មហាជនបានស្គាល់រួចមកហើយនូវកំពូលតារាសម្ដែងស្រីល្បីកក្រើកប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាតសាច់សខ្ចី នាង Aum Patchara។ យ៉ាងណាមិញ សម្រាប់ថ្ងៃនេះគឺជាថ្ងៃពិសេសរបស់នាង ដោយគេឃើញថាមានមហាជនអ្នកគាំទ្រជាច្រើនបានអបអរសាទរដល់រូបនាង ព្រោះថ្ងៃនេះជាថ្ងៃកំណើតគម្រប់ ៤៤ ឆ្នាំ។ អ្វីដែលរឹតតែធ្វើឱ្យ Aum រំភើបនោះ សម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ គឺនៅរាត្រីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សង្សារបណ្ដូលចិត្តរបស់នាង លោក Pok Phornprapha និង បណា្ដមិត្តភក្តិបានរៀបចំពិធីជប់លៀងយ៉ាងរីករាយ ដែលមានការចូលរួមពីអ្នកសិល្បកររួមអាជីពផងដែរ។ បើនិយាយពីរូបសម្រស់វិញ តារាស្រី Aum ត្រូវបានអ្នកគាំទ្រចាត់ជារាជិនីកំពូលសម្រស់ ពីព្រោះថាអាយុខ្ទង់ ៤០ ហើយ តែនាងនៅតែស្រស់ស្អាត ស្បែកសខ្ចីដូចបណ្ដូលចេក និង ជាប់តារាសម្ដែងស្រី Top កំពូលដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ក្នុងប្រទេស។ នៅក្នុងថ្ងៃខួបកំណើតនេះ តារាស្រី Aum ក៏ទទួលបាននូវពាន្យជូនពរពីមហាជនយ៉ាងច្រើនព្រោងព្រាត។ ជាពិសេស ជុំវិញរឿងស្នេហា គឺមហាជនម្នាក់ៗជូនពរឱ្យតារាស្រីរូបនេះឆាប់កាន់ដៃគ្នាចូលរោងការជាមួយនឹងលោក Pok Phornprapha ផងដែរ៕
អានបន្តDay: December 5, 2022
ជួបរឿងអាស្រូវជីវិតធ្លាក់សឹងដល់សូន្យ តែឥលូវ Pinky ត្រៀមចូលសិល្បៈវិញហើយ
រយៈពេលជិត ១ សប្តាហ៍ហើយ ដែលតារាស្រី Pinky ត្រូវបានដោះលែងជាបណ្តោះអាសន្នឱ្យនៅក្រៅឃុំ។ ទន្ទឹមនឹងខ្លួនត្រូវបានដោះលែងបណ្តោះអាសន្ន ស្រាប់តែថ្មីៗនេះ បែរជាធ្លាយដំណឹងថា នាងប្រកាសលក់ផ្ទះ ដើម្បីយកលុយទៅតទល់ជាមួយរឿងក្តីទៀតផង។ តែទោះជាយ៉ាងណា បើទោះបីជានាងនៅពុំទាន់បង្ហាញមុខក្រោយពេលចេញពីពន្ធនាគារក៏ដោយ តែនាងក៏នៅតែទទួលបានឱកាសឱ្យវិលចូលសិល្បៈវិញ ពោលគឺថ្មីៗនេះ ខាងក្រុមការងារ Tvpool បានបង្ហើបថា Pinky ត្រៀមទទួលការងារថ្មីហើយ ដោយនាងនឹងទៅចូលរួមកម្មវិធី Poolstar នៅក្នុងខេត្ត ឈៀងម៉ៃ នាពេលខាងមុខនេះ។ យ៉ាងណាមិញ វាពិតជាដំណឹងមួយដែលធ្វើឱ្យអ្នកគាំទ្ររបស់នាង និង មិត្តៗមានក្តីរំភើបណាស់ ព្រោះបើទោះបីជានាងបានជួបរឿងដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនាងលិចលង់ក៏ដោយ តែនាងនៅតែត្រូវបានគេផ្តល់ឱកាសឱ្យចូលសិល្បៈវិញ៕
អានបន្តឆលី កូនប្រុស ឱក សុគន្ធកញ្ញា អាយុទើប ៣ ឆ្នាំ និយាយភាសាអង់គ្លេសឡើងរត់មាត់
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី ទើបតែរៀបការពិធីជប់លៀងខួបកំណើតគម្រប់អាយុ ៣ ឆ្នាំយ៉ាងកក់ក្ដៅមួយឱ្យទាយាទដំបូងរបស់ពួកគេ គឺកុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កាលពីពេលថ្មីៗកន្លងនេះទៅប៉ុណ្ណោះ។ ដ្បិតថាអូន ឆលី មានអាយុទើបតែ ៣ ឆ្នាំ ប៉ុន្ដែកុមារាតូចរូបនេះ បានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាតាំងពីក្មេង ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ ជាពិសេស ឆលី រឹតតែមានភាពឆ្លាតវៃក្នុងការនិយាយភាសាបរទេស ពោលគឺភាសាអង់គ្លេស។ តួយ៉ាងថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផេករបស់អូន ឆលី បានបង្ហោះសកម្មភាពអ្នកប្រុសតូចរូបនេះកំពុងញ៉ាំអាហារជាមួយលោកប៉ា ក្នុងនោះ ឆលី បានប្រើប្រាស់ភាសាអង់គ្លេសនិយាយជាមួយលោកប៉ាយ៉ាងរត់មាត់ ខណៈរូបគេទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ។ ភាពឆ្លាតវៃរបស់អូន ឆលី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន លើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀនកូនរបស់កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី៕
អានបន្ត