ថ្មីចែស! លើក​មុន​ល្បី​រឿង​ស៊ី​នំ​៨០ ​ឲ្យ៣០ ស្រាប់តែ​លើក​នេះ​ បុរស​ម្នាក់​​ ស៊ី​នំ​៧០ ឲ្យ​​៥​ម៉ឺន​រៀល រហូត​ស្រី​ស្អាត​ម្នាក់ ប្រកាស​ថា…(មានវីដេអូ)

ករណី​ស៊ី​នំ​ឲ្យ​លុយ​មិន​គ្រប់​ខាង​ស្រី​បង្ហោះ​វីដេអូ​កក្រើក​បណ្ដាញ​សង្គម​​ កើត​ជា​ការ​វែកញែក​មួយ​រយៈ​មុន មិន​ទាន់​រសាត់​បាត់​ពី​​​ឥន្ទ្រីយ៍​អារម្មណ៍​របស់​មហាជន​ផង ស្រាប់​តែ​កើត​រឿង​ថ្មី​មួយ​ទៀត ស្រដៀង​គ្នា​នេះ ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​ជាថ្មី។ ករណី​ លើកទី១ ហូបនំតម្លៃ៨០ដុល្លារ ឲ្យបាន​៣០ដុល្លារ​​ ខណៈ​ករណី​ទី​២​ ដែលទើបកើតឡើងថ្មីៗនេះ ហូបនំតម្លៃ៧០ដុល្លារ ឲ្យបាន​៥ម៉ឺនប៉ុណ្ណោះ ជាហេតុធ្វើឲ្យស្រីស្អាត មិនសុខចិត្ត ក៏បង្ហោះវីដេអូ ជាសាធារណៈ បង្កការភ្ញាក់ផ្អើល កក្រើកបណ្ដាញសង្គមតែម្ដង។ យោងតាម គណនីហ្វេកប៊ុក ឈ្មោះ «Kesey Single» ​បានធ្វើការបង្ហោះវីដេអូ ខ្លួន​មាន​បញ្ហា​លើ​ការ​រកស៊ី​លក់​នំ​ជាមួយ បុរស​ម្នាក់ ដោយ​ក្នុង​វីដេអូ​នោះ​ ស្ត្រី​ស្អាត​រូបនេះ ដាក់​Captionថា «បងប្អូនមើលមុខអាថោ—កទា—បនេះ ហូ-បនំគេយាយតម្លៃ70$អោយគេ5ម៉ឺនអាថោ–កទា–បបងប្អូនជួយស៊ែអោយប្រពននធវាឃើញផង បើប្រដា–ប់វិញឡើងស្អុ–យ វិញចុ–ងឡើងស្រួចឡើងស្អុ–យ វិឌីអូវាស្លៀកខោអាវហើយវារកវៃខ្ញុំ តែវាមិនបានអោយលុយខ្ញុំទេអាថោ–កទា–ប។ ជុំវិញរឿងរ៉ាវនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ ធ្វើការចែករំលែក ជាមួយនឹងការបញ្ចេញមតិជាច្រើន៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ប្រាប់​តៗ​គ្នា​ផង! បុរស​បី​ម្ដាយ​ថ្ងៃ​៨​មីនា ​ឈ្នះ​ចិត្ត​មហាជន, ក្រុមហ៊ុន​អ៊ីនធឺណិត​១ កំពុង​​​ស្វែងរក ខណៈ ​ប៊ូសស្រ្តង ប្រកាស​ឧបត្ថម្ភ​ថវិកា​រហូត​ដល់…

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ, ស្របពេល ដែលគូស្នេហ៍ភាគច្រើន បានជ្រើសរើសបីភរិយារបស់ខ្លួនក្នុងការចូលរួមប្រកួតក្នុង​មហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣BOOSTRONG POWER TO WOMEN FESTIVALនោះ, បុរស២នាក់ បានជ្រើសរើសបីម្ដាយរបស់ខ្លួន ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីមហាជន។ ចំពោះការជ្រើសរើសម្ដាយមកចូលរួមប្រកួតនោះ ត្រូវបានមហាជនលើកសរសើរថា «ទោះមិនឈ្នះរង្វាន់ ប៉ុន្តែបានឈ្នះចិត្តមហាជន និងធ្វើឲ្យមនុស្សជាច្រើនមានការគោរពស្រឡាញ់»។ បុរសបីម្ដាយទាំង២នាក់ខាងលើ សុទ្ធតែទទួលបានថវិកាលើកទឹកចិត្តដូចគ្នាផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី៩ ខែមីនា ក្រុមហ៊ុន«NSM Solution and levitra monacomarquees.co.uk Maintenance Co., LTD is at NSM Solution and Maintenance Co., LTD.» បានបញ្ជាក់ថា «ក្រុមហ៊ុនយើងខ្ញុំ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀល ជូន បងប្រុសឈ្មោះ ឆេនធារ៉ា ដោយការពេញចិត្តលើការតស៊ូបីអ្នកមានគុណ រហូតបានចំណាត់ថ្នាក់លេខ​៨ រយៈពេល ៣ម៉ោងជាង នៅថ្ងៃទី ៨ មីនា ជាទិវាសិទ្ធិនារីអន្តរជាតិ នៃព្រឹត្តិការណ៍ប្រកួតបីស្រ្តីយករង្វាន់ឡានរបស់ក្រុមហ៊ុនប៊ូសស្រ្តង»។ ក្រោយមក, ក្រុមហ៊ុន អ៊ីនធឺណិត ខាងលើ ក៏បាន​ប្រកាស​ឧបត្ថម្ភ​ដល់​បុរស​បី​ម្ដាយ​ម្នាក់​ទៀត​ថា «យោងតាមមតិភាគច្រើន…

អានបន្ត

ជួបរបស់ពិតហើយ! ព្រំ សំណាង ទើបបានរថយន្តថ្មីថ្មោង ស្រាប់តែ អ្នកស្រី ទ្រី ដាណា បោះពាក្យសម្ដីថា…

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន​ភេសជ្ជៈ​ប៊ូសស្រ្តង បានរៀបចំ​មហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ BOOSTRONG POWER TO WOMEN FESTIVALដើម្បីស្វែងរកបុរសខ្លាំងជាជ័យលាភី ឈ្នះរង្វាន់ឡានថ្មី ១គ្រឿង។ ព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូងនេះ បានធ្វើឡើងនៅ​នៅមុខមហោស្រពទីក្រុងកោះពេជ្រ។ ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញ ចុងក្រោយសល់តែ២គូប៉ុណ្ណោះ គឺ កីឡាករ ព្រំ សំណាង និងបងប្រុស យិន សំអុល មកពីខេត្តតាកែវ។ ២គូនេះ ប្រើពេលរហូតដល់ទៅជាង៨ម៉ោង ទើបរកឃើញអ្នកលេខ១ បានទៅលើគូស្នេហ៍មកពីខេត្តតាកែវ ខណៈ គូ ​ព្រំ សំណាង បានត្រឹមលេខ២ ដោយសារ​ខុស​លក្ខខណ្ឌ​បច្ចេកទេស។ ២គូនេះ ទទួលបានរថយន្ត១គ្រឿងដូចគ្នា។ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនប៊ូសស្រ្តង បានអញ្ជើញកំពូលកីឡាករ សំណាង ព្រំ-គុនខ្មែរ និងបងប្រុស យិន សំអុល មករើសឡានស្ព័រថ្មីខ្លាញ់គោ ដែលជារង្វាន់ឈ្នះពីការប្រកួត BOOSTRONG បីស្រ្តីជាមាតាពិភពលោក ថ្ងៃទី៨មិនា បីបាន៨ម៉ោងជាង រួចរាល់ហើយ។ អ្វីជាការចាប់អារម្មណ៍ នៅព្រឹកថ្ងៃដដែល ពេល ព្រំ សំណាង…

អានបន្ត

អុញ! កំពុង​ស្រឡាញ់​គ្នា​ជាមួយ​ ឈឹម សក្កដា​ សុខៗ ​ស្រាប់តែ ​ពេជ្រ សោភា ​ពោល​ពាក្យ​ថា…

