cheap canada zithromax content

មិន​លាក់លៀម! ក្រោយ​ល្បី ​ប្ដី​Chompoo Araya ចិញ្ចឹម​ស្រី​ក្មេង ​ស្រាប់តែ​ ពេជ្រ សូលីកា​ និយាយ​ត្រង់​ៗ​ចំពោះ​ខ្លួន​ឯង​ថា…​

ប្រិយមិត្ត​ពុក​ម៉ែ​បងប្អូន​ បាន​ជ្រាប​រួច​មក​ហើយ​ថា ទម្រាំ​នឹង​រក​ឃើញ​នូវ​សុភមង្គល​​​​ ,តារា​ចម្រៀង​ពេជ្រ សូ​លិ​កា បាន​ឆ្ល,ងកាត់​នូវ​ព្យុះ,,ភ្លៀង​ជីវិត​ជាច្រើន តាំងពី​អ្នកនាង​នៅ​ផលិតកម្ម​M​រហូតមកដល់​ផលិតកម្ម​រស្មី​ហង្ស​មាស។ តែកាលពីប៉ុន្មានខែមុន ​បែរ​ជា​ជួប​រឿង​បែ,,កបាក់​ជាមួយ​ស្វាមី ធ្វើឲ្យ​សុខភាព​ផ្លូ,,វចិត្ត​មិន​ល្អ​ប្រសើរ គិត​ច្រើន កើត​ទុក្ខ ដេក​មិន​លក់ ជាដើម។ ជុំវិញការបែកបាក់គ្រួសារនាពេលកន្លងមកនោះ គេមិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ឡើយ។ តែក្រោយពីស្វាមី ប្រកាសដំណឹងនេះដល់មហាជននោះ នាង បានបង្ហោះសារបញ្ជាក់ជំហរ នឹងបង្រៀនកូនប្រុសឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។ ដោយឡែក នៅ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០២៣ ​​ក្រោយ​​​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​​ពាក់ព័ន្ធ​ ប្តី Idol ​ជម្ភូ សង្ស័យ​ថា មានចិញ្ចឹមស្រីក្មេង ជាសិស្សសាលា ជួលផ្ទះអោយនៅ ហួងហែងស្រលាញ់ស្រីក្មេងខ្លាំង អោយអង្គរក្សតាមមើលថែនោះ…

អានបន្ត

យំតាមហើយ នៅស្វាយរៀងយើងហ្នឹង! ថ្ងៃ​​​យក​សញ្ញាបត្រ, ឪពុក​ម្តាយ​មក​​ទទួល​​ជំនួស​កូន , មហាជន​ឃើញ​ហើយ ស្រក់​ទឹកភ្នែក ស្ទើរ​គ្រប់គ្នា​ ព្រោះ​ថា…

ស្វាយរៀង​ ៖ ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​, លោកគ្រូ អ្នកគ្រូ និង និស្សិត​មួយ​ចំនួន​ បាន​សម្រក់​ទឹកភ្នែក​ស្ទើរ​គ្រប់​គ្នា ក្រោយ​​​ឃើញ​ទិដ្ឋភាព ​ឪពុក​ម្តាយ​មក​ទទួល​សញ្ញាបត្រ​ជំនួស​កូនប្រុស​របស់​ខ្លួន​ ជា​សិស្ស​ពូកែ​ ដែល​បាន​បាត់បង់​ជីវិត​នោះ។​ ជាក់ស្ដែង, ​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Sam Thavy បាន​សរសេរ​រៀបរាប់​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា​ឆ្នាំ ២០២៣ ​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​វា​ជា​អារម្មណ៍​ខ្លោចផ្សា​សោកសង្រេង​បំផុត ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​នៅក្នុង​ហេ,,តុការណ៍​មួយ​នេះ គឺ​នៅ​ពេល​ដែល​ឪពុក​ម្តាយ និស្សិត និង​ជា​យុវជន​ស្ម័គ្រចិត្ត​អង្គ​រ​សង្ក្រាន្ត​ឈរជើង​នៅ​គោលដៅ​លានជល់ដំរី​មក​ទទួល​សញ្ញាបត្រ​រប​ស់​កូនប្រុស​ជាទី​ស្រឡាញ់។ ជា​និស្សិត​ ដែល​រៀន​ពូកែ​ចំណាត់ថ្នាក់​លេខ ១​ថ្នាក់​គណិតវិទ្យា ស្លូតបូត តស៊ូ​រៀន​សូត្រ​ទោះបី​ជីវភាព​លំបាក​យ៉ាង​ណាក្តី​។ ជាតិ​នេះ​ស​ន្ធា​អាយុ​ខ្លី​ចាកចេញ​ទៅ​ដោយ​បន្សល់ទុក​នូវ​អំពើ​ល្អជា​ច្រើន ជាតិ​ក្រោយ​សូម​ប្អូន​អាយុ​វែង។ ថ្នាក់ដឹកនាំ លោកគ្រូ​អ្នកគ្រូ គ្រប់គ្នា​ស្រក់​ទឹកភ្នែក ខ្ញុំ​នឹក​គ្រប់​អនុស្សាវរីយ៍ ​ដែល​ដឹកនាំ ​និង​រួម​ការងារ​ជាមួយ​ស​ន្ធា​មិន​ថា ​ការងារ​សង្ក្រាន្ត ឬ​ការងារ​នៅ​សាកលវិទ្យាល័យ​ស្វាយរៀង​។ ធា​អើយ​។ កូន​អើយ​គេ​មក​ទទួល​ទាំងអស់​បាត់​តែ​កូន​ម៉ែ។ កូន​អើយ​ម៉ែ​មក​ទទួល​សញ្ញាបត្រ​ឲ្យ​កូន​ហើយ។ ម៉ែ​ នឹង​យកទៅ​ធ្វើបុណ្យ​ដាក់​វា​ឲ្យ​កូន ធា​អើយ​! ជាមួយគ្នានេះ ​គណនី​ហ្វេសប៊ុក​មួយទៀត ឈ្មោះ « Sovann Sok» ​បាន​សរសេរ​​​រៀបរាប់​យ៉ាង​រំជួលចិត្ត​ដែរ​ថា «អនិច្ចា​សង្ខារ​មិន​ទៀង​។ អ្នកមានគុណ​ទាំង​ទ្វេ​​តស៊ូ​អោយ​កូន​បាន​រៀន​ចប់​ដោយ​ជោគជ័យ ប៉ុន្តែ មច្ចុរាជ​បាន​មក​យក​ជីវិត​កូន​មុន​ថ្ងៃ​ទទួល​សញ្ញាបត្រ ទុក​អោយ​ឪពុកម្តាយ​ទួញ​យំ​ស្រណោះ​កូន​ពន់ពេក​។ ទំនួញ​ម្ដាយ…

អានបន្ត

មិននឹកស្មាន! ក្រោយ​ល្បី​ថា ប្ដី​តារា​ថៃ ឈុំភូ​អារីយ៉ា មាន​ស្រី​ក្មេង​ជា​សិស្ស​សាលា​, ខាត់ សុឃីម ពោល​ពាក្យ​ថា បើសិន​…

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ អ្នកគាំទ្រតារាថៃ នៅកម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹង​ពាក្យ​ចចាមអារ៉ាម​ថា ស្វាមីរបស់តារាថៃដ៏ល្បី ឈុំភូ​អារីយ៉ា មានស្រីក្រៅជាសិស្សសាលា នោះ។ ជាក់ស្ដែង ទំព័រហ្វេសប៊ុក «Beautiful face shop» បានបង្ហោះរូបថតតារាថៃខាងលើ ជាច្រើនសន្លឹក ហើយរៀបរាប់ដូច្នេះថា «ប្តី Idol ជម្ភូ សង្សយ័ថា មានចិញ្ចឹមស្រីក្មេង ជាសិស្សសាលា ជួលផ្ទះអោយនៅ ហួងហែងស្រលាញ់ស្រីក្មេងខ្លាំង អោយអង្គរក្សតាមមើលថែ ស្អាត​ ឆ្លាតពូកែ​ មាន​ ហាយសូរ​ ក្នុងសង្គមប្រទេសថៃ​ សួរថា ប្រទេសថៃអ្នកណាមិនស្គាល់​ ឈុំភូ​អារីយ៉ា​ នៅតែប្តីក្ប,,ត់​ ចឹងបានថា​សម្រស់​ ពូកែយកចិត្ត​ ល្អគ្រប់១០​ បើគេចង់ក្ប,,,ត់គេនៅតែក្បត់​ ខំរកលុយថែសម្រស់ទៅ​ រឹងមាំហិរញ្ញវត្ថុដោយខ្លួនឯង​ នៅថ្ងៃដែលគេចោលអ្នក​ អ្នកនឹងមិន​ហេលហាល​ មិនភ័យខ្លាចដាច់ពោះស្លា,,,ប់​ ទោះសម្រស់មិនបានជួយអោយប្តីមិនក្ប,,,ត់​ តែសម្រស់ជួយអោយអ្នករកប្តីថ្មីបាន១ទៀត​ដែរ»។ ក្រោយទទួលបានដំណឹងនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកឡើងថា «((ពិត ឬមិនពិតមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើសិនជាពិតវិញនោះ អាណិតប្រពន្ធកូនណាស់ ) នេះជាភាព…

