proscar sale content

សុខៗ! ចែដាណាប្រាប់ពីអារម្មណ៍ពេលនៅជិត សេង មង្គល ថាពីមុនជាអ្នកដទៃ តែឥលូវពួកយើង…(មានវីដេអូ)

រឿងរ៉ាវ របស់អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាបន្តបន្ទាប់ តាំងពីអ្នកស្រី បានបង្ហាញវត្តមានជាមួយនឹងBAរូបនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ តាំងពីវត្តមានរបស់លោក សេង មង្គល ក្នុងនាមជាBAចូលមកក្នុងជីវិតរបស់អ្នកស្រី ទ្រី ដាណា រួចមក បានធ្វើឲ្យជីវិត​ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ហាក់​ស្រស់បំព្រង​ឡើង ហើយ​អ្នកស្រី តែងតែទទួលបានវត្ថុ​អនុស្សាវរីយ៍ រួមនឹងបាច់ផ្កា នៅថ្ងៃពិសេស ពីBAរូបនេះ មិនដាច់នោះឡើយ។ ទោះយ៉ាណា អ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់ថា មិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ​ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។ ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកសេង មង្គល ដើម្បីជាការបង្ហាញផលិតផលថ្មី អមដោយសាររៀបរាប់ពីទំនាក់ទំនងរបស់ពួកគេថា «រយៈពេល១ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ពី​មុន​ជា​អ្នកដទៃ តែ​ឥលូវ​ពួក​យើង​នៅតែ​ជា​អ្នក​ដទៃ​ដដែល…

អានបន្ត

ព្រឹកមិញ ​រដ្ឋមន្ត្រី​ធំ​ៗ​ត្រូវ​មាត់​សម្ដេច​តេជោ ​ព្រោះ​តែ​រឿង​មួយ​នេះ ​ញញឹម​លែង​សម (មានវីដេអូ)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិត​ទទួល​សញ្ញា​បត្រ​ទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យបៀលប្រាយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គមពិសេសភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។ សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាជធានីភ្នំពេញ ពីមុនមានអគារខ្ពស់ត្រឹមមួយអគារ…

អានបន្ត

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព​ ស្រី​អូន​ ហើយ​ផ្ដាំផ្ញើ​ថា…(មានវីដេអូ)

បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ (រងគ្រោះដោយ​ពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ​ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា​ ឆ្នាំ២០២២កន្លងទៅ​)​ នៅថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០២៣នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី​ សៀង​ ស្រីអូន​ អាយុ២២ឆ្នាំ​ ដែលបានទទួលមរណភាព​ កាលពីវេលា​ម៉ោង​ ៤ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។ ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអ្នកម្តាយមនុស្សធម៌​ មានក្តីក្តុកក្តួល​ រន្ធត់ចិត្តក្រៃលែង​ និងតែងតែយកចិត្តទុកដាក់គិតគូរ​ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកេីតហេតុដំបូង​ ជួយសង្គ្រោះបន្ទាន់​ ព្យាបាល​ ថែទាំ​ លេីកទឹកចិត្ត​ នឹកសង្ឃឹមថានឹងបានជាសះស្បេីយឡេីងវិញ​ ប៉ុន្តែជាអកុសលការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាល់ម៉ែត​ ក៏ដូចជា​ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ បានព្យាយាមជួយសង្គ្រោះ​អស់​ពី​សមត្ថភាព​ហេីយ នៅតែមិនអាចយកឈ្នះចង្កូមមច្ចុរាជបានឡេីយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​…

អានបន្ត

យុត្តិធម៌​ត្រូវតែមាន! មុន​ផុត​សង្ខារ, ​ស្រី​អូន បាន​បន្សល់​ទុក​នូវ​ពាក្យ​ផ្ដាំផ្ញើ​ស្វាមី​លើក​ចុងក្រោយ ​ថា…

សូម​រំលឹក​ឡើង​វិញ​ថា ស្ដ្រីម្នាក់ ដែលរំលូ–តគ–ភ៌ស្លា–ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រា–កនៅគ្លីនិកដើមអង្គ្រ–ងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោ–គវិ-និច្ឆ័-យមានកូនស្លា–ប់ក្នុងស្បូ–នអាយុ១៨សប្តា–ហ៍។ ក្រុ-មគ្រូ-ពេ-ទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លី-និ-កដើមអង្គ្រ-ងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិ-កដដែលម្ដងទៀត ដោយរោ–គសញ្ញាឈឺពោះខ្លាំងនៅផ្នែ–កខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អា–តស្បូ–នឡើងវិញ តែដោយអាការៈធ្ង–ន់ធ្ងរ គ្លីនិ-ក-ក៏បានបញ្ជូ-នស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ជុំវិញករណីដ៏រសើបនេះ ក្រសួងសុខាភិបាល បានសម្រេចបិទ គ្លីនិកខាងលើ ជាផ្លូវការ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយស្ថានភាព ក៏បានប្រសើរជាងមុន។ មិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ…

អានបន្ត

អ្នក​លេង​បណ្ដាញ​សង្គម​ថៃ ទាមទារ​ឲ្យ Thiagoលុប​សាក់«ម៉ឺយថៃ»ចេញ​ពីខ្នងមុនផ្សព្វផ្សាយ«គុនខ្មែរ» ស្រាប់​តែ​លោក ឌួង ឆាយ ប្រកាស​ថា…

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា ​កាលពី​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កីឡាករ​ជើងខ្លាំង​ ធឿន ធារ៉ា​ បាន​ប៉ះ​ជើង​ខ្លាំង​ម្នាក់​ទៀត គឺ​កីឡាករ ធីអាហ្គោ (Thiago) មកពី Brazil (ប្រេស៊ីល) ហើយ​ នៅក្នុងការប្រកួតនោះ ​ធឿន ធារ៉ា ប្រើ​ពេល​​​៤​ទឹក ​​​ផ្តួល​កីឡាករ​ប្រេស៊ីល​​រូបនេះ ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​ IPCC Kun Khmer។ តាមរយៈ​វីដេអូ​នៃ​ការ​ប្រកួត​នេះ អ្នក​លេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​កីឡាករ ធឿន ធារ៉ា និង បាន​សម្ដែង​ក្ដី​អាណិត​ជា​ពន់​ពេក​ចំពោះ​កីឡាករ ​ Thiago។ លើស​ពី​នេះ ពេល Thiagoបាន​មក​ដើរ​លេង​ដល់​ មុខ​ព្រះបរមរាជវាំង ​ស្រាប់តែ​ ​ ប្រជាពលរដ្ឋខ្មែរជាច្រើនាក់ សម្តែងក្តីរីករាយ​ ព្រមទំាងបានថតរូបជាមួយកីឡាករជនជាតិ Brazil ម្នាក់នេះទៀតផង។ តាម​រយៈ​ការ​គាំទ្រ​​នេះ, Thiago បាន​ផ្ញើ​ទឹក​ចិត្ត​ក្ដី​ស្រឡាញ់​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ចង់​ឲ្យ​រូប​គេ ក្លាយ​ជា​ផ្នែក​មួយ​នៅ​កម្ពុជា ​ទៀត​ផង។ បន្ថែមលើនេះ​ Thiago ​ ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ»…

អានបន្ត

ច្បាស់ហើយ! តាម​ពិត​ស្ត្រី ដែល​ពេទ្យ​ឯកជន ​កាយ​យក​ស-ព​ទា-រក ​ដោយ​ទាំង​ពោះវៀន​ មិន​មែន​ផុត​ដង្ហើម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ទេ ព្រោះ​ថា…(មានវីដេអូ)

ប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្ត្រី ដែលពេទ្យឯកជន កា-យយកស-ពទា-រកក្នុងផ្ទៃ ដោយទាំងពោះវៀន នោះ បានទទួលមរណភាពហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះអស់ពីសមត្ថភាពនោះ។ យោងតាមគណនីហ្វេសប៊ុកឆ្មោះ «Seyha Sem» បានបញ្ជាក់ដូច្នេះថា «សេចក្ដី​ជូនដំណឹង​ ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង​ ធ្វើការធ្វេសប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណភាព​ កាលពី វេលា​ម៉ោង​ ០២ និង​ ១០នាទី​ រំលង​អាធ្រាត្រ​យប់មិញ​ ១៦​ មីនា​ ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ ពី​សមត្ថភាព​ហើយ​ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុក​ជុំគីរី​ ខេត្ត​កំពត​»។ ទោះយ៉ាងណា បើតាម លោកសាស្ត្រាចារ្យ ឡឹម តារា បានបញ្ជាក់ថា ស្ត្រីខាងលើនេះ មិនមែនទទួលមរភាពនៅមន្ទីរពេទ្យកាល់ម៉ែតនោះឡើយ ពោលគឺបានបានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត។ លោកសាស្ត្រាចារ្យ…

