topqueso.com amoxil content

ចេះណាស់! ដល់​វេន​យក​កូន​មក​ថ្នម​ថែ​វិញ, ដេត ម៉ាលីណា ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​ជាមួយ​អូន​ភឺល ហើយ​ពោល​ពាក្យ​ថា…

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​​ប្រមាណ​២​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។ ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​របស់​ពួកគេ​មុន​លែងលះ បន្សល់​ទុក​នូវ កូន​ប្រុស​ស្រី​​ចំនួន៣នាក់ ​ ​​​​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌូប​ មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភឺល។ ព្រោះតែក្ដីស្រឡាញ់ចំពោះកូនៗទាំង៣ដូចគ្នានោះ, ជារឿយៗពួកគេ តែងតមានបញ្ហាជាមួយគ្នា។ តែមួយរយៈចុងក្រោយនេះ រាង​ស្ងប់ស្ងាត់​ហើយ ដោយ​លោក ឌួង ឆាយ មាន​សិទ្ធិ​យក​កូន​មកលេងបាន១ថ្ងៃបន្ថែមទៀត សរុបចំនួន៣ថ្ងៃ គឺ​ថ្ងៃ សុខ សៅរ៍ និង ថ្ងៃអាទិត្យ។ ដោយឡែក អ្នកនាង ដេត ម៉ាលីណា ពេលដល់វេនបានកូនមកថ្នមថែវិញនោះ, នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកនាង បានបង្ហោះរូបថតជាមួយអូនភឺល ជាច្រើនសន្លឹក ហើយពោលពាក្យសរសើរកូនថា «ម្សិលមិញ ទៅកម្មវិធីស្លៀកពាក់ផាត់មុខស្អាតភ្លាមកូនស្រី យំដូរខោអាវស្អាតដែរ សុំទៅតាមម៉ាមីដែរ…

អានបន្ត

ដល់.ក! កំលោះ​តូច លីម តិច​ម៉េង ​បង្ហាញ​ស្លាក​លេខ​ឡាន, ប៉ុន្មាន​ថ្ងៃ​ក្រោយ ស្រាប់តែ​ជួប​រឿង​បែប​នេះ (មាន​វីដេអូ)

តាំង​ពីមុន និង​ក្រោយពេល ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤, កំលោះតូច លីម តិច​ម៉េង បាន​រំលេច​នូវ​ចំណុច​ល្អ​របស់​ខ្លួន​ជាច្រើន ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​បន្តបន្ទាប់។ ជាក់ស្ដែង ក្នុងការ​បង្ហាញ​វត្តមាន​លើ​ឆាក​Cambodian Idol លីម តិច​ម៉េង បាន​រំលឹក​ពី​ប្រវត្តិ​របស់​ខ្លួន​ជា​ក្មេង​ឃ្វាលគោ ហើយ​ក្រោយមក​ក៏​លើក​យក​រឿង​គ្រួសារ​​ ​មក​និយាយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សួរនាំ​មួយ​ចំនួន​ពី​អ្នកគាំទ្រ​នោះ។ ក្រោយ​មកទៀត តារា​ចម្រៀង​ពន្លក​ថ្មី​ល្បីឈ្មោះ​យ៉ាង​លឿន​រូប​នេះ បាន​ប្រកាស​ជំហរ​ទុកជាមុន​ថា ទោះ​ខ្លួន​ធ្លាក់ ឬ​ជាប់ ក៏​ខ្លួន​នៅតែ​ដដែល ហើយ​ថែមទាំង​អំពាវនាវ​ឲ្យ​ហ្វេន​ខ្លួន ​ជួយ​គាំទ្រ​ដល់​អ្នក​សិល្បៈ​ផ្សេង​ផងដែរ។ អ្វី ដែល​កាន់តែ​ពិសេស​ទៀត​នោះ លីម តិច​ម៉េង បាន​កែប្រែ​ហ្វេ​ន​របស់​BTS​ឲ្យ​មក​ស្រឡាញ់​ខ្លួន និង​យំ​ពេញ​ឆាក​ទៀត​ផង ក្រោយពី​មាន​បញ្ហា​មួយ​ចំនួន​កន្លងមក​នោះ។ ក្រឡេក​មើល​មើល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯណោះ​វិញ លីម តិច​ម៉េង ទទួល​បាន​ការ​គាំទ្រ ស្រែក​ហ៊ោ​ពេញ​ស្ទូឌីយោ ហើយ​មាន​អ្នកគាំទ្រ​ ជាច្រើន​ បាន​យក​បាច់​ផ្កា​មក​ជូន​លោក​ជា​បន្តបន្ទាប់ ទទួល​សឹង​មិន​អស់​ទៀត​ផង។ លើសពីនេះ នៅ​យប់​ក្លាយ​ជា​ម្ចាស់​ពាន​នោះ លីម តិច​ម៉េង ហូបបាយ​ខ្ចប់​ស្លឹក​ឈូក​កាដូ​​ម្ដាយ និង​បាន​ថត​ជាមួយ​អ្នក​គាំទ្រ រហូតដល់​ម៉ោង​៥​ភ្លឺ​ថែម​ទៀត​ផង។ ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន​, លីម តិច​ម៉េង បាន​ប្រកាស​ជំហរ​​មិន​ភ្លេច​អ្នកមានគុណ​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក្រោយពី​ប្រកាស​មិនបាន​ប៉ុន្មាន​ផង រូបគេ ក៏បាន​ធ្វើតាម​ការសន្យា ​​ថែមទាំង​យក​ពាន​ទៅ​ដាក់​មុខ​រូបថត អ្នក​ធ្លាប់​ជួយ​ជ្រោមជ្រែង​ខ្លួន ដែល​បា,ត់​បង់ជីវិត​នោះ​ទៀត​ផង។ ក្រោយៗមកទៀត…

អានបន្ត

ភ័យ​ខ្លួនហើយ! អ្នក​ណា​មិន​ល្បី​ ចាន់ កែវនិមល ពូកែ​រៀប​ពាក្យ​និយាយ, ដល់​ជិត​ចូល​ធ្វើ​ការ​វិញ ស្រាប់តែ​នាង​ពោល​ពាក្យ​ថា…

និយាយ​ដល់​ឈ្មោះ​ពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជឿជាក់មិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។ សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ទោះយ៉ាងណា នៅពីក្រោយភាពជោគជ័យរបស់អ្នកនាង ប្រិយមិត្តទំនងជាមិនដឹងឡើយថា ពីមុនរូបនាងធ្វើអ្វីនោះ។ យោងតាមប្រភព ពីទំព័រហ្វេសប៊ុកឈ្មោះ «គាំទ្រ តារាខ្មែរ» បានបង្ហោះរូបថតពិធីការិនីរូបនេះ អមដោយសារទម្លាយថា «ពិធី​ការិនី ដ៏​ឆ្នើម​មួយរូប គឺ អ្នកនាង កែវ ចាន់​និមល​ ពុក​ម៉ែ​បងប្អូនប្រាកដជា​បាន​ស្គាល់ និង​បាន​ឃើញ​ពី​សមត្ថភាព​ និង​ទេពកោសល្យ​នៃការ​ធ្វើ​ពិធីករ​រួចមក​ហើយ​។ ប៉ុន្តែ​អ្វីដែល​ពុក​ម៉ែបងប្អូន​មិនទាន់​បានដឹង​នោះ​ គឺការ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់គាត់ កាលពីមុន ការពិត​អ្នកនាង ជា​សាស្ត្រាចារ្យ​គ្រូបង្រៀន​ដ៏​ឆ្នើម​មួយ​រូប ទើប​ធ្វើ​​​ឲ្យ​ការ​ធ្វើ​ពិធី​ការិនី​នាពេល​បច្ចុប្បន្ននេះ សង្កេតឃើញថា ​ថ្វីមាត់​ដ៏​មុត​ស្រួច កួចចិត្ត​អ្នក​ស្តាប់​ឲ្យ​ចង់​ស្តាប់​សំឡេង ព្រមទាំង​ការ​រៀប​រៀង​ពាក្យ​និយាយអាច​ថា ១០០ភាគ»។ ទោះយ៉ាងណា ក្រោយពេលសម្រាលកូន ហើយជិតចូលធ្វើការវិញនោះ ស្រាប់តែពិធីការិនីដ៏ពូកែនិយាយរូបនេះ បែរជាបង្ហោះសារអមដោយស្ទីកឃ័រអស់សំណើចនៅថ្ងៃទី១ ខែកុម្ភៈថា «ជិតចូលធ្វើការវិញដូចភ័យភ័យ​ ខ្លាចលែងចេះនិយាយ»៕​