អានបន្ត

កតញ្ញូ​ណាស់! ម្ដាយ​បាន​ធូរ ត្រឡប់​មក​ផ្ទះ​វិញ, ឪពុក​ខ្សោយកម្លាំង​ ពូម៉ៅ ​អាច​ធ្វើ​រឿង​នេះ​បាន​ទៀត ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា…

ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពី​លែងលះ​ជាមួយ​អតីត​ភរិយា អ្នកស្រី ទ្រី ដាណា ​រួចមក ពូ​ម៉ៅ បានរស់នៅ ប្រើ​ជីវិត​យ៉ាង​សាមញ្ញ ពោរពេញ​ដោយ​ក្ដី​សុខ ដោយពេល​ខ្លះ​ឃើញ​លោក ជិះ​ម៉ូតូ ដើរហើរ​ធម្មតា បើ​ទោះ​បច្ចុប្បន្ន លោក​នៅតែមាន​ឡាន​ទំនើប​ជិះ​ក៏ដោយចុះ​។​ ងាក​មក​ការហូបចុក​វិញ​ក៏​សាមញ្ញ​ដែរ ដោយ​ធ្លាប់​តែមាន​គេ​ធ្វើ​ម្ហូប​ឲ្យ​ស្រាប់ៗ ម្ហូប​ពាសពេញ​តុ តែ​ពេល​រស់នៅ​ក្នុង​ជីវិត​ជា​ពោះម៉ាយ​នោះ​វិញ ពេលខ្លះ​ក៏​ធ្វើ​ម្ហូប​ខ្លួនឯង ហើយ​ពេលខ្លះ​ក៏​ម្ដាយ​ជាទី​ស្រឡាញ់​ធ្វើ​ម្ហូប​ឲ្យ​ហូប​យ៉ាង​ឈ្ងុយឆ្ងាញ់។ និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជា​ស្ញប់ស្ញែង​ចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។ ដោយឡែក ក្នុងឱកចូលឆ្នាំចិនកាលពីប៉ុន្មានថ្ងៃមុននោះ គេគ្រប់គ្នាដើរលេងសប្បាយ ពូម៉ៅ វិញ មិនបានដើរទៅណាឡើយ ដោយជាប់កំដរម្ដាយនៅពេទ្យ។ នៅ​ពេលនេះ សុខភាពម្ដាយរបស់ពូម៉ៅ បានល្អប្រសើរហើយ​ កំពុងសម្រាក​នៅផ្ទះ ​ក្រោយ ​ធ្លាយ​ក្រពះ ត្រូវ​វះ,,កាត់នោះ។ ងាកមកឪពុកវិញ ពូម៉ៅ ក៏មានក្ដីស្រឡាញ់ជាខ្លាំង ដូចគ្នា ហើយថ្មីៗកន្លងទៅ លោកទើបតែរំលឹកពី​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់ឪពុក។ ពេលនេះ ទាំងឪពុក ទាំងម្ដាយរបស់លោក មានសភាពចាស់ ទ្រុឌទ្រោម​ដូចគ្នា ហើយក្នុងនាមជាកូនល្អលោក និងបងប្អូនផ្សេងទៀត បានមើលថែពួកគាត់យ៉ាងល្អ និងយកចិត្តទុកដាក់។ ជាក់ស្ដែង…

អានបន្ត

គួរឲ្យ​បារម្ភ! ទើបកើតបាន៤៩ថ្ងៃសោះ, តនៗ កូន​Love Riya ត្រូវ​ដក​ដង្ហើម​តាម​មាត់​, លោក ហេង គីមហៀង សម្រេច​ថា…

អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដោយ​គិត​មក​ដល់​ពេលនេះ មាន រយៈពេលប្រមាណ១ឆ្នាំហើយ។​ ក្រោយ​រៀបការ​​ពួកគេ ក៏​មាន​ដំណក់​ឈាម​រួមគ្នា ជា​កូន​ប្រុស។ បន្ទាប់​ពី​ពពោះ​រយៈពេល​ប្រមាណ​៩​ខែ, អ្នកនាងLove Riya ​ បាន​វះ,កាត់​សម្រាល​កូន​ប្រុសនោះ ​ដោយ​ជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២២ ដោយ​ដាក់ឈ្មោះថា ​​​​ ហៀង​ អារីយ៉ាផាយុ​ ​ ហៅ​តនៗ។ ហៀង​ អារីយ៉ាផាយុ​​ ត្រូវ​បានLove Riya និងស្វាមី ​​ធ្វើ​ពិធី​បង្កក់ ​ចេញ​ខែ​យ៉ាង​អធិកអធម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ តែអ្វីដែលគួរឲ្យបារម្ភ ពេលនេះ ហៀង​ អារីយ៉ាផាយុ មានអាយុ៤៩ថ្ងៃ ស្រាប់តែមាន​អាការៈ​ផ្ដាសាយ គួរឲ្យបារម្ភ។ បង្ហោះភ្ជាប់ជាមួយរូបថតកូនប្រុសកំពុងដេកឈឺនៅថ្ងៃទី៣១ ខែមករា ចេញពី​បាងកក ប្រទេសថៃ, លោក ហេង គីមហៀង បានពោលពាក្យបង្ហាញក្ដីបារម្ភថា «អាណិតកូនខ្លាំងណាស់…

អានបន្ត

ព្រហ្មលិខិត​ឥតមេត្តា! ទាំង​ម្ដាយ​ទាំង​កូន! កើត​មក​ក្រ​ តស៊ូ​រៀន​សូត្រ​ ក្លាយ​ជា​គ្រូ​បង្រៀន​ មាន​ជីវភាព​ធូរធារ​ហើយ​ បែរ​ជា​មក​ជួប​រឿង​បែប​នេះ​ ដោយសារតែ…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​គ្រូ​បង្រៀន​ម្នាក់ នៅ​ខេត្ត​ព្រៃវែង បាន​បាត់បង់​ជីវិត ទាំងម្ដាយ និងកូន ដោយសារ​តែឆ្លងទន្លេមិនរួចនោះ ជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ បងប្អូន មាន​សេចក្ដី​សោកសង្រេង​ជា​ពន់ពេក។ ជាក់ស្ដែង គណនីហ្វេសប៊ុកឈ្មោះ Chhun Sophorn បានបង្ហោះរូបថតអ្នកគ្រូជាច្រើនសន្លឹក ហើយពោលពាក្យទាំងសោកសៅថា «ក្នុងនាមជាមិត្តរួមជំនាន់ រៀនជាមួយគ្នាដើរលេងជុំគ្នា គ្នាពិតជារ,,,ន្ធ,,ត់ចិត្តណាស់ពេលទទួលបានដំណឹងថា ស,,ម្លា,,ញ់ស្លា,,ប់​ Toun Srey Nich​ ដោយសារស,ម្រា,,,លកូនមិនកើត គ្នាសូមបួងសួងឲ្យ​វិញ្ញាណក្ខន្ធ សម្លាញ់ បានទៅកាន់ទីឋានបរមសុខ ហើយសម្លាញ់កើតជាតិណាៗ សូមឲ្យបានអាយុវែង»។ ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក «សាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តកំពង់ចាម» បានចូលរួមរំលែកទុក្ខដែរថា «គណ:គ្រប់គ្រង បុគ្គលិក មន្រ្តីរាជការ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃស,,ពអ្នកគ្រូ Toun Srey Nich អតីតនិស្សិតជីវវិទ្យានៅសាខាខេត្តកំពង់ចាម ដែលបានទទួលមរ,,ណភាពដោយបញ្ហាឆ្លងទន្លេ។ ​ សូមបួងសួងឪ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ ទៅកាន់ទីស្ថានបុរមសុខ»។ បន្ថែមលើនេះ មីងរបស់ជ,,នរង,,,គ្រោះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Toun Sreyny» បានរៀបរាប់ថា «ក្មួយមីងស្អាត​ ឆ្លាត​ពូកែ​ មីងសោកស្ដាយណាស់ក្មួយ មិនគួរអោយជឿទេ​ បើជាតិក្រោយមានពិតសុំអោយក្មួយមានអាយុវែងកុំអាយុខ្លីដូចជាតិនេះទៀតក្មួយ​សម្លាញ់»។…

