ច្បាស់ក្រឡែត! ក្រោយ​ល្បី​ថា បែក​គ្នា​ជាមួយ​ប្ដី, ពេល​នេះ ពេជ្រ សូលីកា ដាច់​ចិត្ត​ទម្លាយ​ហើយ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ គេ​សង្កេត​ឃើញ​ថា ពួកគេ បានរស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​គ្រួសារ​ដ៏​តូច​នេះ ហើយ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​តាមរយៈ​ការ​បង្ហោះ​រូបថត​ឲ្យ​អ្នកគាំទ្រ​បាន​ឃើញ​ជារឿយៗ​ផងដែរ តែ​មួយរយៈ​ចុងក្រោយ​ស្រាប់តែ​មានការ​សង្ស័យ​ថា ចំណង​ស្នេហ៍​របស់​ពួកគេ​ឈាន​ដល់​ផ្លូវបំបែក​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ ដោយ​ដាក់​ការសង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​ឈាន​ដល់​ផ្លូវបំបែក ដោយ​លើក​ហេតុផល​មួយចំនួន​មក​ធ្វើ​អំណះអំណាង​ការពារ​ប្រធានបទ​របស់​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បាន​លើក​ហេតុផល​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មិនសូវ​ឃើញ​ពេជ្រ សូលី​កា និង​ស្វាមី បញ្ចេញ​រូបភាព​គូ​ប៉ុន្មាន​ឡើយ ក្រៅពី​ថតរូប​ជុំគ្នា​ក្នុង​ថ្ងៃ​ខួប​គម្រប់​២​ឆ្នាំ​របស់​កូនប្រុស​។ លើសពីនេះទៅទៀត តារា​ស្រី​រូបនេះ ហាក់​បង្ហាញ​តម្រុយ​ចម្លែកៗ​លើ​Story​គណនី Instagram របស់ខ្លួន ដូចជា កាលពីដើម​ខែមេសា កន្លងទៅ ក្នុង​ថ្ងៃ​April ‘s Fool Day រូបនាង​ធ្លាប់​បង្ហើប​ថា ខ្លួន​ក្លាយជា​Single mom​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស កាលពីពេល​ថ្មីៗ​នេះ ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឪពុកម្តាយ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ស្វាមី​តារា​ស្រី ពេជ្រ សូលី​កា បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ប៉ុន្តែ​ក្នុងនោះ គ្មាន​វត្តមាន​របស់ តារា​ស្រី​រូបនេះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ចុះផ្សាយ​នោះ អ្នកគាំទ្រ​មួយចំនួន​ក៏​ទៅ​សួរនាំ​នាង ក្នុង​ឡាយ ហើយ​ជាការ​ឆ្លើយតប តារា​ស្រី​ល្បីឈ្មោះ​រូបនេះ បញ្ជាក់​ថា «​ជឿ​តាម​ព័ត៌មាន​ទៅ ខ្ញុំ​មិនបាន​បង្ខំ​ឲ្យ​មក​ជឿ​ខ្ញុំ​ទេ ធម្មតា មនុស្ស​រស់នៅ​ជាមួយគ្នា ដូច​ចាន​អញ្ចឹង កាលណា​យើង​លាង​ហើយ ចាន​វា​ច្រើន កាលណា​ដាក់​ប៉ាច់ វា​តែងតែ​ឮ​ហើយ​ត្រូវ​អត់​? អីចឹង​វា​តែងតែ​ងងក់ វា​តែងតែ​ង៉ិកង៉ក់​អី​តិចតួច​ហើយ ហ្នឹងហើយ ហើយ​វា​ក៏​មិនដែល ជីវិត​តារា​វា អត់​ចេះ​ខឹង​ទេ​…»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment