គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនួញផ្នែកអនឡាញ ដែលគេស្គាល់ថា ម៉ាក់ ចន្ទ្រា បានទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង និងបានភ្លេចបង់លុយឲ្យបុគ្គលិកផ្នែកចាក់សាំង រួចជិះរថយន្តទំនើបរបស់ខ្លួនចេញទៅបាត់។
មិនយូរប៉ុន្មាន ខាងការ៉ាស់សាំង បានបង្ហោះរូបថតម្ចាស់រថយន្ត អមដោយសារអំពាវនាវថា «សូមអញ្ជើញអ្នកនាងដ៏ស្រស់ស្អាតដែលបើកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់»។
ក្រោយពីឃើញបែបនេះ ស្ត្រីខាងលើ បានឡាយវីដេអូប្រតិកម្មៗខ្លាំង ដោយលើកឡើងថា ខ្លួនអត់វេរលុយ ដោយសារចង់ជួបផ្ទាល់, ម្ចាស់ការ៉ាស់សាំងនឹងចង់ល្បី បើមិនចង់ល្បីមិនមែនយកគេមកធ្វើប្រធានបទ ពេញបណ្ដាញសង្គមនោះទេ។
អ្នកស្រីថា ត្រឹមលុយ៤០ដុល្លារ យកទៅធ្វើប្រធានបទឲ្យខ្លួនខូចឈ្មោះ ហើយអ្នកបញ្ចេញបញ្ចូលយោបល់ អ្នកយកគេទៅធ្វើប្រធានបទ, អ្នកដាក់Captionមកសុទ្ធតែគេចង់បាន, ខ្លួនជិះឡានតម្លៃ៧ម៉ឺនដុល្លារ រឿងអីអត់លុយ៤០ដុល្លារ ចាក់សាំង មុននឹងស៊ែរគេចេះយកខួរក្បាលមកគិតផង។
លើសពីនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានតារាញូស៍ អ្នកជំនួញខាងលើអនឡាញខាងលើ ក៏បានប្រតិកម្មខ្លាំងៗផងដែរ រហូតលោកជំទាវ ហ៊ុន ស៊ីណាត ឮសម្ដីនោះហើយ ទ្រាំមិនបាន ចេញសារឆ្លើយតបទៅវិញផងដែរ។
ទោះយ៉ាងណា ពេលនេះ ស្ត្រីខាងលើនោះ បានបន្ទន់ឥរិយាបថវិញ ហើយបានប្រាប់សារព័ត៌មានតារាញូស៍ថា បន្ទាប់ពីពិចារណាអស់មួយយប់ទៅ ឃើញថា ខ្លួនមិនគួរណាឲ្យរឿងតូច ក្លាយជារឿងធំបែបនេះ។ ខ្លួនមិនចង់ល្បីក្នុងរូបភាពអវិជ្ជមាននោះទេ តែរបាំងកើតឡើងដោយសារការខឹងមួយឆាវធ្វើឲ្យខ្លួនបាត់បង់ការពិចារណា។
អ្នកស្រីថា សាកគិតមើល បើខាងការ៉ាស់សាំងគេបង្ហោះយើងហើយ ហើយយើងក៏បានបា,ញ់លុយទៅសងគេដែរ ហេតុអ្វីមិនបញ្ចប់រឿងត្រឹមហ្នឹង។ ខ្លួនពិតជាសោកស្ដាយ។ ខ្លួនចង់បិទបញ្ចប់រឿងហ្នឹងប៉ុណ្ណឹង និងសុំការយោគយល់ពីបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ក៏ដូចសុំទោសដល់ក្រុមការងារខាងការ៉ាស់សាំងផងដែរ ចំពោះភាពខុសឆ្គងមួយគ្រានេះ។
ស្ត្រីខាងលើ បានបញ្ជាក់ជំហរជាថ្មីថា ខ្លួនពិតជាគ្មានបំណងណាមួយ មិនបង់លុយថ្លៃសាំងនោះទេ ព្រោះកន្លែងនេះ ខ្លួនបានចាក់ជាប្រចាំនាពេលកន្លងមក តែដោយសារពេលនោះ ខ្លួនមមាញឹកខ្លាំងពេកភ្លេចភ្លាំងមួយគ្រា ធ្វើឲ្យកើតជាបញ្ហាបែបនេះ។
អ្នកស្រីបន្តថា ម្យ៉ាងការវា.យប្រ.ហារដោយពាក្យសម្ដីពីគ្រប់គ្នាមកលើអ្នកស្រី បានក្លាយជាទា.រុណ.កម្មផ្លូវចិត្តសម្រាប់អ្នកស្រី អ្នកស្រីស្ទើរតែមានជំងឺថប់អារម្មណ៍ទៅហើយ ពេលឃើញសម្ដីប្រ,មា,ថនានា។ ដូច្នេះអ្នកស្រី ចង់រស់ជាសុខដូចពីមុន រកស៊ីដោយភាពស្ងប់ស្ងាត់ផងចុះ។
បន្ថែមលើនេះ ស្ត្រីខាងលើ បានបង្ហោះសារសុំទោសមហាជន បែបបញ្ឈឺថា «ខ្ញុំជាម្ចាស់រថយន្ត ខ្ញុំបានជាមានកំហុសមួយដែលខ្ញុំបានភ្លេចបង់លុយថ្លៃចាក់សាំងគេហើយ តែខ្ញុំក៏សង្ឃឹមថា បងប្អូនមហាជននឹងសប្បាយចិត្ត គេងលក់ស្រួល និងហូបបាយឆ្ងាញ់ ដែលបានខំចំណាយពេលដ៏មានតម្លៃរបស់ខ្លួនមកតាមជាន់ខ្ញុំពន្លិចថែម សូមអរគុណ
ខ្ញុំជាម្ចាស់រថយន្តបានត្រឹមធ្វើការសុំទោសដល់មហាជនទាំងអស់ទេ ពេលនេះហើយយក៏សង្ឃឹមថាថ្ងៃក្រោយ ពេលដែលអ្នកទាំងអស់គ្នាបានជួបរឿងបែបនឹង ត្រូវបានគេជេរដៀ.លទាំងមិនយល់ពីហេតុផលយើងសោះ អ្នកទាំងអស់គ្នានឹងយល់អារម្មណ៍មួយនឹង»៕