អ្នកណាខ្លះធ្លាប់Crushលើគាត់?, នឹក​រំលឹក ​តួឯក​ប្រុស​ឡុង វីរៈយុទ្ធ ពេក​ ហ្វេនៗ​ប្រកាស​សួរ​រក ​ស្រាប់តែ​ធ្លាយ​ដំណឹង​ថា…

តារាសម្ដែងប្រុសដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន លោក ឡុង វីរៈយុទ្ធ ហៅនា​យ​​​ភូ បាន​បាត់​​ដំណឹងសូន្យឈឹងពីពិភពសិល្បៈ មិនថា នៅលើកញ្ចក់ទូរទស្សន៍ និង​តាម​បណ្ដាញសង្គមទេ ពោល គឺ​មិន​ដែល​​មាន​អ្នកបានឃើញវត្តមានរបស់លោកឡើយ បើទោះ​បីជា​ប្រជាប្រិយភាព និងការគាំទ្ររបស់​លោក​នៅ​តែ​មាន​ក្ដី។

លោក ឡុង វីរៈយុទ្ធ ហៅ នាយភូ ជាតារាសម្ដែងមួយរូបដែលអាចនិយាយបានថា មានទេព​កោសល្យ​ខ្ពស់ ​សម្ដែង​​​បាន​ល្អ​​ក្នុង​ចំ​ណោម​តារាប្រុសដទៃទៀតរួមជំនាន់ជាមួយលោក ដែ​ល​​មាន​ដុងពី​ធម្ម​ជាតិ មិន​ថាការ​និ​យាយ ការសើច ទម្រង់មុខ ឬតួអង្គអ្នកមាន​អ្នកក្រ ​គឺ​លោក​​​រក្សា​​ជំហរ​សម្ដែង​បាន​យ៉ាងល្អ។

រឿងដែល​លោកបានសម្ដែងភាគច្រើន គឺទទួល​បាន​​ការ​គាំទ្រយ៉ាង​ច្រើន​លើសលប់ ពីសំណាក់អ្នកទស្សនា ជាពិសេស​គឺរឿង «ប្រ​ពន្ធ​​ខ្ញុំ​ឆ្នាំ​ខ្លា», «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលចាប់ដៃគូរដ៏សាកសម​ជា​មួយ​​តួឯកស្រី សុខ សុម៉ាវត្តី កាល​ពីកំឡុងឆ្នាំ​២០១២ ក៏​ផ្ទុះ​​​កក្រើកតាមកញ្ចក់ទូរទស្សន៍។

ទោះយ៉ាងណា ​មកដល់ពេលនេះ លោក ឡុង វីរៈយុទ្ធ បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើ​ឱ្យ​មហា​ជន​អ្នក​ប្រើ​​​ប្រាស់​បណ្ដាញ​សង្គម ពិសេសទស្សនិកជនដែលនិយម​គាំទ្រលោក ​​ជា​ច្រើន​ក៏​មាន​ការ​ងឿង​ឆ្ងល់ជាខ្លាំងផងដែរ។

ជាក់​ស្ដែង​ទំព័រហ្វេសប៊ុក គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏​លើក​ឡើងយ៉ាងដូច្នេះថា «រហូតមកដល់​ពេលនេះ​ អេត​មីន នៅ​តែ​ហ៊ាន​រក្សា​សំដី​ខ្លួន​ឯង​ថា ​មិន​ទាន់មានតារា​សម្ដែងប្រុស​ខ្មែរជំនាន់​ថ្មីយើងមួយ​ណា​អាច​ធ្វើ​បាន​ល្អ​ជាង​គាត់​នៅ​ឡើ​យ​នោះទេ ។

បង ភូ ម្នាក់នេះ ​សម្ដែ​ង​​បានយ៉ាងធម្មជាតិបំផុត មិនថាការ​និយាយ​ការ​សើ​ច ទម្រ​ង់​មុខ ការដើរអង្គុយ តួអង្គ​អ្នក​មាន​អ្នកក្រគឺគាត់រក្សាជំហរសម្ដែងបានយ៉ាងល្អ មើ​​ល​​ហើ​យមិន​សាំ​ភ្នែកនោះ​ឡើង​ចំណុច​ពិសេស​គឺអោយតែចេញ​ឈុតគាត់​ដឹងតែ​ចង់​សើច​តែម្ដង ប៉ុន្ដែមក​ដល់​ពេលនេះ​បាត់​មុខ​ឈឹងតែម្ដង» ។

បន្ថែម​លើ​នេះ ​កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ទំព័រហ្វេសប៊ុកខាងលើ បានបន្តបង្ហោះរូបថតលោក អមដោយសារបញ្ជាក់​ជំហរ​ម្ដងទៀត​ថា «​បច្ចុប្បន្ន​ពិតជា​មិនទាន់​យល់ថា ​មាន​អ្នកណា​ពូកែ​សម្ដែង​សមជា​ង​គាត់​នៅឡើយ​នោះទេ «​នាយ​ភូ​បុរស​សង្ហា​​ជាងគេ​ប្រចាំ​ភូមិ​សូម្បី​ឃើញ​រូបគាត់​ក៏​នឹកឃើញ​ចង់​សើច​បាត់​ទៅហើយ​»

ជឿថា​មាន​មនុស្ស​ច្រើន​ណាស់​ស្រលាញ់​ការសម្ដែង​របស់គាត់ Idol១​នេះ​គាត់​មើល​ទៅ​សាមញ្ញ រាង​ក៏​មិនសូវ​សង្ហា​ប៉ុន្មាន កម្ពស់​ក៏​មិនសូវ​ត្រូវ​ស្ដង់ដារ ​ប៉ុន្តែ​សមត្ថភាព​សម្ដែង​របស់​គាត់​គឺ​​ឥតខ្ចោះ គ្មាន​អ្នកណា​ប្រដូច​បាន​នោះ​ទេ។ សម្ដែង​បាន​យ៉ាង​ល្អ​មិន​ថា​ ជា​តួអង្គ​មាន​ចរិត​បែប​ណា នោះទេ​គាត់​ធ្វើបាន​យ៉ាង​ល្អ​ចេញមក​គឺ​ធម្មជាតិ ពូកែ​ពិត។ **** ប៉ុន្ដែ​ឥឡូវ​បាត់​មុខ​គាត់​អោយ​ឈឹង fb ក៏​មិនមាន​បង្ហាញ​អ្វី​ឡើយ​ ​អ្នកណាខ្លះ​ធ្លាប់​Crush​លើ​គាត់​តាំងពី​តូច​ចេញមុខ​ភ្លាម»។

ជាមួយគ្នានោះ កន្លងមក មានគណនីហ្វេសប៊ុកមួយដែល​គេ​សង្ស័យ​ថា​ជា​ភ​រិ​យ​​របស់លោក ឡុង វីរៈយុទ្ធ បាន​បញ្ជាក់​តាម​ប្រអប់​ខមិនថា «គាត់​រៀបកាហើយ ហើ​យ​គាត់​​មករកស៊ីវិញ»។ ពេល​មានការ​បង្ហោះ​សាថ្មី​ដូច​ខាងលើ​នេះ​ ហើយ​មាន​អ្នក​សួរ​ដំណឹង​គាត់​ច្រើន​ ​ ស្រាប់តែ​មាន​អ្នក​ឆ្លើយ​តប​ថា «គាត់​រកស៊ីវិញម្ដង»៕

Related posts

Leave a Comment