ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ហើយពី លោក យឿន សុតអនុស្សាវរីយ៍ ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង «ពេជ្រកំពុងច្នៃ» នៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីអំឡុងឆ្នាំ ២០១៧។ ដ្បិតថាលោកមិនទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែក៏នៅតែមានឱកាសដើរលើវិថីសិល្បៈចម្រៀងនេះ និងទទួលបានការគាំទ្រខ្លាំងពីមហាជនជាមួយសមត្ថភាពរបស់លោកផងដែរ។ ពិតណាស់ បច្ចុប្បន្ននេះ យឿន សុតអនុស្សាវរីយ៍ បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលឃើញថាលោកកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងផងដែរជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗជាច្រើនរបស់លោក។ ជាមួយនឹងប្រជាប្រិយភាពល្បីល្បាញតាមរយៈស្នាដៃនៃបទចម្រៀងថ្មីៗដែលសុទ្ធសឹងតែផ្ទុះការចាប់អារម្មណ៍គាំទ្រពីមហាជនខ្លាំងនោះ ឃើញថា តារាចម្រៀងប្រុសរូបនេះ កំពុងតែមានសន្ទុះទីផ្សារខ្ពស់ផងដែរ ដោយតែងឃើញវត្តមានរបស់លោកលើឆាកប្រគុំតន្ត្រី និងតាមភោជនីយដ្ឋានផ្សេងៗផងដែរ៕
អានបន្តDay: December 3, 2022
Kat Sonya មិនលាក់ទុកយូរ ទម្លាយថាគ្រោងនឹងរៀបការជាមួយអ្នកជំនួញខ្លឹម នៅឆ្នាំក្រោយនេះហើយ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃមួយចំនួនមុខជាធ្លាប់បានស្គាល់ Kat Sonya Singha តារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ ៧ ដែលមានដើមកំណើតចេញមកពីក្រុមចម្រៀងនារីដៃគូ Kat-Pat ប្រចាំក្រុមហ៊ុន Kamikaze ហើយបច្ចុប្បន្នក្លាយជាអ្នកសម្ដែងល្បីឈ្មោះម្នាក់។ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រីរូបនេះត្រូវបានគូស្នេហ៍អ្នកជំនួញលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការយ៉ាងរ៉ូមែនទិក ហើយក៏មានការចូលរួមអបអរពីសំណាក់អ្នកគាំទ្រជាច្រើន។ ក្រោយសុំរៀបការបានជាង ៣ ខែ Kat បានដាច់ចិត្តទម្លាយពីគម្រោងរៀបការឱ្យដឹងថា ៖ «បច្ចុប្បន្នគឺមិនអាចទាន់ប្រាប់ថ្ងៃជាក់លាក់បានទេ ដោយយើងកំពុងរៀបចំនៅឡើយ ចាំគ្រប់យ៉ាងរលូនសិន ទើបអាចនិយាយបានដោយមិនទាក់ថាមានអ្វីខ្លះ ដោយពេលនេះទាំងខ្ញុំ និង ខាងប្រុស គឺកំពុងពិភាក្សាគ្នាជ្រើសរើសពីទីតាំង ឈុត និង ការរៀបចំ ព្រោះសល់ពេលមិនប៉ុន្មានទៀតនោះឡើយ ពួកយើងដេញបានពេលាល្អគឺអំឡុងខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះចាស»៕
អានបន្តកក្រើកឆាកយប់មិញនៅថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកបទចម្រៀងខ្មែរឡើងច្រៀង សំឡេងហ៊ោគាំទ្រសឹងបែកឆាក….(មានវិដេអូ)
ចាប់ពីរាត្រីថ្ងៃទី ១-៣ ប្រធានស្ថាប័ន Miss Grand International 2022 លោក Nawat Itsaragrisil បានរៀបចំការប្រគំតន្រ្តីមួយដ៏កក្រើក ដែលមិនត្រឹមតែមានការអញ្ជើញចូលពីអ្នកសិល្បៈផ្សេងៗនោះទេ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីបវរកញ្ញាឯក Miss Grand International ទាំង ១០ រូប និង Miss Grand Thailand Top 10 ដែរ។ យ៉ាងណាមិញ ជុំវិញព្រឹត្តិការណ៍នៃការប្រគំតន្រ្តីនាយប់មិញនេះ ពិតធ្វើឱ្យកក្រើកអ្នកគាំទ្រតែម្តង ព្រោះវាជាលើកទីមួយនៃការច្រៀងចម្រៀងរួមគ្នារវាង Miss Grand International និង Miss Grand Thailand។ លើសពីនេះទៅទៀត អ្វីដែលអ្នកគាំទ្រខ្មែរ និង ថៃ ហ៊ោខ្លាំងនោះគឺពេលដែលវត្តមានរបស់បវរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឡើងច្រៀង ជាមួយការលើកយកបទចម្រៀងខ្មែរមួយបទមានចំណងជើង «រហែកតែខោ» របស់កញ្ញា រ៉ាប៊ី ដែលមានទាំងសំឡេងស្រែកហ៊ោគាំទ្រខ្លាំងទាំងមុខឆាក និង ចំហៀងឆាក។ ពិសេស ទន្ទឹមនឹងសំឡេងស្រែកហ៊ោនៅខាងមុខឆាកនោះដែរ អ្នកគាំទ្រថៃក៏បានផ្តល់នូវកាដូជាច្រើនដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេលកំពុងច្រៀងថែមទៀតផង ដែលកាដូទាំងនោះរួមមានទាំងកម្រងលុយ តុក្កតា…
អានបន្តសឿ សុធារ៉ា លើកដៃសំពះទាំងកំពុងបន្តោងសេរ៉ូមថានឹងក្រោកឈរ ព្រោះនាងស្រឡាញ់កូនៗណាស់
ស្ថានភាពសុខភាព និង ឆាកជីវិតរបស់តារាសម្ដែង សឿ សុធារ៉ា ពេលនេះ មិនត្រឹមតែធ្វើឱ្យអ្នកសិល្បៈដែលស្គាល់នាងអាណិតអាសូរទេ សូម្បីតែមហាជនអ្នកគាំទ្រ និង ធ្លាប់ពេញចិត្តការសម្ដែងរបស់នាងកន្លងមក ក៏ខ្លោចចិត្តអាណិតមិនតិចដែរ ព្រោះមិននឹកស្មានថា នាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយថ្មីៗនេះគ្រូពេទ្យក៏បានរកឃើញថានាងមានជំងឺ ថៃរ៉យក្រពេញទីរ៉ូអ៊ីត ដែលបណ្ដាលមកពីប្រើប្រាស់ថ្នាំលើសកម្រិត និង មិនត្រឹមត្រូវតាមវេជ្ជបញ្ជា។ ក្រៅពីស្ពាយជំងឺប្រចាំកាយ សឿ សុធារ៉ា នៅទទួលខុសត្រូវមើលថែកូនៗប្រុសស្រីទាំង ២ របស់នាង ដែលពួកគេនៅតូចនៅឡើយ។ និយាយដល់រឿងកូន ដ្បិតថាពេលនេះ សឿ សុធារ៉ា ធ្លាក់ដល់ចំណុចសូន្យ ក៏នាងនៅតែឱបក្រសោបកូនទាំង ២ ជាប់ក្នុងទ្រូង ហើយព្យាយាមបំពេញតួនាទីជាម្ដាយជានិច្ច ព្រោះអស់ពីម្ដាយនាងទៅ កូនៗនេះហើយគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់នាងនៅពេលនេះ។ ជាការពិត ខណៈកំពុងសម្រាកលើគ្រែពេទ្យ ហើយដៃក៏កំពុងបន្តោងសេរ៉ូមផងនោះ សឿ សុធារ៉ា បានលើកដៃសំពះសប្បុរសជនទាំងអស់ដែលបានជួយដល់នាងមិនថាថវិកា ឬកម្លាំងចិត្តនោះទេ ហើយលើសពីនេះ សឿ សុធារ៉ា ក៏បានលើកឡើងថា នាងនឹងព្យាយាមក្រោកឈរឡើង ព្រោះនាងស្រឡាញ់កូនៗនាងខ្លាំងណាស់។ តួឯកស្រីក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» រូបនេះ រៀបរាប់យ៉ាងមុតមាំថា ៖ «អរគុណ បងប្អូនទាំងអស់ដែលព្រួយបារម្ភ ខ្ញុំនឹងព្យាយាមក្រោកឈរឡើងវិញ ព្រោះខ្ញុំស្រឡាញ់កូនៗខ្ញុំណាស់»។ បានឃើញពាក្យសម្ដីរបស់ សឿ…
អានបន្តស្ងាត់ៗ នាយ ចឺម តារាឆ្វាក់ស្នេហ៍ បញ្ចេញរូបញញឹមឡើងខ្យូត រួចផ្តាំថា «សប្បាយចិត្តឱ្យច្រើនទៅរស់បានយូរ»
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគំាំទ្រតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស នាយ ចឺម សុទ្ធសឹងតែបានជ្រាបហើយពីរឿងរ៉ាវជីវិតរបស់លោកនាមួយរយៈចុងក្រោយនេះ ជាពិសេសរឿងជីវិតស្នេហារបស់លោកដែលទើបតែចែកផ្លូវនឹងសង្សារថ្មី បន្ទាប់ពីសាងស្នេហ៍យ៉ាងផ្អែមល្ហែមប៉ុន្មានជាង ១ ឆ្នាំ។ ជុំវិញរឿងរ៉ាវស្នេហាបែកបាក់របស់តារាចម្រៀង នាយ ចឺម មកដល់ពេលនេះ ក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយ និង មានរឿងរ៉ាវផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរូបលោកកំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមដាន និង ធ្វើការវែកញែកពេញបណ្ដាញសង្គមផងដែរ។ ដោយឡែក ស្របពេលកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងជុំរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងខ្លួន ថ្មីៗនេះ គេក៏បានឃើញតារាចម្រៀងប្រុសរូបនេះ ធ្វើការបង្ហោះរូបភាពបង្ហាញស្នាមញញឹមភ្ជាប់ជាមួយសារមួយឃ្លាហាក់បង្ហាញការផ្ដាំផ្ញើទៅកាន់មហាជនអ្នកគាំទ្ររបស់លោកឱ្យរស់នៅដោយភាពសប្បាយរីករាយឱ្យច្រើនៗទើបរស់នៅបានយូរទៀតផង។ សារនោះ នាយ ចឺម បានរៀបរាប់ថា ៖ «សប្បាយចិត្តឱ្យច្រើនទៅរស់បានយូរ»៕
អានបន្តកាន់តែអភិជន! ទើបទិញឡានថ្មីថ្ងៃមុន ឆន សុវណ្ណារាជ ពេលនេះបង្ហាញកុងត្រាទិញខុនដូថ្មីយ៉ាងប្រណីតទៀត
ពិតណាស់ អ្នកតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានឃើញហើយមួយរយៈចុងក្រោយនេះ ស្របពេលដែលជីវិតកំពុងជោគជ័យទាំងវិស័យសិល្បៈ និង មុខជំនួញ ឃើញថាលោកតែងតែបង្ហាញភាពហាយសូរទៅដើរកម្សាន្តនៅក្រៅប្រទេសចាយជីវិតនៅលីវយ៉ាងរីករាយផងដែរ។ យ៉ាងណាមិញ ក្រោយពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរលើទឹកដីក្រៅប្រទេសមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញលោកបង្ហោះស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿងទៀត។ ដោយឡែក ស្រាប់តែថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណារាជ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងជាមួយជីវិតឯកជនដ៏ជោគជ័យរបស់លោក ខណៈបានឃើញតារាចម្រៀងរូបនេះកាន់តែបង្ហាញជីវិតអភិជនចាយលុយរាប់ម៉ឺនដុល្លារទិញខុនដូយ៉ាងប្រណីតថែមទៀតនៅក្នុងគម្រោងខុនដូ Royal Skyland ចំកណ្ដាលទីក្រុងភ្នំពេញ។ នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះបង្ហោះរូបភាពកុងត្រាទិញខុនដូភ្ជាប់ជាមួយសារថា ៖ «ហេងហេងខែថ្មី ថ្ងៃនេះឆ្លៀតមកយកកុងត្រាទិញខុនដូជាមួយរ៉ូយ៉ាល់ស្កាយឡែន អ្នកណាខ្លះអ្នកជិតខាងរបស់ពូរាជ សុំមើលមុខតិចមើស?»៕
