កំលោះចាស់ កុំ​ទាន់អស់​សង្ឃឹម! ​កូនប្រុសអាយុ​៨៦, ​កូន​ស្រីអាយុ​ជាង​៤០​ឆ្នាំ​ រៀបការ​នៅ​កំពង់ចាម​ ខណៈ​មាន​ប្រភព​ទម្លាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​ឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​លោកតា​ម្នាក់ រៀបការ​ជាមួយ​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ ត្រូវ​បាន​គេ​ចែករំលែក​ព្រោងព្រាត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​សិល្បករ​កម្ពុជា​» របស់​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបថត​ទិដ្ឋភាព​មង្គលការ​នេះ​ជាច្រើន​សន្លឹក​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ហើយ​បញ្ជាក់​ដូច្នេះ​ថា «Wow អ្នក​ដែល​មិនទាន់មាន​គូ​ ចាប់ពី​អាយុ​30​ឆ្នាំ​ឡើង​ទៅ​កុំអាល​អស់សង្ឃឹម! លោកតា​កូនកំលោះ​វ័យ​៨៦​ឆ្នាំ​ជាង និង​កូនក្រមុំ​វ័យ​ជាង​៤០​ឆ្នាំ រៀបការ​នៅ​កំពង់ចាម​នៅ​ល្ងាច​ថ្ងៃនេះ​។ រូបភាព​ដោយ លោកជំទាវ គា គី​រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន នាំគ្នា​ចូលទៅ​ខំ​មិន និង​ចែករំលែក​ព្រោងព្រាត​។ ក្នុង​នោះ​ចំណោម​ខំ​មិន​ជា​ច្រើន​នោះ ពួកគេ បាន​លើក​ឡើងថា «​ជូនពរ​អ្នក​ទាំង​ពីរ​ជួប​សំណាងល្អ​ ខំ​ចំណាយ​ពេល​យូរ​ ទើប​យល់ចិត្ត​គ្នា​, ស្មាន​កូនក្រមុំ​៥០ ជាង​តើ​មិញ ​ឃើញ​រូប​ដំបូង​, កុំ​អស់សង្ឃឹម​ប្រុសៗ​គ្នា​យើង​, ៨៦​ហើយ​នៅ​បាន​ទៀត​ណ៎ ស​រសើរ​អ៊ំ​សុខ​ភាពល្អ​ណាស់​ក្មេងៗ​ជំនាន់​ក្រោយ​ដឹង​បាន​សុខភាព​ដូច​អ៊ំ​អត់​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ស្រប​ពេល​ប្រភពពី​លោក​អ៊ឹម ជីវ៉ា អះអាង​ថា​រៀបការ​នោះ ស្រាប់តែ​មាន​មតិ​មួយ បាន​ចេញមុខ​អះអាង​ថា មាន​មែន​ជា​ពិធី​មង្គលការ​នោះ​ទេ ជា​វិធី​ឡើងផ្ទះ និង​ខួប​អាពាហ៍ពិពាហ៍​។ ជាក់ស្ដែង គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «Kanha Phea» បានបញ្ជាក់​ដូច្នេះ​ថា «​គាត់​ឡើងផ្ទះ និង​គម្រប់​ខួប​អាពាហ៍ពិពាហ៍​ទេ គាត់​នៅ​ភូមិ​ខ្ញុំ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment