ពេលកំពុងមានរឿងក្ដីក្ដាំជាមួយអ្នកមានទ្រព្យនោះ តារាចម្រៀង យុក ឋិតរដ្ឋា និងស្វាមី ដែលកន្លងមក ជាថៅកែដីឡូត៍មានជំនួញជាច្រើនក្នុងដៃ បែរជាធ្លាក់ខ្លួនរកតែលុយទិញទឹកដោះគោកូន និងម្ហូបអាហារប្រចាំថ្ងៃគ្មានផង។
ក្រោយពីទទួលដំណឹងពីការធ្លាក់ខ្លួននេះ កាលពីពេលថ្មីៗ ពួកគេ ក៏ទទួលបានលុយឧបត្ថម្ភមួយចំនួនពីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដើម្បីដោះស្រាយជីវភាព។ យក់ ថិតរដ្ឋា បានហៅលោកជំទាវ ហ៊ុន ស៊ីណាត ថាជាអ្នកមានគុណទី២របស់នាង និងក្រុមគ្រួសារ។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ, កាលពីពេលថ្មីៗនេះ តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត បានបណ្តើរគ្នាទៅបន់ស្រន់នៅកន្លែងស័ក្ដិសិទ្ធិមួយនៅរាជធានីភ្នំពេញ ដែលត្រូវគេស្គាល់ថាព្រះអង្គដងកើ។
ក្នុងនោះតារាចម្រៀង យក់ ថិតរដ្ឋា បានបន់ស្រន់ថា «សូមឱ្យរឿងរ៉ាវគ្រប់យ៉ាងឆាប់បានបញ្ចប់ដោយភាពយុត្តិធម៌សម្រាប់ខ្ញុំទាំងពីរ»។ ជុំវិញរឿងនេះ ពួកគេ មិនបានបង្ហើបលម្អិតនោះឡើយ គ្រាន់តែប្ដេជ្ញា តស៊ូដល់ទីបញ្ចប់ បើទោះត្រូវដើរខ្ចីលុយគេក៏ដោយ។
បើតាមប្រភពមិត្តជិតដិតរបស់តារាចម្រៀងរូបនេះ បានបង្ហើបថា យក់ ថិតរដ្ឋា និងស្វាមី មានបញ្ហារឿងក្តីក្តាំជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់ ដែលតម្រូវឱ្យប្តីប្រពន្ធអ្នកសិល្បៈរូបនេះ លក់ទ្រព្យសម្បត្តិរបស់ខ្លួនមិនតិចនោះទេដើម្បីដោះស្រាយ ហើយសព្វថ្ងៃរឿងនេះ នៅក្នុងដៃតុលាការមិនទាន់បញ្ចប់នៅឡើយទេ៕