និយាយដល់ឈ្មោះស្រីស្អាត ឡុង ម៉ានីន ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបរួចមកហើយថា នាង មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្ន ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង ប្រេនWoW ដោយទទួលបង្កើតប្រេនគ្រប់មុខ។ កាលពីចុងឆ្នាំ២០២២ អ្នកមេម៉ាយកូន១រូបស្រស់ ឡុង ម៉ានីន ( long Manin ) បានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀង ថុល សុភិទិ យ៉ាងភ្ញាក់ផ្អើល ក្រោយជួបឧបសគ្គមួយចំនួន ដោយត្រូវប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ឃើញថា ពួកគេមិនសក្ដិសមនឹងគ្នានោះ។ ទោះយ៉ាងណា ពួកគេ បានប្រកាសត្រូវគ្នាវិញ ក្នុងឱកាសឆ្លងឆ្នាំថ្មីកន្លងទៅនេះ។ រំលឹកដល់រឿងអតីតកាល, មុនពេល ស្រីស្អាតរូបនេះ ប្រកាសបែកគ្នា៣ថ្ងៃនោះ, នាង បានបង្ហោះវីដេអូនៅក្នុង TIkTok ដោយប្រាប់ថា ផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ ជាមួយគ្នានោះ អ្នកមេម៉ាយរូបនេះ បានអរគុណភាពក្រ ដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ក្នុងនោះ ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ និយាយពី តារាចម្រៀង ថុល សុភិទិ វិញ មុននឹងបានអ្នកនាង ឡុង…
អានបន្តDay: March 13, 2023
អាណិតណាស់! សុវណ្ណ រិទ្ធី ថើបកូន, អ្នកនាង មាស សុជាតា ជូតទឹកភ្នែក , ម្នាក់ៗលើកឡើងថា…(មានវីដេអូ)
មួយរយៈចុងក្រោយនេះ លោក សុវណ្ណ រិទ្ធី ឧស្សាហ៍ទៅលេងកូនរបស់ខ្លួនដោយផ្ទាល់ខ្លាំងណាស់ ហើយរាល់ពេលមើលទៅទឹកមុខរបស់អ្នកនាង មាស សុជាតា ហាក់នៅអាឡោះអាល័យ ស្រឡាញ់ចំពោះអតីតស្វាមីរបស់ខ្លួនដដែល។ ជាក់ស្ដែង ថ្មីៗនេះ លោក សុវណ្ណ រិទ្ធី បានបង្ហោះវីដេអូមួយក្នុងគណនីទុកតុករបស់ខ្លួន ដោយក្នុងវីដេអូនោះ លោក បានឱនថើបកូននៅក្នុងឡាន ខណៈអតីតភរិយានៅក្នុងឡានដែរនោះ បានញីភ្នែករបស់ខ្លួន មើលទៅគួរឲ្យអាណិតខ្លាំងណាស់។ ដោយឡែក សំឡេងដែលលោកសុវណ្ណ រិទ្ធី ប្រើក្នុងវីដេអូនោះវិញ កាន់តែគួរឲ្យស្រណោះថែមទៀត ព្រោះបានពោលពាក្យយ៉ាងស្រទន់ អមដោយភ្លេងដ៏កម្សត់ថា «មិនថាជួប មិនថាបែក អូនសូមឲ្យស្នេហាយើង ជាអន្សាវរីយ៍ដ៏ផ្អែមល្ហែម»។ ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមទីកតុក បានចូលទៅខំមិនស្រដៀងៗគ្នាថា «បើអាចយើងផ្ដល់ឱកាសអោយគ្នាទៅវិញទៅមកគឺល្អខ្លាំងណាស់ភាពកក់ក្ដៅសម្រាប់កូន, មើលទៅប្អូនស្រីគាត់នៅស្រលាញ់បង, ចង់អោយបងទាំង២ត្រូវគ្នាវិញ ប្តីប្រពន្ធណាក៏ចេះខុសដែរ , ជុំគ្នាវិញទៅអូន ល្អទាំងសងខាងពិសេសអាណិតកូន, មានអារម្មណ៍ថាអាណិតប្រពន្ធគាត់, ជួបជុំគ្នាវិញបង គោរពស្រលាញ់បងទាំងពីរ ។ ដៃគូរជីវិតណាក៏ធ្លាប់ខុសឆ្គងលើគ្នាដែរ ។ ដើម្បីសេចក្តីសុខកូនៗពេលធំៗ»៕
អានបន្តអនាគតភរិយាមើលថែកូនខ្លួនដូចកូនបង្កើត, លោក ឌួង ឆាយ រវល់ប៉ុណ្ណា ក៏ឆ្លៀតជូនកូនទៅសាលា រៀន ហើយនិយាយថា…
ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា ក្រោយពីផ្ដាច់ចំណងជាប្ដីប្រពន្ធជាផ្លូវការជាមួយគ្នាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០នោះ, លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណក់ឈាមរួមគ្នា។ កូនប្រុសស្រីទាំង៣នាក់នេះ ទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។ ដោយសារតែកូនទាំង៣នាក់នេះ, កន្លងមក លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ឧស្សាហ៍មានជ,,ម្លោះពាក្យសម្ដីជាមួយគ្នាខ្លាំងណាស់។ ក្នុងចំណោមបញ្ហាទាំងនោះ ក៏មានការពាក់ព័ន្ធទៅនឹងសាលាកូនរៀនផងដែរ ក្រោយពីសិទ្ធិអំណាចមេបាត្រូវធ្លាក់លើអ្នកនាង ដេត ម៉ាលីណានោះ។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ លោក ឌួង ឆាយ បាននាំកូនរបស់លោក២នាក់ចូលរៀនសាលាNorthbridge International Cambodiaវិញហើយ ខណៈអនាគតភរិយារបស់លោក បានដើរតួនាទីយ៉ាងល្អ មើលថែកូនរបស់លោកទាំង២ ពិសេសអូនភឺលដូចកូនបង្កើតអញ្ចឹង ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរជារឿយៗ។ ជាក់ស្ដែង ពេលកូនស្រីចូលរៀនដំបូង លោក ឌួង ឆាយ…
អានបន្តមុនទុកយូរ! កាមេរ៉ាមែន ថយក្រោយធ្លាក់ពីលើឆាក គូម៉ា បន្តច្រៀងធ្វើព្រងើយ, ក្រោយល្បីរឿងនេះ លោកបកស្រាយថា…(មានវីដេអូ)
នៅក្នុងការប្រគំតន្ត្រីមួយ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ពេលតារាចម្រៀង គូម៉ា កំពុងបកស្រាយបទចម្រៀង ស្រាប់តែកាមេរ៉ាមែន ថយក្រោយធ្លាក់ពីលើឆាក បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង និងផ្ទុះការវែកញែកជាច្រើន។ អ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការរិះគន់ទៅលើតារាចម្រៀងគូម៉ា ដែលមិនព្រមបញ្ឈប់សកម្មភាពច្រៀងរបស់ខ្លួន ដើម្បីទៅជួយ កាមេរ៉ាមែន បែរជាបន្តច្រៀងធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង។ ក្រោយពីមានការរិះគន់ជាច្រើននោះ តារាចម្រៀងសំឡេងផ្អែមរូបនេះ បានចេញវីដេអូ ធ្វើការបកស្រាយថា «នៅពេល ដែលខ្ញុំបានឃើញបងប្អូនរិះគន់មកកាន់រូប ខ្ញុំបែបនេះ ទើបឲ្យខ្ញុំសប្បាយចិត្តរីករាយខ្លាំងមែនទែនព្រោះតែមតិរបស់ពួកគាត់ គឺបានបង្កប់ដោយក្ដីស្រឡាញ់ ភាពចង់ជួយ នៅពេលដែលក្រុមការងារធ្លាក់នៅក្នុងស្ថានភាពបែបនេះ»។ លោកបានបន្ថែមទៀតថា «នៅក្នុងការប្រគុំតន្រ្ដីកាលពីយប់មិញនេះពេល ដែលក្រុមការងារធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍របស់ខ្ញុំច្របូកច្របល់ខ្លាំងមែនទែន ប៉ុន្ដែនៅពេលដែលគាត់ធ្លាក់ពីលើឆាកភ្លាមមានបងប្អូនក្រុមការងារពួកគាត់ស្ទុះមកជួយលើកគាត់ភ្លាមតែម្ដង ហើយការប្រគុំតន្រ្ដីកាលពីយប់មិញ ជាការប្រគុំតន្រ្ដីផ្សាយផ្ទាល់ចឹងក្រុមការងារក៏គាត់ឲ្យជាសញ្ញាបន្ដការច្រើនតទៅទៀត»៕
អានបន្ត