try this site content

ទោះមិនមែនសាច់ឈាមបង្កើត ណាខុន ស្រឡាញ់កូនប្រុសណាស់ គ្រាន់តែមើលពាក្យជូនពរក៏រំភើប

រយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយដែលតារាសម្ដែងប្រុសរូបសង្ហា ណាខុន បានលាភាពកំលោះទៅភ្ជាប់និស្ស័យរួមរស់ជាប្ដីប្រពន្ធ ដោយសាងគ្រួសារជាមួយភរិយាសំណព្វចិត្តដែលមានអាយុបង និង ជាអ្នកម៉ាក់មានកូនប្រុសម្នាក់ប្រកបដោយសុភមង្គល។ ក្នុងរយៈពេលដែលតារាសម្ដែងរូបសង្ហា ណាខុន និង ភរិយារួមរស់ជាមួយគ្នាច្រើនឆ្នាំមកនេះ មហាជនសង្កេតឃើញថា អ្នកទាំងពីរស្រឡាញ់ល្អូកល្អិននឹងគ្នាមិនចាញ់គូស្នេហ៍កំលោះក្រមុំឡើយ ព្រោះជារឿយៗ ប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសុភមង្គល ក្ដីសុខ និង ភាពផ្អែមល្ហែមរវាងគ្នាបង្ហាញដល់មហាជនមិនសូវលស់ថ្ងៃនោះទេ។ ដោយឡែកបើនិយាយដល់កូនប្រុសដើមរបស់ ណាខុន វិញ ដ្បិតថាលោកមិនមែនជាឪពុកបង្កើតរបស់កុមារារូបនេះក្ដី ប៉ុន្ដែតារាប្រុសរូបនេះ តែងបង្ហាញក្ដីស្រឡាញ់ដល់កូនដូចសាច់ឈាមបង្កើត ជាពិសេសនៅថ្ងៃខួបកំណើតកូនប្រុស ណាខុន ប្រើពាក្យសម្ដីជូនពរកូនយ៉ាងមានអត្ថន័យបំផុត។ ណាខុន បានជូនពរខួបកំណើតកូនប្រុស ហើយបង្ហោះនៅលើគណនីហ្វេសប៊ុកថា ៖ «រីករាយថ្ងៃខួបកំណើតកូនប្រុសជាទីស្រឡាញ់ ជូនពរឱ្យកូនមានសុខភាពល្អ ជាក្មេងល្អ ឆ្លាតវាងវៃ រៀនពូកែ និង សូមឱ្យធំឡើង ឱ្យកូនប្រុសមានវាសនាខ្ពង់ខ្ពស់ 06.12.2022»៕

អានបន្ត

ពពោះកូនដំបូង ទេព បូព្រឹក្ស សំងំចាក់អាវឱ្យ ជី ដេវីត ដោយផ្ទាល់ដៃពាក់ច្រៀងលើឆាកប្រគំតន្រ្តី

អស់រយៈពេលជាងមួយខែហើយដែលតារាចម្រៀងស្រីរូបស្រស់ ទេព បូព្រឹក្ស បានប្រកាសប្រាប់មហាជនពីដំណឹងល្អថានាងកំពុងមានផ្ទៃ ដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត។ យ៉ាងណាមិញ គិតមកដល់ពេលនេះ ទេព បូព្រឹក្ស បានពពោះបានជាង ៦ ខែមកហើយ ដែលនៅខ្វះតែប៉ុន្មានខែទៀត អ្នកនាង និង គូស្នេហ៍គឺតារាចម្រៀងរ៉េប ងួន ចាន់ដេវីត នឹងបានឃើញមុខតំណាក់ឈាមដំបូងរបស់ពួកគេហើយ ប៉ុន្ដែមកដល់ពេលនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើនៅមិនទាន់ប្រកាសភេទកូនក្នុងផ្ទៃនៅឡើយទេ។ ដោយឡែក ក្រឡេកទៅមើលអ្នកម៉ាកហាយសូរ ទេព បូព្រឹក្ស ខណៈពេលកំពុងពពោះកូនដំបូងនេះដែរ ឃើញថានាងបានផ្អាកទទួលការងារសិល្បៈផ្សេងៗ ដែលបានសម្រាកដើម្បីមើលថែថ្នមខ្លួន ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺដោយសារតែទំនេរពេកអ្នកនាងក៏បានសំងំចាក់អាវដោយផ្ទាល់ដៃឱ្យគូស្នេហ៍គឺលោក ជី ដេវីត ដែលបានឃើញលោកយកពាក់ឡើងច្រៀងលើឆាកប្រគំតន្រ្តីទៀតផង៕

អានបន្ត

ក្តៅគគុក! Alek ត្រូវបានមហាជនរិះគន់ស្ពឹកមុខ ក្រោយអ្នកគាំទ្រម្នាក់សុំចាប់ដៃ តែលោកមិនឱ្យចាប់

ចាប់តាំងតែប្រកាសជាធារណៈថាខ្លួនកំពុងមានទំនាក់ទំនងជាមួយតារាសម្ដែងស្រី Bow Maylada មក តារាសម្ដែងប្រុសថ្ពាល់ខួច Alek Teeradetch កាន់តែទទួលបានការគាំទ្រ និង ស្រឡាញ់ពីសំណាក់មហាជនច្រើនជាងមុន។ ក្នុងនោះ អ្វីដែលគួរចាប់អារម្មណ៍ចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរនេះ គឺ Alek និង Bow ជាគូស្នេហ៍ដែលល្អូកល្អិនខ្លាំងតែងបង្ហាញសកម្មភាពស្នេហាលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ព្រមទាំងហ្វេសប៊ុកមិនដែលដាច់ឡើយ។ និយាយពីតារាសម្ដែងប្រុស Alek ខណៈនេះហាក់មមាញឹកនឹងការងារខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកំលោះថ្ពាល់ខួចរូបនេះទទួលនូវការងារ Event ជាបន្តបន្ទាប់។ តួយ៉ាង កាលពីពេលថ្មីៗនេះ Alek បានទៅចូលរួមកម្មវិធីមួយដែលមានមនុស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ អ្នកកំលោះ Alek ស្រាប់តែត្រូវបានមហាជនផ្ទុះការជជែកវែកញែក និង រិះគន់ថាជាមនុស្សល្បីហើយឆ្មើងឆ្មៃដាក់អ្នកគាំទ្រ។ គេឃើញថា មានអ្នកនិយមលេងបណ្ដាញសង្គម Tik Tok ម្នាក់បានចេញមកបង្ហោះវីដេអូតារាប្រុស Alek បដិសេធជាមួយនឹងអ្នកគាំទ្រខណៈដែលសុំចាប់ដៃដោយនិយាយថា ដៃរបស់លោកសើមមិនអាចចាប់ដៃបានឡើយ។ ក្រោយវីដេអូនោះត្រូវបានចែកចាយ គេឃើញថាមានមហាជនមួយចំនួនធំបានចូលទៅបញ្ចេញមតិទៅកាន់ប្រុស Alek ថាជាទង្វើមិនស័ក្តិសម ព្រោះបានបង្ហាញពីអត្តចរិតឆ្មើងឆ្មៃក្នុងនាមជាតារាជួរមុខ។ យ៉ាងណាមិញ ក្រោយឃើញមានការិះគន់ច្រើនពីសំណាក់មហាជនពេញបណ្ដាញសង្គម Tik Tok ដូច្នោះ អ្នកគាំទ្រតារាប្រុស Alek ក៏ចូលទៅបញ្ចេញមតិតបតទៅវិញដែរ ដោយលើកឡើងថាសម្រាប់រឿងប៉ុណ្ណឹងមិនគួរណារិះគន់ចំពោះ Alek នោះទេ ព្រោះលោកបានប្រាប់ហើយថាដៃរបស់លោកសើម។ ដោយឡែក…