ក្រោយ​ពី​បរាជ័យ​ក្នុង​រឿង​ស្នេហា​ម្ដង​រួច​មក​ហើយ​នោះ, ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​ តារា​ចម្រៀង​ ពេជ្រ សោភា បាន​ចូល​រោង​ភ្ជាប់​ពាក្យ​ជាមួយ​តារា​សម្ដែង ឈឹ​ម សក្កដា ដែល​កន្លងមក​ល្បី​ថា បែកបាក់​គ្នា​ ធ្វើឲ្យ​អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មុន​ភ្ជាប់​ពាក្យ​មួយថ្ងៃ​, ពោល​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ពួកគេ ទាំង​២​នាក់ បាន​ហៅ​គ្នា​ថា ជា​មិត្ត​១០០ឆ្នាំ​, មិត្តភក្ដិ ដែល​ចេះ​ប្រច័ណ្ឌ ហួងហែង ជាដើម ដល់​ថ្ងៃ​កំណត់ ស្រាប់តែ​លេច​វត្តមាន ក្នុង​ពិធី​ដ៏​ពិសេស​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ក្រញាង និង​ចូលរួម​អបអរសាទរ​ព្រោងព្រាត។ អ្វី​ដែល​គួរឲ្យ​សរសើរ​​ទៀត​នោះ, គូស្នេហ៍​មួយ​គូ​នេះ ថែម​ទាំង​មាន​មុខមាត់ស្រដៀងគ្នាថែមទៀតផង។ ចំពោះ​រឿង​នេះ អ្នកនាង ពេជ្រ សោភា ខ្លួនឯង ក៏​យល់ឃើញ​អញ្ចឹងដែរ ដោយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ អ្នកនាង បានបង្ហោះរូបថតជាមួយគ្នា១សន្លឹក ហើយប្រាប់ថា «បងប្អូនភ្លោះប្រុស ស្រី តែគេអត់បំបែកទេចាំជាតិ ព្រោះថា ពាក្យសន្យាជាមួយគ្នាតាំងពីរមុន តដល់ជាតិនេះ»។ ទោះយ៉ាងណា ស្របពេលពួកគេកំពុងស្រឡាញ់គ្នាសុខៗ ស្រាប់តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ពេជ្រ សោភា…

អានបន្ត

យឹម តាស្រង់ ​បង្ហាញ​នារី​ម្នាក់ ​បែរខ្នង​ អ្នក​គាំទ្រ​​ស្គាល់​យ៉ាង​ច្បាស់​ថា​ នារី​ម្នាក់​នេះ ​ជា​នរណា (មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា លោក ​យឹម តាស្រង់ បាន​សម្រេច​ចាកចេញ​ពី​ផលិតកម្ម ​Galaxy Navatra ដែល​លោក​ធ្លាប់​ជួយ​ជ្រោមជ្រែង កាលពី​ ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ជា​ហេតុ​ធ្វើឲ្យ​ មហាជន​ជាច្រើន មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។ ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម​ខាង​លើ បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ទទួល​ដំណឹង​ថា ​តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ ​​​ក្រុមហ៊ុន​ម្ដាយ​របស់​អ៊ីអ៊ី «EEW9» ​ដោយ​ពិធី​ចុះ​កិច្ចសន្យា ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ខណៈ​លោក​យឹម តា​ស្រង់ ក្លាយ​ទៅ​ជា​​ម្ចាស់​ភាគហ៊ុន និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​នេះ​ នោះ។ ក្រោយ​មក​ទៀត រំលងបានជិត២ខែ ពោលនៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២២​ ស្រាប់តែ ​អតីត​អ្នកនិពន្ធ​ដ៏​ល្បី​រូប​នេះ ត្រូវ​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ផ្ដល់​គោរម្យ​ងារ​ជា ឧកញ៉ា ក្លាយ​ជា​អ្នកនិពន្ធ​ដំបូង​ទទួល​បាន​គោរមងារ​ដ៏​មាន​កិត្តិយស​នេះ។ បន្ទាប់ពីក្លាយជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន EEW9 និង​ឡើង​ងារ​ជា«ឧកញ៉ា» រួចមក ស្រាប់តែនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា យឹម តាស្រង់ បាន​បង្ហោះរូបថតបែរខ្នងជាមួយនារីម្នាក់នៅលើទំព័រហ្វេសប៊ុក និងគណនីទីកតុករបស់ខ្លួន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកនេះ…

អានបន្ត