ក្រោយ​ទទួល​ដំណឹង ​ព្រំ សំណាង​ ឈ្នះ​គូ​ប្រកួត​លើ​សង្វៀន​Thai Fight​ភ្លាម, អ្នកស្រី ទ្រី ដាណា ប្រកាស​ឧបត្ថម្ភ​ថវិកា​បន្ថែម​រហូត​ដល់…

នៅមុនទៅប្រកួតលើសង្វៀន Thai Fight នោះ, កីឡាករ ព្រំ សំណាង បានបង្ហាញភាពជឿជាក់​ និងប្តេជ្ញាថា នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួន​ ពេលត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter នោះ។ ក្រោយមក គេ​សង្កេត​ឃើញ​ថា មាន​ស្នេហា​វិស័យ​កីឡា​ បាន​ឧបត្ថម្ភ​ដល់​កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជារូបនេះ ជា​បន្តបន្ទាប់ សម្រាប់​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ប្រកួត​។ ក្នុង​នោះ អ្នកស្រី ទ្រី ដាណា បានប្រកាសថា «នាងខ្ញុំជួយលើកទឹកចិត្ត កីឡាករ ព្រំ សំណាង 1000$ ដើម្បីជាមធ្យោបាយទៅប្រកួតនៅ Thai Fight លើកដំបូង ថ្ងៃទី៥ ខាងមុខនេះ។ លឺថាគាត់ជាជាងកាត់សក់ តែវាយខ្លាំង នាងខ្ញុំលើកទឹកចិត្តតស៊ូបន្តទៀត ដើម្បីគុនខ្មែរ ​ អរគុណសម្រាប់ការខិតខំកន្លងមក»។ បន្ថែមលើនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលទទួលដំណឹងថា ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១នោះ អ្នកស្រី ទ្រី ដាណា បានប្រកាសឧបត្ថម្ភបន្ថែមទៀតនូវទឹកប្រាក់រហូតដល់១ពាន់ដុល្លារ។ បង្ហោះភ្ជាប់ជាមួយរូបថត ព្រំ សំណាង ពេលប្រកួត…

អានបន្ត

​ព្រំ សំណាង ផ្ដួល​បរទេស​,ឧកញ៉ា​ស្រី ចាន់ថន ​ឧបត្ថម្ភ​១០​លាន​រៀល​ ខណៈ​ពូចក់​ ទទូច​​​ថា លោក​ឧកញ៉ា អ្នក​ឧកញ៉ា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and buy eriacta The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់​វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។ នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះ​វិញ្ញាសា​ប្រកួត Moay Thai​ទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា ​«រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។ ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ កាលពីថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​…

អានបន្ត

តារាសម្ដែង លី ម៉ា​រី​ណា ស្លៀក​ឈុត​ពណ៌​ប្លាទីន​ ជះ​សម្រស់​ក្មេង​ជាង​វ័យ, ថ្មីៗនេះ ប្រកាស​បើក​បេះដូង ហើយ​ប្រាប់ថា…

កាលពី​អំឡុង​​ឆ្នាំ២០២២​កន្លង​ទៅ​នេះ អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ ខណៈ​នៅ​សុខៗ ស្រាប់តែ​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ លី ម៉ា​រី​ណា ប្រកាស​លែង​ប្ដី​នៅលើ​បណ្ដាញ​សង្គម ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​នោះ។ ​ ​ជាការ​កត់សម្គាល់ ក្នុងការ​រស់នៅ​ជាមួយ​ស្វាមី លោក សាត ចាន់ថន រយៈពេល​ជាង​១០​ឆ្នាំ​មក​នោះ លី ម៉ា​រី​ណា មិនសូវ​បើក​បង្ហាញ មុខមាត់​ស្វាមី​ឲ្យ​មហាជន ស្គាល់​បាន​ច្រើន​នោះទេ ខណៈ​រហូតមកដល់​បច្ចុប្បន្ន ពួកគេ​មានកូន​ប្រុស​ម្នាក់​ជា​ដំណាក់​ឈាម​រួមគ្នា​នោះ​។​ ​ ​ទោះយ៉ាងណា កាលពី​ចុង​ឆ្នាំ​ឆ្នាំ២០២១កន្លងទៅនេះ អ្នកគាំទ្រ ទើបតែ​ស្គាល់មុខ ស្វាមី និង​កូនប្រុស​របស់​នាង​កាន់តែច្បាស់​នោះ ស្រាប់​ បែរជា​ទទួលដំណឹង​អាក្រក់​នៅដើមឆ្នាំ២០២២ ដោយ​នាង ប្រកាស​លែង​គ្នា​ជាមួយ​ស្វាមី​យ៉ាង​ភ្ញាក់ផ្អើល​ទៅវិញ​។ អ្វី ដែល​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២​ លី ម៉ា​រី​ណា បាន​ស្វែងរក​អតីត​ស្វាមី​ ដែល​​បាន​លួ​,​ច​យក​ទ្រព្យសម្បត្តិ​គ្រឿងអលង្ការ​របស់​ខ្លួន និង​លុយ​មួយចំនួន​យកទៅ​ហើយ​គេចខ្លួនបាត់នោះ។​​ ​ ​ក្រោយលែងប្ដី គេសង្កេតឃើញថា សម្រស់ របស់ លី ម៉ា​រី​ណា កាន់តែស្អាតថែមទៀត។ ជាក់ស្ដែង នៅក្នុងពិធីមង្គលការ របស់ លី ឌីណា កាលពីថ្ងៃទី៣ ខែកុម្ភៈ…

អានបន្ត

អត់ដែលដឹងសោះ! ឃើញ​មុខ​ក្មេង​អញ្ចឹង​ទេ​ ដល់​ថ្ងៃ​ខួប​កំណើត​ ស្រាប់តែ ​ស្រី​អ៊ីត​ ប្រាប់​រឿង​នេះ​ ខណៈ​នាយ​ក្រូច ​​ទម្លាយ​ពី​អាយុ​របស់​ខ្លួន​ថា…

ប្រិយមិត្ត​មួយ​ចំនួន ​ទំនង​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា មុន​នឹង​ក្លាយ​ជា​តារា​កំប្លែង​ដ៏​ល្បី មាន​ផ្ទះធំទ្រនំខ្ពស់ដូចសព្វថ្ងៃនេះ បើក្រឡេកទៅមើលជីវិត​អតីតកាល​របស់នាយក្រូច កាលពីជាង១០ឆ្នាំមុនវិញ ឃើញ​ថា ដុនដាប​ខ្លាំងណាស់ រក​អង្ករ​ច្រកឆ្នាំសឹងពុំបានផង។ បើ​និយាយ​ពី​ផ្ទះ​វិញ គឺ​ដំបូល​ប្រក់​មេឃ ពេល​ភ្លៀង​ម្តងៗ សុំ​ផ្ទះ​គេ​ជ្រក​ទៀត​ផង។ នាយ ក្រូច មាន​ឈ្មោះ​ពិត​ថា សេន សុប៊ុន កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ នៅ​ភូមិ​ត្រាចកុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ នាយក្រូច​ ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣​នាក់​(ស្រី​២​ប្រុស​១​)​ដែល​មាន​ឪពុក​ឈ្មោះ ញ៉ែម ប៊ឿន អាយុ​៥៨​ឆ្នាំ ជា​គ្រូខ្មែរ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ និង ម្តាយ​ឈ្មោះ ឃឹម យ៉ាន អាយុ​៦២​ឆ្នាំ​អតីត​តួល្ខោន​សព្វថ្ងៃ​ជា​ស្ត្រី​មេផ្ទះ​។ រីឯ​ប្អូន​ស្រីពៅ​របស់​នាយ គឺ​នាង អ៊ីត ជា​តារា​កំប្លែង​រួម​ក្រុម​សព្វថ្ងៃ​ដែល​មាន​ឈ្មោះ​ពិត​ថា សេន ចិន្តា។ នៅក្នុង​អំឡុង​ពេល​ធ្វើការ​នៅ​រោងចក្រ នាយក្រូច​បាន​រៀបការ​ជាមួយ​នឹង​នារី​រួម​ស្រុក​ឈ្មោះ ប្រាក់ សុវណ្ណ តាម​ការ​ចាត់ចែង​របស់​ចាស់ទុំ ដែល​នៅពេល​នេះ​នាយ​មាន​កូន​ពីរ​នាក់​(​ស្រី​១​ប្រុស​១​)។ រីឯ​នាង អ៊ីត វិញ​ក៏​មាន​គ្រួសារ​រួច​ហើយ​ដែរ។ នាយ​ ធ្លាប់​រៀបរាប់​ពីប្រវត្តិដ៏កម្សត់របស់ខ្លួន ពេល​មកភ្នំពេញដំបូងថា ៖ «មក​ភ្នំពេញ​ដំបូង ចង់​ធ្វើ​រោងចក្រ តែ​គេ​សុំ​១៥០​ដុល្លារ​មុន អត់​ប្រាក់​ទេ ម្តាយ​ក៏​លក់​គោ​ឲ្យ​ទម្រាំ​បាន…

អានបន្ត

ថ្ងៃ​នេះ បុណ្យ​ «មាឃបូជា», លោក ឌួង ឆាយ បង្ហោះ​រូបថត​ទៅ​វត្ត​ជាមួយ​អនាគត​ភរិយា ​ហើយ​​ចែក​រំលែក​ពាក់ព័ន្ធ​ពិធី​បុណ្យ​នេះ​ថា…

លោក​ឌួង ឆាយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បុគ្គល​មួយ​រូប ដែល​សកម្ម​ទៅ​នឹង​ការងារ​មនុស្សធម៌​ដោយ​លោក ​តែងតែ​ជួយ​អ្នកដទៃ​តាមរយៈ​ការ​បង្ហោះ​សារ​ដាស់តឿន​, ជូនដំណឹង​, ការ​ផ្ដល់​ការងារ ពិសេស​ការ​ជួយ​ជា​ថវិកា​ដល់​អ្នក​ខ្វះខាត​, អ្នក​មាន​ប្រវត្តិ​តស៊ូ​, ការ​ចែក​រំលែក​ចំណេះដឹង​ ជាដើម​នោះ។ ជាក់ស្ដែង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបាន បង្ហោះរូបថតទៅវត្តជាមួយអនាគតភរិយា ហើយចែករំលែកចំណេះដឹង ពាក់ព័ន្ធពិធីបុណ្យ «មាឃបូជា» យ៉ាងលម្អិតថា «សូម​អនុមោទនា​ពិធីបុណ្យ “​មាឃបូជា​”, មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ ដែលមាន​សារៈសំខាន់​នៅក្នុង​ព្រះពុទ្ធសាសនា ដែល​រួម​ពិធីបុណ្យ​មាន​: មាឃបូជា ពិសាខបូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​) ។ បុណ្យមាឃបូជា ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា ឡើង​ក្នុង​លោក​នៅ ប្រទេស​ឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥ កើត​ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន ១.២៥០ អង្គ ជា​សមាជិក​ក្នុង​អង្គ​មហាសន្និបាត​មួយ​ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នូវ​គោលការណ៍​ចំនួន ១១…

អានបន្ត

កូន​ពេញ​កំលោះ, ខាត់ សុឃីម ដាក់​បម្រាម​លើ​រឿង​នេះ, ថ្ងៃ​មុន​ស្កាយ អៀវ ស្រាប់តែ ​នាង ​ពោល​ពាក្យ​ទម្លាយថា…

បើ​និយាយ​ដល់​គ្រួសារ​ត្រកូល «​ខាត់​» ច្បាស់​ណាស់ថា ​ប្រិយមិត្ត​ប្រាកដជា​នឹក​ដល់​កេរ្តិ៍ឈ្មោះ​ដ៏​ពីរោះ និង​ក្រអូប​សាយ របស់​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ដែលជា​តារា​មួយរូប មាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុងចំណោម​តារា​ជាច្រើន​ទៀត​ក្នុងសង្គម​សិល្បៈ​ខ្មែរ។ តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម បាន​សម្រេចចិត្ត​ចូល​រោងការ​តាម​​​​​ប្រពៃណី ជាមួយ​ស្វាមី លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះ​មាន​ ​​​រយៈពេល​​​១០​ឆ្នាំ​ មក​ហើយ។ រហូតមកដល់ពេលនេះ អ្នកនាង ខាត់ សុឃីម មានកូនចំនួន២នាក់។ បើ​និយាយ​ដល់​កូនប្រុស របស់​អ្នកនាង ​«Skyz» ភ្លាម ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​​បាន​ជ្រាប​ហើយ​ថា ពេល​នេះ​រូប​គេ ​បាន​ពេញ​កំលោះ​បាត់​ទៅ​ហើយ។ ស្ថិតក្នុងវ័យ១៧ឆ្នាំ Skyz មាន​រូបរាងខ្ពស់សង្ហា រហូត​ដល់អ្នកនាង ខាត់ សុឃីម ជាម្ដាយ ធ្លាប់​ដាក់បម្រាបកុំឲ្យកូនមានសង្សារច្រើនទៀតផង។ ទោះយ៉ាងណា Skyz មិនមែនជាតំណក់ឈាមរួមគ្នារវាងលោក ផាណូ និង អ្នកនាង ខាត់ សុឃីម នោះទេ ប៉ុន្ដែកន្លងមក លោក ផាណូ តែងរំលេចពីក្ដីស្រឡាញ់…

អានបន្ត