online shop priligy australia content

ខ្លាំងប៉ះខ្លាំង! ក្រោយ​អ្នក​ស្រី ​ម៉េង កុសុម៉ា​ តំណាង​ក្រសួង​វប្បធម៌​បកស្រាយ ​, អ្នកស្រី ទ្រី ដាណា ថា​ អត់​ស្គាល់ ហើយ​តប​ទៅ​វិញ​ទាំង​យប់​ថា…

​ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ២០២៣​ អ្នកស្រី ​ទ្រីដាណា ​បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​ប្រកាស​ឈប់​ផ្សាយ​ពី​វប្បធម៌​របស់​ខ្មែរ​នៅ​ថ្ងៃ​សង្ក្រាន្ត​ ដែល​ខ្លួន​រៀបចំ ​ដោយ​អ្នកស្រី លើក​ហេតុផល​ថា ​គ្រាន់តែ​សុំ​ច្បាប់​ថត​រូប​បែប​ប្រពៃណី និង វប្បធម៌​នៅ​អង្គរ​២​ឈុត​សោះ​ វេទនា​ដូច​ទៅ​សុំ​ភ្លើង​យក្ស។​ ក្រោយ​ពី​មាន​ការ​លើក​ឡើង​បែប​នេះ ​​អ្នក​ស្រី ​ម៉េង កុសុម៉ា​ តំណាង​ក្រសួង​វប្បធម៌​ ​ ក៏បាន​បង្ហោះ​សារ ​ធ្វើ​ការ​លើក​បញ្ជាក់​ជំហរ​ថា «ក្រសួងវប្បធ៌ម ពិតជាមិនបានបង្ក​ការលំបាកអ្វីទៅដល់លោកស្រីក្នុងការ​ស្នើ​សុំថតរូបភាពផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្គរនោះទេ។ ក្រសួងគ្រាន់តែតម្រូវអោយមានការឆ្លងជូនសាស្ត្រាចារ្យតាមជំនាញសិន សុំត្រួតពិនិត្យជាមុន ថាតើការស្លៀកពាក់ និងការតុបតែង​គ្រឿងអលង្ការ​តាមបែបបុរាណរចនាបថអង្គររបស់ក្រុមលោកស្រីរៀបចំនោះតើត្រឹមត្រូវដែរឬទេ? ហើយរូបភាព ដែលបំរុងនឹងលើកយកទៅផ្សព្វផ្សាយទៅគ្រប់ទិសទីនោះ វាខុសឬត្រូវ ឆ្គាំឆ្គងកំរិតណា? ដើម្បីជៀសវាងមតិរិះគន់ពីមហាជនផង ហើយ​ក៏ដើម្បីជាការចងចាំមួយដ៏ត្រឹមត្រូវសម្រាប់អ្នកជំនាន់ក្រោយកុំអោយវង្វេងយល់ខុសព្រោះតែការផ្សព្វផ្សាយនេះ ដែលមិនបានសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ថាមួយណាជារបស់ខ្មែរ? មួយណាជារបស់អ្នកជិតខាងយើង?។ ក្រុមការងារត្រួតពិនិត្យទៅ ក៏បានឃើញមានកំហុសឆ្គងពិតមែន! ប៉ុន្តែដោយការយោគយល់ ចង់លើកទឹកចិត្តដល់កូនខ្មែរដែលស្រលាញ់ គាត់មានចិត្តចង់ចូលរួមចំណែក​ក្នុងការជួយផ្សព្វផ្សាយពីវប្បធ៌មរបស់ខ្លួនផង ម្យ៉ាងគាត់បានផលិត និងធ្វើវារួចហើយផង យើងក៏បាន​ត្រឹម​សំណូមពរ​អោយ​មាន​ការ​កែប្រែ​ចំណុចខ្លះៗដូចជា ក្បាច់? ម្កុដធំខ្ពស់ពេក អលង្ការស្អេកស្កះពេក រហូតបាត់រាងរៅដងខ្លួនដ៏ល្អស្អាតរបស់តួអស់…!។ នៅពេលនោះក្រុមការងាររបស់លោកស្រី ក៏យល់ព្រមទទួលថា នឹងធ្វើការកែរប្រែដែរ។ ប៉ុន្តែ មកដល់ថ្ងៃនេះក្រសួងនៅមិនទាន់បានទទួលរូបថ្មី គឺរូបភាពដែលបានកែររួចនៅឡើយទេ។ជាបទពិសោធន៍ ក្រសួងវប្បធ៌មតែងត្រូវទទួលរងមតិរិះគន់ពីមជ្ឈដ្ឋានខាងក្រៅថា បណ្ដោយ មិនមើល មិនណែនាំ មិនហាមឃាត់……