អានបន្តBella ជាតារាសម្ដែងស្រីដំបូងគេ មានឱកាសចូលរួមកម្មវិធីភាពយន្តអន្តរជាតិនៅប្រទេសអារ៉ាប៊ីសាអូឌីត
នៅក្នុងសិល្បៈថៃនរណាៗក៏ដឹងថាតារាស្រី Bella Ranee គឺតារាសម្ដែងដែលមានសមត្ថភាព និង រូបសម្រស់ស្រស់សោភា។ ចាប់តាំងតែផ្ទុះល្បីក្នុងរឿង « បុព្វសន្និវាស » មកតារាស្រី Bella បានហក់ឡើងជាតារាស្រីជួរមុខម្នាក់ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ និង ក្ដាប់បានការងារធំៗជាបន្តបន្ទាប់។ តួយ៉ាង កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Bella ទទួលបានឱកាសចូលរួមក្នុងកម្មវិធីភាពយន្តអន្តរជាតិដែលមានឈ្មោះថា ( Red Sea International Film Festival ២០២២ ) ដែលធ្វើនៅទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអូឌីត។ គួរឱ្យដឹងផងដែរថា តារាស្រី Bella គឺជាតារាស្រីប្រចាំស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ ៣ ដំបូងគេហើយដែលមានឱកាសទៅចូលរួមកម្មវិធីភាពយន្តលំដាប់អន្តរជាតិនៅប្រទេសអារ៉ាប៊ីសាអីឌីតនេះ។ ទន្ទឹមនឹងនោះ វិលទៅមើលអ្នកគាំទ្រវិញ ខណៈដែលតារាស្រី Bella ធ្វើដំណើរចេញទៅប្រទេសអារ៉ាប៊ីសាអូឌីត គេឃើញថាម្នាក់ៗបានទៅជូនដំណើរ និង ផ្តល់កម្លាំងចិត្តភ្លូកទឹកភ្លូកដីពេញព្រលានយន្តហោះសុវណ្ណភូមិ៕
អានបន្តមហាជនភ្ញាក់ក្រញាង ពេលឃើញ Simon គណៈកម្មការកម្មវិធី BGT បាក់សម្រស់ប្លែកខ្លាំង មើលសឹងមិនស្គាល់
Simon Cowell គណៈកម្មការកម្មវិធីប្រកួត «Britain’s Got Talent» កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញសភាពរបស់លោកនាពេលថ្មីៗនេះ ក្នុងវីដេអូមួយដែលបានចែកចាយកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ តាមរយៈវីដេអូនោះដែរ បានបង្ហាញឱ្យឃើញថា គណៈកម្មការដ៏ល្បីរូបនេះ ហាក់ប្រែប្រួលរូបសម្រស់ជាខ្លាំង រហូតមហាជនមួយចំនួនធ្លោយមាត់ថាមើលលោកសឹងតែមិនស្គាល់ទៀតផង។ គួរឱ្យដឹងថា វីដេអូដែលបានបង្ហោះនោះដែរ គឺជាវីដេអូរបស់ Simon និយាយលើកទឹកចិត្តដល់សាធារណជន ដែលមានបំណងចង់ដាក់ពាក្យចូលប្រកួតកម្មវិធី «Britain’s Got Talent» នារដូវកាលថ្មីនេះ។ គណៈកម្មការវ័យ ៦៣ ឆ្នាំរូបនេះបាននិយាយរៀបរាប់ថា ៖«ខ្ញុំតែងតែលើកឡើងក្នុងកម្មវិធីនេះថា រយៈពេល ២ ទៅ ៣ នាទីអាចផ្លាស់ប្ដូរជីវិតរបស់យើងបាន ហើយឱកាសបានមកដល់ទៀតហើយ ហើយលើកនេះអាចជាអ្នកក៏ថាបាន។ ដូច្នេះហើយ សូមដាក់ពាក្យប្រកួតឥឡូវនេះ សម្រាប់រដូវកាលថ្មីនៅឆ្នាំក្រោយ ហើយខ្ញុំនឹងត្រៀមខ្លួនដើម្បីជួបអ្នក»។ ក្រោយវីដេអូខ្លីមួយនេះបង្ហោះមិនទាន់បានប៉ុន្មាន មហាជនជាច្រើនក៏ហាក់ចាប់ភ្លឹកខ្លាំងទៅលើមុខមាត់របស់ Simon ដែលមានសភាពរលោង ធ្មេញសចាំង ប្រៀបដូចលោកទទួលការកែសម្ផស្សដូច្នោះឯង៕
អានបន្ត