អានបន្ត

ពិធីជប់លៀងឆ្លងថ្ងៃរៀបការ Aerin និងស្វាមី ធ្វើនៅមាត់សមុទ្រអធិកអធមណាស់

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងស្រីជើងចាស់ Aerin Yuktadatta បានដឹកដៃគូស្នេហ៍ហាយសូ Benja ចូលរោងការប្រើឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ ដោយគ្រាន់តែរៀបការភ្លាម គឺដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ភ្លែតតែម្ដង។ មិនត្រឹមតែប៉ុណ្ណឹង គ្រាន់តែចូលរោងជ័យហើយភ្លាម នៅថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ Aerin ក៏បានដឹកដៃស្វាមីទៅជប់លៀងឆ្លងអាពាហ៍ពិពាហ៍នៅឯភូកេតភ្លែត ដោយពិធីជប់លៀងឆ្លងនេះមានសភាពអ៊ូអរ ហើយត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់។ ពិធីជប់លៀងឆ្លងនេះ មើលទៅហាក់បីដូចជាពិធីរៀបការខ្នាតតូចមួយអ៊ីចឹង ដោយមានទាំងការកាត់នំ បោះបាច់ផ្កា ហើយក៏មានការរាំរែកផ្សេងៗផងដែរ៕

អានបន្ត

រវល់ដើរធ្វើជំនួញអស់មួយខ្យល់ធំ ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសវិលចូលសិល្បៈវិញហើយ

បើនិយាយពីកំពូលតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងមួយរូបប្រចាំប្រទេសកម្ពុជាលោក ខេមរៈ សិរីមន្ត គិតមកដល់បច្ចុប្បន្ន តារារូបនេះគឺជាសិល្បកររៀមច្បងដែលទទួលបានភាគជោគជ័យធំមួយរូបលើអាជីពចម្រៀង។ ទន្ទឹមនឹងមានកេរ្ដិ៍ល្បីសុសសាយនៅគ្រប់ស្រទាប់មហាជនហើយនោះ មួយរយៈចុងក្រោយនេះ ខេមរៈ សិរីមន្ត ក៏បានបោះជំហានទៅលើវិស័យជំនួញផ្នែកអចលទ្រព្យ រហូតកាលពីដើមឆ្នាំ ២០២២ កន្លងទៅ ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់គោរពងារជាឧកញ៉ា។ យ៉ាងណាមិញ ក្នុងរយៈពេលដែលឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែប្រឡូកក្នុងវិស័យជំនួញយ៉ាងជោគជ័យនេះ គេពុំសូវបានឃើញលោកឧកញ៉ាបង្ហាញវត្តមានក្នុងវិស័យសិល្បៈដូចពីមុនឡើយ ដែលខកខានទាំងការបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ និង ចូលរួមកម្មពិធីប្រគំតន្រ្តីផ្សេងៗ ដោយលោកឧកញ៉ាតែងបង្ហាញការមមាញឹមនឹងមុខជំនួញខ្លាំង។ ដោយឡែក ស្រាប់តែថ្មីៗនេះ ក៏បានឃើញកំពូលតារាចម្រៀងដែលមានគោរពងារជាឧកញ៉ារូបនេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផេកឱ្យដឹងថា ពេលនេះលោកវិលចូលវិស័យចម្រៀងយ៉ាងពេញទំហឹងវិញហើយ ដែលលោកប្រកាសទទួលការងារឡើងកម្មពិធីប្រគំតន្រ្តីផ្សេងៗដូចមុនវិញផងដែរ។ ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា ៖ «ខ្ញុំបាទបានត្រលប់មកចូលរួមការប្រគំតន្ត្រីឱ្យសកម្មដូចមុនវិញហើយបងប្អូន អ្នកកំពង់សោមចាំទទួលផងបាទនៅ​​ TAXi PUB ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2022 នេះ ហើយចង់បានបទអីកុម្ម៉ង់ឱ្យហើយណាបាទ»៕

អានបន្ត