foxydotsmusic.co.uk glucophage content

ក្ដៅៗ! មហាជន ​​​ផ្អើល​ទាំងយប់ ពេល​ឮ​ថា អគ្គិភ័យ ​​​ឆាបឆេះ ព្រះរាជ​ដំណាក់​ព្រះមហាក្សត្រ​នៅ​សៀមរាប

មហាជន ​ភ្ញាក់​ផ្អើល​ ពេល​ឮ​ថា អគ្គិភ័យ ​​​ឆាបឆេះ ព្រះរាជ​ដំណាក់​ព្រះមហាក្សត្រ​នៅ​សៀមរាប នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ មហាជន បានធ្វើការចែករំលែកព្រោងព្រាត ក្រោយពីទទួលបានដំណឹងថា ព្រះរាជដំណាក់ព្រះមហាក្សត្រនៅសៀមរាប កំពុងត្រូវបានភ្លើងឆេះសន្ធោសន្ធៅនោះ។ ជាក់ស្ដែង រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម ខៀវ កាញារីទ្ធ បានស៊ែរផុសមួយរបស់គណនីហ្វេសប៊ុកឈ្មោះ «Zuzana Sok» ដោយផុសនោះ បានសរសេរជូនដំណឹងយ៉ាងខ្លីនៅម៉ោង១០និង៥៩នាទី ថា «ព្រះរាជដំណាក់ព្រះមហាក្សត្រនៅសៀមរាប កំពុងឆេះសន្ធោសន្ធៅណាស់នៅពេលនេះ កូនចៅសូមបន់ដល់តេជ:បារមីស្វ័យឆ័ត្រ វត្ថុស័ក្កសិទ្ឋលើទឹកដីមហារអង្គរប្រទានភ្លៀងឲ្យខ្លាំងមក។ ក្រោយមក គណនីហ្វេសប៊ុកខាងលើនេះ បានប្រាប់នៅក្នុងខំមិននៅវេលាម៉ោង១១និង៣២នាទីថា អគ្គិភ័យបានរលត់វិញហើយ។ តែ ​រហូតមកដល់ពេលនេះ ​ឃើញមានការចែករំលែកព័ត៌មាននេះ ព្រោងព្រាត ខណៈអ្នកលេងបណ្ដាញសង្គម បានត្រឹមបង្ហាញការសោកស្ដាយ និង​បួងសួង​ឲ្យ​ឆាប់រលត់ទៅវិញនោះ។ ជុំវិញករណីនេះ បើការសរសេររៀបរាប់ខាងលើថា ជាការឆេះ ព្រះរាជដំណាក់ព្រះមហាក្សត្រ។ តែ បើតាម​គេហទំព័រដើមអំពិល បានផ្សាយមុនពេលរលត់ថា «នៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យមួយ បានឆាបឆេះទីតាំង មួយកន្លែង ក្បែរព្រះរាជដំណាក់ព្រះមហាក្សត្រនៅសៀមរាប។ ខណៈពេលនេះសមត្ថកិច្ច និងមន្រ្តីជំនាញ កំពុងសហការពន្លត់។»៕

អានបន្ត

ទេពី និងប្ដីកំពុងឈរមើលខ្លួនឈរកាច់រាង ស្រាប់តែ ចាន់ កែវនិមល ពោលពាក្យថា រស់ជាខ្លួនឯង…

និយាយ​ដល់​ឈ្មោះ​ពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដី​ប្រកប​ដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។ សមត្ថភាព​ដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ រស់នៅ​យ៉ាង​មានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។ អ្នកនាង ចាន់ កែវនិមល និង​លោក សូវ៉ាត សីលា បាន​រៀបការ​ជាមួយគ្នា​រហូតមកដល់​ពេលនេះ រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយមាន​កូន២នាក់ ជា​ដំណក់​ឈាម​រួមគ្នា​។ កូនទី១ ឈ្មោះទេពី មានអាយុ១១ឆ្នាំ ខណៈកូនទី២ ឈ្មោះចេស្ដា ទើបនឹងកើតកាលចុងខែធ្នូ ឆ្នាំ២០២២។ ស្របពេលកំពុងសាងគ្រួសារយ៉ាងមាន​សុភមង្គល​ ស្រាប់តែនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបថត១សន្លឹក ហើយពោលពាក្យទាំងអស់សំណើចថា «រស់ជាខ្លួនឯង តែមិនអាចរស់នៅម្នាក់ឯង ព្រោះប្តីនិងកូនៗកំពុងឈរមើលម៉ាក់កាច់រាង ទេពី និងប៉ាប៉ា សាំហើយ តែត្រូវបង្វឹកចេស្តាអោយចូលធីម១ទៀត​»៕​

អានបន្ត

ជួប​ជាមួយ​ តារាចម្រៀង ឆាយ វីរៈយុទ្ធ ម្ដងនេះ, នី រតនា ទម្លាយ​គ្មាន​សល់​ពី​ដួងចិត្ត​របស់​ខ្លួន​ថា…

