អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាថៅកែហាងពេជ្រចិត្តធម៌ មានជំនួញជាច្រើនក្នុងដៃ កាន់កាប់សមាជិកទូទាំងប្រទេសរហូតដល់រាប់ម៉ឺននាក់ឯណោះ។ មុនពេលបែកគ្នា អ្នកស្រី និងអតីតស្វាមី ត្រូវបានព្រះមហក្សត្រ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស “ជាតូបការ” ដែលជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនោះ អ្នកស្រីទ្រី ដាណា បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរ និងចាប់អារម្មណ៍មិនស្ទើរនោះទេ ក្រោយពីអ្នកស្រី បានថតទិដ្ឋភាពវិឡារដ៏ស្កឹមស្កៃរបស់ខ្លួនជាច្រើនសន្លឹក រួចបង្ហោះចូលទៅកាន់ទំព័រហ្វេសប៊ុក ដោយដាក់Captionថា «សម្រាក 3ថ្ងៃមិនដឹងទៅណាទេណប់ៗ»។ តាមរយៈការបង្ហោះនេះ មិនដល់រយៈពេល១ថ្ងៃផង មានអ្នកចុចឲ្យជាEmojiផ្សេងៗជាង៥ម៉ឺន, ចែករំលែកបន្តជាង១ពាន់ដង, បញ្ចេញមតិជាង២ពាន់ដងឯណោះ ហើយក្នុងចំណោមក៏បញ្ចេញមតិដ៏ច្រើននោះ មានលោកយាយម្នាក់ បានធ្វើការទស្សន៍ទាយថ្ងៃអនាគតឲ្យអ្នកស្រីទ្រី ដាណា ទៀតផង ហើយបើទាយត្រូវសុំត្រឹមចានស្រាក់សម្រាប់ទៅវត្តមួយប៉ុណ្ណោះ។ ជាក់ស្ដែងលោកយាយម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ចែ ខ្នឹង» បានធ្វើការទស្សន៍ទាយ នៅពេលនោះថា «យាយទាយឲ្យចៅថាថ្ងៃក្រោយ ចៅនឹងបង្កើតទូរទស្សន៍ដោយខ្លួនឯងហើយបើយាយទាយត្រូវសុំតែចានស្រាក់ទៅវត្ត១តែប៉ុណ្ណោះ»។ ក្រោយពីមានការទស្សន៍ទាយបែបនេះរួចមក ស្រាប់តែនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានសម្រេចធ្វើការផ្លាស់ប្ដូរឈ្មោះផេក សំនៀងពេជ្រ NNP មកជា…
អានបន្តMonth: February 2023
ស្ងាត់ៗ អតីតតារាសម្ដែង សូ លីហ្សា ឡើងងារជា «ជំទាវ» ក្រោយស្វាមីឡើងឋានៈជា…
នេះអាចនិយាយបានថា ជាសំណាង និងជាសម្ពាយបុណ្យរបស់អ្នកនាង សូ លីហ្សា ដែលជាអតីតតារាសម្ដែងម្នាក់ ខណៈពេលនេះ នាងកំពុងរស់នៅពោរពេញទៅដោយក្តីសុខ ក្រោយសាងខ្សែជីវិតយ៉ាងផ្អែមល្ហែមជាមួយស្វាមី ព្រមទាំងចាយភាពហ៊ឺហាមិនចាញ់បុគ្គលជុំវិញខ្លួនឡើយ។ ជាក់ស្ដែង កាលពីប៉ុន្មានខែមុន អ្នកនាង សូ លីហ្សា បានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល ហើយសរសើរគ្រប់គ្រប់គ្នា បន្ទាប់ពីឃើញ នាងទទួលបានកាដូ រថយន្តស៊េរីទំនើបមានតម្លៃប្រមាណជា៣០ម៉ឺនដុល្លារពីស្វាមីដ៏ល្អ។ បន្ទាប់ពីទទួលបានកាដូរធំរថយន្តស៊េរីទំនើបត្រឹមរយ:ពេលខ្លី ស្រាប់តែ អ្នកនាង សូ លីហ្សា ក៏ត្រូវស្វាមីបំពេញក្តីស្រមៃ ដោយជូនជាផ្ទះវិឡារស្កឹមស្កៃ ដែលមានតម្លៃខ្ពស់កប់ពពកតែម្តង។ ជាមួយរូបភាពផ្ទះដ៏ស្កឹមស្កៃ ដែលកំពុងសាងសង់ នាពេលនោះ សូ លីហ្សា បាននិយាយថា «Congratulation my dream come