ធ្ងន់​ហើយ! ក្រោយ​មក​ពី​បុណ្យ​ខួប​១ឆ្នាំ ​ខ្ទេច​ឡាន​Lexus570​១​គ្រឿង​, ស្រាប់តែ​ កុរណា ពេជ្រ ​ពោល​ពាក្យ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus570 របស់​តារា​ចម្រៀង​​ ករុណា ពេជ្រ ត្រូវ​បាន​ក្មេងៗ​មួយ​ក្រុម​ជិះ​ម៉ូតូ​បុក​បណ្ដាល​ឱ្យ​រង​ការខូចខាត​យ៉ាង​ដំណំ តែ​លោក​ពោល​ពាក្យ​យ៉ាង​មាន​ន័យ​ថា ឡាន​លោក​ថ្លៃ​មិន​ស្មើ​នឹង​ជីវិត​ក្មេង​ទាំង​៣​នាក់​នេះ​ នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង កុរ​ណា ពេជ្រ បានបញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ព្រឹក​មិញ​នេះ​ថា «​សូម​បើកបរ ដោយ​គោរព​ច្បាប់​ចរាចរណ៍ …ខ្លួន​ខ្ញុំ​ផ្ទាល់ ម៉ោង៨យប់មិញ ទើប​មកពី​បុណ្យខួប​មួយឆ្នាំ​គេ ត្រឡប់​ជិត​ដល់ផ្ទះ​ហើយ …. មិន​សមសោះ នៅ​កន្លែង​ទីប្រជុំជន ផ្លូវបត់​ទៀត ហេតុអ្វី​ប្អូនៗ​ជិះ​ម៉ូតូឌុប​គ្នា បីនាក់ បើក​លឿន​សាហាវ​យ៉ាងនេះ … ទាំង​ឡាន​ម៉ូតូ​អ្នកបើកបរ​ដទៃ ឈប់​បង្អង់ ដោយ​ក្តី​យោគយល់​គ្រប់គ្នា ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាង​ណាស់ ដែល​ប្អូនៗ​មិនមាន​ប៉ះពាល់​ដល់​ជីវិត ហើយ​នៅ​អាច​ដើរ​លើក​ម៉ូតូ ឌុប​គ្នា ទៅទៀត​បាន ដោយ​មិនមាន​របួសធ្ងន់ ប៉ុន្តែ​នៅពេលនេះ​បង​ទេ​ដែល ធ្ងន់​… ហ៊ឺ​…… ប៉ុន្តែ​សំណាង​ហើយ​ដែល​ប៉ះ​ខាងមុខ​ឡាន ប្រសិនបើ​បុក​ចំ​កណ្តាល​តួ​ឡាន​បង​វិញ មិនដឹង​ប្អូន​ទាំងបី​គ្រោះ.ថ្នាក់​ខ្លាំង​ដល់​កម្រិត​ណា ហើយ​ម៉ូតូ​មិន​ដឹង​រួញ​យ៉ាងម៉េច​…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមុន ប៉ះ​លើ Ra Bee និង Pich Thana ស្រាប់តែ​ថ្ងៃ​ប៉ះ​លើ ករុណា​ពេជ្រ ម្តង … បានត្រឹមតែ យក​ឡាន​ទៅធ្វើ​ខ្លួនឯង ដោយ​ការ​សោកស្តាយ …បញ្ជាក់​: ស្ថានភាព​ប្អូនប្រុស​ទាំងបី មើលទៅ​មិនសូវ​ធូរធារ មាន​អាយុ​ប្រហែល 20​ឆ្នាំ ចុះក្រោម ហើយ​ជិះ​ម៉ូតូ​ចំណាស់ មួយ យ៉ាង​លឿន​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃ​ដដែល​ថា «​ឡាន​ខ្ញុំ​ថ្លៃ ក៏ប៉ុន្តែ​មិន​ថ្លៃ​ស្មើនឹង​ជីវិត​ប្អូនប្រុស​ទាំងបី​នាក់​នោះ​ទេ បង​សែន​រំភើប​នៅពេល​ឃើញ​ប្អូន​មិន​មាន​គ្រោះ.ថ្នាក់​ធ្ងន់ ហើយ​អាច​បន្តដំណើរ​ទៅមុខទៀត​បាន​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ប្អូនៗ ថ្ងៃក្រោយ បើកបរ​ដោយ​មានការ​ប្រុង​ប្រ​យ័ត្ន ជាពិសេស​គ្រោះ.ថ្នាក់​ណាមួយ​តែមួយ​ប៉ប្រិច​ភ្នែក ដោយ​ការ​បើកបរ​លេងសើច មិន​មានការ​ប្រុង​ប្រ​យ័ត្ន​របស់​ខ្លួនឯង ហើយ​រឹត​បន្ថែម​រងគ្រោះ​ដល់​អ្នកដទៃ​ដែល​គ្នា​មិន​ដឹងអី​ថែមទៀត​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូន​ត្រូវ​ចាំ​ថា ឡាន​បង​ខូចខាត បង​អាច​មានលទ្ធភាព​ជួសជុល​បាន ប៉ុន្តែ​បើ​ប្អូន​ទាំង​បី ​មាន​គ្រោះ,ថ្នាក់​ដល់​ជីវិត​វិញ ពិតជា​សោកស្ដាយ​បំផុត ព្រោះ​លុយ​មិន​អាច​យក​មក​ជួសជុល​ជីវិត​ដែល​បាត់បង់​នោះ​ឡើយ​….»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment