zovirax reiffcenterblog.cnu.edu content

Noona ប្រាប់ពីមូលហេតុដ៏មានន័យ ក្រោយគេសួរថា ស្រឡាញ់គ្នា ៨ ឆ្នាំហើយ ម៉េចមិនរៀបការ?

ថ្មីៗនេះតារាចម្រៀង និងសម្ដែងស្រីវ័យ ៣០ ឆ្នាំ Noona Nuengthida បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងនិងគូស្នេហ៍បានបង្ហោះវីដេអូក្នុង Tik Tok ដែលប្រៀបដូចជាលុតជង្គង់សុំរៀបការ មើលទៅរំភើបតែក៏ហួសចិត្ត ព្រោះការពិតគឺតារាប្រុស Joonior គ្រាន់តែចងខ្សែស្បែកជើងឱ្យនាងតែប៉ុណ្ណោះ។ ក្រោយវីដេអូនេះ ផ្ទុះឡើងក្នុងបណ្តាញសង្គម អ្នកគាំទ្រជាច្រើនបានលើក សំណួរពាក់ព័ន្ធនឹងរឿងរៀបការទៅកាន់ Noona និង Joonior ថាពេលណាទើបមានដំណឹងល្អ? ជុំវិញបញ្ហានេះ Noona ក៏បានដាច់ចិត្តឆ្លើយត្រលប់ទៅវិញថា៖ «តាមពិតទៅវីដេអូនោះគឺជាពេលដែលយើងថត Tik Tok លេងជាមួយគ្នា ដោយឃើញគេនិយមលេងវា ហើយក៏ចង់ក្លាយជាតារា Tik Tok ម្នាក់ដែរ តែមិននឹកស្មានថាវាផ្ទុះលឿនបែបនេះ»។ «ចំពោះរឿងរៀបការគឺមិនទាន់គិតទេចាស ទុកមួយឡែកសិន ដោយមូលហេតុគឺខ្ញុំយល់ថានាយុគសម័យនេះ រឿងរៀបការមិនមែនត្រឹមតែហេតុផលថាអូនស្រឡាញ់បង បងស្រឡាញ់អូន ឬក៏ព្រោះតែចាស់ទុំឌុកដាន់ទេ តែរឿងលុយក៏ជាចំណែកមួយសំខាន់ដូចគ្នា ហេតុដូចនេះខ្ញុំគិតពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុច្រើន។ តើបន្ទាប់ពីរៀបការយើងត្រូវធ្វើអ្វី? ហើយចំណូលពួកយើងទាំងពីរគ្រប់គ្រាន់ឬនៅ? វាមានស្ថេរភាពឬនៅ? ដោយសារពួកយើងទើបងើបឡើងពីវិបត្តិកូវីដ ការងារទាំងខ្ញុំ និង Joonior ក៏មិនទាន់ មានច្រើន ចឹងយើងចង់ផ្តោតលើការរកចំណូលឱ្យបានច្រើនសិន មិនមែនរៀបការ ព្រោះតែហេតុផលយើងស្រឡាញ់គ្នាខ្លាំងនោះទេ»៕

អានបន្ត

រឿងពិតមូលហេតុមិនមានការ LIVE ផ្ទាល់ការសម្ដែងរបស់តារាចម្រៀង ម៉ាន់ វណ្ណដា ក្នុងហ្វេសបុកផេកផ្លូវការ Smart និង Pleng អំឡុងការសម្ដែងរបស់លោក

បន្ទាប់ពីពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ វិច្ឆិកា ២០២២ សង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្មនៅតាមទបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។ ថ្មីៗនេះ ក្រុមហ៊ុន Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃកីឡាជាតិលើកទី៣ និងកីឡាសំរាប់ជនពិការលើកទី១ បានធ្វើការបកស្រាយបំភ្លឺនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើហ្វេកបុកផេកផ្លូវការ បញ្ជាក់ពីមូលហេតុដែលខ្លួនមិនចាក់ផ្សាយបន្តផ្ទាល់នូវការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លងមកនេះ។ «ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រុមហ៊ុនស្មាតបានទទួលដំណឹងពីការកែប្រែ កម្មវិធីដែលតម្រូវឱ្យលោក ម៉ាន់ វណ្ណដា (Mann Vannda) ជាសិល្បករតន្រ្តីរ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាចូលរួមសម្តែងដោយច្រៀងបទ Time To Rise ។ ក្រុមហ៊ុនស្មាតបានទទួល និងគោរពតាមការស្នើសុំផ្លាស់ប្តូរនេះ ហើយក៏បានទទួលនិងគោរពតាមការស្នើសុំបន្ថែមលើ សំណើមិនចាក់បញ្ចាំងដោយផ្ទាល់នូវការសម្តែងបទ Time To Rise នៅលើផេករបស់ក្រុមហ៊ុន ស្មាត និង Pleng»។ បន្ថែមពីការចាក់ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ពិធីបិទកីឡាជាតិលើកទី៣នេះ ជាក់ស្ដែងក៏ត្រូវបានចាក់ផ្សាយបន្តផ្ទាល់លើកញ្ចក់ បណ្តាញទូរទស្សន៍ជាតិនានាដូចជា ទូរទស្សន៍ជាតិកម្ពុជា (TVK) និងតាមផេកហ្វេសប៊ុកនានាដូចជា BTV…

