លោកអ្នកទំនងជា បានជ្រាបរួចមកហើយនូវព័ត៌មានដ៏រន្ធ,.ត់មួយ ពាក់ព័ន្ធនឹងមន្ត្រីយោធាម្នាក់ឈ្មោះ ជា អូន អាយុ២៦ឆ្នាំ បានដកកាំ..ភ្លើ..ងខ្លីបា…ញ់ស.ម្លា.ប់ ប្រពន្ធស្លា…ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី១០ ខែមិថុនា ២០២២ ស្ថិតនៅទល់មុខ ហ្ការ៉ាស់សាំងកាល់តិច ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ ជ.ន.ល្មើ.សត្រូវបានសមត្ថកិច្ចចា.ប់ខ្លួនយកទៅសាកសួរនាំ។
បើតាមសេចក្តីរាយការណ៍ ក្រោយបា..ញ់សម្លា..ប់ប្រពន្ធរបស់ខ្លួនក្នុងបន្ទប់គេងរួចមកជនស.ង្ស័.យមានបំណងបា..ញ់ស..ម្លា..ប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះ ហើយមុនបញ្ចប់ជីវិតភរិយានេះ បុរសជាប្ដី ក៏បានបង្ហោះសារ និងវីដេអូ ពីដើមចមនៃរឿងនេះផងដែរ។
បុរសជាមន្ត្រីយោធាខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ជា អូន សន្តិភាព» បានបង្ហោះសារនៅម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ដូច្នេះថា «ខ្ញុំមិនមែនមនុស្សអវិជ្ជាទេ តែដោយសារបំ.ពានកុហ.កក្ប.ត់ៗសា.ហា.វខ្លាំងពេកនឹកស្មានមិនដល់ ខ្ញុំហ៊ានធ្វើខ្ញុំគិតហើយគិតទៀត1 ខែមុននឹងខ្ញុំធ្វើខ្ញុំប្រាប់ហើយប្រាប់ទៀត តែអ្នកមើលងាយខ្ញុំខ្ញុំមិនចង់ទេ តែអ្នកឯងនៅតែបង្ខំខ្ញុំ ខុសហើយនៅខ្លាំងទៀតដោយសារបុរសម្នាក់អ្នកបំ,ផ្លាញអនាគតគ្រួសារតូចនេះ»។
ក្រោយមកនៅម៉ោង២និង០៧នាទី បុរសខាងលើ បានបង្ហោះវីដេអូ, រូបថតជាមួយភរិយា និងកូន អមដោយការរៀបរាប់ភ្ជាប់ជាមួយស្ទីកឃ័រទឹកភ្នែកថា «ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក
ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំ.ពានខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំ
កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន»។
ដោយឡែកម្ដាយជន,រង,គ្រោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះ បានបង្ហោះសារយ៉ាងរំជួលចិត្តពាក់ព័ន្ធនឹងការបាត់បង់កូន ជាមួយនឹងការបួងសួងអមដោយស្ទីកឃ័រទឹកភ្នែកថា «កូនស្រីខ្ញុំលាខ្ញុំរហូតហើយសូមវិញ្ញាណក្ខន្ធកូនទៅកាន់សុគតិភព បើមានជាតិក្រោយពិតសូមអោយកូនអាយុវែង និងជួបមនុស្សល្អ កុំជួបមនុស្សអគតិដូចជាតិនេះទៀតណាកូនម្ដាយ»៕