អានបន្ត

ល្បី​អ្នក​ស្រី ទ្រី ដាណា ​លក់​ម៉ូតូ​​​៥០គ្រឿង ​១​គ្រឿង​តម្លៃ​ត្រឹម​តែ​១២០​ដុល្លារ​ ដល់​ដឹង​ការពិត ​អស់​គូទ​ខោ

តាំងពីមានឈ្មោះបោះសំឡេងមក ឈ្មោះរបស់អ្នកស្រី ទ្រី ដាណា ត្រូវបានជនឱកាសនិយមមួយចំនួន យកទៅបង្កើតជាផេក ផ្សេងៗ ដោយបន្លំថា ជាអ្នកស្រី ហើយបង្ហោះលក់ កង់ ម៉ូតូ ជាដើម ក្នុងតម្លៃថោកៗ ភ្ជាប់ជាមួយលក្ខណ្ឌមួយចំនួននោះ។ ជុំវិញរឿងនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់បកស្រាយថា «មួយរយៈនេះ ឃើញ​គេក្លែងបន្លំឈ្មោះផេកនាងខ្ញុំច្រើនណាស់ ហើយយកវីដេអូ និងរូបភាពទៅឡាយបន្ត ផេក​ទាំងនោះមិនមែន​ជាផេកពិតរបស់នាងខ្ញុំឡើយ។ ផេករបស់នាងខ្ញុំពិតប្រាកដ មានសញ្ញាគ្រីសពណ៌​ខៀវ ឈ្មោះ ទ្រី ដាណា Dana Try ជាផេកផ្លូវការ គឺផេកនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្ន»។ ក្រោយ​ពី​ការបញ្ជាក់បែបនេះរួចមក នៅតែមានជនឆ្លៀតឱកាស យកឈ្មោះរបស់អ្នកស្រីទៅប្រើដដែល ហើយលក់ កង់ ម៉ូតូ ក្នុងតម្លៃថោកៗ ធ្វើឲ្យអ្នកមិនបានដឹង នាំគ្នាស៊ែរ និងចាញ់បោកជារឿយៗ។ ជាក់ស្ដែង មួយរយៈចុងក្រោយនេះ មានផេកមួយចំនួន យករូបថត អ្នកស្រីទ្រី ដាណា ពេលចែករង្វាន់ម៉ូតូដល់អថិជនកន្លងមក អមដោយរូបពូម៉ៅ ទៅបង្ហោះ ដោយដាក់Captionថា «មកហើយ ស៊ែ5ដង ឆាតចូលផេក មិនអោយបងប្អូនចាំយូរ ​…

អានបន្ត

កម្សត់ណាស់! ក្រោយ​ ប្រែ​កាយ​មក​ស្រី​១០០​ភាគរយ និង​កៀក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ, កក្កដា សុភ័ណ្ណ ស្រក់​ទឹក​ភ្នែក សុំ​ចិត្ត​មហាជន​ថា…

កក្កដា សុភ័ណ្ឌ ជា​អតីត​ភិក្ខុ​ ដែល​បួសជាព្រះសង្ឃ​នៅវត្តសារាវ័ន្តតេជោ។ ក្រោយ​លាចាកសិក្ខាបទពី​ព្រះសង្ឃមក​ជាសមញ្ញជន អតីត​ភិក្ខសង្ឃ​រូប​នេះ ​បាន​ក្លាយ​ជាតារាហ្វេសប៊ុកម្នាក់ ហើយ​តែងតែ​​បែកធ្លាយ​រឿង​ជីវិត​ផ្ទាល់ខ្លួន​លេច​ឮ​ដល់​មហាជន​ជាប់​ជានិច្ច។ អ្វីជាការចាប់អារម្មណ៍នោះ​ កាលពីពេលថ្មីៗកន្លងទៅនេះ ​​ ​ផេកផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា ឬ Miss Queen Cambodia បានបង្ហោះវីដេអូបង្ហាញបេក្ខភាព​បវរកញ្ញា​ ភេទទី៣ ជាផ្លូវការចំនួន១៣រូប ដោយក្នុងនោះក៏មានវត្តមាន​ កក្កដា សុភ័ណ្ឌ ​ផងដែរ។ ដោយឡែក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កាន់តែចាប់អារម្មណ៍ថែមទៀត នៅពេល កក្កដា សុភ័ណ្ណ បានសម្រេចកែភេទពីមនុស្សប្រុស ទៅជាមនុស្សស្រីពេញលក្ខណៈនោះ។ បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​ កក្កដា សុភ័ណ្ណ បានពោលពាក្យថា «នេះជារូបកាយមនុស្សប្រុសចុងក្រោយហើយរបស់ខ្ញុំ See you soon រាងកាយមនុស្សស្រី100%»។ បន្ថែមលើនេះ កក្កដា សុភ័ណ្ណ បានបង្ហោះវីដេអូ អមដោយសារបញ្ជាក់ថា «ខ្ញុំហត់និងជីវិតនិងពាក្យមើលងាយខ្ញុំជារូបកាលមនុស្សប្រុសហើយ…»។ ក្រោយប្រែកាយមកស្រី១០០ភាគរយ និងកៀកដល់ វគ្គ​ផ្ដាច់ព្រ័ត្រកម្មវិធីខាងលើរួចមក ស្រាប់តែនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កក្កដា សុភ័ណ្ណ បានបង្ហោះរូបថតបង្ហូរទឹកភ្នែកជាច្រើនសន្លឹក…

អានបន្ត

ទះ​ដៃ​ម្ខាង​អត់​ឮ! ទ្រី ដាណា ថា​ក្រសួង​វប្បធម៌​ បង្ក​ការ​លំបាក​ មាន​អី ស្រាប់តែ​ក្រសួង​តប​វិញ​ថា…

កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ២០២៣​ អ្នកស្រី បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​ប្រកាស​ឈប់​ផ្សាយ​ពី​វប្បធម៌​របស់​ខ្មែរ​នៅ​ថ្ងៃ​សង្ក្រាន្ត​ ដែល​ខ្លួន​រៀបចំ ធ្វើឲ្យ​មហាជន មាន​ប្រតិកម្ម និង​ស្នើ​ឲ្យ​អ្នកស្រី គិត​ឡើង​វិញ ព្រោះ​ថា «វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិថ្កើងថ្កាន»។ អ្នកស្រី ទ្រី ដាណា បានប្រកាសដូច្នេះថា «នាងខ្ញុំ សុំលុបចោល​គម្រោង ដែល​ផ្សព្វផ្សាយ​វប្បធម៌ខ្មែរក្នុងថ្ងៃ​សង្ក្រាន្ត ដែល​ខ្ទង់​ចំណាយ(ជាង10ម៉ឺន​ដុល្លារ បញ្ជាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះ មិនរាប់បញ្ចូលកម្មវិធីផ្សេងៗទេ) ចោលហើយ ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណី និង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំ​ខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំ គឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភ​មកពីណាទេ គ្រាន់តែ​ចង់អោយ​កូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ តែ​ពេលនេះ​នាង​ខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង​ មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេ គឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំ​ដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វី ដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន»។ ក្រោយ​ពី​មាន​ការ​លើក​ឡើង​បែប​នេះ ក្រសួង​វប្បធម៌ ក៏បាន​ធ្វើ​ការ​លើក​បញ្ជាក់ជំហរ​ថា «ក្រសួងវប្បធ៌ម ពិតជាមិនបានបង្ក​ការលំបាកអ្វីទៅដល់លោកស្រីក្នុងការស្នើរសុំថតរូបភាពផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្គរនោះទេ។ ក្រសួងគ្រាន់តែតម្រូវអោយមានការឆ្លងជូនសាស្ត្រាចារ្យតាមជំនាញសិន សុំត្រួតពិនិត្យជាមុន ថាតើការស្លៀកពាក់ និងការតុបតែង​គ្រឿងអលង្ការ​តាមបែបបុរាណរចនាបថអង្គររបស់ក្រុមលោកស្រីរៀបចំនោះតើត្រឹមត្រូវដែរឬទេ? ហើយរូបភាព ដែលបំរុងនឹងលើកយកទៅផ្សព្វផ្សាយទៅគ្រប់ទិសទីនោះ វាខុសឬត្រូវ ឆ្គាំឆ្គងកំរិតណា? ដើម្បីជៀសវាងមតិរិះគន់ពីមហាជនផង ហើយ​ក៏ដើម្បីជាការចងចាំមួយដ៏ត្រឹមត្រូវសម្រាប់អ្នកជំនាន់ក្រោយកុំអោយវង្វេងយល់ខុសព្រោះតែការផ្សព្វផ្សាយនេះ ដែលមិនបានសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ថាមួយណាជារបស់ខ្មែរ? មួយណាជារបស់អ្នកជិតខាងយើង?។…