អានបន្ត

Yui ឆ្លើយតបទាំងញញឹម ក្រោយផ្ទុះការរិះគន់ជាតារាល្បី តែមកលក់អនឡាញដណ្តើមទីផ្សារអ្នកខ្សត់

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងថៃភាគច្រើនបានស្គាល់រួចមកហើយ Yui Chiranan តារាសម្តែងស្រីជើងចាស់លំដាប់ជួរមុខ ដែលមានរាងតូចច្រឡឹង មានកេរ្តិ៍ឈ្មោះល្បីក្នុងរង្វង់សិល្បៈថៃ ហើយថែមទាំងប្រែខ្លួនជាអ្នកអនឡាញល្បីដែលអាចរកចំណូលលានបាតក្នុងមួយថ្ងៃ។ ក្រៅពីអាជីពជាតារាសម្តែង Yui ក៏ជាអ្នកលក់ផលិតផលអនឡាញដែលទទួលបានការគាំទ្រខ្លាំង រហូតអាចបង្កើតយីហោ រោងចក្រផលិតកាបូប និង របស់ប្រើប្រាស់មួយចំនួនដោយខ្លួនឯង។ យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យខ្លាំងទាំងសិល្បៈ និង មុខជំនួញអនឡាញ Yui បែរជាផ្ទុះរិះគន់យ៉ាងដំណំថា ៖ «នាងជាតារាល្បី តែបែរមកដណ្តើមទីផ្សាអ្នកខ្សត់ លក់អនឡាញប្រជែងសាមញ្ញជនទៅវិញ»។ ស្របគ្នានោះ ថ្មីៗនេះ Yui ក៏បានចេញមុខឆ្លើយតបទៅវិញទាំងញញឹមចំពោះពាក្យរិះគន់ទាំងនោះថា ៖ «ចំណុចចាប់ផ្តើមនៃការក្លាយខ្លួនជាអ្នកលក់អនឡាញ គឺមូលហេតុសំខាន់ដំបូងខ្ញុំចង់ជួយបងស្រីម្នាក់ ដែលគាត់ជាអ្នកផលិតកាបូប ហើយនាពេលនោះសេដ្ឋកិច្ចគាត់គឺយ៉ាប់ខ្លាំងមែនទែន ខណៈពេលនោះវិស័យអនឡាញគឺផ្ទុះខ្លាំងណាស់។ ខ្ញុំនេះចង់ជួយ តែមិនដឹងថាជាលក់របៀបណា ក៏សម្រេចចិត្តថាយកមក Live លក់ក្នុងហ្វេសប៊ុកខ្លួនឯង»។ «ចំណុចចាប់ផ្តើមក៏ជោគជ័យមិនគួរឱ្យជឿ ដោយគ្រាន់តែចាប់ផ្តើម Live ក៏មានអ្នកចូលមើល ៣ សែននាក់បាត់ ហើយក៏ចាប់ផ្តើមយកកាបូបមកស្តុកនៅឯផ្ទះ ហើយក្នុងពេល Live ត្រឹម ១ ម៉ោងដំបូង ក៏មានអ្នកចូលមកទិញកាបូបជាង ៦០ បាត់ហើយ ហើយនេះក៏ជាមូលហេតុនៃការចាប់ផ្តើមមកលក់អនឡាញ តែខ្ញុំចង់ប្រាប់ចំពោះរឿងដែលគេថាឱ្យខ្ញុំជាតារាហើយចាំបាច់មកលក់អនឡាញប្រជែងទីផ្សារអ្នកខ្សត់ខ្សោយធ្វើអី ខ្ញុំក៏ចង់តបថាខ្ញុំក៏ត្រូវធ្វើការសន្សំប្រាក់ដូចគ្នា»។ «ហើយខ្ញុំគឺជាមនុស្សមិនចូលចិត្តទំនេរ ហើយធ្លាប់ធ្វើការច្រើនមុខតាំងពីក្មេង ហើយមួយទៀតខ្ញុំតែងគិតថា…

អានបន្ត