កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ទើបតែបង្ហោះរូបថតដ៏ស្រស់ស្អាតជាមួយនឹងអ្នកនាង សុខ ស្រីនាង ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយលាន់មាត់សរសើរថា ពួកគេ ពិតជាស្រស់ស្អាត និងសក្ដិសមគ្នាណាស់។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅពេលបង្ហោះ ណុប បាយ៉ារិទ្ធ បានបង្ហាញក្ដីនឹករំលឹក និងសរសើរចំពោះតារាចម្រៀង ដែលអ្នកគាំទ្រហៅថា ជារាជិនីសម្រស់រូបនេះថា «មើលរូបថតអូសមកក៏ឃើញ រូបថតចាស់ទេ ហើយក៏ខានជួបគ្នាឡើងយូរ នឹកប្អូនស្រី ស្រលាញ់ចរិតគាត់ រមទម សុភាព ហ្មត់ចត់»។
ដោយឡែកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ តារាចម្រៀង សុខ ស្រីនាង បានចែករំលែករូបថត និងសារខាងលើនោះ ចេញពីទំព័រហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ ចូលទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការជូនពរយ៉ាងពិសេសថា «រីករាយថ្ងៃកំណើតបងប្រុសជាទីស្រឡាញ់គោរពសូមជូនពរបងឱ្យមានសុខភាពល្អនិងមានសំណាងល្អពេញមួយជីវិត»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «មែនក៏អី គួរឱ្យស្រលាញ់អូនដល់ឆ្អឹង, ចង់អោយចែនាងច្រៀងបទថ្មីFtមួយបងរិទ្ធិ។ ដោយឡែក នៅក្នុងផុសរបស់លោក ណុប បាយ៉ារិទ្ធ វិញ ត្រូវបានអ្នកគាំទ្រសរសើរលោកថា «បងឯងសម្រស់អមតៈ ហើយមើលទៅ ៤២ ៤៣ ហើយដូច ១៨ឆ្នាំ, បងរឹទ្ធស្រលាញ់ជាអនាគតទៅបងស្រីនាងគាត់សា្អតខាំ្លងណាស់, ពូ រឹទ្ធ នៅតែក្មេង»៕