អុញនោះ! ចាក់​សាំង អត់​ទូទាត់​លុយ​ឲ្យ​គេ​ហើយ​ សម្ដី​ឡូយ​ទៀត​, លោកជំទាវ ហ៊ុន ស៊ី​ណាត ដាក់​ទៅវិញ​ថា​…(​មាន​វីដេអូ​)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​ម្ចាស់​កា​រ៉ា​ស់​សាំង​មួយ​កន្លែង បាន​ទម្លាយ​រូបថត​អតិថិជន​របស់​ខ្លួន​ជាច្រើន​សន្លឹក ដែល​ចាក់​សាំង​ហើយ មិន​ទូទាត់​លុយ​ឲ្យ​នោះ​។​


បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ម្ចាស់​រថយន្ត ជានា​រី​ដ៏​ស្រស់ស្អាត កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ទទូចថា «​សូម​អញ្ជើញ​អ្នកនាង​ដ៏​ស្រស់ស្អាត​ដែល​បើកឡាន​ស្លាក​លេខ កម្ពុជា CH.TREA9 ដែល​បាន​ចាក់​សាំង​នៅ​ស្ថានីយ TotalEnergies ChhukVa សូម​មក​ទូទាត់​ថ្លៃ​សាំង 40$ ដែល​បាន​ចាក់​នៅ​ថ្ងែ​ទី 13/06/2022 វេលា​ម៉ោង 12:17​នាទី​ថ្ងៃត្រង់​»​។​

ងាក​មក​ស្ត្រី​ខាងលើ​, ក្រោយ​ឃើញ​ការ​បង្ហោះ​នេះ​រួចមក និង​មាន​អ្នក​បញ្ចេញមតិ ជាមួយនឹង​ការ​ស៊ែរ​ព្រោងព្រាត​នោះ បាន​ឡាយ​វីដេអូ ប្រតិកម្ម​ធ្ងន់ៗ​ថា «​ខ្លួន​អត់​វេរ​លុយ ដោយសារ​ចង់​ជួប​ផ្ទាល់​, ម្ចាស់កា​រ៉ា​ស់​សាំង​នឹង​ចង់​ល្បី បើ​មិន​ចង់​ល្បី​មិនមែន​យក​គេ​មក​ធ្វើ​ប្រធានបទ ពេញ​បណ្ដាញ​សង្គម​នោះទេ​។ ត្រឹម​លុយ​៤០​ដុល្លារ យកទៅ​ធ្វើ​ប្រធានបទ​ឲ្យ​ខ្លួន​ខូច​ឈ្មោះ ហើយ​អ្នក​បញ្ចេញបញ្ចូល​យោបល់ អ្នកយក​គេ​ទៅធ្វើ​ប្រធានបទ​, អ្នក​ដាក់​Caption​មក​សុទ្ធតែ​គេ​ចង់បាន​, ខ្លួន​ជិះឡាន​តម្លៃ​៧​ម៉ឺន​ដុល្លារ រឿង​អី​អត់លុយ​៤០​ដុល្លារ ចាក់​សាំង មុ​នឹង​ស៊ែរ​គេ​ចេះ​យក​ខួរក្បាល​មក​គិត​ផង​។​

បន្ថែម​លើ​នេះ ស្ត្រី​ជា​ម្ចាស់​រថយន្ត​ខាងលើ បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​តារា​ញូ​ស៍ ហើយ​រៀបរាប់​ថា «​ថ្ងៃ ដែល​ខ្ញុំ​ចូល​ចាក់​សាំង​ហ្នឹង គឺ​ខ្ញុំ​ចូល​ចាក់​សាំង បន្ទាប់មកទៀត ខ្ញុំ​ចាក់​សាំង​បណ្តើរ ខ្ញុំ​ជាប់​និយាយ​ទូរ​សព្ទ​បណ្តើរ នៅពេលដែល​ខ្ញុំ​បញ្ឆេះ​ឡាន គឺ​ខ្ញុំ​បាន​និយាយ​ទូរ​សព្ទ​ជាមួយ កូនចៅ​របស់ខ្ញុំ​នៅ​កន្លែង​អ៊ីចឹង