អានបន្ត

ថាអីចេះខុស! ឧកញ៉ា ព្រាប សុវត្ថិ បង្ហោះ​រូបថត​១​នេះ ពេល​គេ​សួរ​ថា កាល​រៀបការ​គ្រប់​អាយុ​នៅ ស្រាប់តែ​លោក​ឆ្លើយ​ថា…

រហូតមកដល់​ពេលនេះ ឧកញ៉ា​ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ទទួលបាន​ចំណងដៃ​កូនប្រុស​៣​នាក់ ប៉ុន្តែ ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​វិញ ហាក់​កាន់​តែមាន​ភាព​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​ មហាជន​ បាន​ចាត់​ទុក​គ្រួសារ​កំពូល​តារា​ចម្រៀង​រូបនេះ ជា​គ្រួសារ​គំរូ​មួយ ព្រោះ​មាន​កូន​ប្រុស​ទាំងបី​ប្រកប ដោយ​គន្លង​ធម៌ ​ហើយ​មិនដែល​លេចឮ​រឿងអាស្រូវ​ណាមួយ​កើតឡើង​នោះ​ឡើយ។ ជា​ការ​កត់សម្គាល់ រាល់​ការ​ទៅ​ចូលរួម​កម្មវិធី​នានា​រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ជាដើម លោកជំទាវ ឡុង ស្រីមុំ តែងតែ​ទៅ​ជួយ​មើល​ការខុសត្រូវ​ស្វាមី​លើ​ការរៀបចំ​សំលៀកបំពាក់​តុបតែង​មុខមាត់​ជាដើម ដូចព្រះរាជបុត្រអញ្ចឹង ហើយ​នៅ​លើ​បណ្ដាញ​សង្គម ឧកញ៉ា​ព្រាប សុវត្ថិ និង​ភរិយា ក៏​ឧស្សាហ៍ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ផងដែរ។ ដោយឡែក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះរូបថតចំនួន២សន្លឹក ហើយឲ្យអ្នកគាំទ្រធ្វើការ​ទស្សន៍ទាយ​ថា «រូបថតអនុស្សាវរីយ៍ បងប្អូនទាយមើល តើក្នុងពោះរបស់គាត់ជាកូនទីប៉ុន្មាន?»។ ដោយឃើញបែបនេះ អ្នកគាំទ្រចូលខំមិនឆ្លើយខុសៗគ្នា​ថា «ទី១, ទី២, កូនពៅ, ពៅ ព្រោះមានក្មេងនៅជិត២នាក់, បើតាមការស្មានរបស់ខ្ញុំគឺកូនទី១»។ ក្នុងចំណោមខំមិនជាច្រើននោះ មានខំមិនមួយសួរត្រង់ៗថា «បងស្រីគ្រប់អាយុទេបង កាលការ»។ ជាការឆ្លើយតប ឧកញ៉ា ព្រាប សុវត្ថិ បញ្ជាក់ថា «បាទអូនកាលការគ្រប់អាយុដូចគ្នា»។ គួរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង ព្រាប…

