ភ្នំពេញ : នៅលើទំព័រហ្វេសប៊ុករបស់តារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញដ៏ល្បីនៅស្រុកថៃលោកA lex Rayuthនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញមានការបង្ហោះសារជាហូរហែបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដល់អ្នកគាំទ្រព្រមទាំងអ្នកលេងបណ្ដាញសង្គមរហូតមានការស៊ែរចែករំលែកសួរនាំ និងបញ្ចេញមតិសួរនាំស្រដៀងគ្នា។ តាមការកត់សម្គាល់ដំបូងឡើយ លោកAlex Rayuth បានបង្ហោះខ្លឹមសារភ្ជាប់នឹងការស៊ែរព័ត៌មានមួយ ដែលបានចុះផ្សាយពាក់ព័ន្ធអតីតផលិតករ និងជាអ្នកដឹកនាំសម្តែងវ័យក្មេងគឺលោក ឃុន ធារិទ្ធិហៅ Rith Omega ដោយក្នុងនោះ លោក Alex Rayuth ហាក់បង្ហាញចេតនាការពារអ្នកដឹកនាំស ម្តែងរូបនេះ។ យោងតាមការបង្ហោះភ្ជាប់នឹងការស៊ែរព័ត៌មាននោះ Alex Rayuthលើកឡើងថា សុំទោ.សមិនដែលនិយាយអីប៉ះពាល់គ្នាទេតាំងពីឆ្នាំ២០១៥ មក ព្រោះរឿងមុន។ បញ្ជាក់ខ្លាំងបានតែខ្មែរគ្នា ឯងបើថៃយកទៅប្រើវិញ ឬអ្នកផ្សែងយកទៅគ្មានមាត់អីទេ មើលទៅខ្លាំងបានតែខ្មែរគ្នាឯងហត់ណាស់វាជ្រុលពេក។ សម្រាប់គាត់គិតថា នេះជារបស់ខ្មែរបានខំយកមកបង្ហាញគ្រាន់តែអ៊ីចឹងសោះ បែកអូហូស្ទឹងម្ល៉េះសំខាន់មនុស្សមួយចំនួនតែស្ករណាស់ (បញ្ជាក់ខ្ញុំមិនចង់ល្បីអីមួយគាត់ទៀតទេ គ្រាន់តែនិយាយអារម្មណ៍ពិតខ្ញុំក៏មិនចង់ឈ្មោះគ្នាអីជាម្នាក់នឹងទៀតដែរ។ លោក Alex Rayuth បានបន្តថា តាំងពី៧ឆ្នាំមុនមកដល់ឥឡូវនិយាយត្រង់មិនចង់និយាយអី្វប៉ះពាល់ នឹងតារាFacebookអីទេ ព្រោះដឹងចរិត( ណាមួយយើងមិនចេះសម្ដែង) ហត់ឥឡូវដូចចង់ប្រឡូកវិញ ធុញពេក។ ផ្ដាំទៅតារាFacebookជើងចាស់ដែលធ្លាប់ប៉ះខ្ញុំកាល៧ឆ្នាំមុនផង ប៉ះអ្នកណាប៉ះចុះតែកុំនិយាយអីប៉ះបងអញRith Thea(អញមិនចង់យករឿងកាល៧ឆ្នាំមុនមកនិយាយទេ តែកុំចាំព្រួតខាំបងអញ( ម្ដងនេះអញមិនចាញ់អ្នកឯងទេកាលមុនfanច្រើនអ្នកឈ្នះខ្ញុំតែម្ដងនេះខ្ញុំមិនសុខចិត្តចាញ់ទេ( PPD)យល់។ តារាហ្វេសប៊ុក Alex…
អានបន្តMonth: November 2022
ទម្លាយជីវិតអតីតកំពូលតារាស្រីស្អាតទាំង ៤ រូប ល្បីខ្លាំងជំនាន់ឆ្នាំ ២០០០ ម្នាក់ៗមានវាសនាល្អណាស់
និយាយពីអតីតសិល្បការិនី ៤ រូប ដែលមានភាពល្បីល្បាញសុសសាយ ទាំងទេពកោសល្យសិល្បៈ ជាពិសេសរូបសម្រស់ស្រស់សោភាក្នុងអំឡុងឆ្នាំ ២០០០ រួមមានដូចជា អតីតតារាសម្តែង ស្រីតូច ចំណាន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី អតីតតារាចម្រៀង សៀម ស្រីណុច និង តារាចម្រៀង ឡាយ លក្ខិណា គឺនៅតែស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រនៅឡើយ ដោយម្នាក់ៗតែងបានមហាជនគាស់កកាយចង់ដឹងរឿងរ៉ាវជីវិតរបស់ពួកគេនាពេលនេះ ថាម្នាក់ៗប្រែប្រួលយ៉ាងណាហើយ។ ១. អតីតតារាស្រី ស្រីតូច ចំណាន អតីតសិល្បការិនី ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ក្រោយពីបញ្ចប់អាជីពសិល្បៈ ហើយនោះអតីតតារាស្រីរូបនេះ បានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group។ យ៉ាងណាមិញ មកដល់ពេលនេះដែរ លោកជំទាវទទួលបានចំណងអាពាហ៍ពិពាហ៍កូន ៤ នាក់។ បើនិយាយពីរូបសម្រស់របស់លោកជំទាវ ម៉ៅ ចំណាន វិញ ទោះជាមានកូន ៤ នាក់ ហើយក្តី តែលោកជំទាវនៅតែស្រស់ស្អាតនៅក្មេងដូចដើម។ ២.…
អានបន្តនេះជាមូលហេតុដែលគ្រួសាររបស់ ម៉ារីម៉ា នៅតែល្បីខ្លាំង មិនធ្លាក់ប្រជាប្រិយភាពសោះ
រាល់សកម្មភាពរបស់ក្រុមគ្រួសារតារាសម្ដែងហ្វីលីពីន Marian Rivera និង Dingdong Dantes តែងតែទទួលបានការសរសើរ និង ស្រឡាញ់រាប់លាននាក់ពីសំណាក់ទស្សនិកជន។ ប៉ុន្តែមូលហេតុមិនមែនដោយសារតែពួកគេមានរូបសម្រស់ស្អាតនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ តារាសម្ដែង Marian Rivera បានបង្ហោះរូបថតនាង និង ក្រុមគ្រួសារ អំឡុងពេលវិស្សមកាលនៅកោះ Balesin ប្រទេសហ្វីលីពីន។ ក្រុមគ្រួសាររបស់តារាស្រីល្បីរូបនេះ បានបង្កភាពក្តៅគគុកខ្លាំងនៅលើបណ្តាញសង្គម ជាមួយនឹងរូបថតស្អាតៗជាច្រើន ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី ទាក់ទាញ បើទោះពេលនេះនាងមានកូន ២ ក៏ដោយ។ ក្នុងនោះ ក៏មានហេតុផលជាច្រើនដែលធ្វើឱ្យមហាជននិយមតាមដាន តារាស្រី Marian Rivera អាចនឹងផ្តោតសំខាន់ទីមួយលើរូបសម្រស់ស្អាតឥតទាស់របស់នាង និងក្រុមគ្រួសារ។ ខុសពីតារាដទៃ តារាស្រីរូបនេះមិនលាក់ពីមុខមាត់កូនៗរបស់នាងទេ ដោយបង្ហាញជាសាធារណៈនៅមុខអ្នកសារព័ត៌មានតាំងពីពួកគេកើត។ កូនស្រីច្បងរបស់នាង គឺនាងតូច Maria Letizia Dantes (Zia) និង កូនប្រុសទី២ Jose Sixto IV (Sixto) ពេលនេះ បានក្លាយជាតារាវ័យក្មេងដ៏គួរឱ្យស្រឡាញ់របស់អ្នកគាំទ្ររបស់នាង ទូទាំងអាស៊ី ដោយសារតែភាពគួរឱ្យក្នាញ់របស់ពួកគេ៕
អានបន្តអ្នកគាំទ្ររំភើបចិត្ត! ពេលបានឃើញ CL ទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត «វត្តភ្នំ»
ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងហើយ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ CL ដែលជាអតីតមេក្រុម 2NE1 បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគំតន្រ្តីដ៏ធំរបស់កម្មវិធី «Vattanac វ All In Festival» នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯបរិវេណ OCIC ជ្រោយចង្វារ។ យ៉ាងណាមិញ បន្ទាប់ការប្រគំតន្រ្តីបានបញ្ចប់ទៅដោយជោគជ័យ និង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមអ្នកគាំទ្ររបស់កំពូលតារាចម្រៀង K-Pop រូបនេះ ឃើញថារហូតមកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា បើតាមការបង្ហោះនៅក្នុង Story Instagram ផ្ទាល់របស់ CL បានឱ្យដឹងថា តារាស្រីរូបនេះមិនទាន់បានត្រឡប់ទៅប្រទេសកូរ៉េវិញភ្លាមៗនោះទេ ក្រោយពីបញ្ចប់ការប្រគំតន្រ្តីរបស់នាង ដោយនាងបានទៅទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្រ្ត «វត្តភ្នំ» ដែលជាបេះដូងនៃទីក្រុងភ្នំពេញ និង ជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ ដែលស្ថាបនាឡើងនៅឆ្នាំ១៣៧៣។ ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រកម្ពុជា បានសម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង ចំពោះ CL ដោយតារាស្រីរូបនេះបានបង្ហាញអំពីការស្រឡាញ់ដ៏កក់ក្តៅ និង ពេញចិត្តជាខ្លាំងសម្រាប់ប្រទេសកម្ពុជា៕
អានបន្តអស្ចារ្យ! បទ «ចាប៉ី» របស់ក្រុមចម្រៀង Polarix ដាក់បញ្ចូលឧបករណ៍តន្ត្រីខ្មែរបុរាណកាត់សម័យ ពីរោះប្លែក
ក្រុមចម្រៀង Polarix គឺជាក្រុមចម្រៀងមួយដែលស្ថិតក្រោមទ្រនំរបស់ផលិតកម្ម «បារមី» ដែលមានសមាជិក ២ រូបគឺលោក Norith និង លោក Juvie Lin។ សមាជិកទាំង ២ រូបមិនត្រឹមតែមានសមត្ថភាពក្នុងការច្រៀងតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងមានទេពកោសល្យខ្ពស់ក្នុងការនិពន្ធទំនុកច្រៀង និង ការរាំផងដែរ។ យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី ២៥ ខែ វិចិ្ឆកា ឆ្នាំ២០២២ កន្លងទៅនេះ Polarix បានចេញចម្រៀងថ្មីមួយបទមានចំណងជើងថា «ចាប៉ី» ដែលក្នុងមួយបទនេះបានលាយឡំជាមួយនឹងឧបករណ៍តន្រ្តីបុរាណខ្មែរដូចជា ខ្លុយ ចាប៉ី និង រនាថ បានច្របាច់រួមបញ្ចូលគ្នាជាមួយនឹងឧបករណ៍តន្រ្តីសម័យជាច្រើន ដែលធ្វើឱ្យអ្នកស្ដាប់ព្រឺសម្បុរ និង ពេញចិត្តជាមួយនឹងបទមួយនេះយ៉ាងខ្លាំង។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ រាល់ឧបករណ៍តន្រ្តីបុរាណខ្មែរទាំងអស់ គឺលេងដោយលោក វណ្ណថាន ផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ យោងតាមគណនីផ្ទាល់ខ្លួនរបស់លោក Norith លោកបានបន្ថែមដែរថា បទមួយនេះ ពួកគេព្រមទាំងក្រុមការងារផ្សេងទៀត បានរៀបចំតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ដែលបញ្ជាក់ថា មួយបទនេះ ពិតជាមានការត្រៀមជាពិសេសតែម្ដង ទាំងអត្ថន័យ និង បែបផែននៃបទចម្រៀង។ គួរឱ្យដឹងផងដែរថា ក្រុមចម្រៀង Polarix…
អានបន្តឡើងឆាកម្តងៗ តារាពីររូបនេះ បានកាដូប្លែកៗមានតាំងស្ករប៊ីចេង ត្រីសាច់ ជ្រូកខ្វៃ ទុកហូបមួយខែមិនអស់
ជាធម្មតាចិត្តជាអ្នកស្រឡាញ់ ចិត្តជាអ្នកគាំទ្រ តែងតែចង់ជួបចង់ឃើញតារាសំណព្វចិត្តរបស់ខ្លួនជានិច្ច ហើយកាលបើបានជួបហើយ ក៏ចេះតែចង់ឱ្យនេះឱ្យនោះដើម្បីជាវត្ថុអនុស្សាវរីយ៍ ឱ្យគេនឹកឃើញខ្លួនវិញផងដែរ។ យ៉ាងណាមិញ ការឱ្យកាដូទៅតារាសំណព្វនេះដែរ គឺឱ្យតាមធនធានដែលខ្លួនមាន អ្នកខ្លះមានច្រើន ក៏ឱ្យកាដូល្អ កាដូថ្លៃ ឯអ្នកខ្លះមិនសូវមានក៏ឱ្យតាមជីវភាពជារបស់សាមញ្ញៗតែមានប្រយោជន៍ជាដើម យ៉ាងណាក៏ដោយតារាៗមើលទៅក៏នៅតែពេញចិត្តកាដូទាំងនោះដែរ បើទោះជាតូចធំអ្វីក៏ដោយ។ ជាក់ស្តែង មានតារាថៃពីរនាក់ គឺតារាប្រុស Kong Huayrai និង តារាស្រី Palmy កំពុងតែត្រូវគេចាប់អារម្មណ៍ និង អស់សំណើចយ៉ាងខ្លាំង ដោយសារតែកាដូអ្នកគាំទ្រឱ្យពួកគេនោះឯង។ ក្នុងនោះ ឱ្យតែបានឡើងឆាកម្តងៗ និយាយពីថាមិនចេះខ្វះឡើយនូវរបស់ប្លែកៗ មានគ្រប់សព្វបែបយ៉ាង តាំងពីម្ហូបម្ហា អំបិលស្ករប៊ីចេង របស់ញ៉ាំរបស់ប្រើប្រាស់គ្រប់ប្រភេទ ពោលគឺបានម្តងៗអាចឱ្យពួកគេចិញ្ចឹមជីវិតបានរាប់ខែឯណោះ។ ជាពិសេស តារាទាំងពីរក៏មិនចេះប្រកែកទឹកចិត្តអ្នកគាំទ្រទៀត សុខចិត្តស្ពាយសំពីងសំពោងបណ្តើរ ច្រៀងបណ្តើរ ទទួលគ្រប់បែបយ៉ាង ឱ្យតែហុចឱ្យ មើលទៅពិតជាគួរឱ្យអស់សំណើច និង គួរឱ្យស្រឡាញ់មែនទែន៕
អានបន្តក្រោយរៀបការ ៧ ឆ្នាំ ពូឃ្លាំង ទម្លាយអត្តចរិតប្រពន្ធដែលធ្វើឱ្យលោកស្រឡាញ់ខ្លាំង
រយៈពេល ៧ ឆ្នាំមកហើយដែលតារាចម្រៀងរ៉េបដ៏ល្បី ពូឃ្លាំង បានលាជីវិតនៅលីវ ហើយសម្រេចចិត្តដឹកដៃភរិយាជាទីស្រឡាញ់ចូលរោងការតាមប្រពៃណីបង្កើតគ្រួសារតូចមួយជាមួយគ្នា រស់នៅសាងសុភមង្គលក្នុងនាមជាប្ដីប្រពន្ធ ហើយរហូតមកដល់ពេលនេះ លោក និង ភរិយាក៏ទទួលបានកូនប្រុសជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ បើនិយាយឱ្យដល់ទៅ ប៉ុន្មានឆ្នាំមកនេះ ពូឃ្លាំង ពុំសូវបើកបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញនោះទេ ដោយឡែកទើបតែថ្មីៗនេះ ពោលគឺស្របពេលដែលលោកបានដាក់ចិត្តដាក់កាយវិលមកប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ពូឃ្លាំង ស្រាប់តែបង្ហាញពីក្ដីសុខក្នុងរង្វង់គ្រួសារ បង្ហោះលើបណ្ដាញសង្គមញឹកញាប់ធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរនោះទេ។ តួយ៉ាងក្នុងថ្ងៃខួបរៀបការ ៧ ឆ្នាំកន្លងទៅ ពូឃ្លាំង បានបង្ហោះរូបភាពពីថ្ងៃមង្គលការរបស់លោកជាច្រើនសន្លឹក ព្រមទាំងរៀបរាប់នូវអត្តចរិតប្រពន្ធសម្លាញ់ចំពោះលោក ដែលធ្វើឱ្យលោកលង់ចិត្តដកបេះដូងមិនរួចថា ៖ «Happy Anniversary 7 ឆ្នាំណា ប្រពន្ធសម្លាញ់ !!! អរគុណដែលជ្រើសយកបងជាប្តី អរគុណដែលស្រឡាញ់បងអរគុណដែលមើលថែបង អរគុណដែលទ្រាំនឹងចរិតរបស់បង អរគុណដែលបងមានកំហុស ក៏អាចលើកលែងឱ្យបង អរគុណដែលបានបង្កើតកូនឱ្យបង អរគុណដែលធ្វើជាចំណែកមួយសម្រាប់ជីវិត បងសន្យាថានឹងធ្វើជាប្តីល្អ ប៉ាល្អ មេគ្រួសារល្អមួយសម្រាប់អូន និងកូន»៕
អានបន្តប្រើពេលត្រឹម ៣ ឆ្នាំ Milli ពីក្មេងស្រីរៀនពូកែម្នាក់ ក្លាយជាតារារ៉េបស្រីល្បីទាំងវ័យក្មេង
Milli តារាស្រីថៃវ័យ ១៩ ឆ្នាំ ដែលកំពុងតែមានប្រជាប្រិយយ៉ាងជាខ្លាំង ទាំងនៅក្នុងប្រទេស និង លើឆាកអន្ដរជាតិ ក៏ដោយសារតែសមត្ថភាពសិល្បៈ ក៏ដូចជាអត្តចរិតរបស់នាងដែលមានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់។ យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវិតរបស់នាង គេសង្កេតឃើញថា ពីមុននាងធ្លាប់តែជាក្មេងស្រីម្នាក់ធម្មតាប៉ុណ្ណោះ តែបែរជាអាចមានវាសនា រហូតអាចក្លាយជាបុគ្គលល្បីលំដាប់ប្រទេស ក្លាយជាទីពេញចិត្តរបស់មហាជនបែបនេះបាន។ តាមព័ត៌មានបានឱ្យដឹងថា Milli មានទីកំណើតនាទីក្រុងបាំងកកផ្ទាល់ តែក្រុមគ្រួសារជាអ្នកមកពីខេត្តស៊ូរ៉ាតថានី ហើយក្នុងនោះកាលនៅរៀនវិទ្យាល័យជាក្មេងស្រីម្នាក់ ដែលរៀនពូកែណាស់ ព្រមទាំងរួសរាយរាក់ទាក់ រហូតខាងសាលាបានតែងតាំងឱ្យនាងក្លាយជាប្រធានសិស្សប្រចាំសាលាទៀតផង។ ចំណែកឯ ខាងសិល្បៈវិញ នាងបានចាប់អារម្មណ៍ចូលចិត្ត ក៏ដូចជាហ្វឹកហាត់ការច្រៀងរ៉េបមកតាំងពីរៀនថ្នាក់ទី ៨ មកម៉្លេះ ដោយសារនាងមានតារាសំណព្វចិត្តក្នុងដួងចិត្ត ចាត់ទុកជា Idol នោះគឺ Nicki Minaj ដើម្បីធ្វើជានិម្មិតរូបក្នុងការហ្វឹកហាត់ការរ៉េបរបស់ខ្លួន។ ក្រោយមក នាងក៏បានចាប់ផ្តើមដើរតាមក្តីស្រមៃខ្លួនឯង ដោយបានចូលប្រកួតនៅក្នុងកម្មវីធីល្បី The Rapper Thailand Season 2 ក្នុងឆ្នាំ ២០១៩ ដើម្បីបង្ហាញពីសមត្ថភាពការរ៉េបរបស់ខ្លួន ដែលបានខំហ្វឹកហាត់មកតាំងពីយូរនោះ។ ក្នុងនោះ ក្នុងការប្រកួតស្ទើរតែគ្រប់វគ្គ នាងបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ទៅលើស្ទីលការរ៉េបរបស់នាង ដែលប្លែកខុសពីបេក្ខជនដទៃ។ យ៉ាងណាមិញ បើទោះជាមិនបានក្លាយជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតនោះក៏ដោយ តែនាងត្រូវបានផលិតកម្មល្បី YUPP! ទាញឱ្យចូលមកធ្វើជាតារានៅក្នុងផលិតកម្មខ្លួនទៀតផង…
