ប្រិយមិត្ត ទំនងជា បានជ្រាបរួចមកហើយនូវព័ត៌មានដ៏រន្ធ,.ត់មួយ ពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ ជា អូន អាយុ២៥ឆ្នាំ ដោយព័ត៌មានបឋមថា ជាមន្ត្រីយោធានោះ បានដកកាំ..ភ្លើ..ងខ្លីបា…ញ់ស.ម្លា.ប់ ប្រពន្ធឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង អាយុ ២២ឆ្នាំ ស្លា…ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី១០ ខែមិថុនា ២០២២។
ករណីនេះ កើតឡើងនៅចំណុច ទល់មុខ ហ្ការ៉ាស់សាំងកាល់តិច ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ ជ.ន.ល្មើ.សត្រូវបានសមត្ថកិច្ចចា.ប់ខ្លួនយកទៅសាកសួរនាំ។
បើតាមអ្នកព័ត៌មានម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «បង ម៉េង អ្នកសារព័ត៌មាន» បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះរឿងនេះ កាលពីម្សិលមិញថា «វិប្បដិសារី មិនអាចត្រឡប់ក្រោយបានឡើយ អ្នកដែលឈឺចាប់បំផុតគឺគ្រួសារទាំងសងខាង ជាពិសេសកូន បើអស់និស្ស័យ មិនអាចរួមរស់នៅជាមួយគ្នាបាន សូមកុំសាងភាពវិនាសព្រាត់ប្រាសគ្នាបែបនេះ!»។
ជាមួយគ្នានេះ អ្នកសារព័ត៌មានខាងលើ បានសង្ខេបខ្លឹមសារជន,ល្មើ,សប្រាប់សមត្ថកិច្ច មកបញ្ជាក់ថា «សង្ខេបសម្ដីចុងក្រោយ ដែលគាត់ប្រាប់ប៉ូលិសថា ពូអើយ ខ្ញុំស្រលាញ់ប្រពន្ធណាស់ ខ្ញុំចង់ត្រូវគ្នាជាមួយប្រពន្ធវិញ ទើបមកសុំប្រពន្ធត្រូវគ្នាវិញ
តែនាងបដិសេធមិនព្រមត្រូវគ្នាវិញឡើយ ទោះជាបែបណាក៏ដោយ ទើបចិត្តប្រចណ្ឌរឿងទាក់ទងនឹងជនជាតិ(កឺកឺ) កើតឡើងកាន់តែក្ដៅឡើងរហូតក្លាយជាបែបនេះទៅ ដោយគាត់បានបា..ញ់៤គ្រា.ប់ ដោយគ្រាប់ទី១គាត់បា.ញ់គំ.រា.ម គ្រាប់ទី២បា.ញ់ចំពីលើក្បា.លធ្លាយដល់ក្រោម គ្រាប់ទី៣,ទី៤គឺគាត់ទៅដេកក្បែរប្រពន្ធរួចបា.ញ់សៀតផ្កាខ្លួនឯងដែរ
តែពេលបា.ញ់គ្រាប់ស្អុយទាំងពីរ ហើយស្រាប់តែក្រុមគ្រួសារនាំគ្នាបំបុកទ្វារសម្រុកចូលទៅចា.ប់ទាញកាំ.ភ្លើ,ងបាន រួមទាំងសមត្ថកិច្ចផងដែរ…. គាត់ចង់ស្លា.ប់ទៅជាមួយប្រពន្ធគាត់ដែរ តែបែរជាមិនដូចការគិតទៅវិញ…ហេតុអីទៅ? ពីបងម៉េង»៕
ពាក់ព័ន្ធនឹងរឿងនេះ លោកវរសេនីយ៍ត្រី ស៊ូ សារុំ នាយនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានបញ្ជាក់លម្អិតថា មុនពេលកើតហេតុ ជន,សង្ស័,យ ជា អូន បានជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១D ៥០២២ មកផ្ទះអតីតប្រពន្ធ។
ពេលមកដល់ជន,សង្ស័,យ បានហៅប្រពន្ធចូលបន្ទប់ ហើយសុំជានាគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រមសោះ ជាហេតុធ្វើជនសង្ស័យខឹងក៏ដកកាំ,ភ្លើងខ្លីពីចង្កេះអាម៉េបញ្ចូលគ្រាប់រួចបាញ់ចំជញ្ជាំង១គ្រា,ប់ និង១គ្រា,ប់បា,ញ់សំដៅក្បាលប្រពន្ធបណ្តាលឲ្យស្លា,ប់ភ្លាមៗ ឯរូបគេ ក៏បានបាញ់ក្បាលខ្លួនឯងតែគ្រាប់មិនផ្ទុះ ទើបក្រុមគ្រួសារស្ត្រីរងគ្រោះ ចូលទៅចាប់រួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកនាំខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះ បាននាំគ្នាមកសាលាសង្កាត់ចាក់អង្រែក្រោមដើម្បីឲ្យមន្ត្រីអាជ្ញាធរជួយដឹងឮពីការសុំលែ,ងលះគ្នាចាប់ពីពេលដែលពួកគេ នៅសាលាសង្កាត់ កាលពីពាក់កណ្តាលខែ មីនាឆ្នាំ២០២២។ ក្រោយលែងលះគ្នារួច អតីតប្តីហាក់មិនទាន់ដាច់ចិត្ត គឺចេះតែព្យាយាមសុំសម្របសម្រួលប៉ុន្តែប្រពន្ធមិនព្រម។
បើតាមសមត្ថកិច្ច កាំភ្លើងខ្លី ដែលជនស,ង្ស័យយកទៅបា,ញ់ស,ម្លាប់អតីតប្រពន្ធនោះ គឺបានទិញពីជនមិនស្គាល់មុខ(តាមរយៈហ្វេសប៊ុក)ក្នុងតម្លៃ៦៥០ដុល្លារ។ រីឯជនសង្ស័,យពុំមែនជាកម្លាំ,ងសមត្ថ,កិច្ចឡើយ៕