ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោកជឿន ប៊ុកចក់ បានឡាយវីដេអូ បកស្រាយរឿងរបួ,,សលើចិញ្ចើមរបស់លោក ដោយសារតែស្នាដៃភរិយាប្រើទូរស័ព្ទ13 Pro Maxវា,,យនោះ។ ទោះយ៉ាងណានៅពេលនោះ លោកមិនបានបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់តើថាហេតុអ្វីបានជាភរិយាវា,,យនោះទេ។ ចំណែកអ្នកនាងផល្លា មិនបានឡាយតបតទេ តែបានប្រាប់ឲ្យឆែកកាមេរ៉ាផ្សារមើលទៅ ហើយថា មិនដែលនៅសុខៗគេវា,,យនោះទេ។ នៅពេលនោះ មហាជនរំពឹងថា រឿងនេះប្រហែលជាល្បីហើយ ចៃដន្យអីស្រាប់តែ តារាចម្រៀងរ៉េប លោកវណ្ណដា ទម្លាក់Diss Trackបទ«J+O II» នៅយប់នោះដែរ ធ្វើឲ្យមហាជន ចាប់អារម្មណ៍ទៅលើចម្រៀងរបស់តារាប្រុសរូបនេះវិញ។ បទចម្រៀងនេះ លោកវណ្ណដា មិនបាននិយាយចំឈ្មោះថា និយាយឲ្យអ្នកណានោះទេ។ តែតាមរយៈអត្ថន័យ ធ្វើឲ្យគេដឹងយ៉ាងច្បាស់ថា ចង់សំដៅទៅលើតារាចម្រៀងឯករាជ្យ លោក ងួន ចាន់ដេវីត ហៅG-Devithនោះ។ លុះប៉ុន្មានថ្ងៃក្រោយមក G-Devithក៏ទម្លាក់បទតបវិញមានចំណងជើងថា «ចុម! អាអូនអត់ដេក»។ ងាកមកពូចក់វិញ ក្រោយពីល្បីរឿងវណ្ណដា និងងួន ចាន់ដេវីតនោះ លោកបានបង្ហោះរូបថតរបស់ខ្លួន អមដោយសារជាបន្តបន្ទាប់ថា «មើលឆាកអោយច្បាស់អាប្អូនទាំងពីរ អាណាTop ចុងភូមិ អាណាTop ដើមភូមិ, ចុម….អាអូនអត់ដេក, Catch me…
អានបន្តDay: November 4, 2022
ដឹងការពិត! សណ្ដាប់ធ្នាប់ម្នាក់ ត្រូវបញ្ឈរជើងអត់ប្រាក់ខែ៦ខែ, លោក ផែង វណ្ណៈ យកថវិកាជូនអ្នករើសអេតចាយចំនួន…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូ បង្ហាញពីសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់២នាក់វា,,យទៅលើអ្នករើសអេតចាយម្នាក់ ត្រូវបានចែករំលែកពេញបណ្ដាញសង្គមទទួលការចាប់អារម្មណ៍ជាខ្លាំង។ តាមរយៈវីដេអូនោះ ឃើញថា កម្លាំងសណ្ដាប់ធ្នាប់២នាក់ បានព្រួតគ្នា ដោយម្នាក់ជាអ្នកចាប់គ្រៀក ,ម្នាក់ទៀតប្រើដំបង និងកណ្តាប់ដៃ វាយ,,ទៅលើអ្នករើសអេតចាយនៅជាប់របងសាលាបាក់ទូក ធ្វើឲ្យអ្នកឃើញវីដេអូនេះហើយ មានការអាណិតចំពោះអ្នករើសអេតចាយនោះជាពន់ពេក។ ក្រោយពីបែកធ្លាយវីដេអូនេះរួចមក, នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលក្រុង៧មករា បានឲ្យក្រុមការងារស្វែងរកបុរសរើសអេតចាយខាងលើដើម្បីសួរនាំ។ ក្រោយសាកសួរ ទើបដឹងថា ដើមហេតុផ្ដើមចេញពី បុរសអ្នករើសអេតចាយបានជេរប្រមា,,ថមកលើក្រុមការងារសណ្ដាប់ធ្នាប់សាលាខណ្ឌ៧មករាមុន និងមិនព្រមយករទេះរើសអេតចាយរបស់ខ្លួនចេញ ទើបមានរឿងនេះកើតឡើងតែម្ដង។ បុរសអ្នករើសអើយចាយបានទទួលស្គាល់កំហុស និងមិនបានប្ដឹងផ្ដល់នោះឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាខណ្ឌ៧មករា ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា។ យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល, ចំពោះក្រុមការងារ ដែលបានប្រព្រឹត្តិកំហុស ឈ្មោះឆាំ ឆាន រដ្ឋបាល បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែទៅតាមច្បាប់។ ងាកមកលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បី មានក្ដីអាណិតចំពោះអ្នករើសអេតចាយនោះ ក៏បានយកថវិការបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួន ទៅប្រគល់ជូនដល់រូបគេទៀតផង។ បង្ហោះភ្ជាប់ជាមួយរូបថតប្រគល់ថវិកា នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោកផែង វណ្ណៈ បានរៀបរាប់ថា «ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី…
អានបន្តមែនអត់? ជិតសម្រាលកូន, កែវ ចាន់និមល ថា ការលះបង់របស់ម្ដាយគ្រប់រូបអំឡុងពេលពពោះ ប្រុសៗគ្មានថ្ងៃយល់ឡើយ
រយៈពេលប្រមាណ១ខែទៀតប៉ុណ្ណោះ, ពិធីការិនីដ៏ល្បីអ្នកនាង កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃហើយ ហើយកូនប្រុសដំបូងនេះ អ្នកនាង និងស្វាមី បានត្រៀមឈ្មោះសម្រាប់ដាក់ឲ្យគេរួចរាល់អស់ហើយ។ រហូតមកដល់ពេលនេះ ជិតសម្រាលទៅហើយ តែ ពោះ អ្នកនាង កែវ ចាន់និមល មើលទៅដូចអ្នកគ្មានទម្ងន់អញ្ចឹង។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ឧស្សាហ៍ជជីកសួរអ្នកនាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ ជុំវិញរឿងនេះ ពិធីការិនី ដែលជាអតីតសាស្ត្រាចារ្យគ្រូបង្រៀនដ៏ឆ្នើមមួយខាងលើ តែងតែប្រាប់ជារឿយៗថា ខ្លួនកាត់ម៉ូតបាំងពោះដើម្បីកុំឲ្យឃើញធំនោះ។ ទោះជាការមើលឃើញបែបនេះពិតមែន តែធាតុពិតពេលនេះ ពោះអ្នកនាង កាន់តែធំ, គីឡូកាន់តែឡើងស្រើតៗ, បាត់បង់សោភ័ណភាពពីមុន តែម្ដង។ អ្នកនាង បានហៅការប្រែប្រួលរបស់ខ្លួនឯង និងអ្នកម្ដាយទាំងអស់ថា ប្រុសៗគ្មានថ្ងៃយល់នោះឡើយ។ បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាង កែវ ចាន់និមល បានរៀបរាប់ថា «ការលះបង់របស់ម្តាយគ្រប់រូបអំឡុងពេលពពោះ ប្រុសៗគ្មានថ្ងៃយល់ឡើយ បាត់បង់សម្រស់ ស្បែកស្រអាប់ មុខស្លក់ ធាត់លែងមានរាង… តែគ្រប់យ៉ាងអោយតែយើងមិនបោះបង់ខ្លួនឯង ហើយរីករាយទទួលនូវអ្វីដែលយើងមាន នោះ អ្នកម្តាយគ្រប់រូបនឹងពេញចិត្តដោយមោទនភាពទោះដឹងថា មិនដូចមុនតែម៉ាក់នៅតែពេញចិត្តរង់ចាំការមកដល់របស់កូន»៕
អានបន្តអបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា កូនកាត់បីសាសន៍ឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាកីឡាជឺជីតស៊ូ
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិ ខាន់ ចេសា បានដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូ ជើងឯកពិភពលោក Jiu-Jitsu World Championship 2022 ដែលបានធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយនាងបានយកឈ្នះលើកីឡាការិនីអេស្ប៉ាញឈ្មោះ Mathews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។ ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) គឺបានកំណត់ទម្ងន់ក្រោម ៥២ គីឡូក្រាម ដោយមានបេក្ខភាពប្រកួតប្រជែងចំនួន ១៧ រូប ដោយប្រើរូបមន្តឈ្នះឡើង ចាញ់ធ្លាក់ ហើយកីឡាការិនីកូនកាត់ខ្មែរ អាមេរិក ម៉ិកសិក ខាន់ ចេសា ក៏បានឆ្លងកាត់ការប្រកួត និង ទទួលបានជ័យជម្នះចំនួន ៥ ប្រកួតជាប់ៗគ្នា ដើម្បីបានគ្រងតំណែងជាជើងឯកលើវិញ្ញាសានេះ។ គួរបញ្ជាក់ដែរថា កាលពីជុំទី ២ កីឡាការិនីរូបនេះបានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine ឱ្យបោះបង់ការប្រកួត ដោយប្រើពេលត្រឹមតែ ២ នាទី និង ២៣ វិនាទី។…
អានបន្តគួរឱ្យសរសើរ ជី ដេវីដ អាយុមិនដល់ ៣០ ឆ្នាំផង កាន់ជំនួញឡើងក្តាំងពេញដៃ សុទ្ធតែត្រូវប៉ាន់
អ្នកគាំទ្របានជ្រាបមកហើយ មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈនោះទេ តារាចម្រៀងរ៉េប ជី ដេវីដ ក៏ជាតារាប្រុសវ័យក្មេងមានបណ្តាក្រុមហ៊ុនជាច្រើនបានជ្រើសរើសក្លាយទៅជា BA តំណាងក្រុមហ៊ុនរបស់គេទៀតផង។ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់ ជី ដេវីដ បើទោះជាមានវ័យមិនទាន់ដល់ ៣០ ឆ្នាំផង តារាចម្រៀងរ៉េបរូបនេះក៏មានមុខជំនួញកាន់ក្នុងដៃជាច្រើនរួមនឹងគូស្នេហ៍ គឺអ្នកនាង ទេព បូព្រឹក្ស ថែមទៀតផង ៖ ១. ក្រុមហ៊ុននាំចូលទឹកអប់ម៉ាក Dit-Way ២. ប្រ៊េនអាវ ATOMAX ៣. ហាងថតរូប Ditway-Film & Photograpy ៤. ក្រុមហ៊ុនគ្រឿងសម្អាង X TBP
អានបន្តមុនក្លាយជាតារាល្បីនៅ TVB តារាប្រុស Aaron Kwok ធ្លាប់ជាជាងម៉ាស៊ីនត្រជាក់ ប្រាក់ខែ ២០០
កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ TVB ដែលមានឈ្មោះថា «TVB 55th Anniversary Footprint» បានទម្លាយអំពីប្រវត្តិលម្អិតខ្លះៗរបស់តារាសម្ដែង Aaron Kwok នៅពេលនេះលោកមានវ័យ ៥៦ ឆ្នាំហើយ ប៉ុន្តែនិយាយពីប្រជាប្រិយភាពវិញ នៅតែទាក់ទាញចិត្តទស្សនិកជនខ្លាំងដដែល។ ខណៈពេលនោះ ក៏បានបង្ហាញពីការចាប់ផ្តើមដំបូងរបស់លោក Aaron ចូលមកក្នុងគ្រួសារ TVB ផ្តើមជាអ្នករាំបម្រុង ហើយមានមនុស្សតិចណាស់ដែលដឹងពីអាជីពពីមុនរបស់លោក។ កាលពីអាយុ ១៨ ឆ្នាំ តារាប្រុសរូបនេះ បានមកដាក់ពាក្យជាអ្នករាំ TVB ក្នុងឆ្នាំ ១៩៨៤។ បើយោងទៅតាមពាក្យស្នើសុំរបស់លោក ពេលនោះ Aaron កំពុងធ្វើការជាជាងម៉ាស៊ីនត្រជាក់ ហើយប្រាក់ខែដែលលោកបានចំនួន ១៧០០ ដុល្លារហុងកុង (ប្រហែល ២១៦ ដុល្លារអាមេរិក) ក្នុងមួយខែ។ គ្រាន់តែបានដឹងអំពីដំណើរជីវិតមុនចូលសិល្បៈរបស់តារាប្រុសរូបនេះភ្លាម អ្នកទស្សនាជាច្រើនតាមរយៈអ៊ីនធឺណេតបានសម្ដែងក្តីអាណិត និង កោតសរសើរដល់ការប្រឹងប្រែងរបស់លោកជាខ្លាំង ដោយមិននឹកស្មានថា Aaron មុននឹងក្លាយជាតារាល្បីមានមុខមាត់ដល់បច្ចុប្បន្ននេះ ធ្លាប់ជួបរឿងរ៉ាវជីវិតដ៏លំបាកបែបនេះសោះ៕
អានបន្តទិដ្ឋភាពខួបកំណើតអាយុ ២ ឆ្នាំ នាងតូច អ៊ែលលី កូនស្រីពៅ ផន សុផារី ម្សិលមិញ រៀបចំឡើងឃ្យូដ
