ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាន និង កំពុងស្រឡាំងកាំងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានគេទម្លាយដំណឹងរបស់តារាប្រុស និង ជាពិធីករ ប៉ែន ចំរុង ថាត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ក្នុងករណីបរិហារកេរ្តិ៍។ តាមសារដែលគេទម្លាយនោះដែរ គេបានរៀបរាប់ថា ៖ «តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និង ពិធីករ លោក ប៉ែន ចំរុង និង បុគ្គលមួយរូបទៀត ឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១០ ខែ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល ចូលជាថវិការដ្ឋពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ហើយបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរុង និង ឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត…
អានបន្តDay: December 9, 2022
ឈិន ម៉ានិច្ច កំពុងជួបទុក្ខធំបាត់បង់លោកប៉ាចាកចេញគ្មានថ្ងៃត្រឡប់
នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវអារម្មណ៍ស្លុតចិត្ត និង ការសោកស្ដាយជាមួយតារាចម្រៀងស្រី ឈិន ម៉ានិច្ច យ៉ាងខ្លាំង ដែលនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិតគ្មានថ្ងៃត្រឡប់ គឺលោកប៉ាបង្កើតរបស់នាងបានទទួលមរណភាព។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឈិន ម៉ានិច្ច ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខភ្ជាប់ ជាមួយសាររៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ប៉ា កូនទៅផ្ទះយើងវិញហើយ»។ ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈបានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់កញ្ញា និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕
អានបន្តផ្ទុះចាប់អារម្មណ៍! ឈុតមួយរបស់ លីម តិចម៉េង ឡើងឆាកប្រគំតន្រ្តីថ្ងៃមុន លេងស្ទីលថ្មីប្លែកទាក់ភ្នែកបំផុត
មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់ម្ចាស់ជ័យលាភីរូបនេះទេ តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិតឫកពាដ៏ល្អពេញដោយគុណធម៌ និង រូបសម្បត្តិគួរឱ្យស្រឡាញ់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍របស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់រូបលោកផងដែរ។ លើសពីនេះ លីម តិចម៉េង តែងឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រឱ្យចូលចិត្ត និង សរសើរចំពោះភាពសាមញ្ញៗរបស់លោក ទាំងការស្លៀកពាក់ ទាំងការនិយាយស្ដី និង ធ្វើឱ្យគេសើចសប្បាយគ្រប់គ្នាតាមរយៈកាយវិការកំប្លែងៗ ស្ទីលប្លែកៗគួរឱ្យស្រឡាញ់របស់លោក។ ដោយឡែក ថ្មីៗនេះ អាយដលតូច លីម តិចម៉េង បានធ្វើឱ្យមហាជនហាក់ប្លែកភ្នែកខ្លាំងជាមួយនឹងរូបសម្រស់របស់លោក ខណៈបានបង្ហាញខ្លួនលើឆាកប្រគំតន្រ្តីមួយ ធ្វើការតុបតែងខ្លួនស្លៀកពាក់ឈុតពណ៌សរំលេចស្លាបពីក្រោយ ព្រមទាំងធ្វើសក់យ៉ាងប្លែកមើលទៅទាំងសង្ហា និងគួរឱ្យស្រឡាញ់ខ្លាំង។ យ៉ាងណាមិញ រូបភាពរបស់ លីម តិចម៉េង បង្ហាញស្ទីលថ្មីលើឆាកប្រគំតន្រ្តីនេះដែរ បើទោះជារំលងហួសប៉ុន្មានថ្ងៃមកហើយមែន ប៉ុន្តែនៅតែមានមហាជនអ្នកគាំទ្រជាច្រើនរបស់អាយដល់តូចរូបនេះបានធ្វើការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងបានបញ្ចេញមតិសរសើរជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកផងដែរ៕
អានបន្តKen ដាច់ចិត្តទុកសង្សារចោល ហើយហោះទៅបន្តការសិក្សានៅអង់គ្លេសតែឯង
ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាពុំខានតារាសម្ដែងប្រុសរូបសង្ហាលោក Ken Phupoom ដែលជាតារាប្រុសម្នាក់មានសមត្ថភាពសម្ដែងល្អ និង មានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅស្រុក។ បច្ចុប្បន្នតារាប្រុសរូបនេះកំពុងតែមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងតារាស្រី Esther ដែលជារឿយៗពួកគេតែងតែបង្ហាញពីភាពផ្អែមល្ហែមលើបណ្ដាញសង្គមពុំសូវជាដាច់នោះទេ រហូតធ្វើឱ្យមហាជនទន្ទឹងរង់ចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ។ និយាយពីតារាប្រុស Ken ពេលនេះលោកបានចាកចេញពីស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ហើយ ដោយត្រឡប់ទៅធ្វើជាតារាសម្ដែងឯករាជ្យវិញ។ ដ្បិតជាមនុស្សម្នាក់ដែលចូលចិត្តលើវិស័យសិល្បៈក៏ពិតមែន តែអ្នកកំលោះ Ken នៅមិនបោះបង់ការសិក្សាដែរ។ ថ្មីៗនេះ គេឃើញថា តារាប្រុស Ken បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅប្រទេសអង់គ្លេស។ ទន្ទឹមនឹងការចាកចេញទៅក្រៅប្រទេសនេះដែរ អ្នកកំលោះ Ken ធ្វើដំណើរទៅតែម្នាក់ឯងប៉ុណ្ណោះ ចំណែកសង្សារបស់លោក នាង Esther នៅធ្វើការក្នុងប្រទេសថៃជាធម្មតា។ បើនិយាយពីពេលវេលាវិលត្រឡប់ទៅប្រទេសកំណើតវិញតារាប្រុសរូបនេះក៏ពុំទាន់បង្ហើបដែរថាខ្លួនត្រឡប់ទៅពេលណានោះឡើយ តែខណៈនេះគេឃើញថា Ken កំពុងតែមានក្ដីសុខខ្លាំង អំឡុងពេលនៅប្រទេសអង់គ្លេសនេះ ព្រោះមួយថ្ងៃៗ Ken តែងបង្ហោះរូបភាពសកម្មភាពផ្សេងៗរបស់ខ្លួនលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរហូត៕
អានបន្តចូលវ័យ ២១ ឆ្នាំ អតិជាតិបុត្រ ប្រកាន់ជំហរដាច់ខាតមិនខ្ចីចាយទ្រព្យឪពុកម្ដាយ
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយនៅតារាសម្ដែង និង ចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ដែលមួយរយៈកន្លងទៅលោកបានបាត់មុខប្រមាណជា ២ ឆ្នាំពីសិល្បៈ ដោយហេតុ អតិជាតិបុត្រ ធ្លាប់បានលើកឡើងថា លោកជាប់ដុសខាត់ សំលៀងសមត្ថភាពដើម្បីវិលត្រឡប់ចូលសិល្បៈវិញ។ យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក រៀបរាប់ពីជីវិតរបស់អ្នកដទៃក្នុងវ័យ ២១ ឆ្នាំដែលមានសំណាង បានចាយលើគំនរទ្រព្យរបស់ឪពុកម្ដាយរបស់ពួកគេ ប៉ុន្តែលោកបែរជាប្តេជ្ញាថា ដាច់ខាតមិនចាយទ្រព្យដែលមិនកើតពីបាតដៃរបស់ខ្លួនឯងនោះទេ ទោះឧបសគ្គបែបណាក៏ដោយ។ តាមរយៈការបង្ហោះនោះដែរ អតិជាតិបុត្រ បានរៀបរាប់បន្ថែមទៀតថា៖ «ចិត្តកូនប្រុស ក្បាលទល់មេឃ ជើងជាន់ដី គ្មានអ្វីដែលធ្វើមិនបានទេ វាសនាមនុស្សអាស្រ័យលើការសេពគប់ នៅក្បែរអ្នកខ្លាំង បើមិនបានខ្លាំង ក៏អាចក្លាយទៅជាជំនិតរបស់អ្នកខ្លាំងដែរ»៕
អានបន្តអស់ទាស់! គ្រាន់តែចូលរួមកម្មវិធីមួយលើក Charmaine Sheh ស៊ីថ្លៃជិត ៨ ម៉ឺនដុល្លារ
ជារឿងធម្មតាទៅហើយ ដែលតារាសម្ដែងសម្បូរទៅដោយប្រជាប្រិយភាព និង មានឥទ្ធិពលខ្លាំងអាចទាក់ទាញបានចិត្តទស្សនិកជនឱ្យចង់ទស្សនានៅក្នុងប្រទេសចិន អាចទទួលបានតម្លៃខ្លួនខ្ពស់ៗក្នុងការថតផ្សាយពាណិជ្ជកម្ម ឬថតខ្សែភាពយន្តផ្សេងៗ។ តួយ៉ាង បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានទម្លាយពីតម្លៃខ្លួនរបស់តារាស្រីហុងកុងដែលមានអាយុច្រើនហើយ ប៉ុន្តែនៅតែទទួលបានតម្លៃខ្ពស់ ក្នុងការសម្ដែងរឿងភាគ និង បង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ ថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់។ ក្នុងនោះ គេបានរកឃើញឈ្មោះរបស់តារាសម្ដែងស្រី Charmaine Sheh ដែលតារាស្រីរូបនេះបានសម្ដែងនៅក្នុងរឿងភាគបុរាណ «Beyond the Realm of Conscience» ក្នុងឆ្នាំ ២០០៩ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីទស្សនិកជន។ រឿងដែលមហាជនបើកភ្នែកធមៗ គ្រាន់តែតារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ បង្ហាញខ្លួនចូលរួមក្នុងកម្មវិធីមួយលើក គឺអាចទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំង គឺខ្ទង់ ១០០ ០០០ ដុល្លារសិង្ហបុរី ដែលប្រមាណជិត ៨០ ០០០ ដុល្លារអារមេរិកឯណោះ ហើយនេះគឺជាតម្លៃខ្ពស់ជាងគេ បើធៀបនឹងតារាស្រីហុងកុងល្បីៗដទៃទៀត៕
អានបន្ត