trueអរគុណខ្លាំងណាស់ប្ដីសម្លាញ់ដែលបងតែងតែបំពេញក្ដីស្រមៃឱ្យអូន ហើយនិងកូនគ្មានចន្លោះLove u my lovely hus band mush »។ ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាង សូ លីហ្សា បានឡើងងារជា«ជំទាវ» ក្រោយពេលស្វាមីត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងឋានន្តរស័ក្តិថ្នាក់ «ឧត្ដមសេនីយ៍ត្រី»។ ប្រការនេះហើយ ទើបធ្វើឲ្យអតីតតារាសម្ដែងរូបនេះឡើងជាជំទាវដោយស្វ័យប្រវត្តិតែម្ដង៕
អានបន្តអ្នកគាំទ្រ ស្រឡាំងកាំង ពេលឃើញ មាស សុខសោភា ហ៊ានស្លៀកពាក់បែបនេះ រហូតម្នាក់ៗលើកឡើងថា…(មានវីដេអូ)
កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងមាស សុខសោភា ត្រូវលោកម៉ៃ សុគន្ធ យករូបថតចាស់របស់នាងទៅបង្ហោះ ដើម្បីធ្វើការរិះគន់ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រីល្បីឈ្មោះរូបនេះ ស្លៀកពាក់ស្រដៀងនេះម្ដងទៀត ធ្វើឲ្យអ្នកគាំទ្រ បង្ហាញការមិនពេញចិត្តជាខ្លាំង។ ការរិះគន់នេះ ធ្វើឡើងក្រោយពីគណនីទីកតុកមួយ បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាព តារាចម្រៀងមាស សុខសោភា កំពុងបកស្រាយបទចម្រៀងយ៉ាងពីរោះ តែមើលទៅសម្លៀកបំពាក់ក្នុងឈុតរាត្រីស្រមោលសវិញ វៀលចេញសាច់ខ្នង មិនគាប់ភ្នែកឡើយ។ ក្នុងចំណោមមតិរិះគន់ជាច្រើននោះ ពួកគេលើកឡើងថា «គេថាស្អាតហើយមើលទៅ, ដល់ម្លឹងទៅតារាស្រុកខ្មែរ, ការស្លៀកពាក់គាត់ហាក់លើសបន្តិចហើយមួយរយៈក្រោយនេះ, មាស សុខ សោភា ទៅជាចឹងអស់ហើយការ ស្លៀកពាក់មួយ រយៈ នេះ, ចុមធ្វើចឹងបានទៀត idol,នឹង ឬ នារីខ្មែរ, ខ្មែរយើងអស់ពីសុភាពលើសបរទេសទៅទៀត, ស្រលាញ់គាត់ណាស់ តែមិនចង់អោយគាត់ស្លៀកដល់ចឹងពេកទេ, ចេះតែហ៊ានស្លៀកដែរ, ស្មានតែបរទេស»។ ក្រោយមានការរិះគន់ជាច្រើននេះ គេមិនទាន់ឃើញសាមីខ្លួនចេញមុខបកស្រាយនៅឡើយទេ។ តែមានអ្នកគាំទ្រខ្លះ ធ្វើការឆ្លើយតបជំនួសថា «គាត់ស្លៀកពាក់ចឹង ដើម្បីប្រម៉ូដផលិតផលរបស់គាត់កំពុងលក់ គឺឡេលាបខ្លួន»៕
អានបន្តក្ដៅៗ! ក្រោយបទបញ្ជាសម្តេចតេជោ, មន្ត្រីរដ្ឋបាលព្រៃឈើ បានចា,ប់សត្វក្ងោកទាំង២០ក្បាល ដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញ (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២ថ្ងៃត្រង់ មន្ត្រីអភិរក្សចុះមកចាប់យកសត្វក្ងោករបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅ អភិរក្ស នៅសួនសត្វភ្នំតាម៉ៅ ធ្វើឲ្យ ម្ចាស់សត្វ និងប្រជាពលរដ្ឋផ្ទុះប្រតិកម្មយ៉ាងខ្លាំង។ ទន្ទឹមនឹងការប្រតិកម្មនេះ ម្ចាស់ក្ងោកខាងលើ រួមនឹងប្រជាពលរដ្ឋជាច្រើន បានសំណូមពរដល់សម្ដេចតេជោ ជួយអន្តរាគមន៍លើរឿងនេះ ហើយទីបំផុត នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រី ដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»។ បន្ថែមលើនេះ, សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែលមានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋ មានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់។…
អានបន្តហត់នឹងរូបកាយមួយនេះ, កក្កដា សុភ័ណ្ឌ សម្រេចប្រែកាយទៅជាមនុស្សស្រី១០០% ដោយពោលពាក្យថា នេះជា…(មានវីដេអូ)
កក្កដា សុភ័ណ្ឌ ជាអតីតភិក្ខុ ដែលបួសជាព្រះសង្ឃនៅវត្តសារាវ័ន្តតេជោ។ ក្រោយលាចាកសិក្ខាបទពីព្រះសង្ឃមកជាសមញ្ញជន អតីតភិក្ខសង្ឃរូបនេះ បានក្លាយជាតារាហ្វេសប៊ុកម្នាក់ ហើយតែងតែបែកធ្លាយរឿងជីវិតផ្ទាល់ខ្លួនលេចឮដល់មហាជនជាប់ជានិច្ច។ អ្វីជាការចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗកន្លងទៅនេះ ផេកផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា ឬ Miss Queen Cambodia បានបង្ហោះវីដេអូបង្ហាញបេក្ខភាពបវរកញ្ញា ភេទទី៣ ជាផ្លូវការចំនួន១៣រូប ដោយក្នុងនោះក៏មានវត្តមាន កក្កដា សុភ័ណ្ឌ ផងដែរ។ ដោយឡែក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កាន់តែចាប់អារម្មណ៍ថែមទៀត នៅពេល កក្កដា សុភ័ណ្ណ បានសម្រេចកែភេទពីមនុស្សប្រុស ទៅជាមនុស្សស្រីពេញលក្ខណៈនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កក្កដា សុភ័ណ្ណ បានពោលពាក្យថា «នេះជារូបកាយមនុស្សប្រុសចុងក្រោយហើយរបស់ខ្ញុំ See you soon រាងកាយមនុស្សស្រី100%»។ បន្ថែមលើនេះ កក្កដា សុភ័ណ្ណ បានបង្ហោះវីដេអូ អមដោយសារបញ្ជាក់ថា «ខ្ញុំហត់និងជីវិតនិងពាក្យមេីលងាយខ្ញុំជារូបកាលមនុស្សប្រុសហើយ…»៕
អានបន្តបែកការអស់! Love Riyaឆ្ងល់រឿងកូនយំ ពេលប្ដីដើរលេងអត់យកខ្លួនទៅតាម មានអី ស្រាប់តែ លោក ហេង គីមហៀង តបវិញថា…
អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំ ២ខែហើយ។ ក្រោយរៀបការពួកគេ ក៏មានដំណក់ឈាមរួមគ្នា ជាកូនប្រុស។ បន្ទាប់ពីពពោះរយៈពេលប្រមាណ៩ខែ, អ្នកនាងLove Riya បានវះ,កាត់សម្រាលកូនប្រុសនោះ ដោយជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា ហៀង អារីយ៉ាផាយុ ហៅតនៗ។ និយាយពីលោក ហេង គីមហៀង វិញ តែងតែដើរតួនាទីជាបុរសល្អតាំងពីមុនពេលរៀបការ រហូតដល់ក្រោយពេលរៀបការ បើទោះធ្លាប់សាងកំហុសតិចតួចធ្វើឲ្យភរិយារង្កៀសចិត្តក៏ដោយចុះ។ លោក ហេង គីមហៀង ជាមនុស្សដឹងខុសចេះកែ, ទទួលស្គាល់កំហុសរបស់ខ្លួន, ចេះលួងលោមភរិយា ជាមួយនឹងការសន្យាធ្វើជាប្ដីល្អ, ឪពុកល្អ ជាខែលដ៏ល្អ ការពារប្រពន្ធកូន ខណៈអ្នកនាងLove Riya មាត់រឹងចិត្តទន់, សម្ដីពេលខ្លះអាក្រក់ តែចិត្តល្អ។ ជាក់ស្ដែងថ្មីៗនេះ ទើបតែបង្ហោះសារហាក់មានរឿងជាមួយគ្នាបន្តិច ស្រាប់តែពេលនេះ ពួកគេផ្អែមល្ហែមលើសដើម។…
អានបន្តក្ដៅដូចបាយពុះ! ឆ្នាំមុន មានរឿងជាមួយលោក ដែន សូនី ស្រាប់តែពេលនេះ Love Riyaផ្ញាំផ្ញើដល់មនុស្សស្រីថា បើស្រលាញ់មនុស្សប្រុសសូមមើល…
គេនៅចាំបានថា មុនពេលបែកគ្នា លោក ដែន សូនី និងអ្នកនាង Love Riya ឧស្សាហ៍មានជ.ម្លោះជាមួយគ្នាខ្លាំងណាស់ ហើយជារឿយៗតែងតែផ្សះផ្សា បានមកវិញ។ ទោះយ៉ាងណា ចុងក្រោយ ពួកគេ ក៏ឈានដល់ផ្លូវបំបែកទាល់តែបាន។ ក្រោយបែកជាមួយលោក ដែន សូនី មិនយូរប៉ុន្មានអ្នកនាងLove Riyaក៏បានរកឃើញអ្នកស្អំបេះដូង ហើយស្គាល់គ្នាបានមួយរយៈ យល់ចិត្តថ្លើមគ្នា ទើបសម្រេចដឹកដៃគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។ ត្រឡប់ទៅក្រោយរំលឹក ពេលលោកដែន សូនី និងអ្នកនាងLove Riya មានជ,,,ម្លោះជាមួយគ្នាវិញ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២១នោះ លោក ដែន សូនី បានបង្ហោះរូបថត ទ្រព្យសម្បត្តិរបស់ខ្លួន ដែលរ,,ងការបំផ្លាញ ហើយដាក់Captionថា «ខ្ញុំនឹងបកស្រាយ ខ្ញុំនឹងបកស្រាយ និងលាងកិត្តិយសខ្ញុំមកវិញ សាងភាពស្អាតស្អំមកខ្ញុំផង»។ បន្ថែមលើនេះ នៅពេលនោះ លោកដែន សូនី បានប្រាប់តាមរយៈការឡាយរបស់ខ្លួនថា បងប្អូនដឹងហើយ រឿងបែបណាខ្លះនោះ ចាំជួបគ្នានៅប្រពន្ធតុលាការទាំងអស់គ្នា។ លោកថា សារមុនមកសុំទោស តែលោកអត់ត្រូវការពាក្យសុំទោសនោះទេ ដឹងស្រាប់ហើយថា ឯកសារក្នុងដៃខ្លួនមានអ្វីខ្លះ…
អានបន្តឆ្នាំមុន ដឹងគុណគ្រូ, ឆ្នាំនេះ តន់ ចន្ទសីម៉ា មានឱកាសច្រៀងជាមួយ ឱក សុគន្ធកញ្ញា ហើយបង្ហាញអារម្មណ៍ថា…
លោកអ្នក បានជ្រាបរួចមកហើយថា តារាចម្រៀង តន់ ចន្ទសីម៉ា ជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ហើយមាននិស្ស័យសិល្បៈទាំងពីកំណើត ដោយនាងមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ ពេលឈានជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វី ដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿង ដែលនាងត្រូវធ្វើពេលនោះ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។ ទោះយ៉ាងណានៅពេលនោះ ដោយសំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើមឡើង។ ក្រោយពីច្រៀង នៅក្នុងហាង បានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកThe Voice Cambodiaរដូវកាលទី២ ដោយចូលរួមប្រឡងក្នុងអំឡុងឆ្នាំ២០១៦ ហើយគិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណ៧ឆ្នាំហើយ។ នៅក្នុងកម្មវិធីនេះ នាងបានឆ្លងកាត់វគ្គជម្រុះដំបូង រហូតដល់វគ្គLive Showទៀតផង ប៉ុន្តែនាងត្រូវបានធ្លាក់ក្នុងវគ្គLive Show សប្ដាហ៍ទី៣ ក្រោយពីអ្នកនាងឱក សុគន្ធកញ្ញា បានសម្រេចចិត្តជ្រើសរើសយកថែល ថៃ ឲ្យឡើងទៅកាន់វគ្គLive Show សប្ដាហ៍ទី៤នោះ។…
អានបន្តចែកគ្នាដឹង! លោក មូន ពេជ្រ ប្រាប់ពីរបៀបថែទាំសុខភាពរបស់ខ្លួនចំនួន៤ចំណុច
គេនៅចាំបានថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយ លោក មូន ពេជ្រ បានបង្ហោះអនុស្សាវរីយ៍ជីវិតជាមួយលោកយាយ ក្រោយបញ្ចប់ការសិក្សាបណ្ឌិតសភាយោធាអាមេរិក។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក លោក មូន ពេជ្រ បានរៀបរាប់ថា «អនុស្សាវរីយ៍នៃជីវិត , ១០ ឆ្នាំហើយ ដែលលោកយាយរក្សាទុកក្រមា និងខ្សែគោ ដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយ និងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលឮអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ»។ ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រាប់ពីរបៀបថែទាំសុខភាពរបស់ខ្លួនថា «នេះជារបៀបថែសុខភាពប្រចាំថ្ងៃរបស់ខ្ញុំ ១. ហាត់ប្រាណរាល់ថ្ងៃ (លើកលែងចុងសប្តាហ៍)…
អានបន្តម៉ែរំភើប កូនយំ! ចែយូរ៉ា ហួសចិត្ត បងខ្លួន ខំរៀនពេទ្យរាប់ឆ្នាំ ចុងបញ្ចប់មកមាន ដោយសារតែ…
និយាយដល់ឈ្មោះចែយូរ៉ា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក, ទីកតុក និងយូធូប ភាគច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខានថា អ្នកលក់ផលិតផលតាមអនឡាញរូបនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈសម្ដីកំប្លុកកំប្លែងចាក់ទឹកមិនលិច ធ្វើឲ្យអ្នកស្ដាប់ទប់សំណើចមិនបាននោះ។ ចែយូរ៉ា មានប្ដីឈ្មោះ កែវ វិចិត្រ ដោយបច្ចុប្បន្ន ពួកគេ មានកូន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បង មានឈ្មោះ ឈីវហ្គេម កូនប្រុសទី ២ ឈ្មោះ ឈីវហ្គូន និង កូនស្រីពៅ ដែលទើបតែនឹងកើត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានឈ្មោះថា ឈីវហ្គី ហៅ កញ្ចុប ឬ ខៀវម៉េវ។ កាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេ បានឡើងកម្មវិធី3Funពួកគេ បានទម្លាយពីប្រវត្តិស្នេហ៍គ្មានសល់ ធ្វើឲ្យអ្នកទស្សនាស្ដាប់ហើយទប់សំណើចមិនជាប់នោះទេ។ ដោយឡែក កាលឆ្នាំ២០២២ ចែយូរ៉ា ក៏ធ្លាប់លើកឡើងដែរថា «10ឆ្នាំមុនអត់រៀនទេ ណាត់ញ៉ែគ្នាកៀនចេតិយវត្ត ហៃម្នាក់ៗឥលូវថា កែវវិចិត្រមុខដូចjin BTSតែបើខ្ញុំឃើញកាលមុន មុខគាត់ស្រដៀងអ៊ំប្រុញបូមលូចុងភូមិ»។ ងាកមកបងស្រីរបស់ចែយូរ៉ា ឈ្មោះយូ ហាក់មួយ ដែលជាអ្នកលក់ផលិតផលរបស់ចែយូរ៉ា ដែរនោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានធ្វើឲ្យលេងបណ្ដាញសង្គមទប់សំណើចមិនជាប់នោះដែរ តាមរយៈCaptionរបស់ចែយូរ៉ា បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននោះ។…
អានបន្ត