មហាជនអ្នកគាំទ្រតារាស្រី ផន សុផារី ច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់នាងតូច អ៊ែលលី កូនស្រីពៅរបស់តារាស្រីខាងលើគម្រប់អាយុ ២ ឆ្នាំ។ ក្នុងនោះ អ្នកនាង ផន សុផារី ក៏បាននាំកូនៗទៅមណ្ឌលកុមារកំព្រា ដើម្បីយកសម្ភារលេង និង នំចំណីឱ្យក្មេងៗរស់នៅទីនោះ ដើម្បីអបអរថ្ងៃកំណើតរបស់កូនស្រីពៅផងដែរ។ ដោយឡែកក្រឡេកមកទិដ្ឋភាពនៅពេលល្ងាចវិញ ក្នុងថ្ងៃខួបកំណើតរបស់ អ៊ែលលី អ្នកនាង ផន សុផារី ក៏បានរៀបចំកម្មវិធីជប់លៀងយ៉ាងធំដុំ ដោយមានការរៀបចំយ៉ាងស្រស់ស្អាតរំលេចពណ៌ផ្កាឈូក ពណ៌ទឹកសមុទ្រឡើងឃ្យូដសម្រាប់កូនស្រីបណ្តូលចិត្តថែមទៀតផង។ តស់! ទស្សនារូបភាពខាងក្រោម៖
អានបន្តវណ្ណដា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី តារាខ្មែរដែលមានគុណភាព កំពុងឆក់បានក្ដីស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីមហាជនថៃ
មួយរយៈចុងក្រោយនេះ លើបណ្ដាញសង្គមសង្កេតឃើញថាទាំងមហាជនអ្នកគាំទ្រវិស័យចម្រៀង ក៏ដូចជាអ្នកស្នេហាវិស័យបវរកញ្ញា កំពុងចាប់អារម្មណ៍ចំពោះកូនខ្មែរពីររូប គឺលោក វណ្ណដា និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងឆក់ទាញចិត្តមហាជនខ្មែរយ៉ាងខ្លាំងឱ្យស្ងើចសរសើរ និង មានមោទកភាពខ្លាំងចំពោះអ្នកទាំងពីរ ដែលឃើញថាពេលនេះមិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងក្នុងស្រុកនោះទេ តែពួកគេក៏កំពុងឆក់បានក្ដីស្រឡាញ់យ៉ាងខ្លាំងពីមហាជនក្រៅប្រទេស ពិសេសប្រជាជនជាតិថៃផងដែរ។ ១. ម៉ាន់ វណ្ណដា ដូចដែលមហាជនបានជ្រាបហើយពីតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញ លោក វណ្ណដា ដែលជាតារាចម្រៀង Original Song មួយរូបមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ទាំងការច្រៀង រ៉េប និពន្ធបទចម្រៀង បទភ្លេង និង បង្កើតស្នាដៃបទចម្រៀងថ្មីៗ ទទួលបានការគាំទ្រខ្លាំងពីមហាជនខ្មែរ ព្រមទាំងល្បីល្បាញដល់ក្រៅប្រទេសទៀតផង។ លើសពីនេះ មួយរយៈក្រោយនេះ កំពូលតារាចម្រៀងរ៉េប វណ្ណដា កាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀង ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសន្ទុះនៃការស្រឡាញ់គាំទ្រពីយុវវ័យខ្លាំងឡើង ជាពិសេសចាប់អារម្មណ៍ឃើញថាមិនត្រឹមតែឆក់បានក្ដីស្រឡាញ់ពីអ្នកគាំទ្រខ្មែរនោះទេ លោកថែមទាំងកំពុងតែអង្រួនចិត្តឆក់បានការគាំទ្រយ៉ាងខ្លាំងពីមហាជនថៃផងដែរ។ ជាក់ស្ដែងថ្មីៗនេះ លោកត្រូវបានគេអញ្ជើញចូលរួមការប្រគំតន្រ្តីខ្នាតធំមួយនៅប្រទេសថៃឆាប់ៗខាងមុខនេះទៀតផង។ ២. ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលទើបតែបញ្ចប់បេសកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International ២០២២ នៅប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះ ដោយកញ្ញាកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរសែនរំភើបចិត្ត…
អានបន្ត