មុខកូនធំជាងម៉ាក់! បាន​ជួប​កូន​ៗ​ទាំង​៣, អ្នកស្រី ទ្រី ដា​ណា ញញឹម​ខ្ជឹប ហើយ​ពោល​ពាក្យ​បែបនេះ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ទ្រី ដា​ណា ត្រូវបាន​គេ​ស្គាល់​ច្រើន តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជាមួយនឹង​ការកាប់​កប់​លើ​មុខ​ជំនួញ មាន​លុយ មាន​ឡាន មាន​វិឡារ ជាដើម​នោះ​។ ទោះយ៉ាងណា ទម្រាំ​មកដល់​ចំណុច​នេះ អ្នកស្រី បាន​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកស្រី​ទ្រី ដា​ណា បានរស់នៅ​ជា​ស្ត្រី​មេម៉ាយ ឬ​អ្នក​ម្ដាយ​Single អស់​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​មកហើយ ដោយ​ក្នុង​រយៈពេល​នេះ អ្នកស្រី តែងតែ​ប្រកាស​បើក​បេះដូង​ទទួលយក​អ្នកថ្មី ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​។ តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ជ្រើសរើស​បាន​នៅឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែ​ហាង​ពេជ្រ ចិត្តធម៌​រូបនេះ មានកូន​ចំនួន​៣​នាក់​, ស្រី​ម្នាក់ និង​ប្រុស​២ ក្នុងចំណោម​នោះ​, កូនប្រុស​ពៅ ជា​កូន​របស់​ពូ​ម៉ៅ បន្សល់​ទុកជា​ចំណងដៃ មុន​ពេល​បែក​គ្នា​ជាមួយ​អ្នកស្រី ទ្រី ដា​ណា នោះ​។ កូនប្រុស​ពៅ​រូប​នេះ អ្នកស្រី​ទ្រី ដា​ណា ឧស្សាហ៍​បង្ហាញមុខ​ជាង​គេ ហើយ​ពូ​ម៉ៅ ក៏​តែងតែ​បង្ហាញ​ការ​នឹករលឹក​ចំពោះ​រូបគេ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយហេតុថា ត្រូវ​ដើរតួ​ជា​ឪពុក​ផង ជា​ម្ដាយ​ផង ជា​អ្នកដឹកនាំ​មនុស្ស​ជាច្រើន​ក្រោម​ឱវាទ​ក្រុមហ៊ុន​របស់ខ្លួន​ផង​នោះ អ្នកស្រី ទ្រី ដា​ណា មិនសូវ​មាន​ពេលវេលា​ជួបជុំ​ជាមួយ​កូនៗ​ទាំង​អស់នេះ​នោះឡើយ​។ ដូច្នេះហើយ​ពេល​ជួប​ម្ដងៗ​អ្នកស្រី តែងតែ​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ឥតឧបមា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ ជា​ថ្ងៃអាទិត្យ ហើយក៏​ជា​ថ្ងៃទី​១​ក្នុងចំណោម​ថ្ងៃ​ទាំង​៧​ផង​នោះ អ្នកស្រី ទ្រី ដា​ណា បាន​ជួបជុំ​កូនៗ​ទាំង​៣​រូប​ខ្លួន រួច​ថតរូប​បង្ហោះ​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់​គ្នា​ ជាមួយ​នឹង​ការ​បញ្ជាក់​ថា «​រីករាយ​ថ្ងៃអាទិត្យ កម្រ​បាន​ជួប​មេៗ​ណាស់​ថ្ងៃនេះ​បាន​ជុំគ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើងថា «​ស្រស់ស្អាត​ទាំង​៤​នាក់​តែម្តង​ហើយ ម៉ាក់ៗ​ញញឹម​ស្អាត​ណាស់​ឡើង​ក្មេង​ម៉​ង​, កូនប្រុស​ទី​ពីរ​មុខ​មាន​ហុងស៊ុយ​ណាស់​, សេចក្ដី​សុខ ​ដែល​ធំ​បំផុត​នោះ​មិនមែន​ទ្រព្យសម្បត្តិ​ទេ គឺ​ក្រុមគ្រួសារ​ ដែល​ជួបជុំគ្នា​ ហើយ​មាន​ភាព​រីករាយ ទ្រព្យសម្បត្តិ​ជា​របស់​បុគ្គល់នោះទេ កុំ​ចាត់​ទុក​ថា​ជា​សេចក្ដី​សុខ​ក្នុង​ក្រុមក្រួសារ​, កូន​ដូច​ពូ​ម៉ៅ​ណាស់​, ចែ​មុខ​កូន​ធំ​ជាង​ម៉ែ​ទៀត​, ប្រុស​ក្មេង​ពី​អ្នក​មុខ​ឡើង​ពេញ​កាមេរ៉ា​ម៉​ង​ហើយ​, គួរឲ្យ​ស្រលាញ់​ណាស់​, ស្អាត​ទាំង​កូន​ស្អាត​ទាំង​ម៉ែ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment