គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា ចូលចិត្តធ្វើអ្វីបំពេញសេចក្ដីសុខខ្លួនឯង មិនខ្វល់ពីសម្ដីអ្នកដទៃនិយាយបែបណានោះឡើយ ដូចជាការស្លៀកពាក់បែបស៊ិចស៊ី, ការតុបតែងខ្លួនប្លែកៗ ជាដើមនោះ ហើយចំណុចនេះ នាងក៏ធ្លាប់លើកឡើងផងដែរ។ ក្រៅពីនេះ គង់ ចាន់ស្រីមុំ មិនត្រឹមតែជាលំដាប់សិល្បការិនីមានឈ្មោះបោះសំឡេងលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែនាង ក៏ត្រូវបានជាប់ឈ្មោះជាលំដាប់តារាស្រីអភិជន មានការចាយវាយទិញសម្ភារៈទំនើបៗ និង ដើរលេងកម្សាន្តបែបអភិជនយ៉ាងហ៊ឺហា។ ទោះយ៉ាងណាអ្វីៗ ដែល គង់ ចាន់ស្រីមុំ មានដូចសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗ ឬសុខៗលុយធ្លាក់ពីលើមេឃនោះទេ ពោលគឺសុទ្ធតែកើតចេញពីកម្លាំងញើសឈាមរបស់នាង ដែលខិតខំប្រឹងប្រែងបំពេញការងារ រកស៊ីប្រចាំថ្ងៃទាំងឈឺ ទាំងជានោះ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គង់ ចាន់ស្រីមុំ បានរៀបរាប់ដូច្នេះថា «កូនអោយ ខាងឈឺ និងធ្វើការមិនខ្វល់ពីខ្លួនឯង ជីវិតខ្ញុំសាំម្យ៉ាងដែរ ២ថ្ងៃមុនឈឺចង់ស្លា,,ប់ ក្រោយមកសាកថ្មដាក់សេរ៉ូម រស់មកធ្វើការបំពេញតួនាទីវិញបាន2ថ្ងៃ ដួលទៅវិញទៀតបាត់ហើយ ជីវិតគេអោយរស់ស្រួលមិនចង់ទេ កម្មអើយស្រីកម្ម ឈឺសូម្បីតែសម្រាកក៏មិនហ៊ាន អោយតែមានកម្លាំងបន្តិចគឺរត់ទៅធ្វើការរកស៊ីទៀតហើយ ចង់ប្រាប់ថា មិនចេះនៅស្ងៀមដេកស៊ីទេ ចឹងគ្រប់យ៉ាង ដែលខ្ញុំមានសព្វថ្ងៃគឺកើតចេញមកពីកម្លាំងញើសឈាមផ្ទាល់ ខំណាស់ ប្រឹងណាស់ ទើបមានថ្ងៃនេះ មិនមែនដេកសុខៗលុយធ្លាក់ពីលើមេឃមកអោយទេ»។ បន្ថែមលើនេះ នៅយប់ថ្ងៃទី៥ ខែមីនា…
អានបន្តDay: March 5, 2023
កុំបណ្ដោយ! កូនទី២ ជួបរឿងមិនគួរជួបទាំងវ័យក្មេង, លោក ឌួង ឆាយ ប..ន្ទោសខ្លួនឯង និងបង្ហោះសារដាស់តឿនថា…
ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ មុនលែងគ្នា, ចំណងអាពាហ៍ពិពាហ៍របស់លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់ រួមមាន ១.ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។ ស្របពេលកូនប្រុសទី១ មានបញ្ហាភ្នែកមិនទាន់ទាំងជាផង ស្រាប់តែកូនទី២ ជួបបញ្ហាភ្នែកត្រូវពាក់វែនតាទាំងវ័យក្មេង ដោយសារការមើលទូរសព្ទច្រើនពេកនោះ។ ជាការដាស់តឿន លោក ឌួង ឆាយ បានបង្ហោះរូបថតកូនប្រុសទី២ អមដោយសាររៀបរាប់នៅថ្ងៃទី៥ ខែមីនាថា « សារដាស់តឿនឪពុកម្តាយគ្រប់រូបសូមកំណត់ម៉ោងកូនៗប្រើប្រាស់គ្រឿងអេឡិចត្រូនិចពីកូនៗជាពិសេសបញ្ឈប់នៅពេលយប់មុនកូនៗចូលគេង។ គ្មានអ្វីឈឺចាប់ជាងឃើញកូនៗឈឺ ពុកឈឺចាប់ណាស់ ដែលភ្នែកកូនប្រុសពុកត្រូវពាក់វ៉ែនតាទាំងវ័យក្មេង។ ពុកអាយុប៉ុណ្ណេះហើយមិនពាក់វ៉ែនតាផង។ ពុកមើលថែកូនៗមិនបានល្អបណ្តោយអោយកូនទៅជាបែបនេះ»៕
អានបន្តពពោះកូនប្រុសបាន៧ខែ, វីរៈ និច្ច ប្រាប់ពីភាពគ្រប់គ្រាន់ និងអាយុពិតរបស់ខ្លួនថា…
គេនៅចាំបានថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថា ជាក្មួយស្រីលោក ខាន់ ជេមស៍ បានបញ្ចប់ភាពនៅលីវ តាមរយៈការដឹកដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។ មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុប៉ុណ្ណោះ ដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះគឺមានតែមិត្តភក្ដិជិតដិត និងក្រុមគ្រួសារទាំងសងខាង ហើយចំពោះអ្នកសិល្បៈរួមអាជីពវិញភាគច្រើនគឺមានតែតារារួមដំបូលសាន់ដេ។ ក្រោយក្រាបផ្ទឹមបានមួយរយៈ អ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អដោយនាងទទួលបានកូនភ្លោះ។ តែជាអកុសលកូននោះ មិនបាននៅជាមួយនាងយូរឡើយ។ ទោះយ៉ាងណា ពេលនេះ នាងបានពពោះកូនទី២ហើយ។ រហូតមកដល់ពេលនេះ វីរៈនិច្ច ពពោះបានរយៈពេល៧ខែ ហើយសម្រស់របស់នាងនៅតែស្រស់ស្អាតដដែលជាមួយពោះរាងខ្ទាតធំ។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែកុម្ភៈ វីរៈនិច្ច បានបង្ហោះរូបថត១សន្លឹកនៅលើរថយន្តបង្អួតក្បាលពោះ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយប្រាប់ថា «កុំអោយថាទម្ងន់អាក្រក់»។ ដោយឡែក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វីរៈ និច្ច បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត បង្ហាញសម្រស់ក្បាលពោះឡើងខ្ទាត ហើយពោលពាក្យថា…
អានបន្តញាក់សាច់! ឃើញអាវG-Devithមួយនេះស្មានតែថោ ក ដល់ប្រភពទម្លាយទើបដឹងថា មានតម្លៃរហូតដល់…(មានវីដេអូ)
ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ តាំងពី នៅជ្រកកោនក្រោមដំបូលផលិតកម្មហង្សមាស រហូតបច្ចុប្បន្ន ក្លាយជាតារាចម្រៀងឯករាជ្យនោះ។ បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន, ការធ្វើវីដេអូVlogs រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។ ជាក់ស្ដែង កាលពីពេលកន្លងមក តារាចម្រៀង ទើបក្លាយជាឪពុកគេរូបនេះ ធ្លាប់បានបង្ហោះរូបថត ពាក់អាវមួយ ដែលមានឈ្មោះថា Louis Vuitton Monogram Leather Jacket តែនៅពេលនោះ គេមិនដឹងថា អាវនោះមានតម្លៃប៉ុន្មាននោះឡើយ។ តែពេលនេះបានដឹងហើយ ញាក់សាច់តែម្ដង។ បើតាមគណនីហ្វេសប៊ុកមួយ បានបញ្ជាក់ថា អាវ Louis Vuitton Monogram Leather Jacket របស់តារាចម្រៀង ងួន ចាន់ដេវីត មានតម្លៃរហូតដល់ទៅ៦៥៥០ដុល្លារ។ G-Devith ធ្លាប់ពាក់អាវនេះថតរូបCover Passion Album ដោយសូម្បីតែតារារ៉េប Tyga និងស្ដេចប្រដាល់Floyd Mayweatherក៏ធ្លាប់ពាក់អាវLVនេះដែរ៕
អានបន្តអត់ខ្វល់អ្នកស្រី ទ្រី ដាណា ធ្លាប់យល់បែបណាចំពោះម្ដាយខ្លួន, ពូម៉ៅ បង្ហោះរូបថត១នេះ ហើយបញ្ជាក់ពីទឹកចិត្តម្ដាយ និងកូនថា…
ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយអតីតភរិយា អ្នកស្រី ទ្រី ដាណា រួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។ ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថត២សន្លឹក ដោយ១សន្លឹកជារូបម្ហូបយ៉ាងសាមញ្ញ និង១សន្លឹកទៀត ជារូបថតរបស់ខ្លួននៅពីមុខទេសភាពដ៏ស្រស់ត្រកាល។ បង្ហោះភ្ជាប់រូបថតទាំងនេះ ពូម៉ៅ បានដាក់Captionថា «ជីវិតសាមញ្ញហូបម្ហូបសាមញ្ញត្រឹមមួយថ្ងៃបីពេលអាចរស់បាន»។ បន្ថែមលើនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ពូម៉ៅ បានបង្ហោះរូបថតម្ដាយកំពុងធ្វើម្ហូបឲ្យញុំា ១សន្លឹក អមដោយសារបញ្ជាក់យ៉ាងខ្លីថា «ថ្ងៃនេះ អ្នកម្តាយបញ្ចេញថ្វីដៃដឹងតែឆ្ងាញ់ហើយ។ សាមញ្ញតែក្តីសុខ»។ តាមរយៈនេះ អ្នកគាំទ្រ លើកឡើងថា «ឃើញហើយនឹកបងណាស់, ស្នាដៃអ៊ំឆ្ងាញ់យូរហើយ,កូនល្អរបស់ម៉ាក់ៗ, ម៉ាក់ស្រលាញ់សម្លាញ់ឯងណាស់»។ ឆ្លើយតបទៅនឹងខំមិនដែលលើកឡើងថា ម៉ាក់ស្រលាញ់សម្លាញ់ឯងណាស់ នោះ ពូម៉ៅ បញ្ជាក់ថា «ទឹកចិត្តម្តាយនិងកូនមិនប្រែប្រួល»៕
អានបន្តសមគ្នាណាស់! អ្នកស្រី ទ្រី ដាណា បង្ហោះរូបទាំងនេះជាមួយ សេង មង្គល ស្រាប់តែមានគេថា ទឹកចិត្តនៅចាញ់ទឹកប្រាក់ មានអីអ្នកស្រីតបថា…
មួយរយៈចុងក្រោយនេះ បើទោះអ្នកស្រី ទ្រី ដាណា ធ្វើការបដិសេធរឿងស្នេហារបស់ខ្លួនជាមួយលោក សេង មង្គល ក៏ពិតមែន តែសកម្មភាពរបស់ពួកគេ នៅតែជាមន្ទិលរបស់អ្នកគាំទ្រនៅឡើយ។ ចំពោះរឿងស្នេហានេះ មិនត្រឹមតែអ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់នោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។ ដោយឡែក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ស្រាប់តែអ្នកស្រី ទ្រី ដាណា បង្ហោះរូបថតជាច្រើនសន្លឹកយ៉ាងស្និទ្ធស្នាល ដូចជាគូសង្សារ ជាមួយលោក សេង មង្គល ហើយពោលពាក្យថា «ស្រលាញ់រូប១ណាខមិនមកណប់ៗ មានពេលខ្លះពិបាកបកស្រាយហាស»។ គ្រាន់តែឃើញបែបនេះ ភ្លាម ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ចូលទៅខំមិនភ្លែតថា «ទឹកចិត្តនៅចាញ់ទឹកប្រាក់»។ ជាការឆ្លើយតប អ្នកស្រី បានបញ្ជាក់ទៅវិញ ជាមួយនឹងការលើកជាសំណួរថា «មនុស្សគ្រប់រូបអ្នកណាក៏ត្រូវការប្រាក់ដែរ បងសូម្បីតែបងខំរាល់ថ្ងៃនឹងដើម្បីអីដែរ?»៕
អានបន្ត