viagra online dosage content

លើសពីអាណិត! សឿ សុធារ៉ា ចង់​បាន​កូន​៣​នាក់​ទៀត អកុសល​ជួប​រឿង​បែបនេះ ក៏​ពោល​ពាក្យ​ទាំង​អស់​សង្ឃឹម​ថា ​…

គេនៅចាំបានថា តារាសម្ដែងដ៏ល្បី អ្នកនាង សឿ សុធារ៉ា បានរៀបការបញ្ចប់ភាពនៅលីវ ជាមួយ តារាចម្រៀង សាពូន មីដាដា​កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។ ទោះយ៉ាងណា ពេលនេះ ពួកគេ បានលែ,ងលះគ្នាហើយ។ ចំណង​អាពាហ៍ពិពាហ៍​របស់ពួកគេ បន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ សាពូន តារាភិមាន។ កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។ តាម​រយៈការ​រៀបរាប់​របស់​អ្នកនាង សឿ សុធារ៉ា កន្លង​មកឃើញថា តារា​ចម្រៀង សាពូន មីដាដា មានការស្រឡាញ់ចំពោះប្រពន្ធកូនខ្លាំងណាស់ ដោយ​អតីត​ភរិយា​ទទូច​លែង​គ្នាជារឿយៗ តែលោក​សុំ​បន្ត​ជា​ហូរហែ​រហូត​បាន​កូន​១​ទៀត។ ទោះ​យ៉ាង​ណា ចំណង​ស្នេហ៍​នេះ​នៅតែ​ដល់ផ្លូវបំបែកដដែល ទោះ​ភាគី​ម្ខាង​នៅ​មានក្ដី​ស្រឡាញ់​ក៏​ដោយចុះ។ ​ដោយឡែក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាង សឿ សុធារ៉ា បានបង្ហោះរូបថតជាមួយកូនទាំង២នាក់ ហើយពោលពាក្យយ៉ាងកម្សត់ថា «បេះដូងខ្ញុំឆ្លើយថាចង់មានកូនប្រាំនាក់ តែឥឡូវទើបតែបានកូនពីរនាក់សោះ មានឈ្មោះថាជានារីមានជីវិតស្នេហាបែកបាក់ទៅហើយ ហើយធ្លាក់ខ្លួនក្រទៀត, តើបុរសណាគេព្រមមកសាងវាសនាជាមួយនោះ.»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្តនាង តាមរយៈការបញ្ចេញមតិជាច្រើន ក្នុងនោះ ពួកកគេ…

អានបន្ត

ព្រឺក្បាល! មុន​ពេល​ស្លា..ប់, ​ម្តាយ​ Choi ​យល់​សប្តិ​ឃើញ​កូន​ស្រី​ នៅ​កន្លែង​មួយ​នេះ ​ខណៈ​ស្វាមី​នាង ​បាន​ឃើញ…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ចុងសប្ដាហ៍, ប៉ូលីស​ បាន​រកឃើញសាកសព តារាសម្ដែងហុងកុងAbby Choi នៅក្នុងផ្ទះជួលរបស់អតីតឪពុកក្មេករបស់នាង ក្នុងនោះ គេឃើញជើងទាំងពីរ នៅក្នុងទូទឹកកក និងបំណែកសាច់ខ្លះ ត្រូវបានចម្អិនក្នុងឆ្នាំងស៊ុប។ ជុំវិញករណីដ៏រសើបនេះ, កាលពីថ្ងៃចន្ទកន្លងទៅនេះ មនុស្ស ៤ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លា,,ប់ Abby Choi បានបង្ហាញខ្លួននៅក្នុងតុលាការ ដោយក្នុងនោះ រួមមានអតីតស្វាមីរបស់នាងឈ្មោះ Alex Kwong (អាឡិច ខ្វុង), បងប្រុសអតីតស្វាមីឈ្មោះ Anthony (អេនថូនី) និងឪពុករបស់ពួកគេឈ្មោះ Kwong Kau (ខ្វុង កួ)។ តុលាការ បានសម្រេចបដិសេធមិនឱ្យអ្នកទាំងបួននាក់នៅក្រៅឃុំ និងបានផ្អាកសវនាការលើសំណុំរឿងនេះ រហូតដល់ថ្ងៃទី ៨ ខែឧសភា ស្របពេលការស៊ើបអង្កេតនៅតែបន្ត។ ងាកមក Bernard Cheng អតីតតារាចម្រៀង និងបច្ចុប្បន្នជាមេធាវី ដែលជាមិត្តល្អបំផុតរបស់ Choiវិញ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកថា Choi បានបង្ហាញខ្លួននៅក្នុងសុបិនរបស់ម្តាយនាងនៅពេល ដែលនាងបាត់ខ្លួន។ ពួកគេ​ បាន​ស្គាល់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​ចិត្ត​របស់ Cheng, ​ Choi​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស…

អានបន្ត

ព្រំ សំណាង និង ធឿន ធារ៉ា ឈ្នះ​បរទេស​បន្តបន្ទាប់ លើក​មុខមាត់​គុន​ខ្មែរ, ឧកញ៉ា អត់ក្រឹត្យ ផែង វណ្ណៈ ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន…​

ប្រិយមិត្ត បាន​ជ្រាបរួចមកហើយថា ត្រឹមរយៈពេលមិនដឹង១ខែផង កីឡាករជើងខ្លាំងរបស់កម្ពុជា ព្រំ​សំណាង បានបង្ហាញវត្តមាននៅលើសង្វៀនThai Fightចំនួន២ដង ដោយផ្ដួលកីឡាករបរទេសទាំង២ដង ត្រឹមទឹកទី១ប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងការប្រកួតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ​ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១ប៉ុណ្ណោះ។ ក្រោយ​ឈ្នះ​ការ​ប្រកួត កីឡាករ​គុន​ខ្មែរ​ជម្រើសជាតិកម្ពុជារូបនេះ បាន​ទទួល​ការ​សាទរ​ និង​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​។ បន្ទាប់មក កីឡាករ​ ព្រំ​សំណាង បានបង្ហាញវត្តមាននៅលើសង្វៀននេះម្ដងទៀត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានផ្ដួលកីឡាករ ហ្វីដាវចន ណៃអ៊ីមូហ្វ (រុស្ស៊ី) ត្រឹមទឹកទី១ដូចគ្នា។ តាមរយៈ​ជម្នះទាំង២ប្រកួតនេះ ធ្វើឲ្យ ព្រំ សំណាង កាន់តែល្បី និងធ្វើឲ្យគេស្គាល់គុនខ្មែរកាន់តែច្បាស់ផងដែរ។ ទោះយ៉ាងណា មុននឹងឈ្នះ ហ្វីដាវចន ណៃអ៊ីមូហ្វ នោះ ព្រំ សំណាង ប៊ិះនឹងត្រូវភ្លាត់ទៅហើយ ក្រោយត្រូវគេ​វ៉ាត់​១ជើងចាំ​ថ្គាម។ តែដោយសារការប្រមូលអារម្មណ៍ យកអ្នកគាំទ្រ និងគុនខ្មែរជាធំ ធ្វើឲ្យគេតាំងស្មារតីបានវិញ ហើយតស៊ូ រហូតផ្ដួលកីឡាកររុស្ស៊ី ត្រឹមទឹកទី១នោះ។ ដោយឡែក កីឡាករជើងខ្លាំង ធឿន ធារ៉ា…

អានបន្ត

ធ្មេច​បើក​ៗ វីរៈ និច្ច ពពោះ​បាន​៧​ខែ​បាត់​ ពេល​សួរ​ថា កូនប្រុស ឬ​ស្រី នាង​ក៏​ប្រាប់ថា…

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង វីរៈ និច្ច ដែល​គេ​ស្គាល់​ថា ជា​ក្មួយ​ស្រី​លោក ខាន់ ជេមស៍ បាន​បញ្ចប់​ភាពនៅលីវ តាមរយៈ​ការ​ដឹក​​ដៃ​លោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាម​ប្រពៃណី កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០​២១ កន្លងទៅនេះ ។ ​ មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុ​ប៉ុណ្ណោះ ដើម្បីបង្ការការជួប​ជុំទ្រង់ទ្រាយធំ​ពិបាក​ទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះ​គឺ​មានតែមិត្តភក្ដិជិតដិត និងក្រុម​គ្រួសារ​​ទាំង​សងខាង ​ហើយចំពោះអ្នកសិល្បៈ​រួម​អា​ជីព​វិញ​ភាគច្រើនគឺមានតែតារា​រួម​ដំ​បូល​សាន់ដេ។ ក្រោយក្រាបផ្ទឹមបានមួយរយៈ ​​អ្នក​នាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អ​ដោយនាងទទួល​បាន​កូន​ភ្លោះ។ តែជា​អកុសល​កូននោះ មិនបាននៅជាមួយនាងយូរឡើយ។ ទោះយ៉ាងណា ពេលនេះ នាងបានពពោះកូនទី២ហើយ។ រហូតមកដល់ពេលនេះ វីរៈនិច្ច ពពោះបានរយៈពេល៧ខែ​ ហើយសម្រស់របស់នាងនៅតែស្រស់ស្អាតដដែលជាមួយពោះ​រាង​ខ្ទាត​ធំ។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែកុម្ភៈ វីរៈនិច្ច បានបង្ហោះរូបថត១សន្លឹកនៅលើរថយន្តបង្អួតក្បាលពោះ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយប្រាប់ថា​ «កុំអោយថាទម្ងន់អាក្រក់»។ ដោយឡែក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វីរៈ និច្ច បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត បង្ហាញសម្រស់ក្បាលពោះឡើងខ្ទាត…

អានបន្ត

Love Riyaផ្ដាំ​ទៅ​ស្រីៗ​ចៀសវាង​បុរស​ប្រភេទ​នេះ, លោក ហេង គីមហៀង ដាក់​ទំ,,នាយ​ចំពោះ​អ្នក​ព្យា.បាទ​គ្រួសារ​ខ្លួនថា…

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣កន្លងទៅនេះ មិន​ដឹងថា មាន​រឿង​ជាមួយ​អតីត​សង្សារ​ ឬ​យ៉ាង​ណានោះទេ ស្រាប់តែ​ ​អ្នក​នាង​ Love Riya ​បាន​បង្ហោះ​សារ​ ផ្ដាំ​ទៅ​ស្រី​ៗ​ចៀសវាង​ នូវ​បុរស​​ដេក​ចាយ​លុយ​មនុស្ស​ស្រី ​​បែក​គ្នា​ហើយ ​តាម​ខំ​ឥត​ឈប់​នោះ។ អ្នកនាង Love Riya បានបង្ហោះរូបថត១សន្លឹក អមដោយសាររៀបរាប់ដូច្នេះថា «នាង​ខ្ញុំសូមប្តាំដល់​បង​ស្រីប្អូន​ស្រីបើ​ស្រលាញ់មនុស្ស​ប្រុស​សូម​មើល​អោយ​ច្បាស់​ប្រយ័ត្ន​ស្រលាញ់​ចំ​អាញី ឬក៏​អាឈ្មោល វា​តាម​ខាំ​យើង​មិន​លែងទេ​ ដេកចាយលុយមនុស្ស ស្រី​ ហើយ​ពេល​បែកគ្នានៅ​តាម​ប្តឹ,,ងផ្ដល់​ទារ​លុយ​ពី​មនុស្ស​នឹង​ទៀត​ សូម​បងប្អូនជូនពរ​អោយ​ខ្ញុំឆ្លងផុតរឿងទាំងអស់នេះផងចុះ​ មនុស្សល្អព្រះនឹងតាថែរក្សា​មនុស្សដូចខ្ញុំមិនចេះ​រករឿងគេ​ដោយ​គ្មានហេតុផល​ទេ នាងខ្ញុំ មាន​រឿងជាច្រើន ដែលលាក់ទុកក្នុងចិត្តមិនដែលនិយាយ ថ្ងៃស្អែក…………ស៊ូៗ​ Love Riya ​»។ ក្រោយ​​ភរិយា​ខ្លួន​បង្ហោះសារនេះ​ បាន​១​ថ្ងៃ ស្រាប់តែ លោក ហេង គីមហៀង ចេញ​មុខ ដាក់​បណ្ដាសា​ទៅ​កាន់​អ្នក​តាម​ព្យាបាទ​គ្រួសារ​ខ្លួន​ថា «ត្រូវ​ចាំ​ទុក​ថា​ ទោះ​ជា​អ្នក​ប្រឹង​ព្យាបាទ ​និង​រកគ្រប់វិធីដើម្បីធ្វើបាបមកលើគ្រួសារខ្ញុំខ្លាំងប៉ុណ្ណាទេ?​ ព្រោះថា បាប និងបុណ្យ គឺយើងបានបែងចែកនិងដឹងច្បាស់ណាស់​​ ​ អញ្ចឹងហើយសូមបុណ្យ​កុសល ដែល​ខ្ញុំនិងប្រពន្ធបានសាងទាំងប៉ុន្មាន​ គឺ​សូមអោយរួចផុតគ្រោះចង្រៃ​ ដែល​ពពួកឈ្លើង ដែលតែងតែប្រឹងតោង​ ជញ្ជក់​ឈាមនោះសូមអោយទទួលបាននូវការតបស្នងត្រឡប់យកទៅទូលរែក​វិញ វេទនា​ជាងពួកខ្ញុំបានជួប1​ x1000ដង​ផងទៅចុះ​ #ទឹកអណ្ដូងមិនបំពានទឹកទន្លេ…

អានបន្ត

មិន​ណាត់គ្នា តែ​និស្ស័យ ជួប​ហើយ ឧកញ៉ា ស្រី ចាន់ថន សម្រេចជូនម៉ូតូ១គ្រឿង ដល់ Tiago ហើយ​បញ្ជាក់​​ថា…(មានវីដេអូ)

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា ​កាលពី​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កីឡាករ​ជើងខ្លាំង​ ធឿន ធារ៉ា​ បាន​ប៉ះ​ជើង​ខ្លាំង​ម្នាក់​ទៀត គឺ​កីឡាករ ធីអាហ្គោ (Thiago) មកពី Brazil (ប្រេស៊ីល) ហើយ​ នៅក្នុងការប្រកួតនោះ ​ធឿន ធារ៉ា ប្រើ​ពេល​​​៤​ទឹក ​​​ផ្តួល​កីឡាករ​ប្រេស៊ីល​​រូបនេះ ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​ IPCC Kun Khmer។ តាមរយៈ​វីដេអូ​នៃ​ការ​ប្រកួត​នេះ អ្នក​លេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​កីឡាករ ធឿន ធារ៉ា និង បាន​សម្ដែង​ក្ដី​អាណិត​ជា​ពន់​ពេក​ចំពោះ​កីឡាករ ​ Thiago។ លើស​ពី​នេះ ពេល Thiagoបាន​មក​ដើរ​លេង​ដល់​ មុខ​ព្រះបរមរាជវាំង ​ស្រាប់តែ​ ​ ប្រជាពលរដ្ឋខ្មែរជាច្រើនាក់ សម្តែងក្តីរីករាយ​ ព្រមទំាងបានថតរូបជាមួយកីឡាករជនជាតិ Brazil ម្នាក់នេះទៀតផង។ តាម​រយៈ​ការ​គាំទ្រ​​នេះ, Thiago បាន​ផ្ញើ​ទឹក​ចិត្ត​ក្ដី​ស្រឡាញ់​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ចង់​ឲ្យ​រូប​គេ ក្លាយ​ជា​ផ្នែក​មួយ​នៅ​កម្ពុជា ​ទៀត​ផង។ ដោយឡែក ថ្មីៗនេះ រូបគេ បាន​​ស្វែងរក​ជួល​ម៉ូតូ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់គុនខ្មែរ ​ចៃដន្យ ឧកញ៉ា ស្រី ចាន់ថន ទទួល​បាន​ព័ត៌មាន​នេះ…

អានបន្ត

មិនទុកយូរ! ក្រោយ​ម្ដាយ ​សុវត្ថិ មុនី​នាគ​ លើកឡើងបែបនេះ ​ស្រាប់តែ​ រ៉េត ស៊ូ​ហ្សា​ណា ពោល​ពាក្យ​ថា​ ខ្លួន​យើង​ជា​អ្នក…(មាន​វីដេអូ)

កាលពី​ពេលថ្មីៗកន្លងទៅនេះ ក្រោយពីមានការយល់ច្រឡំជាច្រើនថា កូនរបស់ខ្លួនឈ្មោះ សុវត្ថិ មុនី​នាគ មានទំនាក់ទំនាក់ស្នេហាជាមួយតារាចម្រៀង រ៉េត ស៊ូ​ហ្សា​ណា នោះ ស្រាប់តែភរិយារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញវីដេអូ បញ្ជាក់ថា ពួកគេគ្មានទំនាក់ទំនងអ្វីជាមួយ​គ្នា​​ឡើយ។ ការចេញមុខបញ្ជាក់បែបនេះ មិនទទួលបានការសាទរច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមនោះឡើយ ដោយពួកគេអះអាងថា រឿងនេះ គួរណាស់តែសាមីខ្លួន ពិសេសខាងស្រី ជាអ្នកចេញមុខបកស្រាយទើបត្រូវ។ ជុំវិញរឿងនេះ ភ្លាមៗនោះ តារាចម្រៀង រ៉េត ស៊ូ​ហ្សា​ណា មិនបានធ្វើការឆ្លើយតប ឬបង្ហោះសារអ្វីនោះឡើយ ដោយរក្សា​ភាព​ស្ងៀមស្ងាត់ រហូតដល់ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់​តែបង្ហោះរូបថតរបស់ខ្លួន ចេញពីមាត់សមុទ្រ ហើយប្រាប់ថា «ខ្លួនយើងជាអ្នក បង្កើតក្តីសុខ​អោយខ្លួនឯង ​ ស្រលាញ់​ខ្លួនឯងច្រើនៗ មកលំហែកាយខ្លះៗ»។ ទោះយ៉ាងណា នេះទំនងគ្រាន់តែជាអត្ថន័យនៅក្នុងបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា «ស្នេហ៍គ្រាដំបូង» ប៉ុណ្ណោះ។ តែ​វា​ស៊ីចង្វាក់​ទៅ​នឹង​រឿងរ៉ាវ ដែល​ម្ដាយ​របស់​តារាចម្រៀង សុវត្ថិ មុនី​នាគ ធ្វើ​ការ​បកស្រាយ​នោះ៕ ​​

អានបន្ត