លោកអ្នក បានជ្រាបរួចមកហើយថា សព្វថ្ងៃ អ្នកស្រី ទ្រី ដាណា កំពុងរស់នៅជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSingle ដ៏ស្រស់ស្អាតម្នាក់ ក្រោយពីប្រកាសចែកផ្លូវគ្នាជាមួយពូម៉ៅ អស់រយៈពេលរាងយូរគួរសមដែរហើយនោះ។ កាលពីប៉ុន្មានខេមុន អ្នកស្រី ទ្រី ដាណា ធ្លាប់បានប្រកាសពីការភ្ជាប់ពាក្យក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ និងការត្រៀមរៀបការនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ តែពេលអ្នកគាំទ្រ សួរនាំនោះ អ្នកស្រី បានប្រាប់ថា មិនមានការភ្ជាប់ពាក្យអ្វីនោះទេ ហើយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកស្រី ឧស្សាហ៍ប្រកាសពីភាពនៅSingleផងដែរ។ ដោយឡែក ថ្មីៗនេះ ពេលកំពុងឡាយលក់ផលិតផល ស្រាប់តែអ្នកគាំទ្របានខំមិនថា «ចែនឹកពូម៉ៅអត់ ពូម៉ៅយំរៀលថ្ងៃ» ស្រាប់តែអ្នកស្រី ឆ្លើយថា «យំទាល់តែងាប់ទៀត ក៏ខ្ញុំមិនដឹងដែរ»។ ងាកមកពូម៉ៅ វិញ មិនដែលហ៊ាននិយាយ ឬឆ្លើយតបចំៗបែបណាឡើយ។ លើសពីនេះ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក បានត្រឹមបង្ហោះវីដេអូ ធ្វើកាយវិការ អមដោយបទចម្រៀងយ៉ាងកម្សត់និយាយជីវិតពោះម៉ាយ រួមរឹតដោយរឿងឈឺផ្សារនោះ។ បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ពូម៉ៅ បានដាក់Captionលើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រថា «អោយតែមានជីវិតកុំអស់សង្ឃឹម សំខាន់រស់នៅជាមួយអ្វីដែលជាការពិត រស់នៅកន្លែងដែលអោយតំលៃគ្នា គោរពគ្នា ភ្ញាក់ពីគេងដោយស្នាមញញឹម។ សុភមង្គលពិត»៕
អានបន្តDay: February 4, 2023
ស្អាតណាស់! ម៉េង កែវពេជ្ជតា បង្ហាញឈុត ដែលខំដេរដាច់យប់, អ្នកគាំទ្រ លាន់មាត់សរសើរគ្រប់គ្នា…
គេនៅចាំបានថា កាលពីប៉ុន្មានខេមុន, តារាចម្រៀង ម៉េង កែវពេជ្ជតា និងកូនស្រីពៅ បានហោះហើរទៅលេងកូនប្រុសច្បង ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង។ ទៅទីនោះ ចំពេលកាន់បុណ្យ, ម៉េង កែវពេជ្ជតា មិនភ្លេចឡើយនូវប្រពៃណីខ្មែរដ៏ផូរផង់របស់ខ្មែរយើង។ ម៉េង កែវពេជ្ជតា និងកូនៗ បានរៀបចំខ្លួនដើម្បីទៅវត្តកាន់បិណ្ឌនៅទីនោះ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ហើយមុននឹងបានសម្លៀកបំពាក់សម្រាប់ទៅវត្តនោះ ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ទៅវត្តស្លៀកអី? ខំដេរទាំងយបទាំងថ្ងៃ គឺដើម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌ ដើម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង និងដើម្បីអោយបរទេសគាត់ស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរយើងយ៉ាងម៉េចផង»។ ម៉េង កែវពេជ្ជតា បន្តថា «នៅពេលដែលមានគេសរសើរថា ឈុតទាំងនេះស្អាតៗណាស់ ខ្ញុំពិតជាសប្បាយចិត្តមែនទែន តែខ្ញុំកាន់តែសប្បាយ និងមានកម្លាំងចិត្តទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់ (បញ្ជាក់: ខ្ញុំកាត់ដេរអាវខ្លួនឯង និងអាវសំពត់កូនផ្អែម ចំណែកសំពត់ខ្ញុំខាងកាត់ដេរ ស៊ីវម៉ីដេរអោយពីភ្នំពេញទេ ព្រោះខ្ញុំកាត់ដេរមិនទាន់ ខិខិ) ១៨.០៩.២០២២»។ ដោយឡែក ពេលត្រឡប់មកខ្មែរវិញនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរថែមទៀត នៅពេលអ្នកនាងស្លៀកពាក់ប្រពៃណីយ៉ាងសមសួនជាការច្នៃម៉ូតដោយខ្លួនឯង បង្ហាញវត្តមានច្រៀងក្នុងមង្គលការគេនៅកោះពេជ្រនោះ។ បន្ថែមលើនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញឈុត…
អានបន្តសំណាងណាស់! ពេជ្រ ថៃ ត្រូវស្រីស្អាតម្នាក់ ឲ្យអង្គុយលើភ្លៅ ហើយថើបដូចកូនក្មេង, ម្នាក់ៗឃើញហើយ ដាស់តឿនថា…(មានវីដេអូ)
គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ពេជ្រថៃ បានចូលរួមប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាល១ ដែលកាលនោះ រូបគេមានអាយុ១២ឆ្នាំ ហើយរហូតដល់ពេលនេះ មានអាយុ១៨ឆ្នាំហើយ។ ពេលចូលប្រឡងដំបូងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនាឆ្នាំ២០១៧នោះ ពេជ្រ ថៃ ពិតជាធ្វើឲ្យប្រជាជនកម្ពុជា មានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស តាមរយៈ ការនិយាយចាក់ទឹកមិនលិចបូករួមនឹងភាពកំប្លុកកំប្លែង ប្រកបដោយសុជីវធម៌ រហូតបោះឆ្នោតគាំទ្រជាប់ក្លាយជាម្ចាស់ពាន បើទោះសំឡេងរិះគន់មានច្រើន ទន្ទឹមនឹងការគាំទ្រក៏ដោយនោះ។ ស្របពេលអាជីពជាតារាចម្រៀង កំពុងកាប់កបនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ ក៏បានសរសើរចំពោះសមត្ថភាពរបស់ពេជ្រ ថៃ លើការរៀនសូត្រផងដែរ ក្រោយពីរូបគេ ប្រឡងជាប់បាននិទ្ទេសC ដូចទៅនឹងតារាចម្រៀង ចាន់ សុបញ្ញា ដែលស្ថិតក្នុងទ្រនំហង្សមាសដូចគ្នានោះ។ ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រ បាននាំគ្នាសរសើរពីសំណាងរបស់តារាចម្រៀងមាឌល្អិតរូបនេះទៀត ក្រោយពីឃើញវីដេអូមួយ នៅក្នុងបណ្ដាញសង្គមទីកតុក ដោយនារីដ៏ស្រស់ស្អាតម្នាក់សុំរូបគេថតរូប ហើយថែមទាំងថើប ពេជ្រ ថៃ យ៉ាងស្និទ្ធស្នាលនោះ។ ក្រោយពីឃើញបែបនេះ ម្នាក់ៗលាន់មាត់សរសើរថា «ច្រណែនដល់ហើយ IdoIតូច, សំណាង មែនហើយថៃ, កុំទុកចិត្តមេឃទុកចិត្តផ្កាយភ្លៀងមិនគិតរដូវទេ, កុំកៀកពេក ពេជ្រ ថៃ មិនតូចទេណា, គេពេញវ័យហើយណាមិនមែនក្មេងទេ,…
អានបន្តយល់អារម្មណ៍១នេះបាត់! Nikki Nikki ជួប ឱក សុគន្ធកញ្ញា លើកទី២ ភ័យញ័រដៃ ចង់យំ ដល់តាមដានទើបដឹងថា មកពី…(មានវីដេអូ)
ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលចាប់ផ្ដើមប្រឡូកសិល្បៈដំបូងបញ្ចេញស្ទាយលេងខ្លួនដូចមនុស្សប្រុសអញ្ចឹង តែក្រោយមក នាងក៏បានផ្ដាស់ប្ដូរការតុបងតែងខ្លួន ធ្វើឲ្យរូបសម្រស់លេចធ្លោងាយឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់។ ស្ទាយលេងខ្លួនកាន់តែប្រសើរទៀតនោះ ក្រោយពេលអ្នកនាងមានស្វាមី មានកូន ដោយបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ ឃើញសម្លៀកបំពាក់ផ្លាស់ប្ដូរគ្រប់ម៉ូដ ហើយមើលទៅសុទ្ធតែស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោតែម្ដង។ ទោះយ៉ាងណា ការលេងសម្លៀកបំពាក់របស់កំពូលតារាចម្រៀងរូបនេះ កម្រមានភាពស៊ិចស៊ីខ្លាំងណាស់ ហើយពេលទៅណាមកណា តែងតែមានអ្នកគាំទ្រសុំថតជានិច្ច ព្រោះតែក្ដីស្រឡាញ់ចំពោះកំពូលតារាចម្រៀង ដែលមានចរិតរួសរាយរាក់ទាក់រូបនេះ។ ក្នុងនោះ ក្នុងចំណោម អ្នកគាំទ្ររបស់ ឱក សុគន្ធកញ្ញា ក៏មានតារាចម្រៀងដូចគ្នាផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងOriginal Song កញ្ញា Nikki Nikki បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពសុំតារាចម្រៀង ឱក សុគន្ធកញ្ញា ថត ជាមួយនឹងការពោលពាក្យថា «OMG! ខ្ញុំ បានជួបបង ឱក សុគន្ធកញ្ញា កាលពីយប់មិញ ដែលនេះ ជាការជួបលើកទី២ហើយ។ គាត់ពិតជាអស្ចារ្យណាស់, ស្អាត, ចេះបន្ទាបខ្លួន, legendary, ស្រឡាញ់បងខ្លាំងណាស់។ អរគុណចំពោះពាក្យសរសើរក្រុមរបស់នាងខ្ញុំ»។ នៅក្នុងវីដេអូនោះ គេឃើញ Nikki Nikki បានបង្ហាញអារម្មណ៍រំភើប ភ័យ…
អានបន្តសើចរឹងពោះ! អ៊ែលលី បាក់ធ្មេញ មុខឡើងសុភាព, អ្នកនាង ផន សុផារី ពិបាកទទួលយកមុខមាត់ថ្មី ក៏ពោលពាក្យបែបនេះ ហ្វេនៗចូលខំមិនព្រាតថា…
អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ អ្នកនាង ផន សុផារី ក្រោយរៀបការ រហូតមកដល់ពេលនេះ អ្នកនាង មានកូនចំនួន២នាក់ ក្នុងបន្ទុក ជាមួយនឹងការរស់នៅយ៉ាងមានសុភមង្គល។ និយាយពីកូនរបស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។ ចំណែកឯកូនស្រីច្បងរបស់ អ្នកនាង ផន សុផារី កុមារី Bella វិញ ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនមិនស្ទើរនោះដែរ។ និយាយរួម ពួកគេទាំង២នាក់បងប្អូននេះ នៅវ័យកុមារភាពសោះ អាចចូលរួមចំណែកឲ្យមុខរបររកស៊ីរបស់អ្នកម្ដាយរីកចម្រើនពីមួយថ្ងៃទៅ១ថ្ងៃទៅហើយ តាមរយៈភាពល្បីល្បាញរបស់ពួកគេ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែអ៊ែលលី បាក់ធ្មេញ ហើយទាំងឪពុក និងអ្នកនាង ផន សុផារី ជាម្ដាយ បានបង្ហោះរូបថតកូន អមដោយសារដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នាថា «ដំណឹងស្វែងរកធ្មេញ កាលពីថ្មីៗកន្លងមកនេះ កុមារី ស្រីលី បានជ្រុះបាត់ធ្មេញមួយកំណាត់ ឥឡូវនេះកំពុងតែប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយសារតែម៉ាក់…
អានបន្តខ្លាំងបាត់! កូនខ្មែររូបណាឈ្នះ ប៊ូខាវ នារីម្នាក់នេះ យកធ្វើប្ដីភ្លាម, មានអី ស្រាប់តែ វង្ស ណយ ទប់ចិត្តមិនជាប់ តបវិញភ្លែតថា…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and find more The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។ នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះវិញ្ញាសាប្រកួត Moay Thaiទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។ ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរខ្មែរក៏មានអ្នកខ្លាំងដែរ…
អានបន្តលេងស្ទីល ឈុតពណ៌ខ្មៅ មើលទៅឃើញស្អាត ហើយក្មេងអញ្ចឹងទេ តាមពិតឆ្នាំនេះ ខាត់ សុឃីម មានអាយុ…
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះមាន រយៈពេល១០ឆ្នាំ មកហើយ។ ប៉ុន្តែពួកគេ នៅតែរក្សា បានភាពផ្អែមល្ហែម ដដែល។ ស្របពេលគ្រួសារ មានសុភមង្គលនេះដែរ, តារាប្រុសស្រីមួយគូនេះ, យីអ៊ុនហាក់ឡើងខ្ពស់ ដោយចាប់ដៃគ្នា រកស៊ីកាក់កបឡើងស្រឺតៗដូចទឹកជន់ខែវស្សា មានលុយ វិឡារ ឡាន និងជំនួញធំៗក្នុងដៃយ៉ាងច្រើន។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃអាពាហ៍ពិពាហ៍របស់របស់ខ្លួន អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយស្វាមី ហើយពោលពាក្យថា «10មានប៉ុន្មានដង? ពួកយើងធ្វើបានម្តងហើយ ពេលវេលាដ៏សែនកក់ក្ដៅនិងមានសេក្ដីសុខបំផុតសំរាប់មនុស្សស្រីគឺ. នៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ ហើយថែមទាំងមានដៃគូជីវិតពូកែយល់ចិត្តនិងជួយទុក្ខធុរៈបំផុត លោកប្ដីដែលជះភាពសង្ហារខ្លាំង គឺជាលោកប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ …happy my anniversary 12/12/12…12/12/22»។ តាមរយៈនេះ អ្នកគាំទ្រ បានចូលខំមិនជាច្រើន ក្នុងនោះ មានការលើកសរសើរពីរូបសម្រស់របស់ អ្នកនាង ខាត់ សុឃីម…
អានបន្តពេលមានរឿងជាមួយ សេង សុខឃីម ល្បីថា មានប្ដី មានកូន, ពេលនេះ ស្រាប់តែ មាស នីតា ប្រកាសក្ដែងៗថា…
