កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន បានចុះអនុវត្តវិន័យ នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ផ្ទុះការវែកញែក និងស្នើកុំឲ្យធ្វើវិធីចាស់គំរឹលបែបនេះតទៅទៀត។ ការវែកញែកនេះ នៅពេលពួកគេឃើញរូបថតជាច្រើនសន្លឹក ដែលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន… ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។ ក្រោយពីមានការរិះគន់ជាច្រើននោះ ខាងសាលា ក៏បានធ្វើការបកស្រាយរួចហើយថា នេះជាវិន័យរបស់សាលាមានតាំងពីយូរណាស់មកហើយ ដោយតម្រូវឲ្យសិស្សប្រុសទាំងអស់កាត់សក់ប៉េអឹម។ ចំពោះវិន័យនេះ ក៏បានប្រជុំជាមួយអាណាព្យាបាលសិស្សរួចហើយដែរ។ ជុំវិញរឿងនេះផងដែរ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣, សម្ដេចតេជោ បានមានប្រសាសន៍ថា បើសិនជាយើងចង់តម្រូវនោះ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ដឺ ទៅឈូសគ្នាកណ្ដាលថ្នាក់អញ្ចឹងទេ។ សម្ដេច បន្តថា កូនសិស្សរបស់យើង ដូចកូនរបស់យើងអញ្ចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ អញ្ចឹងរៀបចំកាត់សក់ឲ្យសិស្សទៅ គង់តែមានត្រង់ដឺដែរនោះ…
អានបន្តDay: January 26, 2023
ក្ដៅៗ! សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តរឿងអ្នកកាសែត និងអ្នកលើកម៉ូតូ, ចំពោះការស្នើសុំឲ្យដកអាជ្ញាប័ណ្ណ សម្ដេច មានប្រសាសន៍ថា…(មានវីដេអូ)
កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីគ្រោះ,,ថ្នាក់ចរា,ចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងកង់បី បណ្ដាលឲ្យភាគីម៉ូតូជិះគ្នា២នាក់ស,ន្លប់ម្នាក់នៅនឹងកន្លែង។ ឃើញបែបនេះ បុរសជាដំណើរម្នាក់ ក៏ទៅលើកម៉ូតូឡើង ហើយលោក សុវណ្ណ រិទ្ធី នៅទីនោះ ក៏ធ្វើការស្ដីប,ន្ទោស ព្រោះសម,ត្ថកិច្ចមិនទាន់វាស់វែង។ នៅពេលនោះ បុរស ដែលជួយយកអាសាគេនោះ បានធ្វើការសុំទោសទៅកាន់លោក សុវណ្ណ រិទ្ធី ដោយលើកហេតុផលថា ខ្លួនមិនដឹង ជាករណីប៉ះគ្នាជាមួយភាគីPassAppនោះឡើយ ស្មានតែករណីជិះដួលដោយខ្លួនឯងនោះ។ ទោះជាមានការសុំទោសបែបណាក៏ដោយ ក៏លោកសុវណ្ណ រិទ្ធី នៅតែប្រើសម្ដីស្រែកខ្លាំងៗពន្យល់ទៅកាន់បុរសនោះទៀត ហើយសួរថា សុំទោសចេញពីចិត្តឬអត់នោះ? ការប្រើសម្ដីខ្លាំងៗបែបនេះហើយ ទើបធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្តចំពោះអ្នកសារព័ត៌មានដ៏ល្បីរូបនេះ រហូតផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក។ ជុំវិញរឿងនេះ ឯកឧត្តម ស សុខា បានបង្ហោះសារចែករំលែកគតិ៤ចំណុច ដោយពន្យល់យ៉ាងលម្អិត ហើយពេលនោះ សម្ដេចតេជោ ក៏បានចូលទៅខំមិន សម្ដែងការគាំទ្រថា «គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយស សុខា។ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដដ៏ល្អនៃជាតិសាសន៍យើង»។ បន្ថែមលើនេះ, ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា, សម្ដេចតេជោ…
អានបន្តសល់តែអនុស្សា! ខេមរៈ ស្រីពៅ ចាកចោលខ្លួន៤ឆ្នាំ, ឧកញ៉ា ខេមរៈ សិរីមន្ត បានពោលពាក្យបង្ហាញក្ដីនឹករលឹកថា…
គេនៅចាំបានថា តារាចម្រៀងស្រីវ័យក្មេងកញ្ញា ខេមរៈ ស្រីពៅ ក្រោយពីលេចឮដំណឹង ធ្លាក់ខ្លួនឈឺអស់រយៈពេលប្រមាណ៤ឆ្នាំ ក៏ទទួលមរណភាព កាលថ្ងៃរសៀលម៉ោង១ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នៅឯប្រទេសឥណ្ឌា ដោយគិតមកដល់ពេលនេះមានរយៈពេល៤ឆ្នាំហើយ។ នៅពេលនោះ សពរបស់នាង ត្រូវបាននាំយកមកប្រទេសកម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ស្របពេលអ្នកគាំទ្រ មានការស្រណោះអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់អាយដលក្នុងដួងចិត្តរបស់ពួកគេមួយប៉ប្រិចភ្នែក ស្ទើរតែមិនអាចទទួលយកបាននោះ។ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បានធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ដើម្បី ឧទ្ទិសជូន តារាចម្រៀង ខេមរៈ ស្រីពៅ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានរៀបរាប់ រឿងរ៉ាវពាក់ព័ន្ធនឹងប្អូនស្រីខ្លួន ប្រាប់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទាំងអួលដើម.កទៀតផង។ កំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះ បានរៀបរាប់ថា «គាត់ឈឺដំបូងនោះ គឺដូចជាធម្មតា អត់ចាប់អារម្មណ៍ថាគាត់ឈឺ គាត់គ្រាន់តែហើមជើងបន្តិចបន្តួច ពេលហាត់រាំ គាត់ហើមកជើង នឹកថាដូចមិនអីទេ សរសៃធម្មតា ដល់អ៊ីចឹង គាត់ក៏ទៅរកថ្នាំពេទ្យ ផ្សំលេប ដូចយើងធម្មតា ស្រាប់តែវា បាន១អាទិត្យ ២អាទិត្យ ស្រាប់តែគាត់ ហើមខ្លួនរឹតតែធំ…
អានបន្តមិនទុកយូរ! លោក សុវណ្ណ រិទ្ធី លើកឡើងបែបនេះ ខណៈ ពូចក់ បង្ហោះរូបថតសើចស្ញេញជាមួយគ្នា ហើយប្រាប់ថា ខ្ញុំមិន…
ករណីអ្នកធ្វើដំណើរដឹកប្រពន្ធបីកូន ឈប់ជួយលើកម៉ូតូ ជួបគ្រោះ,,ថ្នាក់ចរា,,ចរណ៍លើស្ពានជ្រោយចង្វា កាលពីពេលថ្មីៗនេះ ហើយត្រូវអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ស្ដីឲ្យ និងប្រាប់កុំឲ្យធ្វើបែបនេះ ដោយដោយសារសមត្ថកិច្ចមិនទាន់វាស់វែងនោះ, បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការវែកញែក។ ជុំវិញរឿងនេះ មតិភាគច្រើន បានបង្ហាញការពេញចិត្តចំពោះបុរសអ្នកដំណើរចេះជួយយកអាសាគេ និងបន្ទោសជាខ្លាំងទៅលើ លោក សុវណ្ណ រិទ្ធី។ ក្រោយពីមានការរិះ,,គន់ជាច្រើននោះ, លោក សុវណ្ណ រិទ្ធី បានធ្វើការឡាយបកស្រាយកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយរៀបរាប់ថា ពេលខ្លួនទំនេរពីការងារ ខ្លួនក៏ឆ្លៀតទៅអង្គុយប្រចាំការនៅគោលដៅ គល់ស្ពានជ្រោយចង្វារ។ ខណៈពេលខ្លួនកំពុងអង្គុយនោះ ក៏ឃើញហេតុ,,ការណ៍គ្រោះ,ថ្នាក់ច,រាចរណ៍មួយផ្ទាល់ភ្នែក ដោយលោកឃើញគូសង្សារមួយគូ បានជិះម៉ូតូឌុបគ្នា ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។ លោកថា ខណៈបុរសជាសង្សារ បានដឹកនារីជាសង្សារនោះ មកដល់គល់ស្ពានជ្រោយចង្វារនោះ គាត់ជិះម៉ូតូស្របគ្នាជាមួយម៉ូតូកង់បីឥណ្ឌា។ នៅពេលជិះស្របទិសគ្នា, ម៉ូតូរបស់គូសង្សារ បានរេចង្កូតចូលមកម៉ូតូកង់បីឥណ្ឌាខាងស្ដាំ បណ្ដាលឲ្យគូសង្សារទាំង២នាក់ បានដួល រងរបួស។ ឃើញដូច្នេះ លោកបានទំនាក់ទំនងទៅកាន់រថយន្តសាមុយ ក៏ដូចឲ្យក្រុមការងារទំនាក់ទំនងទៅខាងសមត្ថកិច្ច និងរថយន្តសាមុយនៅទីតាំងកើតហេតុតែម្ដង។ លោកបន្តថា ពេលនោះ ហៅរថយន្ត សាមុយយូរពេក លោកក៏ធ្វើការឡាយព័ត៌មានឲ្យបងប្អូន ក៏ដូចរថយន្តសាមុយបានឃើញដើម្បីមកជួយសង្គ្រោះជនរងគ្រោះ។ លោកបន្តថា ពេលឡានសាមុយមកដល់នារីជាសង្សារអត់ព្រមឡើងឡានទេ ហើយខាងប្រុសក៏បានដឹងខ្លួនពីសន្លប់ដែរ។ ចៃដន្យក៏មានបងប្រុសម្នាក់ មិនដឹងថា ជិះម៉ូតូមកពីណា ក៏បានលើកម៉ូតូគូសង្សារចេញពីកន្លែងកើតហេតុតែម្ដង។…
អានបន្តក្ដៅដូចបាយពុះ! អ្នកគាំទ្រ តាមដានរឿង លោក សុវណ្ណ រិទ្ធី ហើយផ្ញើឲ្យអតីតភរិយាលោកមើល ស្រាប់តែនាងឆ្លើយតបវិញថា អតីតស្វាមីរបស់ខ្ញុំ…
ករណីអ្នកធ្វើដំណើរដឹកប្រពន្ធបីកូន ឈប់ជួយលើកម៉ូតូ ជួបគ្រោះ,,ថ្នាក់ចរា,,ចរណ៍លើស្ពានជ្រោយចង្វា កាលពីពេលថ្មីៗនេះ ហើយត្រូវអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ស្ដីឲ្យ និងប្រាប់កុំឲ្យធ្វើបែបនេះ ដោយដោយសារសមត្ថកិច្ចមិនទាន់វាស់វែងនោះ, បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការវែកញែក។ ក្នុងការវែកញែកនោះ ឃើញមានទាំងមតិស្រប និងមតិផ្ទុយ។ ប៉ុន្តែតាមការកត់សម្គាល់ ឃើញថា មតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ រហូតដល់មានការស្នើសុំចាត់វិធានការច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលធ្វើលើសពីតួនាទី និងក្រមសីលធម៌ទៀតផង។ ក្រោយពីឃើញមតិជាច្រើនរិះគន់ និងសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងខាងលើនេះ ស្រាប់តែអ្នកគាំទ្រមួយចំនួន បានផ្ញើឲ្យអ្នកនាង មាស សុជាតា មើល ហើយជាការឆ្លើយតប អតីតប្រពន្ធ លោក សុវណ្ណ រិទ្ធី រូបនេះ បានប្រាប់ទៅវិញ កុំឲ្យផ្ញើមក និងយកនាងជាមួយកូនទៅពាក់ព័ន្ធនោះ។ អ្នកនាង មាស សុជាតា បានប្រាប់ដូច្នេះតាមរយៈការបង្ហោះសារថា «មិត្តភ័ក្ដិណាក៏ដោយ អ្នកស្គាល់ណាក៏ដោយ បើតាមដានរឿងអ្នកណាម្នាក់ ហើយក៏សូមអញ្ជើញមើលម្នាក់ឯងទៅ មិនចាំបាច់រមាស់ដៃជើងសេនចូលឆាតខ្ញុំធ្វើអ្វីទេ ខ្ញុំមិនបានទៅចង់ដឹងឮរឿងអ្នកណាម្នាក់ទេ បើគេមិនប៉ះពាល់ខ្ញុំមុន ចឹងសូមមេត្តាជ្រាបផងខ្ញុំរវល់មើលកូនៗនិងម្ដាយខ្ញុំឈឺ មិនបានមានពេលទៅមើល និងចេះដឹងរឿងអ្នកណាម្នាក់ទេ តាំងពីរលេងfbមកដូចមិនដែលរមាស់និងរឿងជីវិតអ្នកណាម្នាក់ផង អតីតស្វាមីរបស់ខ្ញុំបើថាអោយគាត់ក៏ថាចុះ តែកុំមកពាក់ពន្ធ័នឹងរឿងអតីតរបស់ខ្ញុំ យកខ្ញុំ និងកូនៗទៅនិយាយ ជាពិសេសកូនៗរបស់ខ្ញុំសូមរក្សាតម្លៃកូនស្រីរបស់នាងខ្ញុំផង ឈ្លោះតាមនុស្សធំកុំអូសក្មេងចូល អរគុណ»៕
អានបន្ត