តារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលប្រមាណជិត៣ខែហើយ។
ពិធីមង្គលការរបស់ពួកគេ ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។
ក្រោយរៀបការ បានរយៈពេលប្រមាណ១ខែ ស្រាប់តែតារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមី រូបនេះ បានប្រកាសដំណឹងល្អ មានទម្ងន់រយៈពេល១៧សប្ដាហ៍ នៅលើគណនីអ៊ីនស្ដាក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា «mommy17week»។
មកដល់ពេលនេះ វ៉ាន់ នីឡា បានត្រៀមបន្ទប់សម្រាប់សម្រាលរួចរាល់អស់ហើយ។ ជាក់ស្ដែង ថ្មីៗនេះ ស្វាមីរបស់តារាកំប្លែងវ៉ាន់ នីឡា បានបង្ហាញបន្ទប់ត្រៀមសម្រាលកូនរបស់ខ្លួននៅ មន្ទីរពហុព្យាបាល ចិត្រា និង សម្ភព ហ្ស៊ូលី (Chetra Polyclinic & Julie Maternity) ដោយដាក់Captionថា «ជួបគ្នាឆាប់ៗកូនស្រី»។
ក្រោយបង្ហោះរួច មានអ្នកសួរនាំពីតម្លៃសម្រាកព្យាបាលនោះទីនោះ ហើយត្រូវប្ដីវ៉ាន់ នីឡា ប្រើប្រាស់គណនីទីកតុកឈ្មោះBatt Ko បានបញ្ជាក់ថា ៣៧០០ដុល្លារ។ ចំពោះអ្នកគាំទ្រមួយចំនួនទៀត ចង់ដឹងពីថ្ងៃគ្រប់ខែនោះ ប្ដីវ៉ាន់ នីឡា បញ្ជាក់ថា ខែ៩។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំងណាស់ ហើយថ្មីៗនេះ ក៏មានការចាប់អារម្មណ៍ទៅលើរឿងមួយទៀតរបស់វ៉ាន់ នីឡា ដោយនាងបង្ហោះរូបថត ជាមួយនឹងការទម្លាយពីភាពចៃដន្យថា «បងថ្លៃក៏ពោះធំ ប្អូនថ្លៃក៏ពោះធំ កាម៉ីប្អូនខ្ញុំក៏ពោះធំ ម៉ាក់ប៉ាថា អត់ដឹងរត់ទៅមើលមួយណាបើមកម្ដងទាំងបីចឹង សំខាន់កើតក្នុងខែតែមួយទៀត»។
ដោយឡែកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វ៉ាន់ នីឡា បានបង្ហោះរូបថតខ្លួនកំពុងពពោះជាច្រើនសន្លឹកមើលទៅស្អាតឡើងខ្ញង់ អមដោយCaptionបញ្ជាក់ថា «26weekspregnant»។ ដោយឃើញរូបថតទាំងនេះ អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុក លើកសរសើរថា «Wow Model ឈុតសម្រាប់ស្រ្តីគភ៌, នៅតែស្អាតចៅ, ស្អាតដូចដើមអូន»៕