ស្ងាត់ៗ អតីត​តារា​សម្តែង កែវ កល្យាណ ត្រៀម​ឡើង​វិឡារ​​ តម្លៃ​រាប់​សែន​ដុល្លារ​ ​នៅ​​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ច្បាស់ជា បាន​ស្គាល់​រួច​មក​ហើយ​នូវ តារា​សម្ដែង​ជើង​ចាស់ កែវ កល្យាណ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត គួរ​ជា​ទី​បេតី ​កាលពី​ជំនាន់​មុន ដោយ​នៅ​ពេល​នោះ អ្នក​ណា​ក៏​សរសើរ ពី​សម្ផស្ស​របស់​លោក​ស្រីដែរ ជា​សម្រស់​ធម្មជាតិ គ្មាន​កែ​ខៃ​បន្តិច​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​នា​ទសវត្សរ៍​ឆ្នាំ​៩០​អ្នក​នាង កែវ កល្យាណ បាន​បោះបង់​ការ​សម្តែង​របស់​ខ្លួន​ទាំងស្រុង បន្ទាប់​ពី​នាង​ បាន​កសាង​គ្រួសារ និង​មានកូន បើ​ទោះបីជា​អ្នក​នាង​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុងស្រុក​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មិនបាន​បង្ហាញមុខ​នៅក្នុង​អាជីព​សម្តែង​ដូច​មុន​ទៀត​ក៏ពិតមែន តែ អតីត​តារា​សម្តែង កែវ កល្យាណ បាន​ជំរុញ​កូនស្រី​របស់ខ្លួន កែវ ឡា​វិញ ចូលប្រឡូក​នៅក្នុង​អាជីព​មួយ​នេះ ដែល​ត្រូវបាន​គេ​មើលឃើញថា​ជោគជ័យ​គួរសម​។ គ្រាន់តែ​ថា អ្នកនាង បានប្រកាស​ជា​សាធារណៈ​ឈប់​ឱ្យ​កូនស្រី សម្ដែង​ភាពយន្ដ​ណា ដែល​ប្រភេទ​ភាពយន្ដ​ស្នេហា​ភេទ​ដូចគ្នា​ទៀតហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​ជីវិត​គូ​វិញ គេ​កម្រ​ឃើញ អ្នកស្រី​បង្ហាញ​មុខមាត់​ស្វាមី ឬ រូបភាព​ផ្អែមល្ហែម​នៅក្នុង​គ្រួសារ​នៅតាម​បណ្តាញ​សង្គម​ណាស់​។ ប៉ុន្តែ​កាលពី​ឆ្នាំ​កន្លងទៅ អ្នកស្រី បានបង្ហាញ​រូបភាព​អាពាហ៍ពិពាហ៍​មួយ​សន្លឹក​របស់​អ្នកនាង​ជាមួយ​ស្វាមី ដោយ​ក្នុងនោះ គេ​បានឃើញ​លោក ឈុំ អា​ឈុន ក៏​ជា​អ្នក​កំដរ​កូនកំលោះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អតីត​តារា​សម្តែង​រូបនេះ កំពុង​រស់នៅ ក្នុង​កម្រិតជីវភាព​ធូរធារ​មិន​ចាញ់​អតីត​មិត្ត​រួម​ជំនាន់​ឡើ់យ​។ ជាក់ស្តែង​នៅក្នុង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ អ្នកស្រី កែវ កល្យាណ គ្រោង​រៀបចំ​ឡើងផ្ទះ​វិឡារ​ថ្មី​នៅ​បុរី​ជីពម៉ុង​ផ្លូវ​ជា​សុផារ៉ា ដែល​ត្រូវបាន​គេ​ដឹងថា មានតម្លៃ​រាប់សែន​ដុល្លារ​ឯណោះ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment