ភ្នំពេញ : នៅលើទំព័រហ្វេសប៊ុករបស់តារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញដ៏ល្បីនៅស្រុកថៃលោកA lex Rayuthនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញមានការបង្ហោះសារជាហូរហែបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដល់អ្នកគាំទ្រព្រមទាំងអ្នកលេងបណ្ដាញសង្គមរហូតមានការស៊ែរចែករំលែកសួរនាំ និងបញ្ចេញមតិសួរនាំស្រដៀងគ្នា។ តាមការកត់សម្គាល់ដំបូងឡើយ លោកAlex Rayuth បានបង្ហោះខ្លឹមសារភ្ជាប់នឹងការស៊ែរព័ត៌មានមួយ ដែលបានចុះផ្សាយពាក់ព័ន្ធអតីតផលិតករ និងជាអ្នកដឹកនាំសម្តែងវ័យក្មេងគឺលោក ឃុន ធារិទ្ធិហៅ Rith Omega ដោយក្នុងនោះ លោក Alex Rayuth ហាក់បង្ហាញចេតនាការពារអ្នកដឹកនាំស ម្តែងរូបនេះ។ យោងតាមការបង្ហោះភ្ជាប់នឹងការស៊ែរព័ត៌មាននោះ Alex Rayuthលើកឡើងថា សុំទោ.សមិនដែលនិយាយអីប៉ះពាល់គ្នាទេតាំងពីឆ្នាំ២០១៥ មក ព្រោះរឿងមុន។ បញ្ជាក់ខ្លាំងបានតែខ្មែរគ្នា ឯងបើថៃយកទៅប្រើវិញ ឬអ្នកផ្សែងយកទៅគ្មានមាត់អីទេ មើលទៅខ្លាំងបានតែខ្មែរគ្នាឯងហត់ណាស់វាជ្រុលពេក។ សម្រាប់គាត់គិតថា នេះជារបស់ខ្មែរបានខំយកមកបង្ហាញគ្រាន់តែអ៊ីចឹងសោះ បែកអូហូស្ទឹងម្ល៉េះសំខាន់មនុស្សមួយចំនួនតែស្ករណាស់ (បញ្ជាក់ខ្ញុំមិនចង់ល្បីអីមួយគាត់ទៀតទេ គ្រាន់តែនិយាយអារម្មណ៍ពិតខ្ញុំក៏មិនចង់ឈ្មោះគ្នាអីជាម្នាក់នឹងទៀតដែរ។ លោក Alex Rayuth បានបន្តថា តាំងពី៧ឆ្នាំមុនមកដល់ឥឡូវនិយាយត្រង់មិនចង់និយាយអី្វប៉ះពាល់ នឹងតារាFacebookអីទេ ព្រោះដឹងចរិត( ណាមួយយើងមិនចេះសម្ដែង) ហត់ឥឡូវដូចចង់ប្រឡូកវិញ ធុញពេក។ ផ្ដាំទៅតារាFacebookជើងចាស់ដែលធ្លាប់ប៉ះខ្ញុំកាល៧ឆ្នាំមុនផង ប៉ះអ្នកណាប៉ះចុះតែកុំនិយាយអីប៉ះបងអញRith Thea(អញមិនចង់យករឿងកាល៧ឆ្នាំមុនមកនិយាយទេ តែកុំចាំព្រួតខាំបងអញ( ម្ដងនេះអញមិនចាញ់អ្នកឯងទេកាលមុនfanច្រើនអ្នកឈ្នះខ្ញុំតែម្ដងនេះខ្ញុំមិនសុខចិត្តចាញ់ទេ( PPD)យល់។ តារាហ្វេសប៊ុក Alex…
អានបន្តDay: November 28, 2022
ទម្លាយជីវិតអតីតកំពូលតារាស្រីស្អាតទាំង ៤ រូប ល្បីខ្លាំងជំនាន់ឆ្នាំ ២០០០ ម្នាក់ៗមានវាសនាល្អណាស់
និយាយពីអតីតសិល្បការិនី ៤ រូប ដែលមានភាពល្បីល្បាញសុសសាយ ទាំងទេពកោសល្យសិល្បៈ ជាពិសេសរូបសម្រស់ស្រស់សោភាក្នុងអំឡុងឆ្នាំ ២០០០ រួមមានដូចជា អតីតតារាសម្តែង ស្រីតូច ចំណាន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី អតីតតារាចម្រៀង សៀម ស្រីណុច និង តារាចម្រៀង ឡាយ លក្ខិណា គឺនៅតែស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រនៅឡើយ ដោយម្នាក់ៗតែងបានមហាជនគាស់កកាយចង់ដឹងរឿងរ៉ាវជីវិតរបស់ពួកគេនាពេលនេះ ថាម្នាក់ៗប្រែប្រួលយ៉ាងណាហើយ។ ១. អតីតតារាស្រី ស្រីតូច ចំណាន អតីតសិល្បការិនី ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ក្រោយពីបញ្ចប់អាជីពសិល្បៈ ហើយនោះអតីតតារាស្រីរូបនេះ បានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group។ យ៉ាងណាមិញ មកដល់ពេលនេះដែរ លោកជំទាវទទួលបានចំណងអាពាហ៍ពិពាហ៍កូន ៤ នាក់។ បើនិយាយពីរូបសម្រស់របស់លោកជំទាវ ម៉ៅ ចំណាន វិញ ទោះជាមានកូន ៤ នាក់ ហើយក្តី តែលោកជំទាវនៅតែស្រស់ស្អាតនៅក្មេងដូចដើម។ ២.…
