មួយរយៈចុងក្រោយនេះ តារាចម្រៀង ថុល សុភិទិ ហាក់មិនសប្បាយចិត្តនោះឡើយ ដោយសារតែមានគេគិតមិនល្អលើរូបលោកនោះ។ ទោះយ៉ាងណា គ្រាន់តែទទួលបានការលើកទឹកចិត្តពីសង្សារភ្លាម ធ្វើឲ្យលោកមានកម្លាំងព្រើសតែម្ដង។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោកបានបង្ហោះរូបថត១សន្លឹកស្ថិតក្នុងទឹកមុខសោកសៅ ហើយដាក់Captionថា «ប្រសិនបើអ្នកសើច ពិភពលោកនឹងសើចជាមួយអ្នក ប៉ុន្តែប្រសិនបើអ្នកយំ អ្នកនឹងយំម្នាក់ឯង»។ ក្រោយមក ពេលទទួលបានពាក្យលើកទឹកចិត្តពីសង្សារនោះ លោកក៏ប្រាប់វិញថា «ពេលពិបាកចិត្ត អោយតែបានមនុស្សខ្លួនស្រលាញ់ និយាយលើកទឹកចិត្ត គ្រប់យ៉ាងនឹងប្រែជាល្អមកវិញ»។ បន្ថែមលើនេះ នៅថ្ងៃខួបកំណើតរបស់ ថុល សុភិទិ នោះ សង្សាររបស់លោក អ្នកនាង ឡុង ម៉ានីន បានជូនពរយ៉ាងពិសេស ជាមួយនឹងការលើកទឹកចិត្តថា «រីករាយថ្ងៃកំណើតណាបងសំឡាញ់ថុល សុភិទិ-Thol SoPhitik 15/3/2023 ជូនពរបងអោយមានសុខភាពល្អ សំណាងល្អ និងមានហ្វេនស្រឡាញ់គាំទ្រកាន់តែច្រើនLove u bby កន្លងមកបងធ្វើបានល្អហើយ បងត្រូវតស៊ូទៅមុខទៀតណាអ្នកណាគេគិតមិនល្អលើបងបែបមិច អូនមិនដឹងទេសំខាន់បងល្អសំរាប់អូនរហូតមក»។ ជាការឆ្លើយបត ភិទិ ស៊ែរផុសនេះ ហើយបានបញ្ជាក់ថា «បងស្រឡាញ់អូន»៕
អានបន្តDay: March 14, 2023
គ្មានកូននៅខ្មែរ បានក្មួយយោង! ខួបកំណើតពូម៉ៅ, ក្មួយឃើញពាក់នាឡិកាដដែល ក៏ទិញអាថ្មីឲ្យ ហើយនិយាយបែបនេះថា…
ចំណងស្នេហ៍របស់ពូម៉ៅ និងអ្នកស្រី ទ្រី ដាណា មុនលែងលះគ្នាបន្សល់ទុកនូវកូនប្រុសម្នាក់ ហើយពេលនេះ បើទោះគ្មានវត្តមានរបស់កូនប្រុសតែម្នាក់គត់នៅក្បែរខ្លួនក៏ដោយ ក៏ពូម៉ៅ នៅតែទទួលបានការយកចិត្តទុកដាក់ពីក្មួយប្រុសដែរ។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ពូម៉ៅ បានភ្លេចថ្ងៃខួបកំណើតរបស់ខ្លួនទៅហើយ តែបានក្មួយប្រុសចងចាំ ក៏ទិញនាឡិកាឲ្យ១គ្រឿងជាការលើកទឹកចិត្ត ដោយសារតែឃើញអ៊ំ ពាក់របស់ដដែលៗ មិនព្រមធ្វើការផ្លាស់ប្ដូរនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតក្មួយយកនាឡិកាឲ្យនៅថ្ងៃទី១៤ ខែមីនា, ពូម៉ៅ បានពោលពាក្យថា «ភ្លេចថ្ងៃខួបខ្លួនឯងអរគុណក្មួយសម្រាប់កាដូរ។ ក្មួយថា ឃើញអ៊ំពាក់នាឡិកាដដែលៗដូរថ្មីអោយលោកអ៊ំមួយ ក្មួយដឹងថា លោកអ៊ំមិនមែនជាមនុស្សសម្ភារៈ និយមទេ តែនេះទឹកចិត្តក្មួយត្រូវទទួល ។ អរគុណក្មួយជូនពរក្មួយ មាន សុខភាពល្អ រៀនពូកែ សម្រេចក្តីប្រាថ្នា»៕