អានបន្ត

មិន​នឹក​ស្មាន​ថា ពេជ្រ សោភា និង​ ​ឆន សុវណ្ណរាជ ​​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជ្រៅ​ដល់​ថ្នាក់​នេះ​សោះ​ ដោយ​ពួកគេ ​ធ្លាប់​បាន…​​

តារាចម្រៀងហង្សមាស ពេជ្រ សោភា ត្រូវបានគេមើលឃើញថា កំពុងតែ​ទទួលបាន​ជោគ​ជ័យ​​លើការងារសិល្បៈ និងជាតារាស្រីមួយរូបដែលស្ថិតក្នុងចំណោមតារាចម្រើន ដែល​​​​រស់​នៅប្រើជីវិត​ស្រណុកស្រួល ​មាន​ទ្រព្យសម្បត្តិ លុយឡាន និងផ្ទះវីឡា ។ តារាចម្រៀង ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៤ ជាមួយនឹង អាល់ប៊ុម ទបចម្រៀងជាលើកដំបូងក្នុងបទ (Better Day) ជាមួយនឹងតារាចម្រៀងរ៉េប (Raper) “ឌីជេ-ស្ដី” (DJ-Sdey)។ បទចម្រៀងមួយនេះ ធ្វើឱ្យ​នាង ទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់មក។ ក្រោយល្បីល្បាញខ្លាំង ស្រាប់តែ តារាចម្រៀងពេជ្រ សោភា ធ្លាក់ដល់ចំណុចសូន្យក្នុងឆ្នាំ២០០៩ ស្របពេលតារាចម្រៀង ឆន សុវណ្ណរាជ ដែលនៅផលិតកម្មជាមួយគ្នា កំពុងមានសន្ទុះល្បីខ្លាំង។ ទោះយ៉ាងណា តារាចម្រៀង ឆន សុវណ្ណរាជ មិនចោល ពេជ្រ សោភា ឡើយ ដោយជួយលើកទឹកចិត្ត ជ្រោមជ្រែង រហូត​នាង​អាច​ងើបឡើងវិញបាន។ ជាក់ស្ដែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ ឆន សុវណ្ណរាជ ហើយរៀបរាប់ថា «ខ្ញុំ​ពិតជា​ស្រលាញ់​មិត្តភាព​បែបនេះ​ណាស់…

អានបន្ត

បែក​ធ្លាយ​បាត់! ទ្រី ដាណា ​ឲ្យ​អូន​ប៊ី​ ហៅ​ សេង មង្គល ប៉ា​ៗ​ពេញ​ៗ​មាត់ ​ដល់​សួរ​នាំ​ ទើប​អ្នក​ស្រី​ ប្រាប់​ការពិត​ថា…

​លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា មុននឹង​ចែក​ផ្លូវ​គ្នា ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នកស្រី ទ្រី ដា​ណា និង ពូ​ម៉ៅ បាន​បន្សល់ទុក​នូវ​កូនប្រុស​ម្នាក់ ជា​ដំណក់​ឈាម​រួមគ្នា ឈ្មោះ​អូន​ប៊ី ហើយ​បច្ចុប្បន្ន កំពុង​រស់នៅ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា។ ជារឿយៗ​គេ​សង្កេត​ឃើញ​ថា ពូ​ម៉ៅ តែងតែ​បង្ហាញ​ក្ដី​នឹក​រំលឹក​ចំពោះ​កូន​របស់​ខ្លួន រហូត​មានការ​សួរនាំ​ពី​អ្នកគាំទ្រ លោក​ធ្លាប់​ប្រាប់​ថា លោក​ឧស្សាហ៍​ជិះ​ទៅ​លួ​,​ច​មើល​កូន។ ពាក់ព័ន្ធ​រឿង​កូន​នេះ អ្នកស្រី ទ្រី ដា​ណា ក៏​ធ្លាប់​និយាយ​ផង​ដែរ​ថា ខ្លួន​មិនបាន​ហាមឃាត់​ពូ​ម៉ៅ មិន​ឲ្យ​ជួប​កូន​ឯណា ចង់​ជួប​កូន​ស្នើ​ទៅ។ និយាយពីអ្នកស្រី ទ្រី ដាណា វិញ មួយ​រយៈ​ចុងក្រោយ​នេះ បើ​ទោះ​អ្នកស្រី​ ធ្វើ​ការ​បដិសេធ​រឿងស្នេហា​របស់ខ្លួនជាមួយលោក សេង មង្គល ក៏​ពិត​មែន តែ​សកម្មភាព​របស់​ពួកគេ នៅតែ​ជា​មន្ទិល​របស់អ្នកគាំទ្រ​នៅឡើយ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកស្រី បានបណ្ដើរលោកសេង មង្គល ទៅពិធីមង្គលការមួយ ហើយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា មើល​ទៅ​​​ស្និទ្ធស្នាល​​​ខ្លាំង​ណាស់ ដូច​ប្ដី​ប្រពន្ធ ឬ​គូស្នេហ៍​ពិតៗអញ្ចឹង។ លើស​ពី​នេះ ​កាលពីថ្ងៃទី៦ ខែមីនា អ្នកស្រី និង លោក សេង មង្គល បានថតរូប…

អានបន្ត

ខឹង​ក្រសួង​ពេក​ ម្សិលមិញ​ថា លុបចោល​ការ​បង្ហាញ​វប្បធម៌​ ថ្ងៃ​នេះ អ្នកស្រី ទ្រី ដាណា ប្រាប់​វិញ​ថា…

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកស្រី ទ្រី ដាណា ជា​បុគ្គល​សាធារណៈ​មួយ​រូប ដែល​កំពុង​ល្បី​ឈ្មោះ​ខ្លាំង ដោយ​សកម្មភាព​របស់​អ្នកស្រី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(ផេកទ្រី ដាណា Dana Try ) ជាប់​លេខ​៣​នៅ​កម្ពុជា។ អ្នកស្រី ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​កាក់កប​ខ្លាំង​លើ​មុខ​ជំនួញ ហើយ​ការងារ​មនុស្សធម៌ ក៏​កំពុង​សកម្ម​ដូចគ្នា។ ទន្ទឹម​នឹង​នេះ អ្នកស្រី ក៏​ឧស្សាហ៍​ស្លៀកពាក់​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ផង​ដែរ ពិសេស​ពេល​បុណ្យ​ជាតិ ដូច​ជា​ចូល​ឆ្នាំ ភ្ជុំ​បិណ្ឌ ជា​ដើម​នោះ។ ទោះ​យ៉ាង​ណា​ ​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកស្រី បាន​បង្ហោះសារ​យ៉ាងភ្ញាក់ផ្អើល ដោយ​ប្រកាស​ឈប់​ផ្សាយ​ពី​វប្បធម៌​របស់​ខ្មែរ​នៅ​ថ្ងៃ​សង្ក្រាន្ត​ ដែល​ខ្លួន​រៀបចំ ធ្វើឲ្យ​មហាជន មាន​ប្រតិកម្ម និង​ស្នើ​ឲ្យ​អ្នកស្រី គិត​ឡើង​វិញ ព្រោះ​ថា «វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិថ្កើងថ្កាន»។ ក្រោយពីមានការសំណូមពរច្រើននោះ, នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារ១ទៀត ហើយសម្រេចថា «ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃ​សង្ក្រាន្ត​ឃើញថា មានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជន និងបងប្អូនខ្មែរយើងមួយចំនួនទាំងចាស់ទាំងក្មេង និងទាំងប្រុសទាំងស្រីដែលស្រលាញ់ វប្បធម៌ខ្មែរ ដូច្នេះនាងខ្ញុំបានសម្រេចចិត្តរួចហើយថា នាងខ្ញុំនឹងបន្ត​ការបង្ហាញវប្បធម៌ខ្មែរ និងមរតកដូនតាមកវិញ…

អានបន្ត