fahrzeug-otto.de zovirax content

លា​រហូត​ហើយ! ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​​​ចូលរួម​ជូន​ដំណើរ​​​​លើក​ចុងក្រោយ​, ប្ដី​ស្រី​អូន រៀបរាប់ថា​…(មានវីដេអូ)

មរណភាព​របស់​ ស្ត្រី​ឈ្មោះ សឿន ស្រីអូន អាយុ​២២ឆ្នាំ កាលពី​ទៀបភ្លឺថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​រឿង​ដ៏​រំជួលចិត្ត​សម្រាប់​មហាជន​ទូទាំង​ប្រទេស ពិសេស​ ពេល​បាន​ឃើញ​ វីដេអូ​ពេល​នាង​នៅ​មាន​ជីវិត​ជួប​ជុំ​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ និង​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​ផុត​រលត់​នោះ។ កាលនៅមានជីវិតនោះ, ស្រីអូន បានចូលសម្រាក នៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លា–ប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺតាំងពីពេលនោះមក។ តាំង​ពី​ពេល​នោះ​ ករណីរបស់ស្រីអូន បានក្លាយជារឿងដ៏រំជើបរំជួលទូទាំងប្រទេស ហើយថ្នាក់​ដឹក​នាំ​ក៏បានយកចិត្តទុកដាក់ផ្ដល់ថវិកាជាបន្តបន្ទាប់ រហូតដល់ក្រោយនាងបាត់បង់ជីវិតទៅហើយនោះ ក៏នៅតែយកចិត្តទុកដាក់ដដែល។ ជាក់ស្ដែង ក្រៅ​ពី​ការ​ឧបត្ថម្ភ​​ថវិកា​ជា​បន្តបន្ទាប់​ពេល​ស្ត្រី​ដ៏​កម្សត់​ខាង​លើ​នៅ​មាន​ជីវិត​ហើយ​នោះ , ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថែម​ទាំង​ចំណាយ​ពេល​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​ជូន​ដំណើរ​ស្រីអូន លើកចុងក្រោយ ដោយ​ផ្ទាល់ថែមទៀតផង។ ឆ្លើយតប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ, ប្ដីរបស់ស្រីអូន នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹក ហើយ​ធ្វើការ​ថ្លែង​អំណរគុណ​ថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនឯកឧត្តមអ៊ំ ហោ ណាំហុង ដែលបានអញ្ជើញមកដោយផ្ទាល់ ដើម្បីជូនដំណើរភរិយាខ្ញុំបាទជាលើកចុងក្រោយ​ ក៏ដូចជាមានប្រសាសន៍ ណែនាំលើកទឹកចិត្តដល់រូបខ្ញុំបាទ។ សូមជម្រាបផងដែរថា ថវិកា ដែលឯកឧត្តមអ៊ំបានជួយនាពេលកន្លងមកមានចំនួន(៤០លានរៀល)និង(15000$) ខ្ញុំបាទដំណាងឱ្យក្រុមគ្រួសារ…

អានបន្ត

ស្មាតលេងមួយក្បាច់ Peypey Dy មួមៅទាំងយប់ លើកជាសំណួរថា ពេលខ្ញុំដើរ camera…(មានវីដេអូ)

នៅថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន​ស្មាត បានរៀបចំព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣​​​ គឺកម្មវិធីPleng Music Awards 2023 ​​​ ​នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) PH Grand Hall ដោយ មាន ការ ប្រគល់ពានរង្វាន់សរុបចំនួន ១៤ ពាន រួម ជាមួយ ការ សម្ដែង ពិសេសៗជា ច្រើន ពី សិល្បករ សិល្បការីគ្រប់ជំនាន់។ គេសង្កេតឃើញថា ឈុត ដើរ លើកម្រាលព្រំ ពណ៌ក្រហម របស់អ្នកចូលរួម កម្មវិធី ពានរង្វាន់ តន្រ្តីធំបំផុត ប្រចាំប្រទេសកម្ពុជា PMA 2023 សុទ្ធតែ ស្រស់ស្អាត និង ទាក់ទាញ មើលទៅពិតជាត្រជាក់ភ្នែក ប្លែកអារម្មណ៍ខ្លាំងណាស់។ ក្នុងចំណោមអ្នកចូលរួមជាច្រើននោះ ក៏មានតារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស…

អានបន្ត

ចូលរួមត្រេកអរ! ប៉ាៗ និង ម៉ាក់ៗ ដាយនូស័រ បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​ទទួល​បាន​ពាន​រង្វាន់​រហូត​ដល់​ទៅ…

នៅថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន​ស្មាត បានរៀបចំព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣​​​ គឺកម្មវិធីPleng Music Awards 2023 ​​​ ​នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) PH Grand Hall ដោយ មាន ការ ប្រគល់ពានរង្វាន់សរុបចំនួន ១៤ ពាន រួម ជាមួយ ការ សម្ដែង ពិសេសៗជា ច្រើន ពី សិល្បករ សិល្បការីគ្រប់ជំនាន់។ គេសង្កេតឃើញថា ឈុត ដើរ លើកម្រាលព្រំ ពណ៌ក្រហម របស់អ្នកចូលរួម កម្មវិធី ពានរង្វាន់ តន្រ្តីធំបំផុត ប្រចាំប្រទេសកម្ពុជា PMA 2023 សុទ្ធតែ ស្រស់ស្អាត និង ទាក់ទាញ មើលទៅពិតជាត្រជាក់ភ្នែក ប្លែកអារម្មណ៍ខ្លាំងណាស់។ ក្នុងចំណោមអ្នកចូលរួមជាច្រើននោះ ក៏មានតារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស…

អានបន្ត

ក្រោយ​ស្រី​អូន​ ផុត​រលត់​សង្ខារ ដោយសារ​ឆ្មប​ស្ទើរភ្លើង, ប្ដី​របស់​នាង បង្ហោះ​សារ​លើក​ដំបូង​ថា…

កាលពីថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០២៣ កន្លងទៅនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី​ សៀង​ ស្រីអូន​ អាយុ២២ឆ្នាំ​ ដែលបានទទួលមរណភាព​ កាលពីវេលា​ម៉ោង​ ៤ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត។ ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអ្នកម្តាយមនុស្សធម៌​ មានក្តីក្តុកក្តួល​ រន្ធត់ចិត្តក្រៃលែង​ និងតែងតែយកចិត្តទុកដាក់គិតគូរ​ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកើតហេតុដំបូង​ ជួយសង្គ្រោះបន្ទាន់​ ព្យាបាល​ ថែទាំ​ លើកទឹកចិត្ត​ នឹកសង្ឃឹមថានឹងបានជា​សះស្បើយ​ឡើងវិញ​ ប៉ុន្តែជាអកុសលការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាល់ម៉ែត​ ក៏ដូចជា​ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ បានព្យាយាមជួយសង្គ្រោះ​អស់​ពី​សមត្ថភាព​ហើយ នៅតែមិនអាចយកឈ្នះចង្កូមមច្ចុរាជបានឡើយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូម​ឧទ្ទិស​បួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព​ សៀង​ ស្រីអូន​ បានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ​…

អានបន្ត

គិតមិនដល់! បែក​ពី​ចឹក ឡេង មួយ​រយៈ ដេននី ក្វាន់ បង្ហាញ​មុខ​បុរស​សង្ហា​ម្នាក់ ហើយ​បញ្ជាក់​ច្បាស់​ៗថា…

ដេ​ន​នី ក្វាន់ ជា​អតីត​តារា​សម្ដែង​មួយ​រូប ដែល​និយម​ស្លៀកពាក់​បែក​ស៊ិ​,,ច​ស៊ី ទទួល​ការ​រង​ការ​រិះ​,,​គន់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផ្អាក​សកម្មភាព​សម្ដែង​របស់​នាង​រយៈពេល​១​ឆ្នាំ​ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា ដេ​ន​នី ក្វាន់ មិន​បារម្ភ​ពី​ជីវភាព​នោះ​ឡើយ ដោយ​នាង​ចាប់ផ្ដើម​ប្រកប​របរ​រកស៊ី​លក់​តាម​អន​ឡាញ​ ហើយ​ការងារ​របស់​នាង​​ទៀត​សោត ​ចេះតែ​ដាក់ចុះ​ដុះ​ឡើង​ រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ពង្រីក​មុខ​របរ​ថែម។ បន្ថែម​លើ​នេះ ពេល​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ដេ​ន​នី ក្វាន់ បាន​សកម្ម​នឹង​ការងារ​មនុស្សធម៌ ព្រមទាំង​ស្លៀកពាក់​រម្យទម ធ្វើ​ឲ្យ​មហាជន កែប្រែ​ពី​ការ​មិន​ចូលចិត្ត មក​ចូលចិត្ត​នាង រហូតដល់​ធ្វើ​ឲ្យ​នាង​មាន​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ជាង​១​លាន​ឯណោះ​រហូត​មក​ដល់ពេលនេះ។ ងាក​មក​ស្នេហា​វិញ ដេ​ន​នី ក្វាន់ ធ្លាប់​បរាជ័យ​ជាមួយ​លោក មករា ថៅកែ​កា​រ៉ា​ស់​ឡាន ហើយក៏​សាង​ស្នេហ៍​ថ្មី​ជាមួយ​ចឹក ឡេង រហូត​ទទួល​បាន​ដំណក់​ឈា,,ម​រួមគ្នា​។ ដេ​ន​នី ក្វាន់ បានធ្វើការ​សម្រាលកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅនេះ​។ ​ ទោះយ៉ាងណាក្រោយមានដំណក់ឈាមរួមគ្នា និងសាងភាពផ្អែមល្ហែមជាមួយចឹកឡេង បានមួយរយៈ ដេននី ក្វាន់ ក៏ប្រកាសក្លាយជាSingle Momយ៉ាងភ្ញាក់ផ្អើល។ បច្ចុប្បន្ន ​​​ដេននី ក្វាន់ មានកូនស្រីសរុប២នាក់ហើយ ​ក្នុងនោះ ល្អហួសមានអាយុជាង១០ឆ្នាំទៅហើយ។ ក្រោយក្លាយជាSingle Mom ស្រាប់តែនៅថ្ងៃទី២៥ ខែកុម្ភៈ…

អានបន្ត

ក្រោយ​បង្ហាញ​ទំនាក់ទំនងជាមួយគ្នាថ្ងៃមុន,​ ទ្រី ដាណា ​ សេង មង្គល គ្រង​ឈុត​​បុរាណ​មើល​ទៅ​សម​គ្នា​ណាស់ តែ​ទាស់​ត្រង់​ថា…(មាន​វីដេអូ)

ទីបំផុត ​អ្នកស្រី ទ្រី ដាណា ​ និង លោក​សេង មង្គល ​បាន​គ្រង​ឈុត​នេះ​ជាមួយ​គ្នា​ហើយ រហូតមានការលើកឡើងថា…(មានវីដេអូ)​ រឿងរ៉ាវ របស់អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាបន្តបន្ទាប់ តាំងពីអ្នកស្រី បានបង្ហាញវត្តមានជាមួយនឹងBAរូបនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ តាំងពីវត្តមានរបស់លោក សេង មង្គល ក្នុងនាមជាBAចូលមកក្នុងជីវិតរបស់អ្នកស្រី ទ្រី ដាណា រួចមក បានធ្វើឲ្យជីវិត​ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ហាក់​ស្រស់បំព្រង​ឡើង ហើយ​អ្នកស្រី តែងតែទទួលបានវត្ថុ​អនុស្សាវរីយ៍ រួមនឹងបាច់ផ្កា នៅថ្ងៃពិសេស ពីBAរូបនេះ មិនដាច់នោះឡើយ។ ទោះយ៉ាណា អ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់ថា មិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ​ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។ ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ…

អានបន្ត