អានបន្ត

ខ្លាច​ហើយ​រាង​ហើយ! អេដមីន ជីងចក់ ​ប្រាប់​ថា មួយ​ជីវិត​នេះ​ មិន​ខ្លាច​មេឃ មិន​ខ្លាច​ដី បែរ​ជា​មក​​​ខ្លាច​ជាង​គេ​គឺ…

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ក្រោយ​រៀបការ​ ពួកគេ​តែងតែមានជ,ម្លោះ​ជាមួយគ្នា​កក្រើក​អស់​បណ្ដាញ​សង្គម​ជា​ញឹកញាប់ ហើយ​ត្រូវ​គេ​គិត​ថា ពួកគេ​នឹង​មិន​អាច​ជានា​​ឡើង​វិញ​នោះ​ឡើយ។ តែ​ជា​រឿយៗ​នៅ​តែ​អាច​ត្រូវ​គ្នា​វិញ​ដដែល។ ជាក់ស្ដែង​ថ្មីៗ​នេះ ពូ​ចក់​ ត្រូវ​ដេរ​៥​ថ្នេរ​ដោយសារ​តែ​ប្រពន្ធប្រើទូរសព្ទវា,យ។ នៅ​ពេល​នោះ ពូចក់​បញ្ជាក់​ថា ខ្លួន​បាន​លះបង់​កិត្តិយស​ ដើម្បី​ប្ដូរ​យក​ការ​ស្រឡាញ់ សុទ្ធចិត្ត​ឲ្យ​គេ​ប្រមា..ថដូច​ជា​​សត្វ។ អញ្ចឹង​ការ​លះបង់​របស់​លោក​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង ហើយ​លើក​នេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អី​ទៀត។ ក្រោយ​បញ្ជាក់​បែប​នេះ​រួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួប​អាពាហ៍ពិពាហ៍​រយៈពេល​១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់​ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។ បន្ថែមលើនេះ…

អានបន្ត

យំ​តាម​ហើយ! តស៊ូ​ទម្រាំ​មាន​ជីវភាព​ធូរធារ​ អ្នក​គ្រូ​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​ ​ទទួល​មរណភាព, ថ្ងៃ​លា​ចុង​ក្រោយ ប្ដី​ព​កូន​ជូន​ដំណើរ​ភរិយា

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​គ្រូ​បង្រៀន​ម្នាក់ នៅ​ខេត្ត​ព្រៃវែង បាន​បាត់បង់​ជីវិត ទាំងម្ដាយ និងកូន ដោយសារ​តែ​ឆ្លងទន្លេមិនរួចនោះ ជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ បងប្អូន មាន​សេចក្ដី​សោកសង្រេង​ជា​ពន់ពេក។ ជាក់ស្ដែង គណនីហ្វេសប៊ុកឈ្មោះ Chhun Sophorn បានបង្ហោះរូបថតអ្នកគ្រូជាច្រើនសន្លឹក ហើយពោលពាក្យទាំងសោកសៅថា «ក្នុងនាមជាមិត្តរួមជំនាន់ រៀនជាមួយគ្នាដើរលេងជុំគ្នា គ្នាពិតជារ,,,ន្ធ,,ត់ចិត្តណាស់ពេលទទួលបានដំណឹងថា ស,,ម្លា,,ញ់ស្លា,,ប់​ Toun Srey Nich​ ដោយសារស,ម្រា,,,លកូនមិនកើត គ្នាសូមបួងសួងឲ្យ​វិញ្ញាណក្ខន្ធ សម្លាញ់ បានទៅកាន់ទីឋានបរមសុខ ហើយសម្លាញ់កើតជាតិណាៗ សូមឲ្យបានអាយុវែង»។ ជាមួយគ្នានេះ មីងរបស់ជ,,នរង,,,គ្រោះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Toun Sreyny» បានរៀបរាប់ថា «ក្មួយមីងស្អាត​ ឆ្លាត​ពូកែ​ មីងសោកស្ដាយណាស់ក្មួយ មិនគួរអោយជឿទេ​ បើជាតិក្រោយមានពិតសុំអោយក្មួយមានអាយុវែងកុំអាយុខ្លីដូចជាតិនេះទៀតក្មួយ​សម្លាញ់»។ បន្ថែមលើនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មីងរបស់ជ,,នរង,,,គ្រោះ បានបង្ហោះរូបថតជាច្រើនសន្លឹក រៀបរាប់ពីប្រវត្តិតស៊ូរបស់ក្មួយថា «ព្រោះតែកើតមកក្រក្នុងគ្រួសារកសិករ​ពាក្យ​ទូន្មាន​របស់យាយតាកូន ត្រូវខិតខំរៀនសូត្រអោយមានចំណេះជាប់ខ្លួន ទើបកូនមិនលំបាកដូចតាយាយ​ក្មួយតស៊ូរៀនរហូតបានក្លាយជាគ្រូបង្រៀនម្នាក់ ពេលនេះក្មួយបានជោគជ័យ ហើយក្មួយបានធូរធាហើយហេតុអ្វីក៏​ព្រហ្មលិខិត​បំបែក​ក្មួយចេញពីយាយតា​ ម្ដាយ​ ពូមីងលឿនបែបនេះ»។ ដោយឡែក នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣…

អានបន្ត

ក្រមុំស្ដូក! ឃើញ​កូន​ស្រី​ពេញ​រូបរាង, អ្នកនាង យុគ ចិន្តា ​រីករាយក្រៃ ​ចេញ​ជា​ពាក្យ​កាព្យ​ថា កូន​អើយ​កូន​ម្ដាយ…​

និយាយ​ដល់​ឈ្មោះ អ្នកនាង យុគ ចិន្តា ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ជា​ពិធី​ការិនី​ដ៏​ល្បី​មួយ​រូប​ឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការរស់នៅ​របស់​អ្នកនាង​ទៀតសោត មាន​ភាព​សាមញ្ញ​ខ្លាំង​ណាស់។ បន្ថែម​លើ​ភាព​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​លើវិថីសល្បៈ, បច្ចុប្បន្ន ​អ្នកនាង​ យុគ ចិន្តា ក៏មានជំនួញពេញក្នុងដៃ ហើយអាចចាត់ទុកជាអ្នកជំនួញជោគជ័យម្នាក់ ព្រោះនាង និងកូនស្រី បានបង្កើតមុខជំនួញថ្មីជាបន្តបន្ទាប់។ និយាយដល់កូនស្រីរបស់អ្នកនាងយក់ ចិន្តា វិញ មានឈ្មោះថា យុគ ដាពេជ្រ ហៅអម បច្ចុប្បន្ន មានរូបរាងធំពេញវ័យ ក្លាយជានារីក្រមុំដ៏ស្រស់ស្អាត និងមាន​ទេពកោសល្យ​មួយរូបផងដែរ។ នៅថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបថត និងសារជូនពរយ៉ាងមានន័យថែមទៀតផង។ យុគ ចិន្តា បានជូនពរជាមួយពាក្យបណ្ដាំថា «រីករាយថ្ងៃកំណើតកូនស្រីម្ដាយ​ឆ្នាំនេះថៅកែអមពេញក្រមុំហើយ អ្នកម្ដាយជូនពរកូន សូមអោយកូនស្រីម្ដាយ ជាកូនល្អរបស់អ្នកម្ដាយជារៀងរហូត! បណ្ដាំអ្នកម្ដាយជូនដល់កូន …. – ចូលកូនខំប្រឹងសិក្សា ចំណេះគីជាទ្រព្យ – ចូរកូនប្រកាន់ខ្ជាប់ប្រពៃណី​ទំនៀមទម្លាប់​ជាស្រ្តីខ្មែរ – ចូរកូនខំថែ​កេរដំណែល ​ដែលម៉ែទុកអោយ ដោយក្ដីស្រលាញ់ពី ​អ្នកម្ដាយ របស់កូន យុគចិន្ដា…

អានបន្ត