ឆាយ វីរៈយុទ្ធ ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងប្រុស ដែលមានតុងសំឡេងស្រែកខ្ពស់ ហើយបទចម្រៀងរបស់តារាប្រុសរូបនេះ ភាគច្រើន សុទ្ធសឹងតែជាប្រភេទ​បទ​មនោសញ្ចេតនា​ស្នេហា​ឈឺចាប់ច្រើនជាងបទបែបសើចសប្បាយរីករាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូបនេះ ​បាន​​​រៀប​អាពាហ៍ពិពាហ៍​​​បញ្ចប់​ភាព​នៅ​លីវ​ ជាមួយ​​​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្ត​កំពង់ចាម អ្នកស្រី សែ ចាន់ឌី កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។ បច្ចុប្បន្ន មានកូនស្រីម្នាក់ជាចំណងដៃ។ ដោយឡែក នី រតនា ជាម្ចាស់ពាន ​Cambodian idol រដូវកាលទី១ ហើយបច្ចុប្បន្នជាតារាចម្រៀងរបស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដ៏​មាន​ប្រជាប្រិយ​មួយ​រូប ដែល​កំពុង​ជោគជ័យ​ខ្លាំង​លើ​មុខជំនួញផងដែរ។ តារា​ចម្រៀងរូបនេះ​ ​បាន​រៀប​អាពាហ៍ពិពាហ៍ ​ជាមួយ ​ភរិយា ហេង សុវណ្ណ​ភក្តិ​ណា ជា​កូនស្រី​អ្នកជំនួញ​ស្ដុកស្ដម្ភ ​ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​បច្ចុប្បន្ន​ មាន​កូន​ស្រី​ម្នាក់​ជា​ចំណងដៃ ផងដែរ។ ដោយឡែក ថ្មីៗនេះ តារាចម្រៀង នី រតនា បានជួបជាមួយ តារាចម្រៀង ឆាយ វីរៈយុទ្ធ ទើបលោកទម្លាយពីដួងចិត្តរបស់ខ្លួនគ្មានសល់តែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតជាមួយ តារាចម្រៀង ឆាយ វីរៈយុទ្ធ, នី រតនា…

អានបន្ត

ប៉ះ​សេក​សាន់, ពេជ្រ សម្បត្តិ ​ដាក់​ទក់​សាច់ ​ដល់​ប៉ះ ខៅ​ភូ​ សន្លប់​ឈឹង ​ក្រោក​ឡើង​អស់​ធ្មេញ​២ ​រួច​និយាយ​ថា…(មាន​វីដេអូ)

និយាយ​ដល់​ឈ្មោះ​កីឡាករ​ពេជ្រ សម្បត្តិ ប្រិយមិត្ត​អ្នក​តាមដាន​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​ច្បាស់​ជា​ដឹង​រួច​មក​ហើយ​ថា រូបគេ​ជា​កីឡាករ ​ដែល​មាន​ស្មារតី​ប្រយុទ្ធ ​ក្លាហាន និង​មិន​ញញើត​ដៃ​គូ​ឡើយ។ ជាក់ស្ដែង ក្នុងការប្រកួតជាមួយកីឡាករ សេក សាន់​ កន្លងមក រូបគេ បានវាយកីឡាថៃរូបនេះ ឡើង​សុស​សាច់តែម្ដង បើ​ទោះ​ឈ្នះ​ត្រឹមពិន្ទុក៏ដោយចុះ។ ដល់ពេលប៉ះកីឡាករ ខៅភូ (ឡាវ) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣វិញ រូបគេចាប់ផ្ដើមចង់ខូចជើងក្រោមតាំងពីទឹកទី១ ដល់ទី៣ ត្រូវកីឡាករឡាវរូបនេះ ទាក់មួយជើងសន្លប់ស្ដូក។ ក្រោយដឹងខ្លួនពីការសន្លប់ ពេជ្រ សម្បត្តិ បានប្រាប់ថាមិនអីទេ តែបាក់ធ្មេញអស់ចំនួន២។ នៅពេលនោះ គេសួរថា មកពីយើងដើរចូល ឬជើងគេលឿនពេក ស្រាប់តែពេជ្រ សម្បត្តិ ឆ្លើយថា យើងដើរចូល ប៉ុន្តែអត់ដឹងថា ចូលអី។ គួរ​បញ្ជាក់​ថា មុន​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ខាងលើ, ពេជ្រ សម្បត្តិ ​​អាយុ​១៩​ឆ្នាំ កម្ពស់​១.៦៥​ម៉ែត្រ ទម្ងន់​៦០​គីឡូក្រាម​ មាន​ស្រុក​កំណើត​នៅ​ភូមិ​​កណ្តាល ឃុំ ពោធិ៍​​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ មាន​បទ​ពិសោធ​​ប្រកួត​លើ​សង្វៀន​៤២​ដង ក្នុង​នោះ​ឈ្នះ​៣២​ដង ចាញ់​៧​ដង និង​ស្មើ​៤​ដង ហើយ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២២​ដង។ រូបជា​កូន​សិស្ស​របស់​លោក​គ្រូ ពេជ្រ…

អានបន្ត