ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរបស់អតីតបេក្ខភាព បវរកញ្ញាចក្រវាឡកម្ពុជា សុគន្ធ ចរិយា និងអតីតសង្សារ បានក្លាយជាប្រធានបទដ៏សម្រាប់សម្រាប់អ្នកគាំទ្រមួយចំនួនក្នុងការជជែកវែកញែក ដោយសារតែមានការបកស្រាយយកត្រូវរៀងៗខ្លួន។
ជាក់ស្ដែង នៅយប់ថ្ងៃទី១៦ ខែមិថុនា បុរសជាសង្សាររបស់ កញ្ញា សុគន្ធ ចរិយា បានធ្វើការបកស្រាយតាមរយៈការឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក សារព័ត៌មានតារាញូស៍ ដោយរៀបរាប់ថា ដំបូងឡើយលោកមានបញ្ហារកាំរកូសបន្តិចបន្តួចជាមួយគ្រួសារ ដល់ពេលមានមនុស្សម្នាក់មក យកចិត្តទុកដាក់ ក៏ចេះតែឃើញគេល្អ រហូតដល់គេសេពគប់គ្នាឈានដល់ការរស់នៅជាមួយគ្នា។
ចំពោះការទាក់ទងជាមួយកញ្ញា សុគន្ធ ចរិយា នោះ បុរសរូបនេះ បានអះអាងថា រឿងនេះគ្មានការបង្ខិតបង្ខំនោះទេ ខ្លួនបានប្រាប់អស់ហើយរឿងខ្លួនមានគ្រួសារ មានរូបថតមានអីមើលមួយចប់ ហើយគាត់មើលឃើញលោកខុសពីមនុស្សប្រុសផ្សេងទៀត។
លោកថា ពេលស្គាល់គ្នាដំបូង ឃើញអត្តចរិតរបស់គាត់ល្អ ក៏ទំនាក់ទំនងគ្នារហូតដល់គ្រួសារលោកបានដឹង ពេលនោះខ្លួនទៅមុខ ទៅក្រោយអត់រួច អញ្ចឹងលោកក៏បានប្រាប់ទៅគាត់ថាគ្រួសារលោកបានដឹងហើយ ឥឡូវគិតម៉េច។ ពេលនោះ គាត់ក៏រាងស្រឡាំងកាំងដែរ។
លោកថា ទោះយ៉ាងណាលោកមិនអាចបោះបង់គ្រួសារចោលបាននោះទេ។ បន្ទាប់មកក៏មានការគំរាមពីគាត់ មកលើលោក ហើយលោកក៏យករឿងនេះ ទៅប្រាប់ប្រពន្ធថា លោកបានជ្រុលជាមួយគេហើយ។ នៅពេលនោះ លោកមិនបានបែកពីភរិយានោះឡើយ គឺទៅមកៗដូច ដែលអតីតសង្សាររបស់លោកបាននិយាយអញ្ចឹង។
នេះគ្រាន់តែជាចំណុចតូចមួយនៃការបកស្រាយជាច្រើន ដែលយើងមិនអាចរៀបរាប់អស់។ ងាកមកលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានចូលទស្សនាការឡាយនេះដែរនោះ បានបញ្ចេញយោបល់ថា «ខ្ញុំគិតថា សំពត់រហែកដេរទៅវាឃើញតែថ្នេរទេ ខំបកស្រាយកាន់ច្រើនកាន់តែខុសទេ។ ហើយនាងនោះទៀតមកកុហកគេចូលបវរកញ្ញាទៀតមិនដែលឃើញគេយកស្រីមានប្ដីមកធ្វើបវរកញ្ញាឆ្កួតៗទៀត។ ខំហែកទ្រូងឲ្យក្អែកចឹក»។
ដោយឡែក កញ្ញា សុគន្ធ ចរិយា នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយបកស្រាយផងដែរ ដោយនៅតែអះអាងថា ខ្លួនមិនបានដណ្ដើមប្ដីគេនោះទេ ហើយលើកជាសំណួរថាតើ ការយកបុរសពោះម៉ាយជាការដណ្ដើមប្ដីគេ ឬយ៉ាងណា?
កញ្ញា បញ្ជាក់ថា ពេលទាក់ទងដំបូងនោះ គេកុហកនាង មានប្រពន្ធតែម្នាក់ទេ ហើយប្រពន្ធគ្រោះថ្នាក់ច.រាចរណ៍ស្លា.ប់ សល់កូនម្នាក់អាយុ១៤ឆ្នាំ តែធាតុពិតមិនស្លាប់នោះទេ។ ពេលរស់នៅជាមួយគ្នា ហើយបើកហាងជាមួយគ្នា ស្រាប់តែលេចចេញប្រពន្ធទី២។ តែគាត់បានប្រាប់ថា បានលែងលះគ្នាហើយ។ កញ្ញា ចរិត ក៏បានបញ្ជាក់ដែរថា ប្រពន្ធទី២នោះ មានកូន៣នាក់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