អានបន្តជាតិណាស់! ដល់ថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំ គង់ ចាន់ស្រីមុំ ភ្ញាក់ដូចខ្មោច៧ថ្ងៃ ព្រោះតែ…
គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា ចូលចិត្តធ្វើអ្វីបំពេញសេចក្ដីសុខខ្លួនឯង មិនខ្វល់ពីសម្ដីអ្នកដទៃនិយាយបែបណានោះឡើយ ដូចជាការស្លៀកពាក់បែបស៊ិចស៊ី, ការតុបតែងខ្លួនប្លែកៗ ជាដើមនោះ ហើយចំណុចនេះ នាងក៏ធ្លាប់លើកឡើងផងដែរ។ អ្នកនាង គង់ ចាន់ស្រីមុំ និង លោកគឹម សីហា បានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ប៉ុន្ដែមុនសម្រេចចិត្តដឹកដៃគ្នាចូលរោងការ តារាប្រុសស្រី២ដួងនេះ បានទាក់ទងមើលចិត្តថ្លើមគ្នាដល់ទៅ៩ឆ្នាំឯណោះ។ ដូច្នេះពួកគេស្គាល់គ្នារយៈពេល១៦ ឆ្នាំហើយ។ បច្ចុប្បន្ន ពួកគេ មានកូនស្រីម្នាក់ជាដំណាក់ឈាមរួមគ្នា ឈ្មោះម៉ូម៉ូ។ ទោះយ៉ាងណា ដល់ថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំ ពួកគេរវល់ការងារពេករហូតភ្លេចឈឹងតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹកនៅយប់ថ្ងៃទី១៤ ខែមីនា, គង់ ចាន់ស្រីមុំ បានរៀបរាប់ថា «Happy anniversary 7th my everything នេះបានថើបពិតៗ មានជាតិម៉ង love រឿងសម្តែងទុកមួយឡែកសិន ពីរនាក់ប្តីប្រពន្ធរវល់រហូតដល់ភ្លេចថ្ងៃ anniversary ខ្លួនឯង ទាល់តែភ្ញៀវមកទិញតែគុជហើយភ្ញៀវជូនពរ ទើបដឹងថា anniversary 7ឆ្នាំ ភ្ញាក់ដូចខ្មោច7ថ្ងៃ ជូនពរអោយបងស្រលាញ់អូនរហូតដល់ចាស់កោងខ្នង និង sweet បែបនេះរហូត…
អានបន្តកុំអស់សង្ឃឹម! កញ្ញា រ៉ុន សុភី ពីកុមារីនៅលើគំនរសំរាម ក្លាយទៅជាបុគ្គលិកការិយាល័យធ្វើការនៅអូស្ត្រាលី…(មានវីដេអូ)
វាសនាមនុស្សម្នាក់ៗ មើលមិនឃើញនោះទេ កុំអស់សង្ឃឹមឲ្យសោះ ព្រោះ មិនប្រាកដថា បច្ចុប្បន្នកាលយើងលំបាក ក្រីក្រ អនាគតកាលយើងនៅបែបនេះទៀត នោះទេ ដរាបណា យើងមានការតស៊ូ មានគោលដៅជីវិតច្បាស់លាស់ មានចំណេះដឹងនោះ។ ជាក់ស្ដែង កញ្ញា រ៉ុន សុភី ពីកុមារីនៅលើគំនរសំរាម ទៅជាបុគ្គលិកការិយាល័យធ្វើការនៅអូស្ត្រាលី ក្រោយបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាននៅ Trinity College និងថ្នាក់បរិញ្ញាបត្រនៅ University of amoxil coupons Melbourne ក្នុងឆ្នាំ ២០២២។ កញ្ញា រ៉ុន សុភី អតីតកុមារីរើសអេតចាយលើគំនរសំរាមស្ទឹងមានជ័យ បាននិងកំពុងបំពេញការងារនៅសាលារៀនឯកជនមួយក្នុងប្រទេសអូស្ដ្រាលី មុនពេលវិលមកកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក ស្កុត នីសុន។ គួរបញ្ជាក់ថា បច្ចុប្បន្ន កញ្ញា រ៉ុន សុភី មានអាយុ២៦ឆ្នាំ ស្ថិតក្នុងគ្រួសារ ដែលមានបងប្អូន ៧ នាក់ ដោយនាងជាកូនទី២ ហើយឪពុកម្ដាយមិនមានលទ្ធភាពអ្វីធំដុំក្នុងការប្រកបរបរចិញ្ចឹមជីវិត តែមានការជួយជ្រោមជ្រែងពីកូនៗ ជាពិសេសកញ្ញាផ្ទាល់ ដែលខិតខំបំពេញការងារដើម្បីការចាយវាយខ្លួនឯងផង និងផ្ញើមកគ្រួសារផងនោះ៕
អានបន្តច្បាស់ហើយ! អូនណាណា ថា ពាក្យ«ខ្មែរធ្វើបាន» សរសេរស្រះ«ែ»បញ្ច្រាស ពេលនេះដឹងការពិត (មានវីដេអូ)
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយកុមារី ណាណា បានលើកជាសំណួរទៅកាន់ក្រសួងពាក់ព័ន្ធ ឲ្យជួយបកស្រាយពាក្យ«ខ្មែរធ្វើបាន» នៅក្រុងព្រះសីហនុ ជាការសរសរបាលី ឬជាកំហុសបច្ចេកទេស។ កុមារី ណាណា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អូនណាណា Oun Nana» បានលើកឡើងដូច្នេះថា «ជាដំបូង អូនសូមគោរពជម្រាបសួរ និងសូមគោរពជម្រាបដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ ជាទីគោរព។ កាលពីថ្ងៃទី07 និង ទី08 ខែមីនា ឆ្នាំ2023 កន្លងទៅនេះ រូបអូនផ្ទាល់ បានធ្វើដំណើរទៅលេង ក្រុងព្រះសីហនុ រួចក៏បានប្រទះឃើញគេសរសេរពាក្យស្លោកថា «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្ច្រាស។ រូបអូនក៏ដូចជាអ្នកគាំទ្រក្នុងផេករបស់អូនជាច្រើន ពិតជាចង់សុំការជួយណែរនាំពន្យល់ពីខាងក្រសួងដែលពាក់ព័ន្ធ ថាតើនេះជាអក្សរបាលីឬក៏មកពីបញ្ហាខុសបច្ចេកទេស? អាស្រ័យដូចបានរៀបរាប់ខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ…
អានបន្តយល់យ៉ាងណា? អូនណាណា សុំការពន្យល់ពីក្រសួងពាក់ព័ន្ធ ចំពោះពាក្យ«ខ្មែរធ្វើបាន» សរសេរស្រះ«ែ»បញ្ច្រាស ពិសេសថែមទាំង…
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយកុមារី ណាណា បានលើកជាសំណួរទៅកាន់ក្រសួងពាក់ព័ន្ធឲ្យជួយបកស្រាយពាក្យ«ខ្មែរធ្វើបាន» នៅក្រុងព្រះសីហនុ ជាការសរសរបាលី ឬជាកំហុសបច្ចេកទេស។ កុមារី ណាណា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អូនណាណា Oun Nana» បានលើកឡើងដូច្នេះថា «ជាដំបូង អូនសូមគោរពជម្រាបសួរ និងសូមគោរពជម្រាបដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ ជាទីគោរព។ កាលពីថ្ងៃទី07 និង ទី08 ខែមីនា ឆ្នាំ2023 កន្លងទៅនេះ រូបអូនផ្ទាល់ បានធ្វើដំណើរទៅលេង ក្រុងព្រះសីហនុ រួចក៏បានប្រទះឃើញគេសរសេរពាក្យស្លោកថា «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្ច្រាស។ រូបអូនក៏ដូចជាអ្នកគាំទ្រក្នុងផេករបស់អូនជាច្រើន ពិតជាចង់សុំការជួយណែរនាំពន្យល់ពីខាងក្រសួងដែលពាក់ព័ន្ធ ថាតើនេះជាអក្សរបាលីឬក៏មកពីបញ្ហាខុសបច្ចេកទេស? អាស្រ័យដូចបានរៀបរាប់ខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ មេត្តាជួយណែរនាំដល់អូន…
អានបន្តល្បីពាក្យជនទី៣ ពេក គ្រាន់តែនិយាយភ្លាម គេចាប់អារម្មណ៍ព្រាត ម្ចាស់ហាងV Shop ប្រកាសថា…(មានវីដេអូ)
គេសង្កេតឃើញថា ក្រោយពីរងព្យុះភ្លៀងជាច្រើននោះ ស្នេហារបស់លោក ប៊ុន ផាក ដែលមហាជន ហៅថាជាជនទី៣ និងម្ចាស់ហាងV Shop កញ្ញា ស៊ាន ធារី កាន់តែល្អប្រសើរ។ តែពួកគេ ផ្អែមល្ហែមតែក្នុងជីវិតឯកជន មិនសូវបង្ហាញឲ្យគេឃើញនៅតាមបណ្ដាញសង្គមដូចមុនឡើយ។ ទោះយ៉ាងណាក៏នៅតែមានអ្នកលេងបណ្ដាញសង្គម មិនពេញចិត្តនឹងសេចក្ដីស្នេហារបស់ពួកគេដដែល។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កញ្ញា ស៊ាន ធារី បានបង្ហោះវីដេអូ ដោយប្រាប់ពីការលក់ពាក្យ «ជនទី៣» នេះចោល ដល់ចាស់បាក់ធ្មេញក៏ខ្លួនឈប់និយាយពាក្យនេះដែរ៕
អានបន្តប្រុសៗមិនទាន់មានប្រពន្ធស្ដាប់សិន! ក្រោយបានLove Riyaធ្វើជាប្រពន្ធ, លោក ហេង គីមហៀង ចេញសារដាស់តឿន (មានវីដេអូ)
ក្រោយចូលរោងការតាមប្រពៃណីជាមួយអ្នកនាង Love Riya កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១រហូតមានដំណក់ឈាមរួមគ្នារួចមក, លោក ហេង គីមហៀង តែងតែដើរតួនាទីជាស្វាមីដ៏ល្អ ទោះធ្លាប់សាងកំហុសតិចតួចក៏ដោយចុះ។ ជាក់ស្ដែងនៅថ្ងៃនេះ លោក ហេង គីមហៀង បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ខ្លួន បង្ហោះសារដូច្នេះថា « សាវា លួចលាក់ ក្បត់ចិត្តប្រពន្ធកូន គឺខ្ញុំគ្មានទេ ខ្ញុំមានតែ ចិត្តស្មោះត្រង់ លួងលោម មើលថែ និងការពារ ចំពោះគ្រួសារតែប៉ុណ្ណោះ សេចក្ដីសុខរបស់គ្រួសារគឺផ្ដើមចេញពីយើងផ្ទាល់តែម្ដង(ព្រោះយើងជាប្ដី) បើយើងមិនទាន់យល់ពាក្យថា ប្ដីត្រូវធ្វើខ្លួនបែបណាទេ ចូរកុំទាន់យកប្រពន្ធ កុំអោយយកគេមកលំបាកជាមួយនឹងយើង #សារដាស់តឿនដល់ប្រុសៗមួយចំនួន»៕
អានបន្តសួ វិចិត្រ ថា បងសម្លឹងមើលតែមុខអូនឮ មិនបានមើលអីផ្សេងទេ ស្រាប់តែហ្វេនៗចូលខំមិនព្រាតថា…
