មហាជនបានទស្សនាផ្ទាំងទស្សនីយភាពនៃការសម្តែងបទ «Time To Rise» ដែលបកស្រាយផ្ទាល់ដោយ វណ្ណដា និង មានកិត្តិយសក្នុងការចូលរួមសម្តែងពីសំណាក់ចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេន ជាភរិយា នៅតែទទួលបានក្តីរំភើបចិត្តនៅឡើយនោះទេ។ មិនត្រឹមតែមហាជន និង សិល្បករ សិល្បការនី នោះឡើយ ដែលមានក្តីរំភើបក្នុងការបង្ហាញវត្តមានរបស់ លោកតា គង់ ណៃ និង ភរិយា ក្នុងការសម្តែងដ៏អស្ចារ្យរួមគ្នានឹង វណ្ណដា មុខថ្នាក់ដឹកនាំ និង អ្នកទស្សនាប្រមាណ ៤ ម៉ឺននាក់ កូនប្រុស ២ រូប របស់លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេន គឺលោក គង់ បុរាណ និង លោក គង់ សម័យ ក៏បានបង្ហោះសារបង្ហាញក្តីរំភើបដល់លោកឪពុកអ្នកម្តាយ នៅលើគណនីហ្វេសប៊ុកផងដែរ។ ក្នុងនោះដែរ លោក គង់ បុរាណ បានរៀបរាប់ថា ៖…
អានបន្តDay: December 1, 2022
ផ្អើលសម្រស់ព្រះអនុជ របស់ព្រះអង្គម្ចាស់ប្រ៊ុយណេ Mateen ស្រស់សង្ហាខ្លាំង មិនចាញ់ម្ចាស់បង
មហាជនប្រិយមិត្ត ជាពិសេសនារីៗប្រាកដជាស្គាល់ច្បាស់ណាស់ នូវព្រះអង្គម្ចាស់ Abdul Mateen ជារាជទាយាទរបស់ព្រះមហាក្សត្រប៊្រុយណេ ដែលព្រះអង្គជាបុរសមានរូបរាងស្រស់សង្ហាអង់អាច ព្រមទាំងមានសមត្ថភាព មានជំនាញសឹងគ្រប់យ៉ាង ទាក់អស់ចិត្តមហាជនឱ្យលង់ប្រាថ្នា។ យ៉ាងណាមិញ មហាជនធ្លាប់តែឃើញព្រះអង្គលេចព្រះភក្រ្តតែអង្គឯងញឹកញាប់បែបនេះ តែតាមពិតទៅព្រះអង្គ Mateen ក៏មានព្រះអនុជមួយព្រះអង្គទៀត ដែលមានសម្រស់ក៏ស្រស់សង្ហាទាក់ភ្នែកមិនចាញ់ទ្រង់នោះដែរ។ ព្រះអនុជរូបនេះ ត្រូវបានគេដឹងថា មានព្រះនាមថា Abdul Wakeel មានព្រះជន្មទើបតែ ១៦ ព្រះវស្សាប៉ុណ្ណោះ ហើយទើបតែវ័យប៉ុណ្ណេះ រូបសម្រស់ឆាយារបស់ទ្រង់ ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជន ស្ទើរអស់ទាំងនគរបាត់ហើយ ពោលគឺបើមើលទៅទ្រង់សង្ហាតាំងពីនៅព្រះជន្មក្មេងវ័យមកម្ល៉េះ។ យ៉ាងណាមិញ ព្រះអង្គម្ចាស់ Wakeel មិនសូវលេចព្រះភក្រ្តនៅក្រៅប្រទេសដូចជាម្ចាស់បងប៉ុន្មាននោះទេ តែទ្រង់ត្រូវគេឃើញនៅក្នុងប្រទេសជាញឹកញាប់ ហើយទ្រង់ក៏មានអ្នកស្រឡាញ់គាំទ្រច្រើននៅតាមបណ្តាញសង្គមផងដែរ។ ដោយឡែក មហាជនក៏សង្ឃឹមថា ព្រះអង្គ Wakeel នឹងបង្ហាញខ្លួនឱ្យញឹកញាប់ជាងនេះទៅទៀត ព្រោះម្នាក់ៗចង់តែឃើញទ្រង់មិនចាញ់ម្ចាស់បងប៉ុន្មាននោះទេ៕
អានបន្ត