canadian flagyl online content

រំលងបាន ២ ថ្ងៃ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទើបតែនិយាយពាក្យក្នុងចិត្ត ជុំវិញព្រឹត្តិការណ៍បិទកីឡាជាតិ

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្នុងកម្មវិធីបិទបញ្ចប់កីឡាជាតិលើកទី ៣ មហាជនបានទស្សនាមកហើយនូវផ្ទាំងទស្សនីយភាពនៃការសម្តែងស្ទើរគ្រប់ទម្រង់របស់សិល្បករ សិល្បការិនី ជាច្រើនមកហើយ។ ក្នុងនោះ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ក៏មានវត្តមានក្នុងការសម្តែងក្នុងកម្មវិធីថ្នាក់ជាតិខាងលើ និង ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដូចទៅនឹងសិល្បករ សិល្បការិនីដទៃទៀតផងដែរ។ រំលងផុត ២ ថ្ងៃ នៃការសម្តែងលើលានស្មៅដ៏ធំនៃពហុកីឡាដ្ឋានជាតិមរតកតេជោ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ នេះថា៖ «នាងខ្ញុំ ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តក្រៃលែង ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ចូលរួមក្នុងពិធីបិទការ​ប្រ​កួត​កីឡាជាតិ លើកទី ៣ និង ​កីឡា​ជាតិ​ជន​ពិការ លើកទី ១ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ នៅវិមាន​កីឡាដ្ឋាន នៃ​ពហុ​កីឡាដ្ឋាន​ជាតិមរតកតេជោ។ អរគុណជាពិសេស…

អានបន្ត

ពូកែណាស់! កូនស្រី សឿ សុធារ៉ា ទទួលបានឱកាសការងារដំបូងបានប្រាក់ ១ ពាន់ដុល្លារ យកជូនម្ដាយទាំងអស់

មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកនាង សឿ សុធារ៉ា ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពសុខទុក្ខរបស់អ្នកនាងនាពេលនេះ ដោយតារាសម្ដែងស្រីរូបនេះមានជំងឺបាក់ទឹកចិត្តបានលេបថ្នាំសរសៃប្រសាទអស់រយៈពេល ៣ ឆ្នាំមកហើយ។ បន្ទាប់ពីជួបព្យុះភ្លៀងក្នុងជីវិតផ្ទួនៗមិនថារឿងគ្រួសារ ការងារ បំណុលនោះទេ ចុងក្រោយនេះនាងត្រូវបាត់បង់ម្ដាយជាទីស្រឡាញ់ថែមទៀត។ យ៉ាងណា ក្រោយពីហ៊ានបើកចំហបង្ហាញពីជំងឺ និង បញ្ហាជីវិតរបស់ខ្លួនហើយនោះ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើនអាណិតអាសូរ និង ជួយរំលែកទុក្ខលំបាករបស់អ្នកនាងតាមរយៈការជួយជាប្រាក់ និង លើកទឹកចិត្តជាច្រើនផងដែរ។ ស្របពេលនេះដែរ មហាជនក៏កំពុងតែចាប់អារម្មណ៍ចំពោះកូនៗរបស់តារាស្រីរូបនេះ ជាពិសេសគឺកូនស្រីច្បងដែលមានឈ្មោះថា សាពូន ដារ៉ាភិមាន ដោយនាងតូចមានទេពកោសល្យឈាមជ័រជាអ្នកសិល្បៈពេញខ្លួនមិនចាញ់ម្ដាយនោះទេ ទាំងក្នុងវិស័យសម្ដែង និង មានសមត្ថភាពច្រៀង ព្រមទាំងលេងហ្គីតាយ៉ាងពីរោះទៀតផង។ ទន្ទឹមនឹងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និង សរសើរចំពោះកូនស្រីច្បងរបស់អ្នកនាង សឿ សុធារ៉ា ដែលបន្ទាប់ពីបានឃើញសមត្ថភាព និង អាណិតស្រឡាញ់ចំពោះនាងតូច ថ្មីៗនេះ នាងតូចក៏ទទួលបានឱកាសការងារមួយដែលត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់ប្រពៃណីមួយហៅទៅធ្វើការឡាយបង្ហាញពីម៉ូដសម្លៀកបំពាក់ និង លេងហ្គីតាច្រៀងជូនមហាជនស្ដាប់តាមរយៈការឡាយនោះ ជាពិសេសក្នុងការងារដំបូងរបស់នាងតូច គឺទទួលបានប្រាក់រហូតដល់ ១ ពាន់ដុល្លារយកទៅជូនម្ដាយនាងទៀតផង៕

អានបន្ត

មិននិយាយតែមាត់! សេង សុខឃីម ផ្ដិតមេដៃដាក់ពាក្យប្ដឹងអ្នកជេរប្រមាថម្ដាយខ្លួនតាមច្បាប់ហើយ

ជឿជាក់ថាថ្មីៗនេះ មហាជនអ្នកចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ភាគច្រើនប្រាកដជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវតារាចម្រៀង មាស នីតា បានប្រើពាក្យជេរប្រមាថទៅលើអ្នកនាង សេង សុខឃីម ដែលជាអតីតសង្សាររបស់តារាចម្រៀង នាយចឺម ដោយកាលទើបនឹងកើតរឿងថ្មីៗ សេង សុខឃីម បានប្រកាសមិនតបត តែប្រកាសប្ដឹងទៅតុលាការដើម្បីចាត់ការតាមច្បាប់។ រំលងមិនប៉ុន្មានថ្ងៃ ស្រាប់តែនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ អ្នកនាង សេង សុខឃីម បានបង្ហាញសកម្មភាពផ្ដិតមេដៃលើក្រដាសស្នាម ទំនងគឺជាពាក្យបណ្ដឹងហើយរៀបរាប់លើហ្វេសប៊ុកថា ៖ «ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត យាយជាមួយខ្ញុំផ្សេង យាយជាមួយគេផ្សេង តាមអត់ទាន់»។ អ្នកនាង សេង សុខឃីម បានបន្តទៀតថា ៖ «សម្តេចពុក និង ជំទាវម៉ែ ហ៊ុន ស៊ីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ធ្វើជាតារា (idol) ត្រូវធ្វើជាគំរូល្អ នាំទបពិសោធថ្មីៗល្អៗចែករំលែកដល់អ្នកគាំទ្រ។ នរណាពូកែនិយាយអុចអាលគេ ជេរគេអីមើលវីដេអូនេះទៅថា ជេរគេហើយគេអត់ជេរត មែនគេស្លូតមិនដឹងអីទេ តែគេចង់ឱ្យអ្នករៀននិយាយសាជាថ្មី រៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ»៕

អានបន្ត

ឡូរ៉ា ម៉ម និយាយអ្វីមិនចេញ ក្រោយ វណ្ណដា បញ្ចប់ការសម្តែងរួមនឹងលោកតា គង់ ណៃ យ៉ាងល្អ និង កក្រើក

មហាជនច្បាស់ជាបានជ្រាប និង សរសើរមិនដាច់ពីមាត់នូវផ្ទាំងទស្សនីយភាពនៃការសម្តែង ១ ក្នុងចំណោមការសម្តែងនៃការបិទបញ្ចប់កីឡាជាតិលើកទី ៣ របស់តារាចម្រៀងរ៉េប វណ្ណដា ក្នុងបទ «Time To Rise» កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ លើសពីនោះ អ្វីនៅតែជាប្រធានបទចែករំលែកមិនដាច់ពីការសម្តែងរបស់តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីខាងលើនេះ គឺការចូលរួមជាកិត្តិយសដ៏វិសេសវិសាលរបស់ចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ និង ភរិយា។ ក្រឡេកទៅមើល តារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិនៃផលិតកម្មបារមី ក៏បានបង្ហាញអារម្មណ៍ដ៏រំភើបចិត្តទៅកាន់តារាចម្រៀងរ៉េប វណ្ណដា និង លោកតា គង់ ណៃ ដូចគ្នាដែរ ដោយកញ្ញា ឡូរ៉ា ម៉ម បានចែករំលែករូបភាព និង បង្ហោះសារ ២ ផ្សេងគ្នា ដោយមួយនិយាយទៅកាន់លោកតា គង់ ណៃ និង មួយទៀតនិយាយទៅកាន់ វណ្ណដា។ កញ្ញា ឡូរ៉ា ម៉ម បានសរសេរសារទៅកាន់លោកតា គង់ ណៃ ថា…

អានបន្ត

ម្តាយក្មេក Chompoo លាន់មាត់ភ្លាម ពេលឃើញកូនប្រុសខ្លួនបង្ហោះថាចង់បានកូនម្នាក់ទៀត

គ្រាន់តែឃើញរូបភាពគ្រួសារដែលពោពេញទៅក្តីស្រឡាញ់ និង កក់ក្តៅ ប្រិយមិត្តប្រាកដជានឹកដល់ក្រុមគ្រួសារកំពូលតារា Chompoo Araya និង លោកប៉ារូបសង្ហា Nott Visrut ភ្លាម ព្រោះចាប់តាំងពីរៀបការមានកូន ៣ នាក់ចូលមកក្នុងគ្រួសារមក ជីវិតស្វាមីភរិយារបស់អ្នកទាំងពីរកាន់តែកក់ក្តៅលើសដើម។ ជាក់ស្តែង បើងាកទៅមើលកូនៗរបស់អ្នកទាំងពីរវិញ ពេលនេះក៏កាន់តែធំៗហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចស្រឡាញ់លួចក្នាញ់ស្ទើរដកចិត្តមិនរួចឡើយ។ លើសពីនេះទៅទៀត អ្វីដែលកាន់តែពិសេសទន្ទឹមនឹងកូនទាំង ៣ កាន់តែធំ ស្រាប់តែថ្មីៗនេះលោកប៉ារូបសង្ហា Nott Visrut បានបង្ហោះរូបភាពជាមួយកូនៗ ព្រមទាំងពោលថាចង់បានកូនមួយទៀត រហូតធ្វើឱ្យមិត្តៗ ក៏ដូចជាអ្នកគាំទ្រចូលទៅបញ្ចេញមតិចំអន់លេងព្រាត។ ក្នុងនោះក៏មានម្តាយរបស់ Nott Visrut ម្នាក់ផងដែរ ដែលបានចូលមកនិយាយឱ្យកូនប្រុសនោះ ដោយលោកស្រីបានបញ្ចេញមតិនៅក្រោមការបង្ហោះកូនប្រុសថា ៖ «ពិតជាគ្រួសារកក់ក្តៅណាស់»៕

អានបន្ត

ខាត់ ជេមស៍ ទាញកូនៗទាំង ៤ ដើរលើវិថីសិល្បៈជាមួយក្នុងផលិតកម្មថ្មីរបស់លោក

បើនិយាយពីកូនប្រុសស្រីទាំង ៤ រូបរបស់តារាចម្រៀងប្រុស ខាត់ ជេមស៍ មហាជនជ្រាបហើយថាកន្លងមក កូនៗទាំង ៤ រូបរបស់លោក តែងទទួលបានការចាប់អារម្មណ៍ និង សរសើរជាមួយរូបរាងស្អាតៗគួរឱ្យស្រឡាញ់ ភាពវៃឆ្លាត និង សមត្ថភាពផ្សេងៗរបស់ពួកគេ ដែលឃើញថាសុទ្ធសឹងតែមានដុងសិល្បៈបេះដាក់មិនចាញ់ឪពុកនោះឡើយ។ លើសពីនេះ ឃើញថាកូនៗរបស់លោក ខាត់ ជេមស៍ ក៏ធ្លាប់បង្ហាញសមត្ថភាពក្នុងសិល្បៈឡើងកម្មវិធីផ្សេងៗជាមួយលោក និង មានអ្នកខ្លះចេញបទចម្រៀងផ្ទាល់ខ្លួនទៀតផង។ ដោយឡែក ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀតចំពោះកូនប្រុសស្រីទាំង ៤ របស់តារាចម្រៀង ខាត់ ជេមស៍ ខណៈឃើញលោកបានបង្ហោះលើហ្វេសប៊ុកផេកឱ្យដឹងថាកូនៗទាំង ៤ នឹងរួមដំណើរលើវិស័យសិល្បៈជាមួយលោកយ៉ាងពេញទំហឺងហើយក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់លោក និង កំពុងត្រៀមចេញបទចម្រៀងថ្មីៗសម្រាប់ពួកគេផងដែរ។ ក្នុងនោះ លោក ខាត់ ជេមស៍ បានរៀបរាប់ថា ៖ «នេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ខ្ញុំបាទ ដែលអាចនិយាយថាជាសមទ្ធិផលមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលមានកូនៗទាំង ៤ នាក់ អាចរួមដំណើរលើវិស័យសិល្បៈជាមួយ ព្រមទាំងបន្តរក្សាសមទ្ធិផលស្នាដៃរបស់ខ្ញុំបាទ ពួកគាត់ជាគ្រាប់ពេជ្រនៅក្នុងគ្រួសារ ហើយក៏ជាគ្រាប់ពេជ្រសំខាន់របស់ Khan James Producton ផងដែរ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានចក្ខុវិស័យបន្តអភិវឌ្ឍន៍ខ្លួនទៅជាគ្រាប់ពេជ្រនៅក្នុងសង្គម និង ដឹកនាំវិស័យសិល្បៈកម្ពុជាដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិទៀតផង»៕

អានបន្ត