ឲ្យចំហាយ! ទើប​តែ​បើក​បេះដូង​ ទ្រី ដាណា ​Cover​បទ​ដ៏​ចា,ក់​ដោត​មួយ​នេះ​ លាក់​មុខ​បុរស​ម្នាក់ ហើយ​ប្រាប់​ថា…(មានវីដេអូ)

ប្រិយមិត្ត ​បាន​ជ្រាប​រួចមកហើយ​ថា រហូតមកដល់​ពេលនេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បានរស់នៅ​ជា​អ្នក​ម្ដាយ​Single​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ក្រោយពី​ប្រកាស​ផ្ដាច់ចំណង​ស្នេហ៍ ជា​ប្ដី​ប្រពន្ធ​ជាមួយ​ពូ​ម៉ៅ​នោះ​។​

នៅក្នុង​ការរស់នៅ​ជា​ស្ត្រី​មេម៉ាយ​នេះ អ្នកស្រី​ទ្រី ដា​ណា ធ្លាប់​ប្រកាស​បើក​បេះដូង​ទទួលយក​អ្នកថ្មី ក្រោម​លក្ខខណ្ឌ​មួយចំនួន​។ អ្នកស្រីធ្លាប់បញ្ជាក់ថា រាល់ថ្ងៃ​ខ្លួន​មាន​គ្រប់យ៉ាង​អស់ហើយ អាជីវកម្ម​ក៏​ខ្លួន​មាន លុយ​ក៏​ខ្លួន​មាន សុភមង្គល បើ​និយាយ​ពី​កូន​វិញ សេរីភាព​វិញ ខ្លួន​មាន​ទាំងអស់ តែ​ខ្វះ​ម្យ៉ាង ខ្វះ​ស្នេហា​ពិត។

អ្នកស្រី បន្ត​ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុហក បោកប្រាស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយ​ថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូប​យើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ។ អាហ្នឹង​គេ​ហៅថា នៅ​ក្នុង​ការបោកប្រាស់។

អ្នកស្រី អះអាង​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​បាន​ មិន​ចាំ​បាច់​មាន​ច្រើន​នោះ​ទេ បង​អ្នក​រត់​ម៉ូតូ​ឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យក​តែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះ​ទេ។

ទោះ​យ៉ាងណា អ្នកស្រី បាន​បញ្ជាក់​ថា ខ្លួន​អត់​ស្រឡាញ់​អ្នក​ទាប​ៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់​ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ​ឡើង​ដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នក​ទាប​ៗ​នោះ។

ដោយឡែក​ថ្មីៗ​កន្លងទៅនេះ អ្នកគាំទ្រ​មួយចំនួន មានការ​សង្ស័យថា អ្នកស្រី ទ្រី ដា​ណា កំពុងមាន​ទំនងជា​មួយ​លោក​ប៉េអឹម​រូប​សង្ហា​ម្នាក់ ព្រោះ​ឃើញ​មាន​រូបថត​ជាមួយគ្នា មើលទៅ​ពិតជា​សក្ដិ​សមជា​គូស្នេហ៍​នោះ​។

​ជុំវិញ​រឿងនេះ អ្នកស្រី បានធ្វើ​ការបដិសេធ ហើយ​ប្រាប់​ទៅវិញ​ថា ខ្លួន អ្នកណា​ក៏​ស្រឡាញ់​ដែរ​, ខ្លួន​ជា​បុគ្គល​សាធារណៈ ទៅណា​ក៏​ហ្វេ​ន​សុំ​ថត ហើយ​គេ​បង្ហោះ យើង​ហាម​ចិត្ត​គេ​មិន​ឲ្យ​ស្រឡាញ់​ម៉េច​បងប្អូន​។​

​អ្នកស្រី បញ្ជាក់ទៀតថា អ្នកណា​ស្រឡាញ់​ជា​រឿង​របស់គេ ហើយ​បង​ប៉េអឹម​ឯណា នោះ​លក្ខណៈ​ថា សុទ្ធតែ​ហ្វេ​ន​ហ្នឹង ហើយ​គាត់​ធ្លាប់​ស្គាល់គ្នា សុទ្ធតែ​ក្រុមការងារ​ពីមុនមក ហើយ​គាត់​មាន​ប្រពន្ធ មានកូន​ហើយ​តើ​។​

ដោយឡែក នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ចេញ​Cover​បទ​ចម្រៀង​ដ៏​ចាក់​ដោត​មួយ មាន​ចំណងជើង​ថា «​មនុស្ស​ដែល​អូន​ស្រលាញ់​ជាងគេ​គឺ​បង​» ដែល​ជា​សំនៀង​ដើម​របស់លោក​គូ​ម៉ា​។ នៅក្នុង​Cover​បទ​ចម្រៀង​នោះ អ្នកស្រី​បាន​តាំង​រូប​ជាមួយ​បុរស​ម្នាក់ ថ្ពក់ដៃគ្នា តែ​លាក់​មុខ។ អ្នកស្រីប្រាប់ថា បទនេះ ជូនបងប្អូនស្តាប់ពេលរាត្រី។

ចំពោះ​Lyric​នៃ​បទ​ចម្រៀង​ដ៏​ចាក់​ដោត​នោះ មាន​ខ្លឹមសារ​ថា «​កុំ​លើក​រឿង​ចាស់ ឲ្យ​ដាស់​អារម្មណ៍​អូន ព្រោះ​នៅក្នុង​បេះដូង ពេលនេះ​មាន​បង​ហើយ គេ​មនុស្ស​អតីត​ បង​ដឹង​ទេ​ជាម​នុស្ស​ចុងក្រោយ ទោះ​ជួល​អូន​ទៅ​ឲ្យ ក្បែរ​ក៏​មិន​ក្បែរ​

ដឹង​បង​ខឹង​ព្រោះ​ស្រលាញ់ ខ្លាច​អូន​លួច​ពាក់ព័ន្ធ​បង្កាត់​ស្នេហ៍ បង​មិនបាច់​ព្រួយបារម្ភ​ទេ​ គ្មាន​ថ្ងៃ​បងវិល​ឡើយ​……

មនុស្ស​ដែល​អូន​ស្រលាញ់​ជាងគេ​គឺ​បង ហើយ​បេះដូង​បិទ​ក្នុង​ប្រអប់​ចុងក្រោយ មិន​បើក​ឲ្យ​អ្នកណា​ផ្សេង​ឡើយ មើល​ឲ្យ​ហើយ ស្រី​ម្នាក់នេះ​ថា​ម៉េច ធ្វើ​ហ្នឹង​….

​មនុស្ស​ដែល​អូន​ចង់​ក្បែរ​បំផុត​គឺ​បង កុំ​មានខ្លួន​គិតតែ​ម្នាក់ឯង​ហើយ​ខឹង អូន​សារភាព​អស់​ត្រង់​ប៉ុណ្ណឹង ហេតុអ្វី​អូន​ខឹង​… បើ​យើង​តាំងចិត្ត​ស្មោះ​គ្នា​ហើយ​….​ភ្លេង​…..​

ប្រាប់​រឿង​អតីត​ព្រោះ​គិត​មិន​ចង់​លាក់​ បង​បែរ​មិន​ជឿជាក់ ខ្លាច​អូនវិល​មក​ក្រោយ គួរ​ទុកចិត្ត​គ្នា បើ​អូន​ប្រាប់​ឲ្យ​បង​ដឹង​ហើយ​ មិនគួរ​អន់ចិត្ត​ឡើយ​គួរតែ​ញញឹម​…»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖



Related posts

Leave a Comment