អានបន្តនេះជាមូលហេតុដែលគ្រួសាររបស់ ម៉ារីម៉ា នៅតែល្បីខ្លាំង មិនធ្លាក់ប្រជាប្រិយភាពសោះ
រាល់សកម្មភាពរបស់ក្រុមគ្រួសារតារាសម្ដែងហ្វីលីពីន Marian Rivera និង Dingdong Dantes តែងតែទទួលបានការសរសើរ និង ស្រឡាញ់រាប់លាននាក់ពីសំណាក់ទស្សនិកជន។ ប៉ុន្តែមូលហេតុមិនមែនដោយសារតែពួកគេមានរូបសម្រស់ស្អាតនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ តារាសម្ដែង Marian Rivera បានបង្ហោះរូបថតនាង និង ក្រុមគ្រួសារ អំឡុងពេលវិស្សមកាលនៅកោះ Balesin ប្រទេសហ្វីលីពីន។ ក្រុមគ្រួសាររបស់តារាស្រីល្បីរូបនេះ បានបង្កភាពក្តៅគគុកខ្លាំងនៅលើបណ្តាញសង្គម ជាមួយនឹងរូបថតស្អាតៗជាច្រើន ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី ទាក់ទាញ បើទោះពេលនេះនាងមានកូន ២ ក៏ដោយ។ ក្នុងនោះ ក៏មានហេតុផលជាច្រើនដែលធ្វើឱ្យមហាជននិយមតាមដាន តារាស្រី Marian Rivera អាចនឹងផ្តោតសំខាន់ទីមួយលើរូបសម្រស់ស្អាតឥតទាស់របស់នាង និងក្រុមគ្រួសារ។ ខុសពីតារាដទៃ តារាស្រីរូបនេះមិនលាក់ពីមុខមាត់កូនៗរបស់នាងទេ ដោយបង្ហាញជាសាធារណៈនៅមុខអ្នកសារព័ត៌មានតាំងពីពួកគេកើត។ កូនស្រីច្បងរបស់នាង គឺនាងតូច Maria Letizia Dantes (Zia) និង កូនប្រុសទី២ Jose Sixto IV (Sixto) ពេលនេះ បានក្លាយជាតារាវ័យក្មេងដ៏គួរឱ្យស្រឡាញ់របស់អ្នកគាំទ្ររបស់នាង ទូទាំងអាស៊ី ដោយសារតែភាពគួរឱ្យក្នាញ់របស់ពួកគេ៕
អានបន្តអ្នកគាំទ្ររំភើបចិត្ត! ពេលបានឃើញ CL ទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត «វត្តភ្នំ»
ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងហើយ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ CL ដែលជាអតីតមេក្រុម 2NE1 បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគំតន្រ្តីដ៏ធំរបស់កម្មវិធី «Vattanac វ All In Festival» នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯបរិវេណ OCIC ជ្រោយចង្វារ។ យ៉ាងណាមិញ បន្ទាប់ការប្រគំតន្រ្តីបានបញ្ចប់ទៅដោយជោគជ័យ និង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមអ្នកគាំទ្ររបស់កំពូលតារាចម្រៀង K-Pop រូបនេះ ឃើញថារហូតមកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា បើតាមការបង្ហោះនៅក្នុង Story Instagram ផ្ទាល់របស់ CL បានឱ្យដឹងថា តារាស្រីរូបនេះមិនទាន់បានត្រឡប់ទៅប្រទេសកូរ៉េវិញភ្លាមៗនោះទេ ក្រោយពីបញ្ចប់ការប្រគំតន្រ្តីរបស់នាង ដោយនាងបានទៅទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្រ្ត «វត្តភ្នំ» ដែលជាបេះដូងនៃទីក្រុងភ្នំពេញ និង ជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ ដែលស្ថាបនាឡើងនៅឆ្នាំ១៣៧៣។ ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រកម្ពុជា បានសម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង ចំពោះ CL ដោយតារាស្រីរូបនេះបានបង្ហាញអំពីការស្រឡាញ់ដ៏កក់ក្តៅ និង ពេញចិត្តជាខ្លាំងសម្រាប់ប្រទេសកម្ពុជា៕
អានបន្ត