តាំងពីក្លាយជាម្ចាស់ពាន កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ សួ វិចិត្រ បានឧស្សាហ៍បង្ហោះរូបថតជាមួយស្រីស្អាតមួយចំនួន ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាបន្តបន្ទាប់។ ទោះយ៉ាងណា គេមិនដឹងថា នារីរូបណា ជាម្ចាស់បេះដូងរបស់តារាចម្រៀងរូបនេះ ពិតប្រាកដឡើយ ខណៈ ដែលរូបលោកខ្លួនឯងក៏មិនប្រកាសឲ្យជាក់លាក់ដែរនោះ។ ជាក់ស្ដែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ លោកបានបង្ហោះរូបថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ហើយពោលពាក្យគួរឲ្យអស់សំណើចថា «បងសម្លឹងមើលតែមុខអូនទេ មិនបានមើលអីផ្សេងទេ! @Vy NaTT»។ ដោយឃើញបែបនេះ ហ្វេនៗចូលខំមិនព្រាតថា «មើលទៅឆាប់ចូលតួ, មុខកាមេរ៉ាអញ្ចឹងហើយ, ឃើញស្រីស្អាតនៅកំបូលព្រឹកមិញ, ស្មានចែអំបិលម្ទេស, ទុកឲ្យខ្ញុំមើលជំនួស, សមគ្នាណាស់, ជឿទៅឆាប់ចប់, ប្រពន្ធមែនប្រូ, ដូចមែនទែនអាយដល»៕
អានបន្តថាអីចេះខុស! ល្បីថា លោក សុវណ្ណ រិទ្ធី និងអតីតភរិយា អាចត្រូវគ្នាវិញ ស្រាប់តែ សាមីខ្លួន តបវិញថា…(មានវីដេអូ)
មួយរយៈចុងក្រោយនេះ លោក សុវណ្ណ រិទ្ធី ឧស្សាហ៍ទៅលេងកូនរបស់ខ្លួនដោយផ្ទាល់ខ្លាំងណាស់ ហើយរាល់ពេលមើលទៅទឹកមុខរបស់អ្នកនាង មាស សុជាតា ហាក់នៅអាឡោះអាល័យ ស្រឡាញ់ចំពោះអតីតស្វាមីរបស់ខ្លួនដដែល។ ជាក់ស្ដែង ថ្មីៗនេះ លោក សុវណ្ណ រិទ្ធី បានបង្ហោះវីដេអូមួយក្នុងគណនីទុកតុករបស់ខ្លួន ដោយក្នុងវីដេអូនោះ លោក បានឱនថើបកូននៅក្នុងឡាន ខណៈអតីតភរិយានៅក្នុងឡានដែរនោះ បានញីភ្នែករបស់ខ្លួន មើលទៅគួរឲ្យអាណិតខ្លាំងណាស់។ ដោយឡែក សំឡេងដែលលោកសុវណ្ណ រិទ្ធី ប្រើក្នុងវីដេអូនោះវិញ កាន់តែគួរឲ្យស្រណោះថែមទៀត ព្រោះបានពោលពាក្យយ៉ាងស្រទន់ អមដោយភ្លេងដ៏កម្សត់ថា «មិនថាជួប មិនថាបែក អូនសូមឲ្យស្នេហាយើង ជាអន្សាវរីយ៍ដ៏ផ្អែមល្ហែម»។ ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមទីកតុក បានចូលទៅខំមិនស្រដៀងៗគ្នាថា «បើអាចយើងផ្ដល់ឱកាសអោយគ្នាទៅវិញទៅមកគឺល្អខ្លាំងណាស់ភាពកក់ក្ដៅសម្រាប់កូន, មើលទៅប្អូនស្រីគាត់នៅស្រលាញ់បង, ចង់អោយបងទាំង២ត្រូវគ្នាវិញ ប្តីប្រពន្ធណាក៏ចេះខុសដែរ , ជុំគ្នាវិញទៅអូន ល្អទាំងសងខាងពិសេសអាណិតកូន, មានអារម្មណ៍ថាអាណិតប្រពន្ធគាត់, ជួបជុំគ្នាវិញបង គោរពស្រលាញ់បងទាំងពីរ ។ ដៃគូរជីវិតណាក៏ធ្លាប់ខុសឆ្គងលើគ្នាដែរ ។ ដើម្បីសេចក្តីសុខកូនៗពេលធំៗ»។ ទោះយ៉ាងណាការបំពេញតួនាទីរបស់លោក សុវណ្ណ រិទ្ធី ក្នុងនាមជាឪពុកដ៏ល្អ នេះ បែរជាត្រូវវ៉េបសាយមួយចំនួនតូច លើកដាក់គិតដោយចិត្តឯងថា ពួកគេទាំង២អាចត្រូវគ្នាវិញ ទើបអ្នកនាង មាស…
អានបន្ត