ទី​បំផុត​កូន​កណ្ដុរ​តូច​ ឡាយ​ទាមទារ​រក​យុត្តិធម៌ និង​រៀបរាប់​ទាំងអណ្ដឺតអណ្ដក​ពី​ជីវិត​ដ៏​កម្សត់​​ថា…(មាន​វីដេអូ)

កាលពី​ក្រោយ​ពី​ត្រូវ​មនុស្ស​៣​ទៅ​៤ អ្នក​ព្រួ​–​តវា​–​យ​រហូតដល់​យក​ស្បែ​–​ក​ជើ​–​ង​ដា​–​ក់​ក្បា​–​ល បែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២នោះ ទីបំផុត កក្កដា សោភ័ណ្ណ ហៅ​កូន​កណ្ដុរ​តូច ​បាន​ចេញមុខ​ឡាយ​វីដេអូ​ទាមទារ​រក​យុត្តិធម៌។


មុន​និយាយ​រៀបរាប់​រឿង​លម្អិត ដោយ​ឃើញ​អ្នកទស្សនា​មាន​ចំនួន​តិចតួច​នៅឡើយ​នោះ កូនកណ្ដុរ​តូច បាន​លើកដៃ​សំពេះ​អំពាវនាវ​ឲ្យ​បងប្អូន​ជួយ​ស៊េ​រ​ម្នា​ក់​មួយ ដើម្បី​ឲ្យ​ឡើង​Views​ខ្លួន​រក​ភាព​អយុត្តិធម៌​ខ្លាំង​មែនទែន​។​

កូនកណ្ដុរ​តូច​រៀបរាប់​ទាំង​អួល​ដើម​.​ក​ទៀត​ថា តាំង​ពីក្មេង​រូប​មកដល់ពេលនេះ ខ្លួន​មិន​ដែល​មាន​ភាព​កក់ក្ដៅ​ដូច​គេ សូម្បីតែ​ខ្លួន​ឈរ មកដល់ពេលនេះ ខ្លួន​ឈរ​ខ្លួនឯង​។ ដូច​អ្នកដឹង​ពី​ប្រវត្តិ​ខ្លួន​អញ្ចឹង ខ្លួន​អត់​មាន​ម៉ែ​ឪ​ណា​មក​ប្រដៅ​ទេ អត់​មាន​ម៉ែឪ​ណា​មក​ជ្រោមជ្រែង​នោះទេ​។​

កក្កដា សោភ័ណ្ណ រៀបរាប់​ទាំង​អណ្ដឺតអណ្ដក ទៀតថា ខ្លួន​ជា​ក្មេង ដែល​គេ​រើស​មកពី​ធុងសំរាម​យក​មក​ចិញ្ចឹម​។ ទោះជា​ខ្លួន​អញ្ចឹង​មែន តែ​ខ្លួន​មាន​កិត្តិយស​របស់ខ្លួន តែ​កិត្តិយស​របស់ខ្លួន ត្រូវបាន​ជាន់​ឈ្លី ដោយ​គេ​យក​ស្បែកជើង​មក​វាយ​ប៉ុណ្ណឹង​ហើយ ខ្លួន​អត់​ទាន់​បាន​រក​ភាព​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ទៀត។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២, កក្កដា សោភ័ណ្ណ ហៅ​កូនកណ្ដុរ​តូច ត្រូវ​ជន​៣​ទៅ​៤ អ្នក​ព្រួ​–​តវា​–​យ​រហូតដល់​យក​ស្បែ​–​ក​ជើ​–​ង​ដា​–​ក់​ក្បា​–​ល បែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។


ករណី​ដ៏​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង ​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នា​វេ​លា​ម៉ោង​១១​យប់។ ក្រោយ​កើ,តហេ,តុ កក្កដា សោភ័ណ្ណ ក៏បាន​រត់​ទៅ​ដាក់​ពាក្យ​បណ្ដាល​ទាំង​យប់​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។

ជុំវិញ​រឿង​នេះ កូន​កណ្តុ​ល​តូច បាន​រៀបរាប់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា «​វា​មិន​មែន​ជា​រឿង​ខ្ញុំ​ទៅ​ដ​ណ្តើ​-​ម​-​សង្សារ​គេ​ទេ ខ្ញុំ​ចូល​ក្លឹប​ធម្មតា តែ​គេ​គ្នា​ច្រើន ក៏​អូស​ខ្ញុំ​ចូល​ទៅ​ផឹ​-​កជ​-​ល់​កែ​-​វ​គ្នា រួច​អោយ​ខ្ញុំ​ដាក់​ដាច់ៗ រួច​ខ្ញុំ​ក៏បាន​កៀក.ក ប្រុស​ម្នាក់​ដោយ ខ្ញុំ​ជាម​នុស្ស​រួសរាយ​រាក់ទាក់ ខ្ញុំ​ជា​មនុស្ស​មហាជន​ចឹ​ង ខ្ញុំ​តែងតែ​ធ្វើបែបនេះ​គ្រប់​ទីកន្លែង​»។

កក្កដា សោភ័ណ្ណ បន្តថា «​ស្រា​-​ប់​តែ​គេ​អូ​-​ស​ដៃ​ខ្ញុំ​ទៅ​បុ​-​ក​ចំ​ទូរស័ព្ទដៃ​គេ​ធ្លា​–​ក់​បែក ក៏​ទារលុយ​អោយ​ខ្ញុំ​សង ពេលនោះ​ខ្ញុំ​មិនបាន ស្រាប់តែ​គេ​ព្រួ​–​តវា​–​យ​តែម្តង ហើយ​សូមបញ្ជាក់​មួយទៀត​ថា មានតែ​គេ​ទេ​គឺជា​អ្នក​ដណ្តើម​ប្រុស​ខ្ញុំ ៤ ៥ នាក់​ហើយ​យក​ទាំងអស់​»​៕​​​


Related posts

Leave a Comment