អានបន្ត

នោះ! ក្រោយ​ឃើញ​ អគ្គី​នេត្រ និង​កក្កដា សុភ័ណ្ឌ បង្ហាញ​ខ្លួន​នៅ​MQC​ភ្លាម​ ស្រាប់តែ ​អាចារ្យធំ និយាយ​ភ្លែត​ថា…

លោកអ្នក ​ទំនងជា​ចាំ​មិន​ភ្លេច​នោះទេ នូវ​គ្រូ​អគ្គី​នេត្រ ដែល​ល្បី​ថា​ចេះ​មន្តអាគម​ខ្មែរ និង​រួមទាំង​មាន​ប័ណ្ណធានា ហើយ​កន្លងមក ធ្លាប់​បង្ហាញ​ប្រពន្ធ​កូន​ជា​សាធារណៈ​នោះ ពេលនេះ បានប្រែក្លាយទៅជាស្រឡាញ់មនុស្សប្រុសទៅវិញនោះ។ ដោយឡែក កក្កដា សុភ័ណ្ឌ ជា​អតីត​ភិក្ខុ​ ដែល​បួសជាព្រះសង្ឃ​នៅវត្តសារាវ័ន្តតេជោ។ ក្រោយ​លាចាកសិក្ខាបទពី​ព្រះសង្ឃមក​ជាសមញ្ញជន អតីត​ភិក្ខសង្ឃ​រូប​នេះ ​បាន​ក្លាយ​ជាតារាហ្វេសប៊ុកម្នាក់ តែងតែ​​បែកធ្លាយ​រឿង​ជីវិត​ផ្ទាល់ខ្លួន​លេច​ឮ​ដល់​មហាជន​ជាប់​ជានិច្ច។ អ្វីជាការចាប់អារម្មណ៍នោះ​ ស្រាប់តែ ​ផេកផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា ឬ Miss Queen Cambodia បានចេញមកបង្ហោះបេក្ខភាពផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ដោយមានវត្តមានលោកគ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ ជាបក្ខភាពប្រកួតនាឆ្នាំនេះ។ តាមរយៈនេះ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមិនស្ទើរនោះទេ រហូតមានការលើកឡើងថា «ឆ្នាំនេះដឹងតែផ្ទុះ Stage ហើយ, ដឹងតែកក្រើកហើយ សុទ្ធតែកំពូលមនុស្សចូលរួមប្រកួត, ឆ្នាំនេះគាំងដល់ហើយ, ប្រជុំជើងខ្លាំងម៉ងឆ្នាំនេះ, ព្រះអង្គអើយផ្អើលព្រះធរណីហើយឆ្នាំនេះ»។ ដោយឡែក នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ អាចារ្យធំ នគររាជ បានបង្ហោះរូបថតពួកគេទាំង២ ហើយដាក់Captionយ៉ាងខ្លីថា «ស្រុកខ្ញុំ​តាប៉ែ​ តែសប្បាយ!»។ ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចូលខំមិនព្រាតថា «អតីតសង្ឃ…

អានបន្ត

ពីមុនស្អាតណាស់! ក្រោយ​នាំ​គ្រួសារ​មក​លេង​ទឹក​ដី​កំណើត, ​ដាញ់ ម៉ូនីកា ​ណាត់​ជួប​​​អ្នក​រួម​អាជីព ហើយ​ពោល​ពាក្យ​ថា នៅតែ ស្រឡាញ់…

ក្រោយពីបានឃ្លាតឆ្ងាយពីសិល្បៈរាប់សិបឆ្នាំ ដាញ់ ម៉ូនីកា បានរស់នៅសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយស្វាមី និង កូនៗនៅលើទឹកដីប្រទេស​អូស្ត្រាលី ហើយមួយរយៈធំចុងក្រោយនេះ អតីតតារាស្រីរូបនេះ បានលេចមុខប្រឡូកយ៉ាងសកម្មក្នុងវិស័យលក់ផលិតផលតាមអនឡាញ ដោយឃើញមានអតិថិជនជាច្រើនបានគាំទ្រនាង។ ខណៈមុខរបរលើវិស័យអនឡាញនេះ ហាក់ដូចជាកាក់កបគួរសមដែរ ស្រាប់តែថ្មីៗនេះ តួឯកស្រីក្នុងរឿង «ទុំទាវ» និងរឿង «មរណមាតា» អ្នកនាង ដាញ់ ម៉ូ​នី​កា បានមកលេងប្រទេសកំណើតរបស់ខ្លួនម្ដងទៀត ដោយមកទាំងគ្រួសារតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីពេលថ្មីៗនេះ, អ្នកនាង ដាញ់ ម៉ូ​នី​កា បានរៀបរាប់ថា ​«ទីបំផុតខ្ញុំបាននាំ ស្វាមីនិងកូន ៗមកថតរូបនៅមុខព្រះបរមរាជវាំងដ៏ស្រស់ស្អាត ដែលជាបេះដូងរបស់ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ហើយកូនគាត់សប្បាយចិត្តណាស់​ បងប្អូនដែលអញ្ជើញមកលេងស្រុកខ្មែរកុំភ្លេចនាំក្រុមគ្រួសារមកថត រូបនៅកន្លែងនេះទុកជា​អនុស្សាវរីយ៍​ណា»។ បន្ថែមលើនេះ កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅ អ្នកនាង ដាញ់ ម៉ូ​នី​កា បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ជាមួយអតីតមិត្តរួមអាជីព ហើយរៀបរាប់ថា «យប់មិញសប្បាយខ្លាំងណាស់អរគុណ បងប្អូន ទាំង អស់ គ្នាសម្រាប់ការស្រលាញ់រាប់អានមកដល់ឥឡូវនេះ សង្ឃឹមថាថ្ងៃក្រោយនឹងបានជួបសិល្បៈជំនាន់នាងខ្ញុំក៏ដូចជា​រៀមច្បង ជាច្រើនទៀត នៅតែ ស្រឡាញ់ និងនឹក រលឹក ជានិច្ច»។ គួរបញ្ជាក់ថា អតីត…

អានបន្ត

អត់​និយាយ​ច្រើន, ស្ងាត់​ៗ មាស នីតា បង្ហាញ​វិឡារ និង​មុខ​មាត់​កែកុន​ហើយ រួច​ប្រាប់​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា មាស នី​តា ដែល​ល្បីល្បាញ​ដំបូង ​តាមរយៈ​ការ​Cover​បទ «​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​»​នោះ បានចូលរួមប្រឡងក្នុង កម្មវិធី​Cambodian Idol​ រដូវ​កាលទី៤ ហើយបានជាប់ជា​បន្តបន្ទាប់​រហូតដល់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ទោះ​ជា​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារ​តែទទួលបានសំឡេងសារ​តិច​ជាងគេ​មែន តែមាស នីតា បានទទួលឱកាសចេញរកលុយជាបន្តបន្ទាប់តាមរយៈការថតឲ្យសម្អាងការ។ ជាពិសេសទៀតនោះ នាង បាន​សម្រេច​ក្ដីស្រមៃ​របស់​ខ្លួនក្លាយ​ជា​តារាចម្រៀង​ មាន​គេស្គាល់ច្រើន ហើយ​បានច្រៀងជាមួយ​អតីត​គណៈកម្មការ​ថែម​ទៀតផង។ ទោះយ៉ាងណា មួយរយៈមុននេះ មាស នីតា បានជួបព្យុះភ្លៀង ធ្វើឲ្យប្រជាប្រិយភាពរបស់នាងរាងធ្លាក់ចុះបន្តិច។ តែនាងមិនតបតច្រើននោះឡើយ ហើយក៏ស្ងាត់ៗរហូតមកដល់ពេលនេះ ស្រាប់តែបង្ហោះរូបថតវិឡារជាច្រើនសន្លឹក ហើយដាក់Captionជាភាសាអង់គ្លេសថា «See you»។ មុននឹងបង្ហាញវិឡារនេះដែរ នាងក៏បានសម្ងំកែកុនច្រមុះ និងបបូរមាត់របស់ខ្លួន ដែលធ្វើលើកមុន ម្ដងទៀត។ ជាលទ្ធផល ឃើញថា រួចរាល់ហើយ ហើយឃើញថា មិនអាក្រក់មើលដូចមុននោះទេ ជាហេតុធ្វើឲ្យសម្រស់របស់នាងប្រែជាស្អាត ប្លែកតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថត មាស នីតា មុន និងក្រោយ កែកុន ជាច្រើនសន្លឹក នៅយប់ថ្ងៃទី៣០ ខែមករា, ទំព័រហ្វេសប៊ុកឈ្មោះ​«Pi Song» បានរៀបរាប់ថា «ដំណាក់កាលស្រីស្អាត…

អានបន្ត

ភ្ញាក់ក្រញាង! នាយ​ក្រាន់ ​សោកស្ដាយ ដែល​បោះបង់​ការងារ​សំណង់ ​មក​លេង​កំប្លែង ​ព្រោះ​ថា…(មាន​វីដេអូ)

នាយ​ពែកមី​ជា​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា ​មាន​បង​ប្អូន​បង្កើត​២​នាក់ ដែល​ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​វិថី​សិល្បៈ គឺ​នាយ គ្រឿន និង​នាយ ក្រាន់ ដោយ​ពួកគេ​សុទ្ធសឹងតែ​វិវឌ្ឍ​ចេញ​ពី​កម្មករ​ធ្វើ​សំណង់​ដូចគ្នា។ និយាយ​ពី​នាយ​ក្រាន់ ដែល​ជា​ប្អូន​ប្រុស​ពៅ​របស់​នាយ​ពែកមី​នោះ មិន​ត្រឹមតែ​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​នោះ​ទេ រូបគេ ថែម​ទាំង​មាន​សមត្ថភាព​ច្រៀង​ដូច​ទៅ​នឹង​តារា​ចម្រៀង​អាជីព​អញ្ចឹង ជា​ហេតុ​ធ្វើឲ្យ​អ្នក​គាំទ្រ តែងតែ​លាន់មាត់​សរសើរ។ ជាក់ស្ដែង ​កាលពី​ពេល​ថ្មីៗកន្លងទៅនេះ នៅក្នុង​កម្មវិធី «អ្នកជិតខាង» នាយ​ក្រាន់ បាន​​​បង្ហើរ​សំនៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «ចាំចម្លើយ» ជា​សំនៀង​ដើម​របស់ លោក ដួង វីរៈសិទ្ធ ចេញពី​លើ​អាកាស យ៉ាង​ពីរោះ​រណ្ដំ​ស្ដាប់​ហើយ ឡើង​អន្លង់អន្លោច​តែម្ដង។ អ្វី​ជា​ការ​ចាប់​អារម្មណ៍​មុន​នឹង​បង្ហើរ​សំនៀង​ខាងលើ នាយ​ក្រាន់ បាន​បង្ហាញ​អារម្មណ៍​ស្ដាយក្រោយ ដែល​ឈប់​ធ្វើ​សំណង់​មក​ធ្វើ​ជា​អ្នក​កំប្លែង។​ នាយ​ក្រាន់ បាន​បញ្ជាក់​ថា ពេល​ធ្វើសំណង់ដំបូងនោះ, លោកទទួលបានប្រាក់កម្រៃ១ថ្ងៃ ៦ទៅ៧ពាន់រៀលអីទេ។ លោក​បន្ត​ថា ពេល​ឈប់​ធ្វើ​សំណង់ ​មក​លេង​កំប្លែង​ដំបូង​ ​ទទួល​បាន​លុយ ១០ ទៅ២០ដុល្លារ។ តែ​រហូត​មក​ដល់​ពេលនេះ​ លោក​នៅតែ​ទទួល​បាន​ប្រាក់​ពី​ការ​លេង​កំប្លែង ​១០ ទៅ២០ដុល្លារដដែល ខណៈអ្នកធ្វើសំណង់ឡើងបាន៣០ដុល្លារហើយ ក្នុង១ថ្ងៃ។ នាយក្រាន់ បញ្ជាក់ទៀតថា បើសិននាយ នៅធ្វើសំណង់ អាចឡើងបាន៥០ ទៅ៦០ដុល្លារ។ បន្ថែមលើនេះ នាយក្រាន់ បានបន្តពាក់ព័ន្ធទៅនឹងការងារលេងកំប្លែងថា បើសិនជា…

អានបន្ត