រឿងរ៉ាវ របស់អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាបន្តបន្ទាប់ តាំងពីអ្នកស្រី បានបង្ហាញវត្តមានជាមួយនឹងBAរូបនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ តាំងពីវត្តមានរបស់លោក សេង មង្គល ក្នុងនាមជាBAចូលមកក្នុងជីវិតរបស់អ្នកស្រី ទ្រី ដាណា រួចមក បានធ្វើឲ្យជីវិតថៅកែហាងពេជ្រចិត្តធម៌រូបនេះ ហាក់ស្រស់បំព្រងឡើង ហើយអ្នកស្រី តែងតែទទួលបានវត្ថុអនុស្សាវរីយ៍ រួមនឹងបាច់ផ្កា នៅថ្ងៃពិសេស ពីBAរូបនេះ មិនដាច់នោះឡើយ។ ដោយឡែក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ជាទិវាសិទ្ធិនារីអន្តរជាតិ ហើយក៏ចំថ្ងៃខួបកំណើតរបស់ខ្លួននោះ អ្នកស្រី ហាក់មិនសប្បាយចិត្តនោះឡើយ បើទោះទទួលបានការ Surpriseពីលោក សេង មង្គល ដល់កណ្ដាលវាលក៏ដោយចុះ។ ជាក់ស្ដែង ក្រោយ លោក សេង មង្គល បានយកនំខេក ទៅSurprise អ្នកស្រី ដល់កណ្ដាលវាលនោះ, អ្នកស្រី បានបង្ហោះរូបថត១សន្លឹកក្នុងទឹកមុខញញឹម តែCaptionពោរពេញដោយEmojiមិនសប្បាយថា «Happy birthday to me អរគុណ…
អានបន្តDay: March 8, 2023
អីយ៉ា! ទិវាសិទ្ធិនារី, លោកជំទាវ ហ៊ុន ស៊ីណាត ទទួលបានបាច់ផ្កាយ៉ាងធំ និងស្នាមថើប ពីស្វាមី តែព្រមានបែបនេះថា…(មានវីដេអូ)
គេនៅចាំបានថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ជាថ្ងៃទិវានៃសេចក្ដីស្រឡាញ់នោះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទួលបាច់ផ្កា ព្រមទាំងស្នាមថើបពីស្វាមី ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នាពេលនោះ, លោកជំទាវ បានពោលពាក្យថា «ថ្ងៃនេះបានទទួលបាច់ផ្កាពីជំនាងផ្ទះ Valentine’s Day គេហៅម្យ៉ាងទៀតថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នោះ ពីមុនមកប្រទេសយើង មិនដែលមានទេ ដល់បរទេសចូលមកស្អីក៏មានដែរ ឆាប់ណាស់អាខាងចម្លងពីគេ តែណ្ហើយចុះ តាមគេដែរទៅចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។ ១៤ កុម្ភ: ២០២៣»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានជូនពរលោកជំទាវ ជាមួយនឹងការលើកឡើងថា «ស្វីតណាស់អ្នកម្តាយគួរអោយគោរពនិងស្រលាញ់ពេញបេះដូងតែម្តង អ្នកម្តាយចិត្តធម៌, ខ្មាសជំទាវម៉ាក់ណាស់គ្មានបានកាដូរនឹងគេផង, ខ្ញុំចាំបានថា បុណ្យនេះ ចូលមកស្រុកខ្មែរដំបូង ឆ្នាំ1999 លោកស្រី ហ៊ឹម ស៊ីវន ក៏មានចម្រៀងមួយបទដែរ»។ មិនយូរប៉ុន្មាន ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក៏ចូលមកដល់ទៀត ហើយលោកជំទាវ ហ៊ុន ស៊ីណាត ក៏ទទួលបានបាច់ផ្កា និងស្នាមថើមពីស្វាមីដូចមុនផងដែរ។ បង្ហោះភ្ជាប់ជាមួយរូបថត ទទួលបានបាច់ផ្កា និងស្នាមថើមពីស្វាមី លោកជំទាវ ហ៊ុន ស៊ីណាត…
អានបន្តសេដបាត់! សេង មង្គល ខំយកនំខេកទៅSurprise អ្នកស្រី ទ្រី ដាណា ដល់កណ្ដាលវាល តែអ្នកស្រី បែរជា…(មានវីដេអូ)
មួយរយៈចុងក្រោយនេះ បើទោះអ្នកស្រី ទ្រី ដាណា ធ្វើការបដិសេធរឿងស្នេហារបស់ខ្លួនជាមួយលោក សេង មង្គល ក៏ពិតមែន តែសកម្មភាពរបស់ពួកគេ នៅតែជាមន្ទិលរបស់អ្នកគាំទ្រនៅឡើយ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកស្រី បានបណ្ដើរលោកសេង មង្គល ទៅពិធីមង្គលការមួយ ហើយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា មើលទៅស្និទ្ធស្នាលខ្លាំងណាស់ ដូចប្ដីប្រពន្ធ ឬគូស្នេហ៍ពិតៗអញ្ចឹង។ លើសពីនេះ កាលពីថ្ងៃទី៦ ខែមីនា អ្នកស្រី និង លោក សេង មង្គល បានថតរូប កាន់ដៃអូនប៊ី មើលទៅដូចគ្រួសារតែ១ និងមានសកម្មភាពស្វីតៗជាមួយគ្នាជាច្រើនទៀត ដែលអ្នកស្រី ថា ជាការថតស្ពតនោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់អ្នកស្រី ទ្រី ដាណា នោះ លោកសេង មង្គល បានយកនំខេក ទៅSurprise អ្នកស្រី ទ្រី ដាណា ដល់កណ្ដាលវាល។ តែអ្នកស្រី បែរជាមានអារម្មណ៍ មិនសប្បាយចិត្តទៅវិញ មិនដឹងដោយសាររឿងជាមួយក្រសួងវប្បធម៌ ឬយ៉ាងណានោះទេ។ បង្ហោះភ្ជាប់ជាមួយរូបថតលោក សេង មង្គល យកនំខេកមក…
អានបន្តអូយអាណិតណាស់! អូន ល័ក្ខ លើ-កម្រា-មដៃដប់ អោយមហាជនឈ-ប់គិតមិនល្អមកខ្លួន បែរមកជួយកម្មង់ទិញឥវ៉ាន់គាត់វិញ ព្រោះថា…(មានវីដេអូ)
ករណីខាងលើបានកេីតឡេីងនៅប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក មហាជនជាច្រេីនបានមានការខឹ…ងស…ម្បា…រយ៉ាងខ្លាំងចំពោះនារីជាប្រពន្ធ ដែលក្រោយពេលប្តីរបស់ខ្លួនត្រូវបានឃា…ត…ក…រ ចា…ក់ ហេតុអីក៏នាងមិនព្រមនៅជួយសង្រ្គោះ បែរជាដេីរចេញមិនអេីពេីតាមសា…ហា…យនិងឃា…ត…ក…រ ទៅវិញ ទាំងដែលជនរងគ្រោះបានខំព្យាយាមស្រែកហៅឲ្យជួយហៅឡានពេទ្យផង ។ ជាមួយគ្នានេះ នៅយប់ថ្ងៃទី 8 ខែ 3 ឆ្នាំ 2O23 មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមហាជនជាច្រើនកំពុងរងចាំដំណឹង អូនល័ក្ខ និង សាហា-យ ចូ-លគុ-ក មានណាស្រាប់តែ ល័ក្ខ ចេញវីដេអូបកស្រា-យច្បាស់ៗ ទាំងទឹកមុខគ្មានការភ័-យខ្លា-ច រួចដាក់ចំផ្ញើរជូនមហាជនវិញ នាងគ្មានខ្លា-ចគុ-កទេ ព្រោះនាងមិនបានខុ-ស៕
អានបន្តកាន់តែរសើប! សម្ដេចតេជោ ឆ្លើយតប អ្នកស្រី ទ្រី ដាណា ថា ការផ្សព្វផ្សាយវប្បធម៌មិនខុសទេ តែបើខុសក្បួនខ្នាតស្មើនឹងបំផ្លាញ (មានវីដេអូ)
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ អ្នកស្រី ទ្រីដាណា បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល ដោយប្រកាសឈប់ផ្សាយពីវប្បធម៌របស់ខ្មែរនៅថ្ងៃសង្ក្រាន្ត ដែលខ្លួនរៀបចំ ដោយអ្នកស្រី លើកហេតុផលថា គ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណី និង វប្បធម៌នៅអង្គរ២ឈុតសោះ វេទនាដូចទៅសុំភ្លើងយក្ស។ ក្រោយពីមានការលើកឡើងបែបនេះ អ្នកស្រី ម៉េង កុសុម៉ា តំណាងក្រសួងវប្បធម៌ ក៏បានបង្ហោះសារ ធ្វើការលើកបញ្ជាក់ជំហរថា «ក្រសួងវប្បធ៌ម ពិតជាមិនបានបង្កការលំបាកអ្វីទៅដល់លោកស្រីក្នុងការស្នើសុំថតរូបភាពផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្គរនោះទេ។ ក្រសួងគ្រាន់តែតម្រូវអោយមានការឆ្លងជូនសាស្ត្រាចារ្យតាមជំនាញសិន សុំត្រួតពិនិត្យជាមុន ថាតើការស្លៀកពាក់ និងការតុបតែងគ្រឿងអលង្ការតាមបែបបុរាណរចនាបថអង្គររបស់ក្រុមលោកស្រីរៀបចំនោះតើត្រឹមត្រូវដែរឬទេ? ហើយរូបភាព ដែលបំរុងនឹងលើកយកទៅផ្សព្វផ្សាយទៅគ្រប់ទិសទីនោះ វាខុសឬត្រូវ ឆ្គាំឆ្គងកំរិតណា? ដើម្បីជៀសវាងមតិរិះគន់ពីមហាជនផង ហើយក៏ដើម្បីជាការចងចាំមួយដ៏ត្រឹមត្រូវសម្រាប់អ្នកជំនាន់ក្រោយកុំអោយវង្វេងយល់ខុសព្រោះតែការផ្សព្វផ្សាយនេះ ដែលមិនបានសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ថាមួយណាជារបស់ខ្មែរ? មួយណាជារបស់អ្នកជិតខាងយើង?។ ក្រុមការងារត្រួតពិនិត្យទៅ ក៏បានឃើញមានកំហុសឆ្គងពិតមែន! ប៉ុន្តែដោយការយោគយល់ ចង់លើកទឹកចិត្តដល់កូនខ្មែរដែលស្រលាញ់ គាត់មានចិត្តចង់ចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយពីវប្បធ៌មរបស់ខ្លួនផង ម្យ៉ាងគាត់បានផលិត និងធ្វើវារួចហើយផង យើងក៏បានត្រឹមសំណូមពរអោយមានការកែប្រែចំណុចខ្លះៗដូចជា ក្បាច់? ម្កុដធំខ្ពស់ពេក អលង្ការស្អេកស្កះពេក រហូតបាត់រាងរៅដងខ្លួនដ៏ល្អស្អាតរបស់តួអស់…!។ នៅពេលនោះក្រុមការងាររបស់លោកស្រី ក៏យល់ព្រមទទួលថា នឹងធ្វើការកែរប្រែដែរ។ ប៉ុន្តែ មកដល់ថ្ងៃនេះក្រសួងនៅមិនទាន់បានទទួលរូបថ្មី គឺរូបភាពដែលបានកែររួចនៅឡើយទេ។ជាបទពិសោធន៍ ក្រសួងវប្បធ៌មតែងត្រូវទទួលរងមតិរិះគន់ពីមជ្ឈដ្ឋានខាងក្រៅថា បណ្ដោយ មិនមើល មិនណែនាំ មិនហាមឃាត់… ។ល។…
អានបន្តរំភើបជំនួស! ក្រោយត្រូវ៥ឆ្នាំ ពូចក់ និងអ្នកនាង ផល្លា កាន់តែយល់ចិត្តគ្នា ខណៈថ្ងៃ៨មីនា លោកពោលពាក្យថា…
គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយរៀបការ ពួកគេតែងតែមានជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ ហើយត្រូវគេគិតថា ពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយ។ តែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែល។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅ ពូចក់ ត្រូវដេរ៥ថ្នេរដោយសារតែប្រពន្ធប្រើទូរសព្ទវា,យ។ នៅពេលនោះ ពូចក់បញ្ជាក់ថា ខ្លួនបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។ ក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។ បន្ថែមលើនេះ…
