែរ។យុវតីរូបនេះក៏បានដាក់ក្តីសង្ឃឹមថា នឹងទទួលបា នការគាំទ្រនឹងលើកទឹកចិត្តពីមហាជនគ្រប់មជ្ឈដ្ឋាន៕
អានបន្តអីយ៉ាស់! ស្ងាត់ៗ តារាល្បីក្នុង Tik Tok លីអ៊ីន ត្រៀមដឹកដៃបុរសសង្ហាម្នាក់ចូលរោងការឆាប់ៗ
សម្រាប់ប្រិយមិត្តដែលនិយាយលេងបណ្ដាញសង្គម Tik Tok ភាគច្រើនប្រាកដជាស្គាល់តារាសម្ដែងវ័យក្មេង លីអ៊ីន មិនខាន ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ លីអ៊ីន មិនត្រឹមតែមានឈ្មោះល្បីលើបណ្ដាញសង្គម Tik Tok ទេ ប៉ុន្ដែនាងច្រើនបង្ហាញខ្លួនសម្ដែងក្នុងវីដេអូបែបអប់រំខ្លីៗផ្សេងៗ ធ្វើឱ្យមហាជនពេញចិត្តចំពោះទេពកោសល្យរបស់នាងជាខ្លាំង។ ក្រៅពីសមត្ថភាពក្នុងការសម្ដែង លីអ៊ីន ក៏ត្រូវមហាជនចាប់អារម្មណ៍ទៅលើរូបរាងតូចល្អិត និង មុខមាត់បែបឃ្យូតៗរបស់នាង។ យ៉ាងណាមិញថ្មីៗនេះ តារាសម្ដែងមាឌតូចល្អិត លីអ៊ីន ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រនាងជាច្រើនមានការភ្ញាក់ផ្អើលផង ហើយខ្លះក៏ចូលរួមអបអរសាទរដល់នាងផង ក្រោយឃើញហ្វេសប៊ុកផេក Image Hunter បានបង្ហើបថា លីអ៊ីន ជិតចូលរោងការហើយ។ ប្រភពខាងលើមិនត្រឹមតែចូលរួមអបអរសាទរដល់ លីអ៊ីន និង គូដណ្ដឹងដែលជិតដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខទេ ប៉ុន្ដែថែមទាំងបានបង្ហាញទិដ្ឋភាពស្ដែងពីរូបថត Pre-Wedding របស់ពួកគេទាំងពីរយ៉ាងផ្អែមល្ហែមទៀតផង៕
អានបន្ត