ខ្ញុំ​និយាយ​ជាមួយ​គាត់​បណ្តើរ ព្រោះ​ទូរស័ព្ទ​របស់ខ្ញុំ​មាន​ពីរ​គ្រឿង ខ្ញុំ​និយាយ​ជាមួយ​គាត់​ហ្នឹង​គឺ ខ្ញុំ connect ជាមួយ Bluetooth ឡាន ទី​១ ហើយ​ទី​២ អា​ទូរស័ព្ទ​មួយទៀត គឺ​ខ្ញុំ​បាន​ចុច ដោយសារ​ពេល​ហ្នឹង គឺ​ខ្ញុំ​ត្រូវ​រៀប​អីវ៉ាន់​ដាក់​ឲ្យ​ម៉ូយ ខ្ញុំ​ត្រូវ​ឆា​តទៅ​កូនចៅ​ខ្ញុំ​ថា​ដាក់​អីវ៉ាន់​ទៅខាង​ណាៗ ចំនួន​ប៉ុន្មាន​កេះៗ ដាក់​ទីតាំង​ណា លេខ​ទូរស័ព្ទ​ណា​អ៊ីចឹង ហើយ​ខ្ញុំ​ក៏បាន​ភ្លេច​ឲ្យ​លុយ​គេ​មែន ដោយសារតែ​រាល់ដង​គឺ​ខ្ញុំ​អត់​ដែល​ចាក់​សាំង​គឺ PAY លុយ​ទេ គឺ​ខ្ញុំ PAY តាម ABA

សូម​បងប្អូន​មហាជន​ទាំងអស់​កុំ តែ​តែ ស្ករ​ស្ករ​ពេក ខ្ញុំ​សួរ​បងប្អូន​ថា​អ៊ីចេះ ខ្ញុំ​មាន​លុយ​ទិញ​ឡាន​ជិះ​ប៉ុណ្ណឹង តម្លៃ​ប៉ុណ្ណឹង មុខមាត់​ខ្ញុំ​ប៉ុណ្ណឹង តើ​ខ្ញុំ​ទៅ​លក់​មុខ​ខ្ញុំ​ត្រឹមតែ​លុយ 40 $ ហ្នឹង​មែន ខ្ញុំ​មិន​ភ្លើ​ដល់​ថ្នាក់​ខ្ញុំ​មិនដឹងថា ហ្គា​រ៉ា​ស​សាំង​មួយៗ​គេ​មិនមាន កាមេរ៉ា​ដែរ ប្រហែល​កន្លែង​ខ្ញុំ​រកស៊ី​តូច​មួយ​ក៏​ខ្ញុំ​មាន​កាមេរ៉ា​ដែរ​…»​។​

ក្រោយ​ឃើញ​ការឆ្លើយតប​របស់​ស្ត្រី​ខាងលើ​តាមរយៈ​ព័ត៌មាន​តារា​ញូ​ស៍​នោះ លោកជំទាវ ហ៊ុន ស៊ី​ណាត កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា បាន​លើកឡើងថា «​មនុស្ស​ដូច​នាង​ធ្វើ​ខុស​ហើយ​មិន​ទទួលខុស​ចេញ​វីដេអូ​មក​ហើយ​និយាយ​ឡូយ​ទៀត​អ្នកមាន​ខ្លះ​គេ​អត់​និយាយ​ឡូយ​អញ្ចឹង​ទេ​.​គេ​គោរព​សីលធម៌​ការ​និយាយស្ដី​របស់គេ​ខ្លាំងណាស់​

តែ​អ្នកមាន​ខ្លះ​ធ្វើ​ខុស​ហើយ​មិន​ទទួលខុស​ជាក់ស្ដែង​ដូច​នាង​នេះ​អញ្ចឹង​ខ្ញុំ​និយាយ​នេះ​ក្នុងន័យ​ស្ថាបនា​ទេ​ចំពោះ​បុគ្គល​អ្នកមាន​ខ្លះ​ដែល​មាន​សម្ភារៈ​និយម​ដែល​តាំង​ខ្លួនឯង​មិន​ចេះ​ខុស​.៕​ម្យ៉ាងទៀត​ប្រាប់​នាង​ថា​អ្នករងគ្រោះ​ពិត​នោះ​គឺ​បុគ្គលិក​ចាក់​ប្រេង​ទៅវិញ​ទេ​ព្រោះ​បើ​រ​កនាង​ឯង​មិនឃើញ​ទេ​គឺ​គាត់​និង​ត្រូវ​កាត់​ប្រាក់ខែ​សង​ថៅកែ​វិញ​»៕​



Related posts

Leave a Comment