អានបន្តទិវាសិទ្ធិនារី, ឱក សុគន្ធកញ្ញា ថា ស្ត្រីឆ្លងកាត់រឿងលំបាកជាច្រើន ដែលអ្នកជាបុរសមិនបានដឹង, លោក ឌួង ឆាយ បង្ហោះរូបថត១នេះ អ្នកគាំទ្រសរសើរថា…
ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ, កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបថតរបស់ខ្លួនក្នុងឈុតប្រពៃណីដ៏ស្រស់ស្អាត ហើយរៀបរាប់ពីសមត្ថភាព និងទុក្ខលំបាករបស់ស្ត្រីថា « រីករាយទិវាសិទ្ធនារីអន្តរជាតិ អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ សិទ្ធិរបស់នារី មិនមែនមានត្រឹមតែ១ថ្ងៃនេះទេ គឺមានជារៀងរាល់ថ្ងៃ តែគេជ្រើសថ្ងៃ ៨មីនា មកតំណាងឲ្យបានដឹងថា: ស្រ្តីគឺមានភាពអស្ចារ្យ ដែលស្ត្រីគ្រប់រូបអាចផ្តល់នូវស្នាមញញឹម ធ្វើដូចគ្មានបញ្ហាអ្វីទាំងអស់ ទាំងដែលពួកគេត្រូវជួបទុក្ខលំបាកជាច្រើន។ ស្រ្តីអាចធ្វើកិច្ចការ ដូចទៅនឹងបុរសបានដូចគ្នា ទោះបីស្រ្តីមិនមានកម្លាំងខ្លាំង តែមានចិត្តតតាំងខ្លាំងក្លា ស្រ្តីឆ្លងកាត់រឿងលំបាកជាច្រើនដែលអ្នកជាបុរសមិនបានដឹង (ការឆ្លងទន្លេ) នៅមានជាច្រើនទៀត…. ដូច្នេះហើយទើបមាន ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រឡាញ់ស្រ្តី លើកកម្ពស់ស្រ្តីក្នុងសេដ្ឋកិច្ច ការងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ទុកស្ត្រី ជាមាតារបស់ពិភពលោក។ សូមជូនពរឲ្យស្ត្រីគ្រប់រូប មានសំណាងល្អ និង សម្រស់ស្រស់ស្អាត»។ ងាកមក លោក ឌួង…
អានបន្តអ្នកឧកញ៉ា គិត ម៉េង ៖ ដូចបុរសដែរ ស្ត្រីមានថាមពល អាចសម្រេចគោលដៅទាំងអស់
ក្រៅពីការកសាងគ្រួសារមួយប្រកបដោយសុភមង្គលហើយនោះ, អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្ន កំពុងជោគជ័យខ្លាំងណាស់លើមុខជំនួយរបស់ខ្លួន តែអ្នកឧកញ៉ា ក៏មិនភ្លេចឡើយ នូវការចែករំលែកចំណេះដឹង បទពិសោធន៍របស់ខ្លួនទៅកាន់មហាជននោះ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក អ្នកឧកញ៉ា បានរៀបរាប់ថា «បុរសធ្វើដើម្បីស្ត្រី ខ្ញុំនៅទីនេះដើម្បីអ្នកដោយមិនគិតពីភាពខុសគ្នានៃយេនឌ័រ ខ្ញុំនៅតែរក្សាហេតុផលរបស់ខ្ញុំក្នុងការជំរុញលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាថា “សូមកុំដាក់ដែនកំណត់លើខ្លួនឯងថាខ្លួនមិនអាចសម្រេចអ្វីមួយបាន” ។ ខ្ញុំជាបុរស ហើយខ្ញុំនៅទីនេះដើម្បីគាំទ្រសមភាពយេនឌ័រ និងសិទ្ធិស្មើគ្នារវាងស្ត្រី និងបុរស។ ក្នុងឱកាសប្រារព្ធអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ខ្ញុំពិតជាជឿជាក់ថាកម្ពុជាបានទទួលជោគជ័យដ៏ត្រចះត្រចង់មួយក្នុងការទទួលស្គាល់សិទ្ធិស្ត្រី និងផ្តល់ក្តីសង្ឃឹមដល់ស្ត្រី ទោះបីជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វើដើម្បីលើកកម្ពស់សិទ្ធិស្មើភាពគ្នានេះក៏ដោយ។ ក្នុងនាមខ្ញុំជាបុរស ជាអ្នកដឹកនាំ និងជាធុរជន ខ្ញុំប្តេជ្ញាផ្តល់សិទ្ធិអំណាច និងផ្តល់ឱកាសកាន់តែច្រើនដល់ស្ត្រី។ យើងមានឧទាហរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា នៅថ្នាក់ជាតិ ក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្នុងកម្រិតការងារផ្ទាល់ខ្លួន ដែលយើងចូលរួមធ្វើ។ កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យបង្កើនចំនួនស្ត្រីដែលត្រូវបានតែងតាំង។ យើងក៏មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតំណាងឲ្យភាពជាអ្នកដឹកនាំស្ត្រីដ៏រឹងមាំនៅកម្ពុជាផងដែរ។ នៅរ៉ូយ៉ាល់គ្រុប យើងជឿជាក់យ៉ាងមុតមាំលើសមភាពយេនឌ័រ និងបរិយាប័ន្ន។ ធនាគារ វីង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប…
អានបន្តឪពុកមានទឹកលុយ អត់ទឹកចិត្ត ដើរចោលខ្លួន២០ឆ្នាំ, អៀរ ម៉េងលិ រៀបរាប់ពីទំហំក្ដីស្រឡាញ់ចំពោះម្ដាយថា…
បើនិយាយពីជីវិតដ៏ហ៊ឺហារបស់តារាសម្ដែងកញ្ញា អៀង ម៉េងលិ គ្រប់គ្នាប្រហែលជាមិនចង់ជឿនោះឡើយ ថា ស្រីស្រស់សម្រស់ទាក់ភ្នែករូបនេះ រស់នៅឱបឈ្មោះជាក្មេងកំព្រារឪពុកតាំងតែពីតូច ដោយមានតែម្ដាយ ដែលបីបាច់ថែរក្សា ខណៈឪពុកបានដើរចោលអស់រយៈពេល២០ឆ្នាំនោះ។ កន្លងមក អតីតគូស្នេហ៍នាយចឺមរូបនេះ បានរៀបរាប់តាមរយៈសំណេរវែងអន្លាយមួយ ថា «អរគុណអ្នកមានគុណ ដែលផ្ដល់កំណើតឱ្យយកូន ហើយមិនមានចិត្តចង់ដើរចេញពីកូនដូចឪពុកកូន ខ្ញុំមានម្ដាយឪពុកដូចគេដែរ តែខ្ញុំអភ័ព្វឪៗខ្ញុំទៅចោលខ្ញុំរយៈពេល20ឆ្នាំហើយ គ្មានការទទួលខុសត្រូវ»។ នាងបានអះអាងទៀតថា «នាងមានម្ដាយក្រជាងឪពុកៗមានកប់ពពក តែទឹកចិត្តអ្នកម្ដាយរបស់នាងគឺ មានជាងឪពុក តែនាងមិនដែលតូចចិត្តនឹងវាសនាទេ ព្រោះមានម្ដាយល្អ ដែលដើរតួជាឪពុកផង ជាម្ដាយផង និងជាគ្រប់យ៉ាង ហើយនាងក៏មិនភ្លេចគុណឡើយអ្នកដែលបានផ្ដល់កំឡើតឱ្យ ។ ស្រីលិ បាននិយាថា «ចង់ផ្ដាំថា ខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់អោយខ្ញុំ តែខ្ញុំក៏មិនភ្លេចដែលនៅទង្វើអ្នកបានទុកម្ដាយកូនយើងចោលដែលអ្នកត្រលប់វិញហើយ តែប្រហែលជាអ្នកគិតថា ខ្ញុំឃើញទ្រព្យអ្នក សុំទោសខ្ញុំ និងម្ដាយមានសមត្ថភាពរស់ហើយ ទោះយកលុយមកឱ្យរាប់លានក៏ខ្ញុំមិនអរដែរសុំទោស កូននេះចិត្តរាងរឹងតិចហើយ បើចេះបែប នឹងខ្ញុំរត់ទៅរកអ្នកមុនហើយ អរគុណអ្នកម្ដាយដែលផ្ដល់សាច់ឈាមបានយ៉ាងល្អមកឱ្យកូន ទាំងថែកូនបានយ៉ាងល្អបំផុត I love u mom មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុងជីវិត»។ ដោយឡែក នៅយប់ថ្ងៃទី៧ ខែមីនា មុនបុណ្យសិទ្ធិនារីអន្តរជាតិ១ថ្ងៃ, អៀង ម៉េងលិ បានបង្ហោះរូបថតជាមួយម្ដាយ ហើយលើកឡើងថា…
អានបន្ត