អានបន្តឆន ស្រីណេត ពោលពាក្យសុំទោសកម្ពុជា ខណៈមិនអាចដណ្ដើមមកុដជូនជាតិបាន
នៅរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជារាត្រីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 បានប្រកាសរកឃើញរាជិនីគ្រងមកុដហើយ គឺបានទៅលើនាង Suphatra Kliangprom មកពីប្រទេសថៃ។ ទន្ទឹមនឹងជ័យជម្នះរបស់ម្ចាស់ជ័យលាភីគ្រងមកុដថ្មីនោះដែរ ក្នុងនោះអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាក៏បានបង្ហាញអារម្មណ៍ចូលរួមសោកស្ដាយចំពោះបវរកញ្ញាកម្ពុជាគឺកញ្ញា ឆន ស្រីណេត ដែលមិនអាចដណ្ដើមបានលទ្ធផលល្អជូនប្រជាជនកម្ពុជាដូចការរំពឹងទុកបាន។ ក្រោយមិនអាចដណ្ដើមមកុដជូនកម្ពុជាបាន ឆន ស្រីណេត បង្ហោះសារសូមទោសកម្ពុជាទាំងយប់ថា៖ «សូមទោសកម្ពុជា ខ្ញុំធ្វើមិនបានល្អអ្នកទេ»។ ដ្បិតថា ស្រីណេត មិនអាចឈ្នះលើការប្រកួត Miss Tourism International 2022 ក៏ពិតមែន ប៉ុន្ដែកញ្ញាបានយកឈ្នះបេះដូងប្រជាជនកម្ពុជារួចទៅហើយ ដោយគេឃើញមានសារលើកទឹកចិត្ត និង មោទកភាពលើរូបនាងជាច្រើនពីសំណាក់អ្នកស្រឡាញ់ គាំទ្រវិស័យបវរកញ្ញា៕
អានបន្តលោក កៅ សីហា ប្រកាសកែច្នៃកូនស្រីច្បង សឿ សុធារ៉ា ឱ្យក្លាយជាដុំពេជ្រមានពន្លឺចែងចាំងលើវិថីសិល្បៈ
អ្នកដឹកនាំសម្ដែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក កៅ សីហា បានប្រកាសដំណឹងដ៏រំភើបមួយសម្រាប់អ្នកគាំទ្រតារាសម្ដែង សឿ សុធារ៉ា និង កូនស្រី ដោយលោកបានប្រកាសយកនាងតូច សាពូន ដារ៉ាភិមាន ដែលជាក្មេងស្រីមានឈាមជ័រសិល្បៈពេលខ្លួនេះ មកកែច្នៃឱ្យមានពន្លឺចែងចាំងរះលើវិថីសិល្បៈ។ ក្នុងនោះលោក កៅ សីហា ក៏បានទម្លាយពីអត្តចរិតរបស់នាងតូច សាពូន ដារ៉ាភិមាន ដែលជាកូនស្រីតារាសម្ដែង សឿ សុធារ៉ា ថា ៖ «សាពូន ដារ៉ាភិមាន ជាកុម៉ារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង សាពូន មីដាដា និង ប្អូនស្រី សឿ សុធារ៉ា។ ភិមាន ជាកូនស្រីច្បងមានអត្តចរិតសមសួន សុភាព ចេះគួរសម ស្គាល់ចាស់ទុំ ពិសេសនាងមានទេពកោសល្យសិល្បៈពេញខ្លួន ទាំងសម្ដែង និងច្រៀង»។ អ្នកដឹកនាំរឿងខាងលើនៅបន្តទៀតថា លោកបានយកម្ដាយកូន សឿ សុធារ៉ា ឱ្យចូលសម្ដែងរឿងមួយរយៈមកហើយ។ រឿងដែលរំភើបនោះ លោក កៅ សីហា បានលើកឡើងចំពោះកុមារី សាពូន ដារ៉ាភិមាន ថា ៖ «ខ្ញុំសូមផ្ញើតួឯកស្រីវ័យក្មេង មួយដួងនេះក្នុងក្រអៅបេះដូងរបស់បងប្អូនគ្រប់ស្រទាប់វណ្ណៈនៃវិស័យសិល្បៈទម្រង់ទី…
អានបន្ត