កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបេក្ខភាព បវរកញ្ញាចក្រវាឡកម្ពុជា សុគន្ធ ចរិយា បានចេញមុខរៀបរាប់ទាំងទឹកភ្នែករឿង បុរសម្នាក់អះអាង ជាប្ដីចូលទៅឆាឆៅ និងថែមទាំងគំ,រាមដោយពាក្យធ្ងន់ៗទៀតផង ធ្វើឲ្យជួបភាពអាម៉ាស់យ៉ាងខ្លាំង។
ជុំវិញរឿងនេះ សុគន្ធ ចរិយា បានច្រានចោលទាំងស្រុងថា នាងមិនទាន់មានប្ដី ឬបានរៀបការ ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ឬ មានកូនអ្វីទាំងអស់ ជាមួយបុរសដែលបានចោទប្រកាន់នាងនោះ។ ទោះយ៉ាងណានាងទទួលស្គាល់ថា នាង និង បុរសដែលបង្ហោះវីដេអូចោទនាងនោះ គឺធ្លាប់មានទំនាក់ទំនងជាសង្សារនឹងគ្នា ប៉ុន្តែពេលនេះ បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ។
ក្រោយមក ក៏ផ្ទុះរឿងថ្មីមួយទៀតថា នាងជាស្រីដណ្ដើមប្ដីគេ ទើបនាងកើតទុក្ខមិនសុខចិត្តផ្ដល់បទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា ដោយបកស្រាយថា អតីតសង្សាររបស់ខ្លួន បានកុហកខ្លួន ដោយពេលមកទាក់ទងខ្លួនដំបូង ប្រាប់ថា គាត់អាយុ៣២ឆ្នាំ គាត់ធ្លាប់មានប្រពន្ធ តែប្រពន្ធគាត់គ្រោះថ្នាក់ច.រាចរណ៍ស្លា.ប់ សព្វថ្ងៃគឺគាត់ពោះម៉ាយ កូនមួយ កូនប្រុស អាយុ១៦ ឆ្នាំ ហើយខ្លួនក៏អត់សួរនាំច្រើនទៀតទេ ព្រោះស្រឡាញ់គ្នា ត្រូវទុកចិត្តគ្នា។
បន្ថែមលើនេះ សុគន្ធ ចរិយា ក៏បានឡាយវីដេអូម្ដងទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ពីអតីតសង្សាររបស់ខ្លួន និងប្រពន្ធ។ ក្នុងនោះ នាងថែមទាំងអះអាងថា អតីតសង្សាររបស់ខ្លួនកុហក, បោកប្រាស់ខ្លួន យកទ្រព្យសម្បត្តិទៀត។ នាង បានហៅទង្វើនេះថា មិនមែនជាប្រុសនោះទេ ជាញី។
ក្រោយពីបានឃើញវីដេអូបកស្រាយនេះ តារាសម្ដែង គឹម លីហ្សា បានបង្ហោះសារឆ្លើយតបយ៉ាងចាក់ដោតថា «មុនប្រឡងអូនដូចកូនទន្សាយ គ្រាន់តែចប់វគ្គផ្ដាច់ព្រ័ត្រអូនដូចកូនខ្លា អានឹងអូនទើបជាដុងសិល្បៈពិតប្រាកដ បត់បែនបានគ្រប់ទម្រង់ដំបូងស្មានថា តួឯក ចែខំអាណិត ដល់តែចេញជនរងគ្រោះពិតប្រាកដមកចែអស់ចិត្ត 80% ដល់តែតួឯកក្លាយជាតួខ្មើតមកទៀត ចែធ្លាក់ថ្លើមក្តុកម៉ង prank ចាហាវម៉ង»៕ សូមទស្សនាវីដេអូខាងក្រោម ៖