ក្ដៅដូចបាយពុះ! ស្រី​ស្អាត​ម្នាក់​ និយាយ​ពី​តារា​ស្រុក​ខ្មែរ​​លក់​គ្រឿង​កាឡៃ​ឲ្យ​ខ្លួន ស្រាប់តែ​ យក់ ឋិតរដ្ឋា ​តប​វិញ​ថា​​…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមទីកតុកម្នាក់ បាននិយាយពីតារាចម្រៀង ដែលរកស៊ីបោកប្រាស់លក់គ្រឿងកាឡៃឲ្យខ្លួន តែមិនបានបញ្ចេញឈ្មោះថា ជាអ្នកណានោះឡើយ។ នារីម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «​Love tk thy» បានរៀបរាប់ថា ថ្ងៃនេះ ខ្លួនមកនិយាយពីមនុស្សបោក ហើយអ្នកបោកនោះ មិនមែនអ្នកណាឆ្ងាយទេ គឺអាយដលយើងនៅស្រុកខ្មែរ ដែលធ្លាប់លេចហើយ ធ្លាក់មកវិញឆ្នាំនេះហ្នឹង ត្រូវគេបោក ហើយរៀនបោកគេវិញ បានរបស់កាឡៃមកលក់ឲ្យខ្លួន។ នៅ​ក្នុង​វីដេអូ​នេះ នារី​ខាង​លើ បញ្ជាក់​ថា​ ប្រពន្ធ ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​ខ្លួន ពេល​ទារ​លុយ​វិញ​ តែស្វាមីនិយាយគួរសម។ នារីរូបនេះ បានប្រកាសក្ដែងៗឲ្យយកលុយឲ្យខ្លួនវិញ ខ្លួនស្អប់មនុស្សបោក ហើយខ្លួនយោគយល់ប្ដីនោះទេ ខ្លួនមិនឲ្យល្បីទេ តែសូមកុំបោកគេទៀត។ ​ នារីខាងលើ បានបញ្ជាក់ទៀតថា នេះ ជាវីដេអូទី១ ហើយនៅក្នុងវីដេអូទី២ ខ្លួននឹងបញ្ចេញឈ្មោះអ្នកបោក បើមិនប្រគល់លុយវិញនោះ។ ងាកមកតារាចម្រៀង យក់ ឋិតរដ្ឋា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតជាមួយស្វាមី និងកូន ជាច្រើនសន្លឹក ហើយរៀបរាប់ថា «អូនអើយអូន ម្នាក់ៗគេប្រឹងសាងកុសលធ្វើបុណ្យដាក់ទានណាស់ ប្លែកអីតែអូនចូលចិត្តបង្កាច់បង្ខូចគេទាំងដែលរឿងវាមិនពិតដូចអូននិយាយទេ ចឹងដល់វគ្គបងម្តងណាអូនអូនធ្វើគឺក្នុងបំណងអី បងអត់ដឹងទេ តែបងមានសិទ្ធិ Live…

អានបន្ត

ថុល សុភិទិ ​ដាក់​មួយ​ប៉ុស្តិ៍​ អត់​និយាយ​អ្វី ស្រាប់តែ​ខាង​ស្រី​ចូល​ខំមិនភ្លែត ខណៈ អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ត្រង់​ថា…

ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ អ្នកមេម៉ាយកូន១​រូប​ស្រស់ ឡុ​ង ម៉ា​នី​ន ( long Manin ) បានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀង ថុល សុភិទិ យ៉ាងភ្ញាក់ផ្អើល ​ក្រោយ​ជួប​ឧបសគ្គ​មួយ​ចំនួន​ ដោយ​ត្រូវ​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យល់​ឃើញ​ថា ពួកគេ​មិន​សក្ដិសម​នឹង​គ្នា​នោះ​។ ​ នៅពេលនោះ ​អ្នកនាង ឡុង ម៉ានីន បានប្រកាស​ថា «​លែង​បាន​ទើស​ពួក​ខ្ញុំ​ទៀត​ហើយ​ណា នៅ​ច្រើន​ទៀត​តែ​ខ្ជិល​ផុស ពាក្យ​ធ្ងន់​ៗ​ពេក​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់​អោយ​គាត់​មានឈ្មោះ​មិនល្អ​ដោយសារ​មាន​សង្សារ​ដូច​ខ្ញុំ​ទេ ទើប​សម្រេចចិត្ត​ចាកចេញ មិន​ចង់​អោយ​ប៉ះពាល់​ក្តី​ស្រមៃ​គាត់ ស្រឡាញ់​ខំ​តស៊ូ​មក​យូរហើយ​»​។ ក្រោយប្រកាសបែកគ្នាក្នុងឆ្នាំចាស់ ស្រាប់តែចូលដល់ថ្ងៃទី៣១ ខែធ្នូ ជាថ្ងៃឆ្លងឆ្នាំថ្មី​​​ភ្លាម អ្នកនាង ឡុង ម៉ានីន ប្រកាសត្រូវគ្នាវិញ ជាមួយតារាចម្រៀង ថុល សុភិទិ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជាច្រើន បានសម្ដែងការអបអរសាទរ ខណៈអ្នកខ្លះជំរុញឲ្យពួកគេរៀបការឆាប់ៗផងដែរ។ តាំងពីត្រូវគ្នាវិញ ឃើញថា ស្នេហារបស់ពួកគេ កាន់តែផ្អែមល្ហែមពី១ថ្ងៃទៅមួយថ្ងៃ ជាពិសេស ថុល សុភិទិ បានមើលថែ យកចិត្តទុកដាក់ចំពោះគូស្នេហ៍របស់ខ្លួនខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកនាង ឡុង ម៉ានីន តែងតែលាន់មាត់សរសើរជារឿយៗ។ ជាក់ស្ដែង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ…

អានបន្ត

លោក​ជំទាវ​ ប៊ុន សុថា ​ ប្អូន​ស្រី​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ទទួល​មរណភាព, សម្ដេច​តេជោ បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល​ថា​…

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព។ យោងតាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅព្រលប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ប្អូនថ្លៃ ដែលទទួលមរណភាព ហើយមានប្រសាសន៍ថា «ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»៕

អានបន្ត

ដល់.ក! ក្រោយពូចក់ ចង់សាកជាមួយ ប៊ូខាវ ស្រាប់តែ លោកផែវ វណ្ណៈ និយាយចំៗថា អ្នកខ្លះ…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and sale au clomid The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់​វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។ នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះ​វិញ្ញាសា​ប្រកួត Moay Thai​ទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា ​«រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។ ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ​ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​…

អានបន្ត

អុញនោះ! ប៊ូខាវ ​ថា មិន​មាន​បញ្ហា​ជាមួយ​គុន​ខ្មែរ តែ​បែរ​ជា​សួរ​រឿង​លុយ​កាលពី​ប្រកួត​នៅ​ខ្មែរ គឺ​នៅ​ខ្វះ​លោក​រហូត​ដល់…

កាលពី​ពេល​ថ្មីៗកន្លង​ទៅនេះ អ្នក​ប្រដាល់​មួយ​ថៃ (Muay Thai)​ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​ប៊ូ​ខាវ​” បាន​ប្រកាសថា រូបគេ​មាន​សញ្ជាតិ​ថៃ​ជា​មួយ​ដើមកំណើត​ជនជាតិ​កួយ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ដូច​មនុស្ស​មួយចំនួន​បាន​អះអាង​ទាំង​ច្រឡំ​នោះ​ទេ។ បន្ថែមលើនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប៊ូខាវ បានិយាយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។ ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ​ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំ​ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង​ I love Cambodia»។ បន្ថែម​លើ​នេះ ឧកញ៉ា ​​ចិត្ត​ធម៌​ខាងលើ ​បាន​បង្ហោះ​រូប​ថត​​ ក្រោម​ផុស​របស់ខ្លួន ហើយ​នៅលើរូបថត​វិឡារនោះ បាន​សរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»។…

អានបន្ត