អានបន្ត

លាទាំងអាល័យ! ម្ដាយ​បង្កើត​ ស្រី​អូន រៀបរាប់​ពី​អាការៈ​កូនស្រី មុន​ទទួល​មរណភាព ហើយ​ថា កាល​ទៅ​ថៃ ពេទ្យ​ប្រាប់​ថា ​ឲ្យ​រង់​ចាំ…​(មានវីដេអូ)

សូម​រំលឹក​ឡើង​វិញ​ថា ស្ដ្រីម្នាក់ ដែលរំលូ–តគ–ភ៌ស្លា–ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រា–កនៅគ្លីនិកដើមអង្គ្រ–ងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោ–គវិ-និច្ឆ័-យមានកូនស្លា–ប់ក្នុងស្បូ–នអាយុ១៨សប្តា–ហ៍។ ក្រុ-មគ្រូ-ពេ-ទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លី-និ-កដើមអង្គ្រ-ងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិ-កដដែលម្ដងទៀត ដោយរោ–គសញ្ញាឈឺពោះខ្លាំងនៅផ្នែ–កខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អា–តស្បូ–នឡើងវិញ តែដោយអាការៈធ្ង–ន់ធ្ងរ គ្លីនិ-ក-ក៏បានបញ្ជូ-នស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ជុំវិញករណីដ៏រសើបនេះ ក្រសួងសុខាភិបាល បានសម្រេចបិទ គ្លីនិកខាងលើ ជាផ្លូវការ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយស្ថានភាព ក៏បានប្រសើរជាងមុន។ មិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ…

អានបន្ត

ជជែកគ្នាបែកផ្សែង! មាន​គេ​ថា យឹម តាស្រង់ គ្មាន​ថ្ងៃ​បោះបង់ តន់ ចន្ទសីម៉ា ដោយសារ​ស្ត្រី​ចាស់​ចឹង​ទេ ស្រាប់តែ​ម៉ាក់​អ៊ីអ៊ី​តបវិញ​ថា…(មានវីដេអូ)

​កាលពីពេលថ្មីៗកន្លងទៅនេះ ឧកញ៉ា យឹម តាស្រង់ បានបង្ហោះរូបថតជាមួយនារីម្នាក់ បែរខ្នង ហើយប្រាប់ថា «សម្លឹងឆ្ងាយ ឈានជើងដើរទៅមុខដោយថាមពល» ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះ មានការ​ចូលរួម​អបអរសាទរ​ជាច្រើនផងដែរ។ តាមរយៈរូបថត១សន្លឹកនាពេលនោះ គេឃើញអ្នកលេងបណ្ដាញសង្គមទីកតុកជាច្រើន បានមើលរាងពីក្រោយស្គាល់ ហើយដឹងយ៉ាងច្បាស់ថា ជាម្ដាយរបស់ អ៊ីអ៊ី តែម្ដង។ ជាក់ស្ដែង ពួកគេ បានលើកឡើងដូចៗគ្នាថា «ម៉ាក់អ៊ីអ៊ី, ១០០ភាគរយម៉ាក់អ៊ីអ៊ី»។ ដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ អ៊ីអ៊ី បានបង្ហោះរូបថត១សន្លឹកជាមួយឧកញ៉ា យឹម តាស្រង់ ហើយពោលពាក្យថា «អូយយ៉ូយ មុខដូចគ្នាម្លេះ មុខដូចប៉ានឹងកូន»។ ការផុសនេះ ម៉ាក់អ៊ីអ៊ី ក៏បានសែរដែរ ហើយក៏មានមតិមួយលើកឡើងថា «បើចែឯងស្រឡាញ់គាត់មុននឹងមកដល់ស្រុកខ្មែរបាត់ទៅហើយ រឿងអីកូនចែមិនដូចមុខគាត់»។ ជាការឆ្លើយតប ម៉ាក់អ៊ីអ៊ី បានបញ្ជាក់ថា «យឺ ប្អូន! មនុស្សម្នាក់ៗគេមានសិទ្ធិរៀងៗខ្លួន ដូច ដែលប្អូនកំពុងប្រើសិទ្ធិ និងជីវិតរបស់ប្អូនដូចគ្នា ប្អូនរៀនបើកចិត្តអោយគេប្រើសិទ្ធិ និងជីវិតរបស់គេខ្លះទៅ»។ ដោយឡែក ខំមិនមួយទៀត បានលើកឡើងថា «​យឹម…

អានបន្ត

ពេទ្យខំអស់សមត្ថភាពហើយ! ក្រោយ​វិវ-ឌ្ឍ​ទៅ​កាន់​សភាព​ធ្ង-ន់ធ្ង-រខ្លាំង ពេលនេះ ស្រីអូន លា​ចាកលោក​ចោល​ប្ដី និង​កូន​ហើយ ខណៈកូនបានត្រឹមតែ…

នេះជាដំណឹងដ៏សោកសៅ ខណៈអ្នកជំងឺ ស្ត្រី ដែលពេទ្យឯកជន កា-យយកស-ពទា-រកក្នុងផ្ទៃដោយទាំងពោះវៀន នោះ បានទទួលមរណភាពហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ធ្វើឲ្យក្រុមគ្រួសារ និងអ្នកលេងបណ្ដាញសង្គម មានការសោកស្ដាយជាពន់ពេក។ មុននឹងបាត់បង់ជីវិត លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេ-ទ្យកា-ល់ម៉ែ–ត បានប្រាប់ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ​​ថា ស្ថានភាពរបស់អ្នកជំ-ងឺ (ស្ត្រីដែលពេទ្យឯកជន កា-យយកស-ពទា-រកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍ-ន៍ទៅកាន់តែធ្ងន់ធ្ង-រ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទា-ន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេ-ទ្យកាល់ម៉ែ-ត។ លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំ-ងឺមានកា-រវិវឌ្ឍន៍ធ្លា-ក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈ-មជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបា-កធ្ង-ន់ធ្ង-រ និងបានបានធ្វើឱ្យស្ថា-នភា-ពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូ-នទៅបន្ទប់សង្គ្រោះបន្ទា-ន់ជាលើកទី-បី» ។ ទោះសា្ថនភាពអ្នកជំ-ងឺមិនសូវល្អ តែគ្រូពេ–ទ្យនៅតែបន្ដខិ-តខំឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យមានស្ថានភាពនឹងនរ តែលទ្ធផលយ៉ាងណា រង់ចាំតាមដានបន្ថែមទៀត ខណៈដែលសរីរាង្គទាំងអស់របស់អ្នកជំងឺ មានស្ថានភាពចុះខ្សោយខ្លាំង។ លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា «តាំងពីអ្នកជំងឺត្រលប់មកពីថៃ បន្ដមកព្យាបាលនៅមន្ទីរពេ-ទ្យកាល់ម៉ែ-ត គ្រូពេទ្យបានបញ្ជូលឈា-ម៥ដងហើយជូនដល់គាត់ ដោយសារតែការផលិតគ្រា–ប់ឈា–មរបស់អ្នកជំ-ងឺមិនបានគ្រប់គ្រាន់ ។នេះជាផ-លលំបាក ដោយសារតែអស់ពោះវៀ–ន ថ្លើ–មខ្សោ–យ ការរលា–កជាប្រចាំ ចឹងការផលិតគ្រា–ប់ឈា–មរបស់ខួ–រឆ្អឹ–ងខ្ន–ងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថា-នភាពទូទៅរបស់អ្នកជំងឺខ្សោ–យចុះជាលំដា–ប់» ។ អ-គ្គនា-យ-ករងមន្ទីរពេ-ទ្យកា-ល់ម៉ែ–តរូបនេះ…

អានបន្ត