thebeecheshotel.co.uk diflucan content

មើលពេលណា អាណិតពេលនោះ! គេបែកបាក់គ្រួសារ ឆ្មបសុខទុក្ខយ៉ាងណាហើយ? មុនផុត​សង្ខារ ស្រីអូន ផ្ដាំ​ផ្ញើ​ថា…(មានវីដេអូ)

មរណភាព​របស់​ ស្ត្រី​ឈ្មោះ សឿន ស្រីអូន អាយុ​២២ឆ្នាំ កាលពី​ទៀបភ្លឺថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​រឿង​ដ៏​រំជួលចិត្ត​សម្រាប់​មហាជន​ទូទាំង​ប្រទេស ពិសេស​ ពេល​បាន​ឃើញ​ វីដេអូ​ពេល​នាង​នៅ​មាន​ជីវិត​ជួប​ជុំ​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ និង​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​ផុត​រលត់​នោះ។ កាល​ស្ត្រី​ខាង​លើ​នៅ​មាន​ជីវិត​នោះ​ លោក​ ស៊ន សុភក្រ្ត និពន្ធ​នាយក សារព័ត៌មាន​ហ្វ្រេសញូស៍​ បាន​បង្ហោះ​វីដេអូ ​សកម្មភាព​ស្រី​អូន​ រួម​នឹង​កូន, ប្ដី បង្ហាញ​ស្នាម​ថើប​លើក​ទឹកចិត្ត​នាង ​មើលទៅ ពិត​ជា​អាណិត​ ខ្លោចចិត្ត​ខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយវីដេអូ កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ស៊ន សុភ័ក្ត្រ បានរៀបរាប់ថា «មើលពេលណា អាណិតគាត់ពេលនោះ! ច្បាប់គួរតែត្រូវបានអនុវត្តចំពោះការធ្វេសប្រហែស ពីសំណាក់គ្រូពេទ្យស្ទើរ​ចំណេះ និងជំនាញបែបនេះ! រហូតមកដល់ពេលនេះ ស្រ្តីរងគ្រោះ មិនទាន់អាចហូបចំណីតាមមាត់នៅឡើយទេ ដោយត្រូវបញ្ចូលសារធាតុចិញ្ចឹមតាមសសៃឈាមនៅឡើយ! ខ្ញុំសង្ឃឹមថា គាត់អាចវិលមករកសភាពដូចដើមវិញចុះ បើទោះក្តីសង្ឃឹមមានតិចក៏ដោយនោះ! សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​រោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍!…

អានបន្ត

ប៉ះគ្នាហើយ! ល្បី​ពាក្យ អ្នកក្រ បាយ​រួច​ស្រមៃ​ឃើញ​កន្លែង​គេង ស្រាប់តែ លោក ផែង វណ្ណៈ ដេក​លើ​ឡាន​ទំនើប ហើយ​ពោលពាក្យ​ថា…(មាន​វីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ Quoteមួយរបស់ទំព័រហ្វេសប៊ុក Business Cambodia ដែលភ្ជាប់ជាមួយរូបថតរបស់លោក សំ កុសល ស្ថាបនិក ស្ថាប័នខាងលើ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បង្ហាញការមិនពេញចិត្ត ធ្វើការវែកញែកព្រោងព្រាត។ Quoteនោះ បានសរសេរថា «អ្នកក្រហូបបាយរួចស្រមៃឃើញកន្លែងគេងហើយ មនុស្សគ្មានគោលដៅ សៅរ៍ អាទិត្យ ដេកលក់ស្រួលណាស់»។ Quoteនេះហើយ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ក្នុងចំណោមអ្នកប្រតិកម្មនោះ ក៏មានលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានស្ក្រីនសតQuoteខាងលើ ហើយគូសញ្ញាខ្វែង រួចបង្ហាញទស្សនៈរបស់ខ្លួនថា «មានបានតិចតួច​មើលងាយ​អ្នកក្រ​ម្ល៉េះ​ហា​ ? ​លោកឯង​សល់​ប៉ុន្មាន​ពាន់លានហើយ​ ? បងប្អូន​យល់យ៉ាង​ណាដែរ​ចំពោះ​ ទ្រឹស្ដី​របស់​ ម្នាក់​នេះ​ ? ខ្ញុំ​អោយសូន្យ»។ បន្ថែមលើនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានបង្ហោះរូបថតរបស់ខ្លួនកំពុងសម្រាកលើឡានទំនើប ហើយដាក់ផ្លែថា «ក្រក៏ក្រទៅ​ហូបបាយថ្ងៃត្រង់​ហើយ​សម្រាក​មួយភ្លែតសិន​ដើម្បី​សុខភាព​ បើអត់ដេកដូចគ្រូ​ជោគជ័យ​ខ្លះថា​ ប្រយ័ត្នស្លា-ប់ចោលការងារ​ចោលលុយ​ ។ មានសុខភាព​ល្អ ទើបមានអ្វីៗគ្រប់បែបយ៉ាង»។ រហូតមកដល់ពេលនេះ…

អានបន្ត

ធ្វើ​ការ​ឲ្យ​លោក​ជំទាវ​ហ៊ុន ម៉ាណា ជាង​១០ឆ្នាំ, ហ៊ិន ចាន់នីរ័ត្នមើល​រូប​ថត​១​សន្លឹក​នេះ បែរ​ជា​ចង់​ស្រក់​ទឹក​ភ្នែក ទៅវិញ (មានវីដេអូ)

ពិធី​ការិនី​រូប​ស្រស់​សម្ដី​ចា,,ក់​ទឹក​មិន​លិច​ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថ្វីត្បិតតែ​ ពេលនេះ​ នាង​កាន់​តែ​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី​ តែ​បើ​និយាយ​ពី​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​ នៅ​រក្សា​សន្ទុះ​បាន​ដូចដើម។ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានប្រកួតFreshieជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០០៧ ហើយបានបម្រើការងារជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍​បាយ័ន របស់​លោកជំទាវ ហ៊ុន ម៉ាណា គិតរហូតមកដល់ពេលនេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ហ៊ិន ចាន់នីរ័ត្ន រួម​នឹង​សល្បករ សិល្បការិនី​ជាច្រើន​ទៀត បានចូលរួមក្នុងពិធីសម្ភោធ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឱកាសនោះ ស្រីស្អាត ហ៊ិន ចាន់នីរ័ត្ន ក៏បានថតរូប​​អនុស្សាវរីយ៍​ជាមួយ​លោក ជំទាវ ហ៊ុន ម៉ាណា ដែល​ជាមេរបស់ខ្លួនផងដែរ។ ក្រោយមកនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាងបានបង្ហោះរូបថត១សន្លឹក ដែលថតជាមួយមេរបស់ខ្លួន ហើយ​សម្លឹង​មើល​រូបនោះ នាងបែរជាចង់យំទៅវិញ។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកជាមួយលោកជំទាវ…

អានបន្ត