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីអំឡុងចុងឆ្នាំចាស់, អ្នកនាង សេង សុខឃីម អតីតសង្សារនាយចឺម មិនបាននិយាយតែមាត់នោះទេ ដោយសម្រេចដាក់ពាក្យប្ដឹងតារាចម្រៀងពន្លកថ្មី មាស នីតា ក្រោយប្រើសម្ដីអសុរោះជាច្រើនមកលើរូបអ្នកនាង និងគ្រួសារនោះ។ មុននឹងសម្រេចដាក់ពាក្យបណ្ដឹងនេះ អ្នកនាង សេង សុខឃីម បានទម្លាយរឿងដ៏រសើបមួយពាក់ព័ន្ធនឹង អ្នកនាង មាស នីតា។ ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង សេង សុឃីម បានបង្ហោះរូបថតស្ក្រីនសត បិទបាំងមួយ ដោយនៅពីលើសរសេរអក្សរថា «នេះកាលមិនទាន់កែ ទើបសម្រាលកូនទី២»។ បង្ហោះភ្ជាប់ជាមួយស្ក្រីនសតនេះ អ្នកនាង សេង សុឃីម បានរៀបរាប់ថា «ដៀ,,លគេមេម៉ាយកប់ៗមាត់ ច្បាស់នៅថា ខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរនាក់ និងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែរ ខ្ញុំឃើញទង្វើអ្នកហើយ មិនយាយថាម៉េច តែអ្នកជេរម្តាយខ្ញុំនិងខ្ញុំកប់ៗមាត់….»។ ក្រោយពីមានការទម្លាយបែបនេះ ក៏លេចធ្លាយនូវរូបថត១សន្លឹករបស់អ្នកនាង មាស នីតា រៀបការកាលពីឆ្នាំ២០១៧ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា តារាចម្រៀង ដែលគេហៅកញ្ញាពេញៗមាត់នេះ មានប្ដី និងកូន២នោះទេ។ ទោះយ៉ាងណា…
អានបន្តរំភើបណាស់! ព្រាប សុវត្ថិ នាំភរិយា និងកូនៗទៅ Surprise ហ្វេនជាង២០ ឆ្នាំម្នាក់ដល់ផ្ទះ, ដល់ហ្វេន Surpriseវិញ ឡើង១ភូមិ (មានវីដេអូ)
រហូតមកដល់ពេលនេះ ឧកញ៉ាព្រាប សុវត្ថិ បានរៀបការជាមួយភរិយាជាង២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុស៣នាក់ ប៉ុន្តែ ជីវិតប្ដីប្រពន្ធរបស់លោកវិញ ហាក់កាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យសរសើរខ្លាំងណាស់។ មហាជន បានចាត់ទុកគ្រួសារកំពូលតារាចម្រៀងរូបនេះ ជាគ្រួសារគំរូមួយ ព្រោះមានកូនប្រុសទាំងបីប្រកប ដោយគន្លងធម៌ ហើយមិនដែលលេចឮរឿងអាស្រូវណាមួយកើតឡើងនោះឡើយ។ ជាការកត់សម្គាល់ រាល់ការទៅចូលរួមកម្មវិធីនានារួមទាំងការប្រគំតន្ត្រីជាដើម លោកជំទាវ ឡុង ស្រីមុំ តែងតែទៅជួយមើលការខុសត្រូវស្វាមីលើការរៀបចំសំលៀកបំពាក់តុបតែងមុខមាត់ជាដើម ដូចព្រះរាជបុត្រអញ្ចឹង ហើយនៅលើបណ្ដាញសង្គម ឧកញ៉ាព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។ ដោយឡែក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព នាំភរិយា និងកូនប្រុសទៅ ពញ្ញាក់អារម្មណ៍ Fanម្នាក់ ដែលគាំទ្រខ្លួនជាង២០ ឆ្នាំទៅហើយ ដល់ផ្ទះតែម្តង ធ្វើឲ្យ ហ្វេនម្នាក់នោះ រកពាក្យនិយាយលែងចេញ បានត្រឹមរំភើប ឡើងស្រក់ទឹកភ្នែក។ នៅក្នុងវីដេអូដដែលនេះឃើញថា លោកទៅSurprise ហ្វេនតែម្នាក់ទេ ដល់ហ្វេនវិញ បាននាំគ្នាឡើង១ភូមិមក Surpriseឧកញ៉ា ព្រាប សុវត្ថិ វិញ ដោយអ្នកខ្លះសុំថត អ្នកខ្លះចាប់ដៃ…
អានបន្ត