ហួសចិត្ត! បញ្ចូល​លុយ​smart ​​ហើយ ​អស់​លុយ​លឿន​ជាង​ម៉ីស៊ីល​ អ៊ី វ៉ា ឆ្ងល់​​​សួរ​ត្រង់​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ក្រុមហ៊ុន​ស្មា​ត ត្រូវ​បាន​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន​ប្រតិកម្ម​ជុំវិញ​សេវាកម្ម​, ពេល​បញ្ចូល​លុយ​ហើយ​បែរជា​អត់​មាន​លុយ​នោះ​ ហើយ​កន្លងមក បញ្ហា​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​បកស្រាយ​រួចហើយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា តារា​ចម្រៀង​អ៊ី​វ៉ា បាន​ស្ក្រីនសត​ របាយការណ៍​ក្រុមហ៊ុន​កាត់​លុយ អម​ជាមួយ​នឹង​ការ​លើក​ជា​ចម្ងល់​សួរ​ត្រង់​ៗ​ថា «​សុំ​ឆ្ងល់​1 ប្រព័ន្ធ​smart ខ្ញុំ​ប្រើ​1$​ក្នុង​1​អាទិត្យ​យូរ​ឆ្នាំ​ហើយ តែ​ម៉េច​ពេលខ្លះ​ដល់​ថ្ងៃ​បញ្ចូល​លុយ​យើង​បញ្ចូល​ហើយ​ទៅជា​អត់​លុយ​វិញ ដូចជា​2​ដង​ហើយ ជាក់ស្ដែង​ថ្ងៃនេះ ត្រូវ​បញ្ចូល​លុយ​1$​សម្រាប់​1​អាទិត្យ តែ​ទៅជា​អត់​លុយ ខ្ញុំ​បញ្ចូល​ឡើង​4​ដង​អស់​4$​ហើយ 1$​បាន​ប្រហែល​15​នាទី​អស់​បាត់​លឿន​ជាង​ម៉ីស៊ីល​ទៀត អា​នឹង​មកពី​អី​វិញ​ទៅ មាន​អ្នកណា​ដឹង​អត់ ជួយ​ប្រាប់​ផង មិន​រិះថាំ​លុយ​តិចតួច​ទេ​គ្រាន់តែ​ឆ្ងល់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មិនឃើញ​មាន​ចម្លើយ​ណាមួយ​ពី​អ្នកគាំទ្រ​ឡើយ តែ​ពួកគេ បានលើកឡើង​ពីបទ​ពិសោធន៍​រៀងៗ​ខ្លួន​ដែរ​ថា «​ខ្ញុំ​ច្រើនដង​ហើយ​បញ្ចូល​លុយ​កាត់លុយ​ក្នុង​កុង​ហើយ​អត់​ឃើញ​មាន​លុយ​ចូលក្នុង​ទូរស័ព្ទ តែ​មិនមែន​ប្រ​ព័ទ្ធ​smart​ទេ​, ខ្ញុំ​អស់​៣​ដុល្លារ​ដែរ អត់​បាន​អី​មួយ​សេន​, បង​វិញ​បញ្ចូល​មួយថ្ងៃ​2$ នៅតែ​ឆ្លើយ​ថា​មិនមាន​ទឹកប្រាក់​, ដូច​តែ​គ្នា​និង​ខ្ញុំ​បើ​គិត​ទៅ​មួយ​ខែ​អស់​8$​ទៅ​10$​ក្នុង​មួយខែ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មានការ​ផ្ដល់យោបល់​ថា «​ខ​ល​សួរ​ខាង​ក្រុមហ៊ុន​បានដឹង​មូលហេតុ​នឹង​ដោះចេញ​លឿន​បងស្រី​, install Smart app ស្រួល​មើល​,​ប្រើ Non Auto ទៅ​ឯង អស់​ពេលណា​ដូរ​ពេល​ហ្នឹង​។ អា​សេវា Auto Renew វា​ទាល់​តែ​មាន​លុយ​ក្រៅ​ប្រព័ន្ធ​លើស ១០​សេន ប្រសិន​ចង់​ដូរ​មុន​ពេល​ដល់​ថ្ងៃ​កាត់​។ សុពលភាព​ថ្ងៃនេះ មានន័យថា ស្អែក​បាន​ត្រូវ​កាត់ ចឹ​ង​ពិបាក​គ្រប់គ្រង​ណាស់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment