ប្រិយមិត្ត បានជ្រាបរួចមកហើយថា នៅក្នុងការប្រកួត បីគូស្នេហ៍កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បងប្រុស យិន សំអុល មកពីខេត្តតាកែវ បានប្រើពេលជាង៨ម៉ោង យកឈ្នះកីឡាករគុនខ្មែរ ព្រំ សំណាង ដែលទទួលបានការហ្វឹកហាត់ជាប្រចាំ ដើម្បីគ្រងតំណែងលេខ១ឈ្នះរង្វាន់រថយន្ត១គ្រឿងនោះ។ ទោះយ៉ាងណា ព្រំ សំណាង បាន ទទួលរង្វាន់រថយន្ត MAZDA ១គ្រឿង ដែលមានតម្លៃជិត៣ម៉ឺនដុល្លារដូចអ្នកជាប់ចំណាត់ ថ្នាក់លេខ១ដែរ ពីមហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ BOOSTRONG POWER TO WOMEN FESTIVAL។ បងប្រុស យិន សំអុល ជាជនសាមញ្ញម្នាក់ ដែលមិនធ្លាប់ទទួលបានការហ្វឹកហាត់ ហើយអាចផ្ដួលកីឡាករ ព្រំ សំណាង ដែលជាគូប្រជែងចុងក្រោយបង្អស់ក្នុងចំណោមបេក្ខជនរហូតដល់ទៅជាង៥០០គូឲ្យធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងណាស់។ ក្រោយពីទទួលបានការចាប់អារម្មណ៍ជាច្រើននោះ, បងប្រុស យិន សំអុល ដែលជាអតីតព្រះសង្ឃរូបនេះ ត្រូវបានគេជជីកសួរពីគន្លឹះក្នុងការយកឈ្នះកីឡាករជើងខ្លាំង ព្រំ សំណាង។ ជាការឆ្លើយតប បងប្រុស បានប្រាប់ថា ដោយសារតែមានបទពិសោធន៍ក្នុងការបីកូនរយៈពេល១ឆ្នាំ ក៏ដូចជាការធ្លាប់ឡើងបេះផ្លែដូង ប្រើកម្លាំងដៃមួលទាញផងនោះ។ បន្ថែមលើនេះ នៅក្នុងកម្មវិធីប្រគំតន្ត្រី១ បងប្រុស…
អានបន្ត