គ្រាន់​តែ​ច្រៀង​មិន​ពីរោះ​ មនុស្ស​មួយ​ចំនួន​​សើច​ចំអក, សុខ កញ្ញា ទ្រាំ​មិន​បាន ​ចេញ​សារ​ប្រាប់​អ្នក​រិះ,គន់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤កំពុងដំណើរការជ្រើសរើសបេក្ខជន បេក្ខនារី យ៉ាង​សស្រាក់សស្រាំ​នោះ ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានយកវីដេអូរបស់បេក្ខនារីម្នាក់ ឈ្មោះសុខ កញ្ញា ច្រៀងបទ «Shape of You» ប្រឡងកម្មវិធីនេះ កាលពីរដូវកាលទី៣ មកបង្ហោះឡើងវិញ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការចាប់អារម្មណ៍នេះផងដែរ មានមតិភាគច្រើន បានរិះ,គន់បែបជាន់ពន្លិច, សើចចំអក, មើលងាយ ទៅលើបេក្ខនារីរូបនេះ ធ្វើឲ្យដឹងដល់សាមីខ្លួន ទ្រាំមិនបាន ចេញសារអំពាវនាវដល់បងប្អូន អ្នកលេងបណ្ដាញសង្គម បញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា សុខ កញ្ញា អតីតបេក្ខនារីកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ បានបង្ហោះសារយ៉ាងវែអអន្លាយ កាលពីថ្ងៃទី១០ ខែមិថុនា ដូច្នេះថា សូម​គោរព ​និង​ជម្រាបសួរ​ដល់​ពុក​ម៉ែ​បងប្អូន​ជាទីគោរព ​និង​ជាទី​រាប់អាន នាង​ខ្ញុំ​សូម​មក​បកស្រាយ​ទាក់ទង​នៅ​ វីដេអូ​មួយ​នេះ ដែល​ជា​វីដេអូ របស់ខ្ញុំ​ផ្ទាល់ ទាក់ទង​នឹង​ការ​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol Season3 កាលពី​ឆ្នាំ​២០១៨ កន្លងផុតទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​មកនេះ ​គឺ​សូម​សំណូមពរ​ឲ្យ​អ្នកមួយ​ចំនួន​មេត្តា​ឈប់​ផុស​សើចចំអក ឬ​ខ​មិន​ពាក្យ​មិន​សមរម្យ នៅ​តាម​បណ្ដា page ហ្វេ​ស​ប៊ុ​ក​នានា ឬ​ការ​ស៊ែរ​(​ចែករំលែក​) ពី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ទៅកាន់​ហ្វេ​ស​ប៊ុ​ក​មួយទៀត ដែលជា​ការបំបាក់​ទឹកចិត្ត​នឹង​ការ​មើល​ងាយ​ដល់​រូបនាង​ខ្ញុំ ទាំង​ដែល​វា​កន្លងផុតទៅ​យូ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​មនុស្ស​ចំនួន​បែរជា​មានបំណង​ចង់​លេងសើច ទាំង​ដែល​មិន​យល់​ពី​អារម្មណ៍​ខ្ញុំ​ទៅវិញ ខ្ញុំ​ច្រៀង​មិន​ពីរោះ សម្រស់​ខ្ញុំ​មិន​ស្អាត តែ​យ៉ាងណា​អ្នកមួយ​ចំនួន​ក៏​មិនគួរ​និយាយ​ពាក្យ​មិន​សមរម្យ​ដាក់​ខ្ញុំ​អញ្ចឹង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនជា​អ្នក ​ដែលមាន​ការគិត​ពិចារណា​ខ្លី គេ​អាច​នឹង​គិត​ខ្លី​ដោយសារតែ​ពាក្យសម្ដី​មិន​គប្បី​របស់​អ្នក​បាន ពីព្រោះ​យោបល់​អ្នកមួយ​ចំនួន​ ដែល​បាន​សរសេរ​ចូល​គឺ​សុទ្ធតែ​រិះ.គន់​ដើម្បី​ជាន់​ពន្លិច និង​សើចចំអក​គ្រប់គ្នា មាន​ភាគតិច​ណាស់ ដែល​គោរព​សិទ្ធិ និង​លើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ទាំងអស់គ្នា​សាក​គិត​ទៅ​មើល​បើ​ម្នាក់​នោះ​ជា​អ្នក​ទាំង​អស់គ្នា ​ឬ​ជា​នរ​ណា​ម្នាក់​នៅក្នុង​ចំណោម​សាច់ញាតិ​បងប្អូន​របស់​អ្នក​ទាំងអស់គ្នា​ ដែល​ត្រូវបាន​គេ​សើចចំអក តើ​អ្នក​ទាំង​អស់គ្នា​មាន​អារម្មណ៍​បែបណា​។ កុំ​ដោយសារតែ​ការលេង​សើច​របស់​អ្នកធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​ឬ​ក្តៅ​ក្រហាយ​អី គ្មាន​នរណា​ម្នាក់​ចង់​អាក្រក់ ឬ​បរាជ័យ​ឡើយ​។ សូមមេត្តា​បញ្ឈប់​រាល់​សកម្មភាព​ឬ ពាក្យសម្ដី​ដែល​ជាន់ឈ្លី និង​សើចចំអក​ដល់​អ្នកដទៃ​បានទេ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment